រយៈពេល១ទសវត្សរ៍វៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិភាពអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ២៧ ឧសភាកន្លងទៅគឺជាគម្រប់ខួប ១ទស្វត្សរ៍ដែលវៀតណាមបានបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ អនុវត្តន៍គោលមាគ៌ាសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសស្ដីពីការពារជាតិរបស់បក្ស និងរដ្ឋវៀតណាម។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ការចូលរួមម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់នាយទាហាន និងយោធិនវៀតណាមបានរួមចំណែកយ៉ាងសកម្មលើកកម្ពស់ឋានៈ និងតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
រយៈពេល១ទសវត្សរ៍វៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិភាពអន្តរជាតិ - ảnh 1កងកម្លាំងរក្សាសន្តិភាពវៀតណាម ចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ចេញដំណើរទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ ។ រូបគំនូរ៖ An Dang/TTXVN

ក្នុងរយៈពេល១ទស្សវត្សរ៍កន្លងទៅ វៀតណាមបានបញ្ជូននាយទាហាន និងយោធិនជំនាញជាង ៨០០ លើកនាក់ ក្នុងនោះមាននាយទាហាននគរបាលប្រជាជនវៀតណាមចំនួន ៧ នាក់ ហើយបានបំពេញការងាតាមស្ថានបេសកកម្មចំនួន ៤ គឺ៖ ធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង អាប៊ីយ និងទីស្នាក់ការអង្គការសហប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

រយៈពេល ១០ឆ្នាំនៃការចូលរួមបេសកកម្មអន្តរជាតិ 

ក្នុងរយៈពេល១០ឆ្នាំនៃការចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពវៀតណាមសម្រេចបានសញ្ញាសម្គាល់ដ៏សំខាន់ៗនានា។ នាថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០១៤ វៀតណាមបានបើកដំណើរការមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម (បច្ចុប្បន្នជានាយកដ្ឋានរក្សាសន្តិភាពវៀតណាម)។ នាឆ្នាំ ២០១៤ ដដែល វៀតណាមបានបញ្ជូននាយទាហានចំនួន ២ នាក់ដើមដំបូងចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ ៤ ឆ្នាំក្រោយមក ពោលគឺនាឆ្នាំ ២០១៨ ជាលើកដំបូង វៀតណាមបានដាក់ពង្រាយក្រុមអង្គភាពចូលរួមរក្សាសន្តិភាពជាមួយកងពេទ្រកម្រិត ២ លេខ ១។ នាឆ្នាំ ២០១៨ ដដែល អង្គការសហប្រជាជាតិបានទទួលស្គាល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលហ្វឹកហាត់អន្តរជាតិទាំង ៤ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីអនុវត្តន៍ការហ្វឹកហាត់តាមកម្មវិធីដៃគូត្រីភាគី (វៀតណាម អង្គការសហប្រជាជាតិ និងប្រទេសជាដៃគូចំនួន ១)។ នាឆ្នាំ ២០២០ វៀតណាមបានទទួលតំណែងជាប្រធានសមាគមមជ្ឈមណ្ឌលថែរក្សាសន្តិភាពតំបន់អាស៊ីប៉ាស៊ីហ្វិក គឺបានសរឲ្យឃើញពីភាពចាស់ទុំ ក៏ដូចជាកិត្យានុភាពរបស់កងកម្លាំងថែរកក្សាសន្តិភាពវៀតណាម។ នាំឆ្នាំ ២០២២ នគរបាលវៀតណាមបានចូលរួមថែរក្សាសន្តិភាពជាផ្លូវការ។ ក៏នាថ្ងៃដដេល ជាលើកដំបូង វៀតណាមបានបញ្ជូនកងវិស្វកម្មទៅបំពេញបេសកកម្មអន្តរជាតិ។ នេះគឺជាអង្គភាពធំបំផុតដែលវៀតណាមបានដាក់ពង្រាយចាប់តាំងពីពេលចូលរួម សកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។លោកវរសេនីយ៍ឯក Pham Manh Thang ប្រធានស្នងការថែរក្សាសន្តិភាពនៃក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា៖

“កងកម្លាំងថែរក្សាសន្តិភាពរបស់វៀតណាមត្រូវបានដាក់ពង្រាយជាពីរប្រភេទ គឺអង្គភាព និងបុគ្គល។ ចំពោះប្រភេទបុគ្គល យើងបានដាក់ពង្រាយមុខតំណែងជាច្រើនដូចជា៖ នាយទាហានសេនាធិការកុលយុទ្ធ នាយទាហានសេនាធិការសហ្វឺកហ្វឹន នាយទាហានសង្កេតការណ៍យោធា នាយទាហានសម្របសម្រួលយោធាស៊ីវិល នាយទាហានខាងប្រព័ន្ធផ្សព្វផ្សាយ នាយទាហានព័ត៌មានទំនាក់ទំនង។ ទាក់ទងនឹងប្រភេទអង្គភាព ជាលើកដំបូងក្នុងឆ្នាំ ២០១៨  យើងបានដាក់ពង្រាយកងពេទ្យកម្រិត ២ លេខ ១ ទៅកាន់ស៊ូដង់ខាងត្បូង។ ក្រៅពីការថែទាំសុខភាពជូនបុគ្គលិកនៃស្ថានបេសកកម្ម យើងក៏បានពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនផងដែរ។ នាឆ្នាំ ២០២២ ជាលើកដំបូង យើងបានដាក់ពង្រាយក្រុមកងវិស្វកម្មលេខ ១ ទៅកាន់ស្ថានបេសកម្ម UNISFA (Abyei) ជាមួយនឹងយោធិនក្រមខ័ណ្ឌចំនួន ៦៣ នាក់ផងដែរ”។

រយៈពេល១ទសវត្សរ៍វៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិភាពអន្តរជាតិ - ảnh 2លោកវរសេនីយ៍ឯក Pham Manh Thang ប្រធានស្នងការរក្សាសន្តិភាពក្រសួងការពារប្រទេសវៀតណាម។ រូបថត៖ qdnd.vn

អន្តរជាតិកត់សម្គាល់រាល់ការរួមវិភាគទានជាក់ស្ដែងរបស់វៀតណាមចំពោះសន្តិភាពពិភពលោក

អង្គភាព និងនាយទាហាន យោធិនវៀតណាមដែលទទួលភារកិច្ចថែរក្សាសន្តិភាពអន្តរជាតិបានបំពេញយ៉ាងល្អប្រសើរនូវបេសកកម្មដែលបក្ស រដ្ឋនិងអង្គការសហប្រជាជាតិប្រគល់ជូន។ គួរកត់សម្គាល់ថា កងវិស្វកម្មនៅតំបន់ Abyei និងកងពេទ្រកម្រិត ២ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងបានជួយឧបត្ថម្ភយ៉ាងសកម្មដល់អាជ្ញាធរ និងប្រជាជនក្នុងតំបន់សាងសង់ផ្លូវថ្នល់ ជួសជុលកែលម្អថ្នាក់រៀន រៀបចំបង្រៀនស្ម័គ្រចិត្ត ខួងអណ្តូងទឹកជូនតំបន់លំនៅដ្ឋានក្នុងតំបន់ និងសាលារៀន រៀបចំការពិនិត្យ ព្យាបាលជំងឺ ផ្ដល់ប្រឹក្សាសុខភាព ចែកថ្នាំសង្កូវដោយឥតគិតថ្លៃដល់ប្រជាជន។ ជាមួយនឹងលទ្ធផលឆ្នើមៗក្នុងការងារស្ម័គ្រចិត្តកងវិស្វកម្មវៀតណាមត្រូវបានមេបញ្ជាការស្ថានបេសកកម្ម UNISFA អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ Abyei វាយតម្លៃខ្ពស់ ដោយសារបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ និងស្ថានបេសកកម្ម។ លោកឧត្តមសេនីយ៍រង Abu Syed Mohammod Bakir មេបញ្ជាការស្តីទីស្ថានបេសកកម្ម UNISFA អាណត្តិ ២០២១-២០២២ និងលោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr ប្រធានស្តីទីស្ថានបេសកកម្ម និងជាមេបញ្ជាការស្ថានបេសកកម្ម UNISFA តំបន់ Abyei អាណត្តិ ២០២១-២០២២ បានកត់ត្រាថា៖  “រាល់សមិទ្ធិផលរបស់វៀតណាមក្នុងអង្គការសហប្រជាជាតិគឺលេចធ្លោ ហើយបានក្លាយទៅជាគំរូសម្រាប់ប្រទេសផ្សេងៗធ្វើតាម។ នៅស្ថានបេសកកម្ម UNISFA កងវិស្វកម្មវៀតណាមក៏បានបង្កើតលទ្ធផលលេចធ្លោផងដែរ។ ក្នុងទំនាក់ទំនងជាមួយប្រជាជន វៀតណាមសម្រេចបានកិច្ចការដ៏ពិសេសនានា ហើយបានបង្កើតសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់វៀតណាមផងដែរ”។

“កម្មាភិបាល និងនាយទាហានវៀតណាមបានបំពេញការងារប្រកបដោយប្រសិទ្ធភាបដ៏អស្ចារ្យ។អ្វីៗគ្រប់យ៉ាងដែលវៀតណាមបានធ្វើគឺបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួងចិត្ត និងក្រអៅបេះដូងរបស់ប្រជាជននៅទីនេះផងដែរ”។

ការដែលវៀតណាមបានចូលរួមសកម្មភាពថែរក្សាសន្តិភាពបានកត់សញ្ញាសម្គាល់ដ៏សំខាន់ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។ រាល់លទ្ធផលលេចធ្លោដែលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅបាន បង្ហាញពីកំណាត់ផ្លូវដ៏វែងដែលពោរពេញទៅដោយកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម នៅពេលចូលរួមសកម្មភាពដែលមានអត្តន័យមនុស្សធម៌ ថ្លៃថ្លា - ថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ