របៀបមើលមិនបរានុម័តអំពីសិទ្ធិមនុស្សវៀតណាម។

របៀបមើលមិនបរានុម័តអំពីសិទ្ធិមនុស្សវៀតណាម។ - ảnh 1
របៀបមើលមិនបរានុម័តអំពីសិទ្ធិមនុស្សវៀតណាម។ (vov.vn)



        VOV-នាមអ្នកនិតិបញ្ញាត្តិមួយចំនួននៅប្រទេសអឺរ៉ុបមួយចំនួនបានចាត់ទុក
ថា​វៀតណាមកំពុង “ឃើញការបែកបាក់អំពីការគ្រប់គ្រងដោយច្បាប់” ជាមួយការ
​ចោទ​ប្រកាន់ពីបទ ផ្ដួលរំលំរដ្ឋអំណាចនិងឃោសនាប្រឆាំងរដ្ឋ ដើម្បីចាប់ឃុំ​ខ្លួន​
បណ្ដា​អ្នកគាំទ្រសិទ្ធិមនុស្ស ចាប់ឃុំខ្លួនមិនបាច់ជំនុំជំរះនិងប្រើប្រាស់បទ​គេចពន្ធ
​ដើម្បី​ដាក់គុកបណ្ដាអ្នកមានការខ្វែងគំនិតខាងនយោបាយ។ គេសំណូមពរដំណាង
ជាន់ខ្ពស់​របស់​សហភាពអឺរ៉ុប (EU) អំពាវនាវឲ្យវៀតណាមដោះលែងបណ្ដាទណ្ឌិត​
នយោបាយ​ដូច​ជា blogger Dieu Cay, Ta Phong Tan, Cu Huy Ha Vu ជាដើម។

        បណ្ដាការចោទប្រកាន់ដែលថា​សិទ្ធិមនុស្សវៀតណាមកាន់តែអាក្រក់ទៅៗ
របស់បណ្ដាព្រឹទ្ធសមាជិកនេះគឺមិនជាក់ស្ដែងឡើយ។ គោលនយោបាយ​មុនក៏​ដូចជាក្រោយរបស់រដ្ឋវៀតណាមគឺគោរពនិងធានាសិទ្ធិមនុស្សទាំងអស់​តាម​បទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស។ រដ្ឋធម្មនុញ្ញវៀតណាមបានកត់ត្រា​ច្បាស់ថា បណ្ដាសិទ្ធិមនុស្សអំពីនយោបាយស៊ីវិល សេដ្ឋកិច្ចវប្បធម៍និងសង្គម​ត្រូវ​បានយក
​ចិត្ត​ទុកដាក់ និងត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់។ លើ​ស្ថានភាព​ជាក់ស្ដែង
សិទ្ធិ​ទាំងអស់របស់ពលរដ្ឋវៀតណាម ក្នុងនោះមានសិទ្ធិធ្វើ​ជា​ម្ចាស់ សិទ្ធិសេរីភាព
ខាង​និយាយស្ដី សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការជួបប្រជុំ សេរីភាព
ខាងសាសនា សុទ្ធតែ​ត្រូវបានរដ្ឋវៀតណាមធានា។ ក្នុងរយៈពេល​កន្លង​មក វៀត
ណាមទទួល​បាន​សមិទ្ធិដ៏ធំធេងគួរឲ្យមោទនភាពក្នុងការធានាសិទ្ធិ​មនុស្សលើគ្រប់
វិស័យ ពី​ស៊ីវិល​ដល់នយោបាយសេដ្ឋកិច្ចវប្បធម៍សង្គម។ នោះគឺ​ជា​បណ្ដាសមិទ្ធិផល
មិន​អាច​បដិសេធបានក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព​នូវគោលដៅ
សហ្សសវត្ស កាត់​បន្ថយ​យ៉ាងលឿនអត្រាភាពក្រីក្រ ដោយលើកកំពស់កំរិតរស់​
នៅ​លើគ្រប់វិស័យ​សំរាប់​ប្រជាជន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាអំពី
ការ​ធានា​សិទ្ធិនារីកុមារនិង​សន្ទស្សន៍​អភិវឌ្ឍន៍មនុស្ស។ ដូច្នេះរបាយការណ៍​អភិវឌ្ឍន៍
​​មនុស្ស​ឆ្នាំ២០១៣ របស់​កម្មវិធី​អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែល​
ប្រកាសនាថ្ងៃទី៣​កក្កដា​ឆ្នាំ​២០១៣ បានវាយតំលៃវៀតណាមជាប្រទេសដើម​ដំបូង
​ក្នុង​ចំណោមប្រទេសជាង​៤០​កំពុងអភិវឌ្ឍន៍ទទួលបានវឌ្ឍនភាពហួសពីការទន្ទឹង
រងចាំ​អំពីការអភិវឌ្ឍន៍មនុស្សក្នុង​ប៉ុន្មានទស្សវត្សកន្លងមក។ មុននោះក្នុង​របាយការណ៍មួយដែលបានប្រកាសនាខែ​មេសាឆ្នាំ២០១៣របស់ UNDP ថា វៀតណាមជាប្រទេសឈរលំដាប់ថ្នាក់​ទី៣ក្នុង​អាស៊ាន​អំពីសន្ទស្សន៍សមភាព​ភេទ ទន្ទឹមនឹងនោះឈរលំដាប់ថ្នាក់ទី៤៨លើទូទាំង​ពិភពលោកអំពីសន្ទស្សន៍​នេះ។ ប្រការគួរឲ្យនិយាយគឺការដែលបណ្ដាព្រឹទ្ធ​សមាជិក​នេះ បានឲ្យខ្លួនឯង​សិទ្ធិ​ហួសពីក្របខ័ណ្ឌនីតិបញ្ញាត្តិនៅប្រទេសគេ​ដើម្បី​ព្រមានរដ្ឋសភាអ៊ឺរ៉ុបត្រូវ​បង្កើនបញ្ហាសិទ្ធិមនុស្សក្នុងការសន្ទនាជាមួយវៀតណាម ចាប់​បង្ខំវៀតណាម​
ត្រូវ​បង្ហាញនូវវឌ្ឍន៍ភាពអំពីសិទ្ធិមនុស្ស។

         ជាក់ស្ដែងគឺនៅវៀតណាម គ្មានអ្វីដែលបានហៅថា÷”ទណ្ឌិតសតិសម្បជ្ជញ្ញៈ 
ឬ”ទណ្ឌិតនយោបាយ”នោះទេ គ្រាន់តែមានអ្នករំលោភច្បាប់ត្រូវបានជំនំជុំរៈដោយ ចំហរតាមការកំណត់របស់ច្បាប់តែប៉ុណ្ណោះ។ បណ្ដាករណីដែលគេបាននិយាយស្ដី
នោះ  ត្រូវបានតុលាកាកាត់ទោសជាបណ្ដាបទ​ល្មើសជាក់ស្ដែង មិនមែនជា÷” បណ្ដា
អ្នកមានការខ្វែងគំនិតខាងនយោបាយ”ឬ បណ្ដា”​អ្នកធ្វើ​សកម្មភាពនយោបាយ”
ទេ។ ប្រការទាំងនោះ គឺសមស្របទៅនឹងច្បាប់វៀតណាមនិងបណ្ដាការសន្យា
អនុសញ្ញាអន្តរជាតិដែលវៀតណាមបានចូលរួមនិងគ្មានអំពើរំលោភលើច្បាប់
អន្តរជាតិនេះទេ។ 

        ជាក់ស្ដែងគឺវៀតណាមនិង EU នៅមានបណ្ដាការខុសប្លែកជាច្រើន អំពី​សិទ្ធិ
មនុស្សដោយសារការខុសគ្នាអំពីវប្បធម៌ប្រពៃណីប្រវត្តិសាស្ត្រនិងកំរិតអភិវឌ្ឍន៍…
ជាដើម។ ហើយការអនុវត្តសិទ្ធិមនុស្ស ត្រូវផ្អែកទៅលើបណ្ដាលក្ខណះពិសេសអំពី
ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា ជំនឿ លក្ខណះសេដ្ឋកិច្ចនៃប្រទេសនិមួយៗ ។ ដូច្នេះ
 ការវាយតំលៃអំពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាម ជាសកម្មភាពខុសឆ្គង ប្រៀបធៀប
បទដ្ឋានអំពីសិទ្ធិមនុស្សរបស់ប្រទេសមួយចំនួនចំណុះ EU ជាមួយ​វៀតណាម ជា
អំពើអន្តរាគមន៍ដ៏ធ្ងន់ធ្ងរ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់វៀតណាម។​បណ្ដាសកម្មភាព
នេះគ្មានផលប្រយោជន៍ ឬជួយឧបត្ថម្ភអ្វី ចំពោះដំណើ​របង្កើន​ជំនួបសន្ទនាអំពី
ការយោគយល់គ្នាទៅវិញទៅមក នូវបញ្ហាសិទ្ធិមនុស្ស ដែលវៀតណាម និង EU បានដំណើការពីមុនមក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ