|
រួមគ្នាថែទាំបុណ្យតេតសំរាប់ជនក្រីក្រ (VOV) |
Vovworld-ថែទាំសំរាប់ជនក្រីក្រមុខសញ្ញាគោលនយោបាយក្នុងឱកាសបុណ្យតេតប្រពៃណីមិនត្រឹមតែជាការងាររបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ប៉ុណ្ណោះទេ តាំង
ពីយូរមកហើយ ការងារនេះទទួលបានការយកចិត្តទុកដាក់របស់សង្គមទាំងមូល
ទៀតផង។
ការត្រៀមរៀបចំដ៏ម៉ត់ចត់របស់ស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់
ការថែទាំបុណ្យតេតសំរាប់ជនក្រីក្រជារៀងរាល់ឆ្នាំទទួលបានការយកចិត្ត
ទុកដាក់របស់គ្រប់ជាន់ថ្នាក់។ មួយខែមុននឹងបុណ្យតេតប្រពៃណីឈានមកដល់
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចុះហត្ថលេខាលើសេចក្តីសំរេច
ស្ដីពីការជូនអំណោយរបស់ប្រធានរដ្ឋសំរាប់មុខសញ្ញាមានគុណូបការៈចំពោះ
បដិវត្ត។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ក៏បានសំរេចចិត្តជួយឧបត្ថម្ភអង្ករ
ជាង១២ពាន់តោនសំរាប់ប្រជាជននៅខេត្តចំនួន១២ក្នុងឱកាសនេះដែរ។ រដ្ឋមន្ត្រី
ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យ
ដឹងថា៖
“ចំពោះបណ្ដាមុខសញ្ញាក្រីក្រនោះ គឺគោលនយោបាយផ្ទាល់របស់បក្សនិងរដ្ឋបានជួយឧបត្ថម្ភក្នុងឆ្នាំ។ រីឯក្នុងឱកាសបុណ្យតេត ដំបន់នានាបានត្រួតពិនិត្យក្ដាប់ជាប់មុខសញ្ញាដើម្បីលើមូលដ្ឋាននោះប្រើប្រាស់ថវិការដំបន់ក៏ដូចជាចលនាប្រភព
កំលាំងផ្សេងៗដើម្បីជួយឧបត្ថម្ភជនក្រីក្រ។ យើងខ្ញុំបានបញ្ជាដំបន់នានាត្រួតពិនិត្យ
មុខសញ្ញាលំបាកដើម្បីប្រជាជនទាំងអស់គ្មានអ្នកណាមិនបានអំណរបុណ្យតេត។”
នៅដំបន់ គណៈកម្មាធិការបក្សរដ្ឋអំណាចស្ថាប័នផ្នែកខេត្តទីក្រុងគ្រប់ជាន់ថ្នាក់បានត្រៀមបំរុងថវិការសមស្របសំរាប់ថែទាំបុណ្យតេតឲ្យជនក្រីក្រ។ តាមស្ថិតិ ក្រៅពីចំនួនប្រាក់៣៥០ពាន់លានដុងពីថវិការរដ្ឋ បណ្ដាដំបន់បានចលនាចំនួន
ប្រាក់ជាង៥សែនលានដុងដើម្បីជូនអំណោយសំរាប់មុខសញ្ញាជនមានគុណូបការៈ
ជាង២,៥លាននាក់។ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានដកថវិការ
១ពាន់លានដុងជួយឧបត្ថម្ភគ្រួសារក្រីក្រគ្រួសារលំបាកពិសេសជាង៥ពាន់បាន
ទទួលបុណ្យតេត។ នៅខេត្ត Quang Tri ក្រៅពីថវិការដំបន់ ខេត្តបានចលនាអង្គការ
សមូហភាពនិងអង្គភាពអាជីវកម្មជាប្រាក់ប្រមាណ៥ពាន់លានដុងដើម្បីជូន
អំណោយបុណ្យតេតសំរាប់មុខសញ្ញាគោលនយោបាយគ្រួសារមានគុណូបការៈនិង
កម្មាភិបាលបដិវត្តជើងចាស់។ លោក Phan Thanh Chung ប្រធានគណៈកម្មាធិការ
ប្រជាជនឃុំ Hai An ស្រុក Hai Lang ខេត្ត Quang Tri បានឲ្យដឹងថា៖
“គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំក៏ដូចជាស្ថាប័នសមូហភាពយកចិត្តទុកដាក់ដល់គោលនយោបាយសុខុមាលភាពសង្គម។ យើងខ្ញុំបានជួយ
ឧបត្ថម្ភសំរាប់គ្រួសារលំបាកចំនួនប្រាក់សរុបជាង៦០លានដុង។ គ្រួសារទាបបំផុត
បាន២០ម៉ឺនដុង គ្រួសារច្រើនបំផុតគឺ៥០ម៉ឺនដុង។ ជាពិសេសយើងខ្ញុំបានដកថវិការ
ពីមូលនិធិមនោសញ្ចេតនាចុះសាកសួរសុខទុក្ខមុខសញ្ញាគ្រួសារគោលនយោបាយ
គ្រួសារក្រីក្រលំបាកដើម្បីបានអំណរបុណ្យតេតយ៉ាងសប្បាយរីករាយជាង។”
|
ការថែទាំបុណ្យតេតសំរាប់ជនក្រីក្របានក្លាយទៅជាសកម្មភាពចាំបាច់ពោរពេញទៅដោយចរិត
លក្ខណៈមនុស្សសាស្ត្រ។ (VOV) |
ការចូលរួមសកម្មរបស់សមូហភាពអង្គភាពអាជីវកម្មអង្គការសង្គម
រួមដំណើរជាមួយរដ្ឋាភិបាល សមូហភាពអង្គភាពអាជីវកម្មអង្គការសង្គមជាច្រើនបានអនុវត្តកម្មវិធីសម្បុរសធម៍សំដៅជួយឧបត្ថម្ភជនក្រីក្រអំណរបុណ្យតេត។
មុននឹងបុណ្យតេតប្រពៃណីពាក់កណ្ដាលខែក្រុមការងាររបស់មជ្ឈឹមសមាគម
កាកបាតក្រហមវៀតណាមបានប្រគល់អំណោយ១លានចំណែកសំរាប់គ្រួសារមានស្ថានភាពលំបាកជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ dioxin ក្នុងទូទាំង
ប្រទេស។ លោក Doan Van Thai អនុប្រធាននិងជាអគ្គលេខាធិការមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានឲ្យដឹងថា៖
“ដោយការរួមចំណែករបស់មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមនោះ ប្រមាណពី១ភាគ៣ដល់ពាក់កណ្ដាលចំនួនគ្រួសារក្រីក្រនៅវៀតណាមទទួលបាន
ការជួយឧបត្ថម្ភ។ រួមជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម សមាគមគ្រប់ជាន់ថ្នាក់បានចាត់ក្រុមជាច្រើនទៅប្រគល់អំណោយសំរាប់គ្រួសារមានស្ថាន
ភាពលំបាកជាពិសេស ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ dioxin។”
ក្នុងពេលនោះ អនុវត្តគោលការណ៍ជួយឧបត្ថម្ភកម្មករពលករមានស្ថានភាពលំបាកដែលកំពុងធ្វើការនៅមណ្ឌលឧស្សាហកម្មមណ្ឌលកែច្នៃនៅទីក្រុងហាណូយ
និងទីក្រុងហូជីមិញ អគ្គក្រុមហ៊ុនដឹកជញ្ជូនហាណូយបានអនុវត្តកម្មវិធី “សំបុត្រ
មនោសញ្ចេតនា” និង “រថយន្តដឹកកម្មករមកស្រុកអំណរបុណ្យតេតឆ្នាំមមីឆស័ក”។
លោក Nguyen Hoang Trung អគ្គនាយករងអគ្គក្រុមហ៊ុនដឹកជញ្ជូនហាណូយបានឲ្យ
ដឹងថា៖
“ក្នុងកម្មវិធីនេះ យើងខ្ញុំមានរថយន្តដឹកជញ្ជូនចំនួន៧៤គ្រឿង ក្នុងនោះយើងខ្ញុំជួយឧបត្ថម្ភរថយន្ត១១គ្រឿង។ យើងខ្ញុំក៏បានដឹកជញ្ជូនពលករនៅមណ្ឌលឧស្សាហកម្មចំណុះទីក្រុងហូជីមិញ Binh Duong ពីភាគខាងត្បូងទៅភាគខាងជើងនិងត្រៀមរៀបចំរថយន្តចំនួន៥០គ្រឿង។ ក្រៅពីនោះយើងខ្ញុំបានសហការជាមួយមហាវិទ្យាល័យនានាដឹកជញ្ជូននិសិត្សត្រឡប់ស្រុកអំណរបុណ្យតេតផងដែរ។”
បើកទូលាយមុខសញ្ញាបានជួយឧបត្ថម្ភ
ក្នុងឱកាសបុណ្យតេតក្រៅពីគ្រួសារមានស្ថានភាពលំបាកពិសេស ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ កម្មករក្រីក្រនៅមណ្ឌលឧស្សាហកម្មមណ្ឌលកែច្នៃ
នោះ ប្រជាជនជាច្រើននៅបណ្ដាខេត្តត្រូវគ្រោះធម្មជាតិព្យុះទឹកជំនន់ក៏ទទួលបានការ
យកចិត្តទុកដាក់ពិសេសរបស់សមូហភាព។ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិង
សង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យដឹងថា៖
“រីឯគ្រួសារទទួលរងឥទ្ធិពលហានិភ័យដោយគ្រោះធម្មជាតិ ក្នុងឱកាសបុណ្យ
តេត ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានស្នើររដ្ឋាភិបាលជួយឧបត្ថម្ភអង្ករ
៥៥ពាន់តោន។ នេះជាការជួយឧបត្ថម្ភចៃដន្យសំរាប់មុខសញ្ញានេះនិងសំណូមពរដំបន់បន្តត្រួតពិនិត្យមុខសញ្ញានេះក្នុងឱកាសបុណ្យតេតនៅមានការលំបាកដើម្បី
បន្តស្នើរជួយឧបត្ថម្ភភ្លាម។”
នាបច្ចុប្បន្នអត្រាគ្រួសារក្រីក្រនៅវៀតណាមនៅខ្ពស់ ពិសេសគឺនៅដំបន់ឆ្ងាយដាច់ស្រយាលដំបន់ជនបទព្រៃភ្នំ។ ការយកចិត្តទុកដាក់របស់បក្សរដ្ឋរដ្ឋាភិបាល ការចែករំលែកទាន់ពេលវេលារបស់សហគមន៍ជួយជនក្រីក្រគ្រួសារក្រីក្ររួម
អំណរនិទាឃៈរដូវឆ្នាំមមីឆស័កយ៉ាងកក់ក្តៅសប្បាយរីករាយ៕