|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (VOV) |
Vovworld-រដ្ឋធម្មនុញ្ញដែលបានរដ្ឋសភាវៀតណាមអនុម័តនាថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០១៣ចូលជាធរមានចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៤នេះតទៅ។ ការលាតត្រដាង អនុវត្តរដ្ឋធម្មនុញ្ញត្រូវធានាការលើកកំពស់ ការយល់ដឹង របស់ប្រជាជនកម្មាភិបាល និងជនវៀតណាមនៅឯបរទេសក៍ដូចជាការ ទទួលខុសត្រូវអំពីកិច្ចការពាររដ្ឋធម្ម
នុញ្ញ។ធានាការកំណត់ទាំងឡាយ ក្នុងរដ្ឋធម្មនុញ្ញត្រូវបាអនុវត្តលើគ្រប់វិស័យ
បង្កើតកំលាងចលករដើម្បី អនុវត្តកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ ការចូលរួម
របស់ប្រព័ន្ឋនយោបាយទាំងមូល ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung អោយដឹងថា៖ ក្រោយពីរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ត្រូវបាន អនុម័តនិងចូលជាធរមាននោះ ប្រព័ន្ឋនយោបាយទាំងមូលពីគណះលេខា
មជ្ឈឹមបក្សកម្មុយនិស្តវៀតណាមគណកម្មាធិការអចិន្រ្ត រដ្ឋសភាដល់រដ្ឋាភិបាល
បានសកម្មអនុវត្តឯកសារកត្តិយុទ្ឋ ដ៍សែន សំខាន់នេះ។
“បន្ទាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័តនោះ រដ្ឋសភានីតិកាលទី១៣បានផ្សព្វ
ផ្សាយ សេចក្តីសំរេចចិត្តស្ដីពីការអនុវត្តរដ្ឋធម្មនុញ្ញ។ នោះជាឯកសារជាលាយល័ក្ខ
អក្សរដំបូង។ បន្ទាប់នោះ នាថ្ងៃទី២មករា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន ចេញសេចក្តីសំរេចចិត្តផ្សព្វផ្សាយផែនការអនុវត្តរដ្ឋធម្មនុញ្ញ។ នាថ្ងៃទី៣មករា គណៈលេខាមជ្ឈឹមបក្សបានផ្សព្វផ្សាយសារាចរណ៍អំពីការលាតត្រដាងអនុវត្តរដ្ឋ ធម្មនុញ្ញក្នុងបក្សទាំងមូល។ ដោយហេតុនេះអាចឃើញថា ប្រព័ន្ធនយោបាយ ទាំង
មូល កំពុងចូលរួមនិងលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញក្រោមការដឹកនាំដ៏ស្អិតរមួត
របស់ បក្ស។ អាចនិយាយបានថា បរិមាណការងារគឺធំធេងនិងពេលវេលាអនុវត្ត
អូស បន្លាយ។”
នៅបណ្ដាដំបន់ ក្នុងនាពេលខាងមុខ ថ្នាក់ដឹកនាំស្ថាប័នអង្គការនៅមជ្ឈឹម និងដំបន់រៀបចំអនុវត្តភ្លាមនិងម៉ត់ចត់នូវការកំណត់នៃរដ្ឋធម្មនុញ្ញ។ ច្បាប់បទ
បញ្ញាតិនិងឯកសារច្បាប់ផ្សេងៗដែលផ្សព្វ ផ្សាយមុនថ្ងៃទី១មករាឆ្នាំ២០១៤
ក៏ត្រូវបានពិនិតឡើងវិញដើម្បីធ្វើវិសោធនកម្ម បំពេញបន្ថែមរឺផ្សព្វផ្សាយសារជា
ថ្មី សមស្របនឹងការកំណត់នៃរដ្ឋធម្មនុញ្ញ។
“ផ្នែកស្ថាប័នដំបន់នានាត្រូវម្ចាស់ការកសាងផែនការរបស់ខ្លួន បញ្ជាត្រួត
ពិនិតដោះស្រាយការលំបាកការជំពាក់ជំពិនដែលកើតឡើងក្នុង ដំណើរការ
រៀបចំអនុវត្តរដ្ឋធម្មនុញ្ញដើម្បីការកំណត់នៃរដ្ឋធម្មនុញ្ញត្រូវបានអនុវត្តយ៉ាងម៉ឹង
ម៉ាត់។ កនុងរយៈពេល៦ខែរឺ១ឆ្នាំម្ដងជាប្រចាំ១ឆមាសរឺ១ឆ្នាំកសាងរបាយការណ៍
លទ្ធផលទទួលបានក្នុងការលាតត្រដាង អនុវត្តរដ្ឋធម្មនុញ្ញដាក់ជូនគណៈ
កម្មាធិការងចិន្ត្រៃយ៍រដ្ឋសភានិងរដ្ឋាភិបាលដើម្បី បូកសរុបផ្ញើរជូនការិយាល័យ
នយោបាយ គណៈលេខានិងដើម្បីរាយការណ៍ ជា មួយរដ្ឋសភា។”
ឃោសនា៖របៀបសំខាន់ដើម្បីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ
ដើម្បីរដ្ឋធម្មនុញ្ញឈានចូលជិវភាពរស់នៅនោះការងារឃោសនាដើរ តួនាទី
សំខាន់។នាពេលខាងមុខរដ្ឋាភិបាលនឹងរៀបចំសន្និសីទទូទាំង ប្រទេសហ្វើកហាត់
បារកថាព្រមទាំងផ្សព្វផ្សាយខ្លឹមសារនិងអត្ថន័យ នៃរដ្ឋធម្មនុញ្ញជាដើម។ រួមជាមួយ
គ្នានោះគណះកម្មាធិការឃោសនាអប់រំមជ្ឈឹមនឹងសហការជា មួយក្រសួងនិងផ្នែក
ទាក់ទិននានាចងក្រង់ឯកសាររៀបចំបំប៉នបារកថា និងឃោសនាពីរដ្ឋធម្មនុញ្ញ។ប្រធានគណះកម្មាធិការឃោសនាអប់រំ មជ្ឈឹមលោក Dinh The Huynh បានគូស
បញ្ជាក់ថា៖
“ តាមសារាចរណ៍នៃគណះលេខា នោះការចងក្រង់ឯកសារគឺសមស្រប ទៅ
នឹងមុខសញ្ញានិមួយៗដូចជាកម្មាភិបាលបក្ខជននិងប្រជាជនគ្រប់ ស្រទាប់នៅក្នុង
ប្រទេសនិងជនវៀតណាមនៅឯបរទេសជាដើម។បណ្តា ស្ថាប័នឃោសនា
មហាជននឹងបើកនាទីស្តីពីមូលដ្ឋានកត្តិយុទ្ឋវិទ្យា សាស្រ្តនៃរដ្ឋធម្មនុញ្ញទៀតផង។ “
លាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញជាភារកិច្ចដ៏សែនសំខាន់។ ការចូលរួម យ៉ាង
ចាប់ រហ័សនិងដាច់ខាតរបស់ប្រព័ន្ធនយោបាយទាំងមូល ការកំណត់រាល់ តំលៃ នៃ រដ្ឋធម្មនុញ្ញនឹងពង្រីកដ៏ពេញលេញប្រសិទ្ធភាពលើស្ថានភាពជាក់ស្ដែង រួម ចំណែក សំខាន់ទៅក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិក្នុងសម័យកាលថ្មី៕