រយៈពេល ២៥ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណិតសកល មូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល

(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ វៀតណាមបានតភ្ជាប់ជាផ្លូវការជាមួយបណ្តាញអ៊ីនធឺណែតជាសកល ដែលគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃផ្នែកព័ត៌មាននិងផ្សព្វផ្សាយរបស់ប្រទេសជាតិ។ ក្រោយ រយៈពេល ២៥ ឆ្នាំនៃការអភិវឌ្ឍ អ៊ីនធឺណែតបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាន ដែលមានវត្តមាននៅក្នុងគ្រប់វិស័យនៃជីវភាពសង្គមរបស់ប្រជាជនវៀតណាមរាប់ លាននាក់ ហើយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។

រយៈពេល ២៥ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណិតសកល មូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល - ảnh 1រយៈពេល ២៥ ឆ្នាំនៃការតភ្ជាប់អ៊ីនធឺណែតជាសាកល គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល
(ប្រភព៖ កាសែត Thai Binh)

ក្នុងឆ្នាំ ១៩៩១ សាស្ត្រាចារ្យ Rob Hurle នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី រួមជាមួយលោក Tran Ba Thai នៃវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននៅទីក្រុងហាណូយ បានធ្វើការពិសោធន៍តភ្ជាប់កុំព្យូទ័រនៅប្រទេសអូស្ត្រាលី និងវៀតណាមតាមរយៈខ្សែទូរស័ព្ទ។ ក្នុងឆ្នាំ ១៩៩៤ វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននៅទីក្រុងហាណូយ (តាមរយៈក្រុមហ៊ុន NetNam) បានក្លាយជាអ្នកផ្តល់សេវាអ៊ីនធឺណែតដំបូងគេនៅវៀតណាម ជាមួយនឹងសេវាអ៊ីមែលក្រោមឈ្មោះ quocgia.vn។

ព្រឹត្តិការណ៍សំខាន់ៗ

នៅថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ១៩៩៧ អ៊ិនធឺណែតត្រូវបានផ្តល់ជូនជាផ្លូវការដល់ប្រជាជនទូទាំងប្រទេស។ VNPT, Netnam គឺជាសហគ្រាសដំបូងគេដែលផ្តល់សេវាអ៊ីនធឺណែត។ សេវានេះត្រូវបានផ្តល់ជូននៅលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទថេរ ប៉ុន្តែល្បឿនចូលប្រើប្រាស់នៅមានកម្រិតនៅឡើយ។

យោងតាមសមាគមអ៊ិនធឺណែតវៀតណាម ចំណុចរបត់ក្នុងការអភិវឌ្ឍអ៊ិន ធឺណែតគឺនៅពេលដែលកម្មវិធីបង្កប់នៅលើ ADSL broadband (MegaVNN) ចាប់ផ្តើមលេចឡើងនៅលើទីផ្សារក្នុងឆ្នាំ ២០០៣។ នេះគឺជាសេវាកម្មអ៊ីនធឺណែតតាម រយៈបច្ចេកវិទ្យា ADSL broadband ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន និងប្រើប្រាស់សេវាផ្សេងទៀតដូចជាទូរស័ព្ទ និងទូរសារក្នុងពេលតែមួយ។ ក្នុងឆ្នាំ ២០០៩ អ៊ិនធឺណែតខ្សែកាបអុបទិក FTTH ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាមួយនឹងល្បឿននៃការចូលប្រើបណ្តាញកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹង ADSL។ ក្នុងពេលជាមួយគ្នានេះ VinaPhone បានដាក់ឲ្យដំណើរការបណ្តាញ 3G បើកចេញយុគសម័យអ៊ីនធឺណែតសម្រាប់ទូរស័ព្ទនៅវៀតណាម។ ប្រការនេះត្រូវបានចាត់ទុកថាជាជំហានដំបូងដ៏សំខាន់ សម្រាប់ការអភិវឌ្ឍអ៊ីនធឺ ណិតតាមទូរស័ព្ទចល័តនៅប្រទេសវៀតណាមនាពេលអនាគត។

ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ន អ៊ីនធឺណែតវៀតណាមមានការអភិវឌ្ឍន៍ខ្លាំង និន្នាការនៃការផ្លាស់ប្តូរពីខ្សែស្ពាន់ទៅជាខ្សែកាបអុបទិក។ ជាមួយនឹងការលេចឡើងថ្មីនូវប្រភេទទូរសព្ទឆ្លាតវៃជាច្រើនប្រភេទ (ស្មាតហ្វូន) អ្នកប្រើប្រាស់ម្នាក់ៗមានទំនោរក្នុងការប្រើអ៊ីនធឺណែតនៅលើទូរសព្ទដៃ។ គួរកត់សម្គាល់ថាចាប់ពីឆ្នាំ ២០១៦ និង ២០១៧ សហគ្រាសទូរគមនាគមន៍ត្រូវបានដាក់ពង្រាយដើម្បីផ្តល់សេវា 4G ដោយដាក់ឈ្មោះវៀតណាមជាផ្លូវការនៅលើផែនទី 4G លើពិភពលោក។

មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល

តាំងពីដើមដំបូងមក វៀតណាមបានប្រើប្រាស់អ៊ីនធឺណែតជាសកលជាផ្លូវការដោយមានអ្នកប្រើប្រាស់តែពីរបីពាន់នាក់ប៉ុណ្ណោះ អ៊ីនធឺណែតបានកើនឡើងយ៉ាងខ្លាំងជាមួយនឹងអ្នកប្រើប្រាស់ចំនួន ៦៨,៧២លាននាក់ ស្មើនឹង ៧០,៣% នៃចំនួនប្រជាជនវៀតណាម។ ឥឡូវនេះអ៊ីនធឺណែតមាននៅគ្រប់ទីកន្លែង ពីទីក្រុងទៅដល់ជនបទ ពីវាលទំនាបទៅព្រៃភ្នំ ព្រំដែន និងកោះសមុទ្រ។ អ៊ិនធឺណែតត្រូវបានប្រើប្រាស់គ្រប់វិស័យនៃជីវភាពរស់នៅ តាំងពីការអប់រំ ការថែទាំសុខភាព ការដឹកជញ្ជូនជាដើម រហូតដល់ការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ អ៊ីនធឺណែតបានក្លាយជាឧបករណ៍ពេញនិយមសម្រាប់ប្រជាជនវៀតណាមភាគច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ។ អ៊ីនធឺណែតបានផ្លាស់ប្តូរទម្លាប់និងការរស់នៅរបស់ប្រជាជនវៀតណាមសព្វថ្ងៃ។ លោក Vu Hoang Lien ប្រធានសមាគមអ៊ីនធឺណែតវៀតណាមបានសង្កត់ធ្ងន់ថា៖ “បច្ចុប្បន្ននេះ វៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២០ ដែលមានអ្នកប្រើប្រាស់អ៊ីនធឺណែតច្រើនជាងគេ។ និន្នាការរបស់អ៊ិនធឺណែតបានក្លាយជាប្រព័ន្ធអេកូនៃការផ្លាស់ប្តូរឌីជីថលតាមនិន្នាការទូទៅនៃពិភពលោក ហើយជាពិសេសគឺជាទិសដៅសំខាន់ក្នុងការអភិវឌ្ឍរបស់រដ្ឋាភិបាល ដោយសម្រេចបាននូវសេចក្តីប្រាថ្នារបស់វៀតណាមចំពោះការផ្លាស់ប្តូរឌីជីថល”។

ក្នុងដំណើរការអភិវឌ្ឍអ៊ីនធឺណែត វៀតណាមបានឈានទៅមុខយ៉ាងលឿន ស្របតាមប្រទេសអភិវឌ្ឍន៍ អនុវត្តន៍ដោយជោគជ័យនូវដំណើរការនៃការផ្លាស់ប្តូរអ៊ីនធឺណែតទៅកាន់ជំនាន់ថ្មីដែលដំណើរការជាមួយ IPv6 ដោយមានអត្រាអ្នកប្រើប្រាស់ និងចូលប្រើ IPv6 ឈានដល់ ៥០% ជាប់ចំណាត់ថ្នាក់ទី ១០ នៃពិភពលោកទាំងមូល។ តាមនិន្នាការនេះ អ៊ីនធឺណែតរបស់វៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងនាពេលអនាគត ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីបង្កើតសង្គមឌីជីថលប្រកបដោយសុវត្ថិភាព ទំនើប និងមនុស្សសាស្ត្រ។ ទាក់ទិននឹងសសរស្តម្ភសង្គមឌីជីថល លោក Nguyen Trong Duong អនុប្រធាននាយកដ្ឋានព័ត៌មាន ក្រសួងព័ត៌មាន និងទូរគមនាគមន៍បានឲ្យដឹងថា៖ “យោងតាមការវាយតម្លៃនៅខែវិច្ឆិកា ឆ្នាំ ២០២០ របស់អង្គការ GSMA Inteligent សង្គមឌីជីថលត្រូវបានវាយតម្លៃតាមរយៈសសរស្តម្ភសំខាន់ៗចំនួន ៥ ដែលជា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ អត្តសញ្ញាណឌីជីថល ពលរដ្ឋឌីជីថល រចនាប័ទ្មឌីជីថល និងពាណិជ្ជកម្មឌីជីថល។ បន្ទាប់មកនៅប្រទេសវៀតណាម សង្គមឌីជីថលរបស់យើងកំពុងត្រូវបានវាយតម្លៃថា ជាការកើនឡើងពិន្ទុខ្ពស់បំផុត។ យើងទទួលបាន ១២ ពិន្ទុលើមាត្រដ្ឋាន ១០០ ពិន្ទុសម្រាប់ឆ្នាំ ២០២០។ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់របស់យើងនៅតែស្ថិតក្នុងកម្រិតមធ្យមក្នុងតំបន់ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងសិង្ហបុរី”។

ក្រៅពីនេះ ដោយមានប្រជាជនប្រហែល ៧២% ប្រើប្រាស់ស្មាតហ្វូន វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលដ៏ល្អនៅអាស៊ីអាគ្នេយ៍។ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅឆ្នាំ ២០២១ នឹងឈានដល់សម្រេចបាន ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលរួមចំណែកច្រើនជាង ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ។ របាយការណ៍ e-Conomy SEA ២០២១ ចេញផ្សាយដោយ Google, Temasek និង Bain & Company នៅខែវិច្ឆិកា ឆ្នាំ ២០២១ ព្យាករណ៍ថា សេដ្ឋកិច្ចអ៊ីនធឺណែតរបស់វៀតណាមនឹងធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ ដែលឈានដល់ ២២០0 ពាន់លានដុល្លារគិតជាតម្លៃទំនិញសរុបនៅឆ្នាំ ២០៣០។

កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរបស់វៀតណាមដល់ឆ្នាំ ២០២៥ ជាមួយនឹងទិសដៅដល់ឆ្នាំ ២០៣០ បានបញ្ជាក់យ៉ាងច្បាស់ថា ការតម្រង់ទិសនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលនឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការតភ្ជាប់ Internet of Things (IoT) និងបច្ចេកវិទ្យា 5G។ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការធានាសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់វៀតណាម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវេទិកាអ៊ីនធឺណែតក្នុងប្រទេសនៅតែបន្តជាអាទិភាពរបស់វៀតណាម។ លើសពីនេះ វៀត ណាមក៏មានគម្រោងពង្រីកការតភ្ជាប់អ៊ីធឺណែតក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការអភិវឌ្ឍខ្សែកាបអុបទិកក្រោមសមុទ្រ ដែលធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់។ ការផ្លាស់ប្តូរបណ្តាញអ៊ីនធឺណែតវៀតណាមទាំងមូលទៅនឹងការអនុវត្តអាសយដ្ឋានអ៊ីនធឺណិតជំនាន់ថ្មី (IPv6) ក៏នឹងជួយវៀតណាមតភ្ជាប់បណ្តាញកាន់តែរឹងមាំជាមួយសង្គមព័ត៌មានពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ