រុស្ស៊ី-គុយបា៖ ជំរុញទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រទាំងពីរ

(VOVWORLD) - រាល់កាយ វិការខាងលើបានសរអោយឃើញថា រុស្ស៊ីនិងគុយបាកំពុងខិតខំប្រឹងប្រែងបង្កើន កិច្ចសហប្រតិបតិ្តការក្នុងបរិបទដែលប្រទេសទាំងពីរនេះទទួលរងសម្ពាធជាច្រើនពីសហរដ្ឋអាមេរិក។
រុស្ស៊ី-គុយបា៖ ជំរុញទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រទាំងពីរ - ảnh 1 ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel (រូបថត៖ Debate)

  ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែតុលា នាថ្ងៃ ទី២៩ ខែតុលា នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel បាន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគុយបាទៅកាន់រុស្ស៊ីក្នុងរយៈពេលមិន ដល់១ឆ្នាំកន្លងទៅ ហើយក៏ជាដំណើរទស្សនកិច្ចទ្វេភាគីលើកទី២ក្នុងខែតុលានេះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ កាលពីដើមខែតុលានេះ នាយករដ្ឋ មន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅគុយបា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ជាច្រើន។ រាល់កាយ វិការខាងលើបានសរអោយឃើញថា រុស្ស៊ីនិងគុយបាកំពុងខិតខំប្រឹងប្រែងបង្កើន កិច្ចសហប្រតិបតិ្តការក្នុងបរិបទដែលប្រទេសទាំងពីរនេះទទួលរងសម្ពាធជាច្រើនពីសហរដ្ឋអាមេរិក។

        ទោះបីជាស្ថិតនៅឆ្ងាយគ្នាខាងភូមិសាស្ត្រក៏ដោយ ប៉ុន្តែគុយបានិងរុស្ស៊ីជា សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក។ ភាគីទាំងពីរជានិច្ចកាល រក្សាទំនាក់ទំនងដ៏ជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងកិច្ចសន្ទនានយោបាយអំពី បញ្ហាអន្តរជាតិទៀតផង។ ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈ សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ។ ហេតុដូច្នេះហើយ ការដែលរុស្ស៊ីនិងគុយបាសុទ្ធតែទទួល រងសម្ពាធពីអាមេរិកនាបច្ចុប្បន្នបានធ្វើអោយប្រទេសទាំងពីរនេះខិតមកជិតគ្នា ថែមទៀត។

        សម្ពាធពីការហ៊ុំព័ទ្ធ  

       ប្រទេសទាំងពីរកំពុងទ្រាំនឹងការហ៊ុំព័ទ្ធខាងសេដ្ឋកិច្ចនិងការដាក់ទណ្ឌកម្ម ពីអាមេរិក។ ក្នុងការវិវត្តន៍នាពេលថ្មីៗនេះ សំដៅបង្កើនសម្ពាធប្រឆាំងនឹងគុយបា នាថ្ងៃទី២៥ ខែតុលា រដ្ឋាភិបាលអាមេរិកបានប្រកាសផ្អាកជើងហោះហើរទាំងអស់ ទៅកាន់គុយបា លើកលែងតែរដ្ឋធានី La Habana ប៉ុណ្ណោះ។ នេះជាវិធានការ ទី២ដែលអាមេរិកប្រកាសក្នុងរង្វង់១សប្ដាហ៍កន្លងទៅ ដើម្បីរឹតបន្តឹងសកម្មភាព ធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ប្រទេសកោះការ៉ាបៀននេះ។ គួរបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចសំខាន់មួយហើយជាប្រភពចំណូលរូបិយ ប័ណ្ណបរទេសស្នូលរបស់គុយបា ហេតុដូច្នេះបានជា ការដែលអាមេរិកដាក់បទ ហ៊ុំព័ទ្ធទៅលើសកម្មភាពទេសចរណ៍នៅ “កោះសេរីភាព” នេះ បានបណ្ដាល អោយសេដ្ឋកិច្ចគុយបាជួបការលំបាកជាច្រើនថែមទៀត។ វិស័យទេសចរណ៍នៃ ប្រទេសនេះបានរងការខាត់បង់ចំនួន៣៨ពាន់លានដុល្លាអាមេរិក ដោយសារបទ ដាក់ទណ្ឌកម្មរបស់អាមេរិកក្នុងអំឡុងពេលពាក់កណ្ដាលសតវត្សកន្លងទៅ។

        ក្នុងពេលជាមួយគ្នានោះ ក្នុងកម្មវិធីឆ្លើយសម្ភាសន៍អនឡាញ “Direct Line” នៅរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២០ខែមិថុនាកន្លងទៅ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអោយដឹងថា បទដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែល ក្នុងនោះមានអាមេរិក តម្រង់ទៅលើរុស្ស៊ីចាប់ពីឆ្នាំ២០១៤ មក បានបណ្ដាលអោយ សេដ្ឋកិច្ចរុស្ស៊ីរងការខាតបង់៥០ពាន់លានដុល្លាអាមេរិក។ បទដាក់ទណ្ឌកម្មនេះ ផ្ដោតទៅលើវិស័យការពារជាតិ ថាមពល ហិរញ្ញវត្ថុនិងធនាគារ ដែលធ្លាប់បាន នាំមកនូវប្រាក់ចំណូលដ៏ធំធេងសម្រាប់រុស្ស៊ី។ តាមអាជ្ញាធររុស្ស៊ីបានចាត់ទុកថា លោកខាងលិចនឹងមិនផ្លាស់ប្ដូរទស្សនៈចំពោះរុស្ស៊ីយ៉ាងឆាប់ៗនោះទេ ហេតុ ដូច្នេះបានជាប្រទេសនេះត្រូវការពង្រឹងខឿនសេដ្ឋកិច្ចដើម្បីធានាឋានៈរបស់ខ្លួន។

        កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាព

        ក្នុងបរិបទនោះ កិច្ចសហប្រតិបតិ្តការជាមួយប្រទេសអាមេរិកឡាទីននានា មិនត្រឹមតែជួយរុស្ស៊ីកាត់បន្ថយហានិភ័យប៉ុណ្ណោះទេ ថែមទាំងបង្កើនកិត្យានុភាព របស់រុស្ស៊ីលើឆាកអន្តរជាតិទៀតផង។ ហេតុដូច្នេះហើយ រុស្ស៊ីជានិច្ចកាលស្វែង រកកិច្ចសហប្រតិបតិ្តការនិងការជួយឧបត្ថម្ភពីប្រទេសអាមេរិកនានា ដែលក្នុងនោះ មានគុយបា លើវិស័យសេដ្ឋកិច្ចនិងយោធា។ សាក្ខីភាពគឺក្នុងដំណើរទស្សនកិច្ច នៅគុយបារបស់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev នាដើមខែតុលាកន្លងទៅ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការចំនួន៨លើ វិស័យគមនាគមន៍ វិទ្យា សាស្ត្របច្ចេកទេស ឧស្សាហកម្មនិងគយ។ ប្រទេសទាំង ពីរបានឯកភាពបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ សហប្រតិបតិ្តការលើវិស័យវិទ្យា សាស្ត្របច្ចេកទេស ហើយលើកទឹកចិត្តការច្នៃប្រឌិត ចុះហត្ថលេខាលើកិច្ចព្រម ព្រៀងទាក់ទិនដល់ការផ្ដល់ដើមទុនសម្រាប់គម្រោងថែទាំយន្តហោះរបស់ក្រុម ហ៊ុនអាកាសចរណ៍គុយបាដែលបានផលិតដោយរុស្ស៊ីផងដែរ។

        លើសពីនេះទៅទៀត ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Medvedev បានបញ្ឆេះម៉ាស៊ីនខួងដំបូងនៃអណ្ដូងប្រេង “Boca de Haruko” មាន បម្រុងប្រេងជាង៣ពាន់លាន តោន។ នៅពេលដែលគម្រោងសហប្រតិបតិ្តការនេះ រវាងប្រទេសទាំងពីរត្រូវបានអនុវត្តនោះ គឺបរិមាណទាញយកប្រេងនឹងឆ្លើយតប យ៉ាងគ្រប់គ្រាន់នូវតម្រូវការក្នុងស្រុករបស់គុយបា។

        បណ្ដាកិច្ចព្រមព្រៀងសហប្រតិបតិ្តការនេះជាថ្នាំ “បំពេញកម្លាំង” ដ៏សំខាន់ និងចំពេលវេលា ដែលជួយអោយប្រទេសកោះការ៉ាបៀននេះអាចឈរទ្រឹងចំពោះ មុខសម្ពាធពីអាមេរិក។ ការជំរុញកិច្ចសហប្រតិបតិ្តការជាមួយរុស្ស៊ី ជាប្រទេស ដែលមានទំនាក់ទំនងមិត្តភាពប្រពៃណី ជាមហាអំណាចពិភពលោកខាងយោធា ហើយជាប្រទេសដែលមានសម្លេងលើឆាកអន្តរជាតិនោះ នឹងជាទីបង្អែកសម្រាប់ គុយបាក្នុងដំណើរការអភិវឌ្ឍឆ្ពោះទៅរកវិបុលភាព។ ចំណែកឯការពង្រឹងទំនាក់ ទំនងជាមួយគុយបានឹងជួយអោយរុស្ស៊ីលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួននៅ តំបន់មួយដែលធ្លាប់បានចាត់ទុកថា ស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក។

        ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពប្រពៃណីដែល ត្រូវបាន ប្រទេសទាំងពីរអភិវឌ្ឍយ៉ាងហ្មត់ចត់ ពិតប្រាកដនិងប្រកបដោយប្រសិទ្ធភាពនោះ រុស្ស៊ីនិងគុយបាកំពុងខិតខំប្រឹងប្រែងជំនះពុះពារលើបទដាក់ទណ្ឌកម្មដើម្បីរួមគ្នាអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ