រយៈពេល ៩០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម - ជំនឿ និងក្ដីសង្ឈឹម
(VOVWORLD) - ក្នុងរយៈពេល ៩០ ឆ្នាំ កន្លងមក ចាប់តាំងពីទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ១៩៣០) មក ប្រជាជនវៀតណាមជានិច្ចកាលបានគ្រោងទុកក្ដីជឿជាក់ដល់បក្ស។ អាស្រ័យហេតុនេះ បក្សកុម្មុយនិស្តវៀតណាមបានធ្វើការបំផុស ប្រមូលផ្ដុំនូវកម្លាំងប្រជាជាតិទាំងមូល ហើយបង្កើតជ័យជំនះបដិវត្តដ៏ធំធេង ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ។
រូបថត៖ Chinhphu.vn |
|
ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិនាបច្ចុប្បន្ន ប្រជាជនវៀតណាមនៅតែមានជំនឿជាក់យ៉ាងមុតមាំថា បក្សនឹងអនុវត្តប្រជាធិបតេយ្យ សាមគ្គីភាព នាំប្រទេសជាតិឈានទៅមុខ។ ជាពិសេស ការដែលបក្សបានផ្ដោតសំខាន់លើវិន័យ បង្កើនភាពជាអ្នកដឹកនាំ គឺកាន់តែនាំមកនូវក្ដីជឿជាក់ និងក្ដីសង្ឃឹមជាច្រើនជូនដល់ប្រជាជន។
“ សប្តាហ៍មាស” គឺជាទំព័រប្រវត្តិសាស្ត្រមួយដ៏ស្រស់ស្អាតបំផុត អំពីកម្លាំងទឹកចិត្តប្រជាជននាដើមសម័យសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក្រោយបដិវត្តខែសីហា ឆ្នាំ ១៩៤៥ ។ នាគ្រានោះ រដ្ឋាភិបាលបដិវត្តក្មេងខ្ចីត្រូវប្រឈមនឹងការលំបាក សាកល្បងជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វិធានការមួយក្នុងចំណោមបណ្ដាវិធានការរបស់រដ្ឋ ដើម្បីជំនះពុះពារលើការលំបាកទាំងនេះគឺ ផ្អែកលើការរួមវិភាគទានដោយស្ម័គ្រចិត្តរបស់ប្រជាជន។ ប្រាក់ចំនួន ២០ លានដុង និងមាសជិត ៤០០ គីឡូក្រាម គឺជាថវិកាសរុបដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមប្រមូលបានពីប្រជាជននៅទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍“ សប្តាហ៍មាស” ។ នេះគឺជាសាក្ខីភាពយ៉ាងច្បាស់លាស់ដែលសរឲ្យឃើញនូវក្ដីជឿទុកចិត្តយ៉ាងដាច់ខាតរបស់ប្រជាជនចំពោះបក្ស និងលោកប្រធានហូជីមិញនាគ្រានោះ។ វីរៈបុរសកងកម្លាំងប្រដាប់អាវុធលោក Tran Ngoc Phuong មកពីទីក្រុង Bac Ninh ខេត្ត Bac Ninh បានឲ្យដឹងថា៖
“ខ្ញុំបានធំដឹងក្ដី នៅពេលដែល បក្សដឹកនាំបដិវត្តខែសីហាប្រកបដោយជោគជ័យ។ នាគ្រានោះប្រទសជាតិនៅតែជួបការលំបាកជាច្រើនណាស់។ ទោះជាលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាជននៅតែជឿជាក់ទៅលើបក្ស ជឿជាក់ទៅលើរបប បានជាប្រជាជនបានត្រៀមខ្លួនជាស្រេចដើម្បីរួមវិភាគទានជាមាស ប្រាក់ ដើម្បីកសាងរបបដ៏ល្អប្រសើរ។ ខ្ញុំជឿជាក់ថា នេះគឺជាក្ដីជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស” អាស្រ័យទៅលើក្ដីជឿជាក់របស់ប្រជាជនចំពោះបក្ស និងភាពជិតស្និទ្ធជាមួយប្រជាជន បក្សកុម្មុយនិស្តវៀតណាមបានបំផុសនិងប្រមូលកម្លាំងរបស់ប្រជាជាតិទាំងមូលដើម្បីដណ្ដើមបានជ័យជំនះដ៏ធំធេងដូចជា៖ ជ័យជំនះ ប្រវត្តិសាស្ត្រ Dien Bien Phu ជ័យជំនះនិទាឃរដូវ ឆ្នាំ ១៩៧៥ ជាពិសេសគឺជោគជ័យក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ។
នាបច្ចុប្បន្ននេះ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិប្រជាជនវៀតណាមមានជំនឿទុកចិត្តយ៉ាងខ្លាំងក្លាទៅលើបក្សកុម្មុយនិស្តវៀតណាម រួមជាមួយបក្សសាមគ្គីគ្នា អនុវត្តន៍ប្រជាធិបតេយ្យនិងអភិវឌ្ឍប្រទេសជាតិ។ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាជនចំពោះបក្សនោះ បក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្ត បទបញ្ញត្តិស្ដីពីការរៀបចំក្បាលម៉ាស៊ីនឡើងវិញ កសាងជួរកម្មាភិបាលយុទ្ធសាស្ត្រ។ ជាពិសេស ការដែលបក្សបានកសាងការកែលម្អបក្សយ៉ាងប្ដូរផ្ដាច់ និងចាត់វិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយ អសកម្ម ដាក់វិន័យកម្មាភិបាល បក្ខជនដែលមានកំហុសឆ្គង។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Tuan ប្រធានវិទ្យាស្ថានកសាងបក្ស នៃវិទ្យាស្ថានយោបាយហូជីមិញបានអះអាងថា៖
“ក្នុងអាណត្តិទី ១២ នេះ បក្សបានផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងអាណត្តិនេះ មានបក្ខជនចំនួន ២ ពាន់នាក់ ត្រូវបានកាត់ទោសពីបទពុករលួយ។ ពិតណាស់ថា យើងត្រូវកត់សម្គាល់នូវការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្សទាំងមូល ដែលទទួលបានការស្រុះចិត្តគំនិតពីប្រជាជន“។
ហេតុអ្វីបានជាបក្សកុម្មុយនិស្តវៀតណាមបានផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ អំពើពុករលួយ ប្រឆាំងនឹងសត្រូវផ្ទៃក្នុង ប្រឆាំងនឹងលទ្ធិបុគ្គលនិយមក្នុងបរិបទនាបច្ចុប្បន្ន។ នេះគឺជាការព្រួយបារម្ភដ៏ធំបំផុតរបស់លោកប្រធានហូជីមិញនៅពេលបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ហេតុដូច្នេះហើយ កម្មាភិបាល បក្ខជន និងបក្សទាំងមូលត្រូវលើកត្រដែតនូវឬទ្ធានុភាពបដិវត្ត និងសីលធម៌ស្អាតស្អំ។ លោកសាស្រ្តាចារ្យ Hoang Chi Bao អ្នកជំនាញជាន់ខ្ពស់ សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានពន្យល់ថា៖
“លោកប្រធានហូជីមិញតែងតែផ្ដែផ្ដាំ និងអប់រំយើងថា និយាយតិច ធ្វើការច្រើន ត្រូវរក្សាជំនឿចិត្តរបស់ប្រជាជនតាមរយៈការលះបង់និងធ្វើជាគំរូ ហើយលោកប្រធានហូជីមិញគឺជាគំរូដ៏ឆ្នើមមួយរូប។ ទន្ទឹនឹងនេះ យើងត្រូវ មានភាពក្លាហានដើម្បីវាយបរាជ័យលទ្ធិបុគ្គលនិយម មានភាពក្លាហានមិនទាមទារតំណែង និងផលប្រយោជន៍ ហើយមានភាពក្លាហានដើម្បីបម្រើប្រជាជន។ ប្រសិនបើ ធ្វើបានដូច្នេះ បក្សជានិច្ចកាលដិតជាប់ក្នុងក្រអៅបេះដូង ក្នុងមនោសញ្ចេតនា ក្នុងការយល់ដឹង និងជាមោទនាភាពរបស់ប្រជាជន“។
ក្នុងអត្ថបទសរសេររំលឹកខូបលើកទី ៨៩ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ “បក្សខ្លាំងមាំមួន ប្រទេសអភិវឌ្ឍន៍ ជាតិថ្កុំថ្កើង” ។ ដូច្នេះ បក្សបានធ្វើការផ្លាស់ប្ដូរថ្មីនូវបែបផែនដឹកនាំ បង្កើនទំនាក់ទំនងរវាងបក្សនិងប្រជាជន ឲ្យសក្តិសមជាបក្សកាន់អំណាច ដឹកនាំបុព្វហេតុរបស់ប្រទេសជាតិ អភិវឌ្ឍន៍ដោយឥតឈបឈរ ក៏ដូចជាសក្តិសមនឹងក្ដីជឿជាក់ និងក្ដីសង្ឃឹមរបស់ប្រជាជនផងដែរ៕