រំលឹកឡើងវិញនូវបណ្ដាសមិទ្ធផលលេចធ្លោ របស់​សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣

លោកអ្នកនាងជាទីមេត្រី!

ក្រោយរយះពេល ជាង ១ខែ ប្រជុំនៅរដ្ឋធានីហាណូយ នារសៀលថ្ងៃទី ២១ 
មិថុនា រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានបិទ។ សម័យប្រជុំលើកនេះត្រូវ​បានវាយតំលៃថា ជោគជ័យ ដោយសារ ក្រៅពី​ការសម្រេចការងារកសាង​ច្បាប់  សម័យប្រជុំលើកនេះនៅសម្រេចបញ្ហា​ សេដ្ឋកិច្ច សង្គម សំខាន់ៗជាច្រើន​ ដែល អ្នកបោះឆ្នោតបានយកចិត្តទុកដាក់។ អ្នកយកព័តមាន Anh Huyen មាន​បទ​សរសេរដោយប្រធានបទ៖ រំលឹកឡើងវិញនូវបណ្ដាសមិទ្ធផលលេចធ្លោ របស់​សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣។

រំលឹកឡើងវិញនូវបណ្ដាសមិទ្ធផលលេចធ្លោ របស់​សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣ - ảnh 1
សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣(http://dvt.vn/)

នៅ សម័យប្រជុំដើមដំបូងក្នុងឆ្នាំ ២០១២នេះ រដ្ឋសភាបានចំណាយពេលវេលាជា
ច្រើន សំរាប់សកម្មភាពនីតិបញ្ញត្តិ។ ជាក់ស្ដែង ក្នុងរយះពេល ២៥ថ្ងៃធ្វើការ  មាន
១៦,៥ ថ្ងៃ រដ្ឋសភាប្រមូលផ្តុំ ពិនិត្យមើល ពិភាក្សា ផ្តល់មតិ និង​អនុម័ត្តលើ បណ្ដា សេចក្ដីព្រាងច្បាប់។ លោក Nguyen Sy Dung អនុប្រធាន​ខុទ្ទកាល័យរដ្ឋសភា វៀត ណាម បានអះអាងថា​

“អាចនិយាយបានថា នេះគឺជា សម័យប្រជុំមានបរិមាណការងារច្រើន។ មិនដែល
មាន  សម័យប្រជុំណា រដ្ឋសភាអនុម័ត្តលើ សេចក្ដីព្រាងច្បាប់ចំនួន ១៣ និង ​ផ្តល់មតិអោយសេចក្ដីព្រាងច្បាប់ជាច្រើន ដូចជា នៅសម័យប្រជុំលើកនេះទេ។”

          តាមលោក Nguyen Sy Dung ជោគជ័យរបស់សម័យប្រជុំលើកនេះ​ នៅបានសម្ដែងនូវការកែលំអរយ៉ាងខ្លាំងក្លា សកម្មភាពឃ្លាំមើល របសរដ្ឋសភា ​កែលំអរអំពីយថាក្រមបែបបទ។ ពិសេស នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានចេញផ្សាយសេចក្ដីសម្រេចចិត្តជា
ច្រើន ដូចជា៖ សេចក្ដីសម្រេចចិត្តអំពីគំរោងការបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព
 ប្រសិទ្ធភាពសកម្មភាពរបស់រដ្ឋសភា សេចក្ដីសម្រេចចិត្តអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច 
សង្គមឆ្នាំ ២០១២…។ល។ ក៏នៅសម័យប្រជុំលើកនេះដែរ រដ្ឋ​មន្ត្រីចំនួន៤រូប និង ឧបនាយករដ្ឋមន្ត្រីមួយរូប ​បានតាងនាមរដ្ឋាភីបាល ​ឆ្លើយ​ការសួរដេញដោល​ចំនួន ជាង ១៧០សំនួរ​ របស់សមាជិក សមាជិកាសភាចំនួន ៨៨នាក់ ​អំពីបណ្ដា បញ្ហាដែលអ្នកបោះឆ្នោត​ក្នុងទូទាំងប្រទេសយកចិត្តទុកដាក់  ជាមួយស្មារតីពិភាក្សា ស្មោះត្រង់ និងស្ថាបនា។ លោក Nguyen Sy Dung បានអោយដឹងថា៖​

          “យើងបានតាមដានគ្រប់ថ្ងៃសួដេញដោល អាចឃើញថា បណ្ដាសកម្មភាព​សួដេញដោល ប្រមូលផ្តុំទៅលើបណ្ដាបញ្ហាក្តៅគគុកបំផុតរបស់ប្រទេសជាតិ ដែល
កំពុងត្រូវប្រឈមមុខ។ ការសួដេញដោលលើកនេះ បានឆ្លុះបញ្ចាំងនូវ ចង្វាក់ ជីវភាព រស់នៅ បណ្ដាបញ្ហាក្ដៅគគុក ជាប្រចាំនៅខាងក្រៅ។”

នៅសម័យប្រជុំលើកនេះ រដ្ឋសភាក៏បានយ​កចិត្តទុកដាក់ដល់ការផ្លាស់​ប្តូរ​ថ្មី​លើក​កំពស់គុណភាពសម័យប្រជុំ ក្នុងនោះមានការដែលសមាជិតសភា​បានបង្ក លក្ខណៈ ជាច្រើនជាងចំពោះការផ្ដើមគំនិតនិតិបញ្ញាត្តិរបស់ខ្លួន លើក​កំពស់តួនាទីរបស់គណៈ កម្មាធិការនានាក្នុងការពិនិត្យថវិការរដ្ឋ មិន​ត្រឹមតែចំពោះគណៈកម្មាធិការហិរញ្ញវត្ថុ ថវិការរដ្ឋនៃរដ្ឋសភាប៉ុណ្ណទេ។ រាល់ការ​ផ្លាស់​ប្តូរថ្មីនេះរួមចំណែកឲ្យសកម្មភាពរបស់ រដ្ឋសភាកាន់តែជាក់ស្ដែងជាង។

រំលឹកឡើងវិញនូវបណ្ដាសមិទ្ធផលលេចធ្លោ របស់​សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣ - ảnh 2
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung (http://www.petrotimes.vn)


          ក្នុងកាលៈទេសៈប្រទេសទាំងមូលកំពុងប្រមូលផ្តុំគ្រប់ប្រភពកំលាំង​ដើម្បីអនុវត្ត ដ៏ជោគជ័យភារកិច្ចសេដ្ឋកិច្ចសង្គមឆ្នាំ២០១២ក្នុងស្ថានភាពក្នុងប្រទេសនិងអន្តរជាតិ
នៅមានការលំបាកសាកល្បងជាច្រើន​ នៅសម័យ​ប្រជុំ​លើកនេះ រដ្ឋសភាក៏ដាក់ ចេញ សំណូមពរសុក្រិដ្ឋនិងអនុវត្តមានប្រសិទ្ធភាព​ផែនការមេរៀបចំឡើងវិញរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចនិងចាត់ទុកនេះជាភារកិច្ចបន្ទាន់របស់ប្រព័ន្ធនយោបាយទាំងមូល។ រួមជាមួយនោះគឺសុក្រិដ្ឋ​គោលនយោបាយច្បាប់អំពីការបង្កាប្រឆាំ​ងបទ​ល្មើសគ្រោះ
សង្គមធានា​បរិយាកាស​សុខសាន្តត្រាណដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ​ប្រទេស​ជាតិ។ ក្នុងបទថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បាន
លើកច្បាស់ថា៖​

“ក្រោយពីសម័យប្រជុំ​នេះភ្លាម គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល ផ្នែក  
គ្រប់ជាន់ ថ្នាក់ត្រូវកសាងកម្មវិធីផែនការអនុវត្តមាន​ប្រសិទ្ធភាពសេចក្តីសំរេចចិត្តរបស់
រដ្ឋសភា ខំប្រឹងប្រែងសំរេច​ល្អភារ​កិច្ចឆ្នាំ២០១២។ រដ្ឋសភាបានអំពាវនាវ ប្រជាជនទូទាំង ប្រទេសអណិកជន​វៀតណាមនៅឯបរទេសលើកកំពស់ប្រពៃណីស្នេហាជាតិ រួមចិត្ត
ចែករំលែក​ជាមួយការប្តេជ្ញាចិត្តធ្វើសកម្មភាពរបស់រដ្ឋសភារដ្ឋាភិបាលដើម្បីឆ្លងផុត ពីការលំបាកសាកល្បង អនុវត្តដ៏ជោគជ័យភារកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមឆ្នាំ​២០១២។”

សម័យប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៣បានបញ្ចប់ជាមួយរាល់លទ្ធផលជាក់ស្ដែង។ជាមួយការផ្លាស់ប្តូរថ្មីនៅសម័យប្រជុំលើកនេះអ្នកបោះឆ្នោត​ទូទាំងប្រទេសអាច ជឿជាក់ ទៅលើរដ្ឋសភាកាន់តែបានអនុវត្ត​សម័ត្ថកិច្ច ភារកិច្ច សិទ្ធិអំណាចរបស់ខ្លួនមាន ប្រសិទ្ធភាព ជាងជាក់​ស្ដែងជាងពីមួយ​ថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងសំណូមពរកសាងនីតិរដ្ឋ សង្គមនិយមវៀតណាម​របស់ប្រជាជនដោយសារប្រជាជននិងដើម្បីប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ