រយៈពេល៧០ឆ្នាំវិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយប្រទេសជាតិ

(VOVworld)-រយៈពេល៧០​ឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមជានិច្ចកាលបានរួម ដំណើរជាមួយប្រជាជាតិ ផ្សារភ្ជាប់ជាមួយជនវៀតណាមគ្រប់រូបទាំងក្នុងសម័យ
សង្គ្រាមចំនួនពីរ និងក្នុងកិច្ចការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្នផង
ដែរ។ ក្នុងដំណើរការនោះ វិទ្យុសម្លេងវៀតណាមមានការរីកធំធត់ និងជាស្ថាប័ន  ផ្សព្វផ្សាយព័ត៌មាននិងឃោសនាជាផ្លូវការ និងបានរួមចំណែកយ៉ាងសំខាន់ក្នុង
ការ អនុវត្តភារកិច្ចដែលបក្ស​ រដ្ឋ​និងប្រជាជនប្រគល់ជូន។

រយៈពេល៧០ឆ្នាំវិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយប្រទេសជាតិ - ảnh 1
ទីស្នាក់ការនៃវិទ្យុសម្លេងវៀតណាម

        ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម ការរិយា​ល័យមួយអំពីប្រវត្តិសាស្ត្ររបស់វិទ្យុសម្លេងវៀតណាមបានបើកសម្ពោធនាថ្ងៃទី២៦ សីហាឆ្នាំ២០១៥។​ការិយាល័យនេះ បានរួមចំណែកសម្តែងឡើងវិញនូវប្រវត្តិ សាស្ត្រអភិវឌ្ឍន៍នៃវិទ្យុសម្លេងវៀតណាម។ រូបភាព វត្ថុអនុស្សាវរីយ៍ជាច្រើនបាន
បង្ហាញនៅទីនេះ ជាការបញ្ជាក់អំពីភាពរស់រវើកនៃការរូមចំណែករបស់វិទ្យុសម្លេង វៀតណាមរួមដំណើរជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

        ស្ថាប័នផ្សព្វផ្សាយព័ត៌មានសំខាន់ ដើរជួរមុខរណសិរ្សសតិអារម្មណ៍

        មុននេះ៧០ឆ្នាំ នាវេលាម៉ោង១១’៣០នាទី ថ្ងៃទី៧កញ្ញាឆ្នាំ១៩៤៥ វិទ្យុវៀត
ណាម បានចាក់ផ្សាយរលកធាតុអាកាសជាលើកដំបូងដែលខ្លឹមសារស្នូលគឺសេច
ក្តីប្រកាសឯករាជ្យ ថ្លែងដោយលោកប្រធានហូជីមិញ នៅទីលាន Ba Dinh ដែល
បានប្រកាសជាមួយ មហាជនទូទាំងប្រទេសនិងពិភពលោកអំពីការចាប់បដិសន្ធិ
ប្រទេសវៀតណាម ប្រជាធិបតេយ្យសាធារណរដ្ឋ និងបច្ចុប្បន្នជាសាធារណរដ្ឋ
សង្គមនិយមវៀត ណាម។ តាំងពីនោះមក រួមជាមួយកំណាត់ផ្លូវប្រវត្តិសាស្ត្រដ៏
រុងរឿងរបស់ប្រទេស ជាតិ វិទ្យុសម្លេងវៀតណាមមានការរីកធំធាត់ បំពេញល្អ
ភារកិច្ចដែលបក្ស​ រដ្ឋ និងប្រជាជនប្រគល់ជូន។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ វិទ្យុ
សម្លេងវៀតណាម ជានិច្ចកាលបញ្ជាក់ថាជាស្ថាប័នផ្សព្វផ្សាយព័ត៌មាន ឈាន
មុខលើរណសិរ្ស សតិអារម្មណ៍ ផ្សព្វផ្សាយទស្សន គោលមាគ៌ារបស់បក្ស គោល
នយោបាយរបស់ រដ្ឋ ព្រមទាំងបានឆ្លុះបញ្ញាំងនូវបំណងប្រាថ្នារបស់ប្រជាជន។
លោក Vu Van Hien អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមនិងជាអតីតអគ្គនាយក
វិទ្យុសម្លេងវៀត ណាមបានឲ្យដឹងថា៖

“នាគ្រាប្រឆាំងនឹងចក្រពត្តិអាមេរិក វិទ្យុសម្លេងវៀតណាមមានការរួមចំណែក
យ៉ាងសកម្ម។​មិនត្រឹមតែផ្សាយព័ត៌មានអំពីយុទ្ធជនលើសមរភូមិមុខប៉ុណ្ណោះ
ទេ ថែមទាំងជាការលើកទឹកចិត្តជនរួមជាតិនៅសមរភូមិក្រោយ​ និងជាការផ្សា ភ្ជាប់រវាងសមរភូមិមុខជាមួយសមរភូមិក្រោយទៀតផង។ ”

        សម្លេងវៀតណាមនារយៈពេល៧០ឆ្នាំកន្លងទៅ តាមរយៈបណ្តាកម្មវិធី ផ្សាយសម្លេងជាភាសាបរទេស ក៏បានជួយឲ្យប្រជាជនលើពិភពលោកយល់
ច្បាស់អំពីទឹកដី មនុស្ស ប្រវត្តិសាស្ត្រនិងសមិទ្ធិក្នុងកិច្ចការផ្លាស់ប្តូរថ្មីនៅវៀត
ណាមទៀតផង។ លោក Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាម
បានសង្កត់ធ្ងន់ថា៖

“ក្នុងជ័យជម្នះរបស់វៀតណាមលើពួកអាណានិគមនិយមបារាំងនិងចក្រពត្តិ
អាមេរិក មានការរួមចំណែកយ៉ាងសំខាន់និងគាំទ្ររបស់ប្រជាជនពិភពលោក
ហើយ ក្នុងនោះមានតួនាទីសែនសំខាន់នៃផ្នែកផ្សាយសម្លេងបរទេស។ខ្ញុំសូម
កោតសរសើររាល់ការខំប្រឹងប្រែងរបស់ផ្នែកផ្សាយសម្លេងជាភាសាបរទេស
ដែលការ ប្តេជ្ញានោះបានបក្ស រដ្ឋ វាយតម្លៃខ្ពស់ ខណៈដែល ផ្នែកផ្សាយសម្លេង
ជាភាសា បរទេសទទួលបានគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ជាច្រើន។ ថ្នាក់
ដឹកនាំនៃវិទ្យុសម្លេង វៀតណាម ក៏បានវាយតម្លៃខ្ពស់នូវតួនាទីនៃការផ្សព្វ
ផ្សាយព័ត៌មានទៅកាន់មិត្ត អ្នកស្តាប់ជាតិនិងអន្តរជាតិយ៉ាងទាន់ហេតុការណ៍
ផងដែរ”។

        ទទួលស្គាល់ការរួមវិភាគយ៉ាងធំធេងរបស់វិទ្យុសម្លេងវៀតណាមរយៈ
ពេល ៧០​ឆ្នាំកន្លងទៅ បក្ស រដ្ឋវៀតណាមបានប្រគល់ជូនវិទ្យុសម្លេងវៀតណាម
គ្រឿង ឥស្សរិយយស់ខ្ពង់ខ្ពស់ជាច្រើនដូចជា គ្រឿងឥស្សរិយយស់ហូជីមិញ គ្រឿងឥស្សរិយយស់ផ្កាយមាសជាដើម។

        ជំហានលោតផ្លោះដើម្បីឆ្ពោះទៅការអភិវឌ្ឍន៍

        នាបច្ចុប្បន្ន ក្នុងកិច្ចការផ្លាស់ប្តូថ្មីប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរ
ជាតិ វិទ្យុសម្លេងវៀតណាមមានការអភិវឌ្ឍន៍សាព័ត៌មានចំនួន៤ប្រភេទ គឺ
សាព័ត៌មាននិយាយ សាព័ត៌មានបោះពុម្ភផ្សាយ សាព័ត៌មានរូបភាពនិងសា
ព័ត៌មាន អេឡិត្រូនិក។ វិទ្យុសម្លេងវៀតណាមមានកាណាល់ផ្សាយចំនួន៥ដូច
ជា    កាណាល់ពត៌មាននយោបាយចំរុះ (ហៅកាត់ថាVOV1) ; កាណាល់វប្បធម៌
ជីវភាពវិទ្យាសាស្ត្រ-អប់រំ(VOV2); កាណាល់តន្ត្រីពត៌មានកំសាន្ត(VOV3)កា
ណាល់ផ្សាយសំលេងជាភាសារជនជាតិ(VOV4); កាណាល់ផ្សាយជាភាសា
បរទេស(VOV5)និងកាណាល់ VOVចរាចរ។  ក្នុងនិន្នាការអភិវឌ្ឍន៍ វិទ្យុសម្លេង
វៀតណាម កំពុងឆ្ពោះទៅគោលដៅក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុន ពហុមធ្យោបាយ ជំនាញនិងទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ