រាល់ការរួមវិភាគទានលេចធ្លោរបស់វៀតណាម នៅក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំ​២០១៩

(VOVWORLD) -Shangri-La ឆ្នាំ២០១៩ - វេទិកាសន្តិសុខដ៏សំខាន់ក្នុងតំបន់ ទើបនឹង បានបិទបញ្ចប់ក្រោយរយៈពេល ៣ ថ្ងៃប្រព្រឹត្តិទៅ នៅសិង្ហបុរី។

 តាមធម្មតា វេទិកាសន្តិសុខធំបំផុតអាស៊ី ប៉ាស៊ីហ្វិកនេះ គឺជាឱកាស ដើម្បីបញ្ចេញនូវទស្សនៈ និង អាកប្បកិរិយារបស់ភាគីទាក់ទិននានាអំពីរាល់បញ្ហាក្ដៅនាបច្ចប្បន្ន ដូចជា៖ សណ្ដាប់ធ្នាប់សន្តិសុខកំពុងផ្លាស់ប្ដូរនៅអាស៊ី ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច និងសន្តិសុខសមុទ្រ។ ជាថ្មីម្ដងទៀត នៅក្នុងវេទិកានេះ វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម លើកត្រដែតគោលការណ៍សន្តិភាព ក៏ដូចជាដាក់ចេញទស្សនៈយ៉ាងច្បាស់លាស់ ដើម្បីដោះស្រាយជម្លោះផងដែរ។

រាល់ការរួមវិភាគទានលេចធ្លោរបស់វៀតណាម នៅក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំ​២០១៩ - ảnh 1 រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich

ពិតណាស់ថា កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ មានការចូលរួមជាឯកទគ្គកម្មពីសំណាក់គណប្រតិភូថ្នាក់រដ្ឋាភិបាលមកពីប្រទេស និងតំបន់ដែនដីចំនួន ៥៧ ដែលក្នុងនោះ មានមន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីចំនួន ២៨ រូប រួមទាំងអ្នកជំនាញ និងអ្នកប្រាជ្ញជួរមុខ។ ប្រការនេះបានសរឲ្យឃើញថាប្រទេសជាច្រើនបានផ្តោតសំខាន់ទៅលើសន្តិភាព ស្ថិរភាពសន្តិសុខនៅតំបន់។

ការសាកល្បងជាច្រើនកំពុងកើតមានឡើង

នាពេលថ្មីៗនេះ ស្ថានភាពសន្តិសុខពិភពលោក និងតំបន់អាស៊ី ប៉ាស៊ីហ្វិកបានកើតមានឡើងការសាកល្បងដ៏ស្មុគ្រស្មាញជាច្រើនលើគ្រប់វិស័យ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ធនធាន បរិស្ថាន អធិបតេយ្យភាពទឹកដី កោះសមុទ្រ លំហអ៊ីនធឺណិត ព្រមទាំងសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។

ពិតណាស់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក - ចិន ទំនាក់ទំនងរវាងអាមេរិក  - ស.ប.ប.ក ដែលទាក់ទិននឹងបញ្ហាលុបបំបាត់នុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងរាល់ការសាកល្បងសន្តិសុខនៅលើសមុទ្រខាងកើត គឺជាប្រធានបទ “ក្ដៅ” នៅក្នុងកិច្ចសន្ទនានេះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបណ្ដាសម័យពិភាក្សា ភាគីទាក់ទិននានាសុទ្ធតែបានទទួលស្គាល់ថា ការទប់ស្ដាត់ជម្លោះមិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាក់ទិននានាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ និងពិភពលោកទៀតផង។ ឧទាហរណ៍គឺ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នៅក្នុងសម័យពិភាក្សាដោយប្រធានបទ “ដោះស្រាយជម្លោះដោយសន្តិវិធី ជាមួយស្មារតីដៃគូប្រកបដោយមានការទទួលខុសត្រូវ” នោះ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានអះអាងសារជាថ្មីអំពីសារៈសំខាន់ក្នុងការរក្សាទំនាក់ទំនង និងអភិវឌ្ឍន៍ទំនាក់ទំនងយោធាជាមួយអាមេរិក ដែលមានចរិតលក្ខណៈស្ថាបនា ។ ចំណែកឯរដ្ឋមន្ត្រីការពារជាតិស្ដីទី អាមេរិក លោក Patrick Shanahan ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសន្ទនា និងការកែលម្អទំនាក់ទំនងជាមួយចិន ដោយផ្នែកលើការគោរព អធិបតេយ្យភាព និង ឯករាជ្យភាពរបស់ប្រទេសទាំងអស់។

សាររបស់វៀតណាម៖ លើកត្រដែតស្មារតីសន្ទនាសន្តិភាព

អញ្ជើញចូលរួមវេទិកា Shangri-La ឆ្នាំ២០១៩ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich បានបង្ហោះសារដ៏ខ្លាំងក្លារបស់វៀតណាម គឺ វេទិការនេះត្រូវជាជាទីកន្លែង ដែលបង្កើតឡើងបរិយាកាសសន្ទនា ជាមួយការទទួលខុសត្រូវរបស់សហគមន៍ និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននឹងស្មារតីដៃគូ ទើបអាចដោះស្រាយបានរាល់ជម្លោះ។

នៅក្នុង វេទិកា Shangri-La លើកនេះ វៀតណាមបានដាក់ចេញរូបមន្តដ៏សមស្របនឹងស្ថានភាពស្មុគ្រស្មាញនាបច្ចុប្បន្ននេះ ។ នោះគឺ ទោះបីជាខុសគ្នាអំពីផលប្រយោជន៍ក៏ដោយ ប៉ុន្តែ ប្រសិនបើគ្រប់ប្រទេសសុទ្ធតែផ្ដល់អាទិភាពទៅលើសន្តិសភាព ស្ថិរភាពនោះ គឺភាគីនានាអាចសហប្រតិបត្តិការ រកវិធីបង្រួញការខ្វែងគំនិត ដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងរួមគ្នាគ្រប់គ្រងអស្ថិរភាព និងទប់ស្កាត់រាល់បញ្ហាប្រកួតប្រជែង ដែលអាចនាំមកនូវជម្លោះ និងសង្គ្រាម។ នេះគឺជាដំណើរការដ៏យូអង្វែង និងស្មុគ្រស្មាញ ហើយទាមទាឲ្យមានការប្ដេជ្ញាចិត្តនយោបាយខ្ពស់ ក៏ដូចជាការរួមដៃគ្នាធ្វើសកម្មភាពរបស់គ្រប់ប្រទេសផងដែរ។

នៅក្នុងកិច្ចសន្ទនាលើកនេះ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich ក៏បានលើកឡើងអំពីការដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ ២០២០ ដែលក្នុងនោះមានសកម្មភាពជាច្រើន ក្នុងក្របខ័ណ្ឌយោធា ការពារជាតិថ្នាក់ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ និង ប្រទេសដៃគូចំនួន ៨។ វៀតណាមគ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួម-សេចក្ដីថ្លែងការណ៍ទីក្រុងហាណូយរបស់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ស្ដីពីការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ លើកកម្ពស់ចំណងសាមគ្គីភាព ឯកភាពក្នុងប្លុកអាស៊ាន ដើម្បីទប់ទល់នឹងរាល់ការលាកល្បងក្នុងតំបន់។ ទាំងនេះគឺជាការបោះជំហានជាក់ស្ដែងភាវូបនីយកម្ម ប្រែក្លាយកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចសន្ទនា Shangri-La លើកនេះ ឲ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃតំបន់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ