របាយការណ៌របស់រដ្ឋាភិបាលវៀតណាមស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៣។

(VOVworld)-ក្នុងពិធីប្រារពសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
នា​ព្រឹកថ្ងៃទី២១តុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan
Dung បាន រាយការអំពអានរបាយការណ៌របស់រដ្ឋាភិបាល ស្តីអំពីស្ថានភាពសេដ្ឋ
កិច្ចសង្គមកិច្ចឆ្នាំ២០១៣និងលទ្ធផលរយៈពេល៣ឆ្នាំអនុវត្តន៌ផែនការ៥ឆ្នាំ (២០១១
-២០១៥) និង ភារកិច្ចដំណាក់កាល២០១៤-២០១៥។

របាយការណ៌របស់រដ្ឋាភិបាលវៀតណាមស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៣។ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក​Nguyen Sinh Hung ថ្លែងមតិ
បើកកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣ (រូបថតៈ TTXVN)

ទប់ស្កាត់បានអតិផរណា សេដ្ឋកិច្ចងើបឡើងវិញ     
       នាផ្តើមរបាយការណ៌ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dungបានទទួល
ស្គាល់ថា ក្នុងរយៈពេល3ឆ្នាំកន្លងទៅ ខឿនសេដ្ឋកិច្ចនៅមានគំហិតព្រមទាំងមុខ
ផ្ទុយនៃគោល នយោបាយជួយឧបត្ថមកំណើនធ្វើឲ្យអតិផរណកើនឡើងខ្ពស់
ដែលជះឥទ្ធិ ពលយ៉ាងធ្ងន់ធ្ងរទៅលើសិ្ថរភាពម៉ាក្រូសេដ្ឋកិច្ច។ សេដ្ឋកិច្ចមាន
កំណើនយឺត ធ្វើឲ្យផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជនជួបប្រទះនឹង
ការលំបាកជាច្រើន។

        ប៉ុន្តែដោយសារអនុវត្តន៌ព្រមៗគ្នារាល់ដំណោះស្រាយ ដូច្នេះទើបធ្វើឲ្យ
មាក្រូសេដ្ឋ​កិច្ចមានស្ថិភាពជាសារវ័ន្ធ អតិផរណក៏ត្រូវបានរាំងស្កាត់ ។ ប្រការនេះ បានសម្តែងចេញដោយល្បឿនកំណើនតម្លៃប្រើប្រាស់ថយចុះ ពី១៨,១៣%ក្នុង
ឆ្នាំ ២០១១ មកត្រឹមតែ ៦,៨១%ក្នុងឆ្នាំ២០១២។ ក្នុងរយៈពេល៩ខែដើមឆ្នាំ
២០១៣  ចំនួនអង្គភាពអាជីវកម្មចុះបញ្ជីរឈ្មោះបង្កើតថ្មីកើន ១០,៨% និងមាន
អង្គភាពអាជីវកម្មចំនួន១១,២ពាន់អង្គភាពត្រូវបានសកម្មភាពឡើងវិញ។
ការរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ចទទួលបានលទ្ធផលដំបូង
     ស្តីអំពីការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung មានប្រសាសន៌ថា៖“ក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធវិនិ
យោគដែលកំណត់យកវិនិយោគសាធារណៈជាស្នូលនិងយន្តការបែងចែកទុន
វិនិយោគ ដោយប្រមូលផ្តុំទុន សម្រាប់សំណង់មួយចំនួន បណ្តាគំរោងការណ៌សំ
ខាន់និងចាំបាច់ និងទុន​បដិភាគសម្រាប់បណ្តាគំរោងការណ៌ ODA ។ សុក្រិដ្ឋ
យន្តការវិមជ្ឈការ គ្រប់គ្រងវិនិយោគ បង្កើនការទទួលខុសត្រូវរបស់តំបន់និង
អ្នកវិនិយោគ។ ចំពោះការ​រៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ត្រូវ
ប្រមូលផ្តុំសុក្រិដ្ឋយន្តការ គោលនយោបាយផ្លាស់ប្តូរការគ្រប់គ្រងអង្គភាពអាជីវ
កម្មរដ្ឋ”។

របាយការណ៌របស់រដ្ឋាភិបាលវៀតណាមស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៣។ - ảnh 2
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung អានរបាយការណ៌
ក្នុងកិច្ចប្រជុំលើកទី៦​រដ្ឋសភាវៀតណាមនីតិកាលទី១៣  (រូបថតៈ TTXVN)

        ចំពោះវិស័យវប្បធម៌សង្គម នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung វាយ
តម្លៃថា៖ “អនុវត្តន៌ព្រមៗគ្នារាល់ដំណោះស្រាយបង្កើតការងារធ្វើ ជាពិសេសការ បណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមគំរោង បង្កើតការងារធ្វើក្នុង១ឆ្នាំឲ្យមនុស្សចំនួន
១,៥៤លាននាក់។ អាត្រាអ្នកឥតការងារធ្វើនៅទីក្រុងស្ថិតក្នុងកម្រិតក្រោម៤%គឺ ៣,៤៨%គោលនយោបាយប្រាក់បៀវត្សក៏ត្រូវបានផ្លាស់ប្តូរតាមការផ្តួតផ្តើមគំនិត
ពីទីផ្សារ”។

        តាមនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថា ក្រឡែកមើលឡើងវិញ ការអនុវត្តន៌ផែនការឆ្នាំ២០១៣ គឺក្នុងចំណោមគោលដៅចំនួន១៥ដែលត្រូវបាន​រដ្ឋសភាវៀតណាមអនុម័ត​មានគោលដៅចំនួន១១បានសម្រេចហួសផែនការ
ដែលបានដាក់ចេញ។ លទ្ធផលនេះជាការខំប្រឹងប្រែងដ៏ធំធេងរបស់ប្រព័ន្ធនយោ
បាយ ទាំងមូល បក្សទាំងមូល ប្រជាជនទាំងមូល ក្នុងស្ថានភាពដែលសេដ្ឋកិច្ច
នៅមាន ការលំបាកជាច្រើន។
ដំណោះស្រាយចំបាច់ចំនួន៩ដើម្បីបង្កើនកំណើន
       នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក៏បានលើកច្បាស់ ថា ក្នុងឆ្នាំ
២០១៤-២០១៥ វៀតណាមខំប្រឹងប្រែងសម្រេចបានល្បឿនកំណើន សេដ្ឋកិច្ច
៦%ក្នុង១ឆ្នាំ។ GDP ជាមធ្យមលើមនុស្សម្នាក់ៗប្រហែល២.២០០ ដល់ ២.៣០០
ដុល្លារអាមេរិកនាឆ្នាំ២០១៥។ តម្លៃប្រើប្រាស់កើន ៧%និង អាត្រាគ្រួ​សារក្រីក្រ
បន្ថយចុះពី១,៥ដល់២%ក្នុង១ឆ្នាំ។ ដើម្បីសម្រេចបានរាល់គោលដៅពោលខាង
លើ រដ្ឋាភិបាបាននាំចេញដំណោះស្រាយចាំបាច់ចំនួន៩។ ស្តីអំពីសេដ្ឋកិច្ច​នា
យករដ្ឋមន្រ្តីលោក Nguyen Tan Dung លើកច្បាស់ថា៖“ប្តេជ្ញាអនុវត្តគោលដៅ
រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងទប់ស្កាត់អោយបានអតិផរណានិងគោលនយោ
បាយសារពើព័ន្ឋយ៉ាងម៉ត់ចត់។ចាត់ចែងការប្រាក់អោយសមស្របទៅនឹងគោល
ដៅ ទប់ស្កាត់អតិផរណា។ដំឡើងសល់បំណុលឥណទាន នៅកំរិតសមស្រប និងធានាគុណភាពឥណទានទៀតផង។ចាត់ចែងអត្រាប្តូរប្រាក់​ទីផ្សាររូបីយប័ណ្ណ
និងទីផ្សារមាសប្រកបដោយប្រិទ្ឋភាពព្រមទាំងធានា តំលៃនៃប្រាក់ដុងវៀត
ណាម"។         

       ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច  រដ្ឋាភិបាលវៀតណាមជំរុញខ្លាំងការរៀបចំរចនា
សម្ព័ន្ឋនៃខឿនសេដ្ឋកិច្ចឡើងវិញ ព្រមទាំង ជំរុញខ្លាំងគំរោងផែនការរៀបចំរចនា
សម្ព័ន្ឋនៃផ្នែកនិងវិស័យនានាទៀតផង។លោក Nguyen Tan Dung លើកច្បាស់
ថា៖“អំពីការ រៀបចំរចនាសម្ព័ន្ឋនៃការវិនិយោគ​  សំខាន់គឺការវិនិយោគសាធារ
ណះ គឺត្រូវ​ប្រមូលប្តុំទុនសម្រាប់សំណង់មុខព្រួញចាំបាច់ ទុនបដិភាគODA  ទុន
ឈូលឆាយផ្ទៃទាប​និងទុនចូលរួមគំរោងការណ៍សហប្រតិបត្តិការសាធាណះឯក
ជន(PPP)។បង្កើនទុនវិនិយោគអោយកសិកម្ម  កម្មវិធីកសាងជនបទថ្មី​ ​សុខាភិ
បាល​​ ការងារអប់រំ និងតំបន់ជួបការលំបាកជាពិសេស។ល។"

     លើវិស័យកិច្ចការបរទេសលោកនាយករដ្ឋមន្រ្តីNguyen Tan Dung គូស បញ្ជាក់ថា៖បន្តម្ចាស់ការ  សកម្មជំរុញ​កិច្ចការបរទេស​​ អនុវ​ត្តសេចក្តីសំរេចចិត្ត
របស់ការិយាល័យនយោបាយស្តីអំពីសមាហរណកម្មអន្តជាតិធ្វើឲ្យទំនាក់ទំនង
សហប្រតិបត្តិការជាមួយដៃគូ​ជាពិសេសគឺបណ្តាប្រទេសជិតខាង​បណ្តាប្រទេស
អាស៊ានប្រទេសប្រពៃណីនិងមហាអំណាចស៊ីជំរៅថែមទៀត។នាចុងបទថ្លែង
មតិ លោកនាយករដ្ឋមន្រ្តីNguyen Tan Dungអះអាងថា៖ភារកិច្ចដែលបាន
ចោទឡើងគឺធ្ងន់ធ្ងរណាស់។ក្រោមកិច្ចដឹកនាំរបស់បក្ស   បក្សទាំងមូលប្រជា
ជនទាំងមូលកងទ័ពទាំងមូលនិងប្រព័ន្ឋនយោបាយទាំងមូលត្រូវរួមកំលាំង
កាយចិត្តប្តេជ្ញាសម្រចផែនការសំរាប់ឆ្នាំ២០១៣រួមចំណែកអនុវត្តន៌ផែនការ៥ឆ្នាំ
២០១១-២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ