|
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung អានសន្ទរកថាបិទបញ្ចប់សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៣ (VOV) |
Vovworld-សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រព្រឹត្តទៅខណៈដែលសេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានខែដើមឆ្នាំ២០១៤មានការ
បំរ៉ែបំរួលតាមនិន្នាការល្អ ការប្រមូលថវិការដ្ឋទទួលបានលទ្ធផលសកម្ម។ ប៉ុន្តែ
ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ
និងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមបានបង្កើតការព្រួយបារម្ភនិងដាក់
ចេញការសាកល្បងជាច្រើន។
បង្កតច្បាប់ឲ្យមានលក្ខណៈជារដ្ឋធម្មនុញ្ញឆ្នាំ២០១៣
ពីគ្រាដំបូងសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣ត្រូវបានកំណត់ជា
សម័យប្រជុំរបស់ការងារនិតិបញ្ញាត្តិ។ បរិមាណពេលវេលាសំរាប់ការងារនេះបានស្រូបយក២ភាគ៣នៃបរិមាណពេលវេលាប្រជុំរបស់រដ្ឋសភា។ រដ្ឋសភាបានអនុម័តទៅលើច្បាប់ចំនួន១១និងសេចក្តីសំរេចចិត្តចំនួន២ ផ្ដល់មតិអំពីគំរោងច្បាប់ចំនួន១៦និងសេចក្តីសំរេចចិត្តមួយផ្សេងៗទៀត។ លោក Dinh Xuan Thao សមាជិកសភាមណ្ឌលហាណូយ បានចែករំលែកថា៖
“៦ខែដើមឆ្នាំ២០១៤ជាពេលវេលាដំបូងដែលរដ្ឋធម្មនុញ្ញ២០១៣ចូលជា
ធរមាន។ការកសាងច្បាប់លើកនេះមានបំរ៉ែបំរួលសកម្ម។ប្រសិនបើមុននេះការ
កសាងច្បាប់ភាគច្រើនគឺសង្កត់ធ្ងន់ដល់ការគ្រប់គ្រងរដ្ឋនោះ ឥឡូវនេះប្រមូល
ទៅលើការធានាសិទ្ធិរបស់ប្រជាជន។ ប្រការមួយទៀតគឺស្មារតីទទួលខុសត្រូវ
ចំពោះអ្នកបោះឆ្នោតរបស់សមាជិកសមាជិការសភាត្រូវបានពង្រីកល្អ។”
បង្ហាញច្បាស់នូវឆន្ទះរបស់ប្រជាជនអំពីសមុទ្រខាងកើត
នៅសម័យប្រជុំលើកនេះ តាងនាមឲ្យអ្នកបោះឆ្នោតទូទាំងប្រទេស បណ្ដាសមាជិកសមាជិការសភាបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ក្នុងថ្ងៃធ្វើការដំបូងនៃសម័យប្រជុំ រដ្ឋសភាបានស្ដាប់និងពិភាគ្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលអំពីស្ថានភាព
នៅសមុទ្រខាងកើត។ រដ្ឋសភាបានចេញសេចក្តីប្រកាសលើកទី២សម្ដែងនូវ
ទស្សនៈអាកប្បកិរិយាចំពោះអំពើរខុសឆ្គងរបស់ចិន។ សេចក្តីប្រកាសនេះត្រូវ
បានចាត់ទុកជាសេចក្តីថ្លែងការណ៍របស់រដ្ឋសភាវៀតណាមអះអាងការដែលចិន
ដាក់ស្ថានីយ៍ខួងក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាមគឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព
សិទ្ធិយុត្តាធិការរបស់វៀតណាម។ រាល់ខ្លឹមសារនេះត្រូវបានប្រធានរដ្ឋសភាលោក
Nguyen Sinh Hung អះអាងឡើងវិញក្នុងសន្ទរកថាបិទបញ្ចប់សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៣។ លោក Nguyen Thai Hoc សមាជិកសភាមណ្ឌល Phu Yen
បានចាត់ទុកថា៖
“នេះជាសម័យប្រជុំដ៏ផុលផុសជាមួយខ្លឹមសារជាច្រើនត្រូវបានពិនិត្យមើល
ដោយស្មារតីខ្ពស់។ ស្ដីពីសមុទ្រខាងកើត ជាបញ្ហាដែលទទួលបានការយកចិត្ត
ទុកដាក់ពីអ្នកបោះឆ្នោតយកចិត្តទុកដាក់និងសមាជិកសភាក៏បង្ហាញបានពីការ
ទទួលខុសត្រូវរបស់ខ្លួន។ សមាជិកសមាជិការសភាបានលើកឡើងគំនិតគិតគូ
មនោសញ្ចេតនាបំណងនិងឆ័ន្ទះប្តេជ្ញាចិត្តរបស់អ្នកបោះឆ្នោតស្ដីពីបញ្ហាសមុទ្រ
ខាងកើតលើវេទិការរដ្ឋសភា។”
គួរឲ្យយកចិត្តទុកដាក់គឺ រដ្ឋសភាបានមានការសំរេចចិត្តទាន់ពេលវេលាសមស្របនឹងទឹកចិត្តប្រជាជនគឺជួយឧបត្ថម្ភចំនួនប្រាក់១៦លានលានដុងសំរាប់
អ្នកនេសាទដម្លើងនាវាទៅនេសាទត្រីនៅឆ្ងាយឆ្នេរនិងជួយឧបត្ថម្ភកំលាំងប៉ូលីស
សមុទ្រត្រួតពិនិត្យនេសាទ។ លោក Huynh Trong Nghia សមាជិកសភាទីក្រុង
ហូជីមិញបានចាត់ទុកថា៖
“នាបច្ចុប្បន្ន រដ្ឋសភាស្ថាប័នគ្រប់ជាន់ថ្នាក់កំពុងធ្វើអស់ពីកំលាំងកាយចិត្ត
ដើម្បីគាំទ្រការតស៊ូលើស្ថានភាពជាក់ស្ដែង ក្នុងនោះមានការជួយឧបត្ថម្ភអ្នក
នេសាទកំលាំងអនុវត្តច្បាប់លើសមុទ្រ ជាបណ្ដាអ្នកកំពុងច្បាមជាប់សមុទ្រទាំង
យប់ទាំងថ្ងៃការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ។ហេតុនេះហើយ ការ
អនុម័តទៅលើចំនួនប្រាក់១៦លានលានដុងជួយឧបត្ថម្ភអ្នកនេសាទកំលាំងប៉ូលីសសមុទ្រត្រួតពិនិត្យនេសាទទទួលបានការគាំទ្ររបស់សមាជិកសមាជិការ
សភា។”
សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបញ្ចប់និងបន្សល់
ទុកនូវរបត់ពិសេសក្នុងសកម្មភាពសាលប្រជុំ។ លទ្ធផលនៃសម័យប្រជុំបានឆ្លុះបញ្ចាំងនូវបំណងប្រាថ្នារបស់អ្នកបោះឆ្នោត បង្ហាញច្បាស់តួនាទីនីតិបញ្ញាត្តិឃ្លាំមើលរបស់ស្ថាប័នអំណាចខ្ពស់បំផុតក្នុងប្រព័ន្ធនយោបាយ៕