រុស្ស៊ី-ចិនទំនាក់ទំនងរួមមានផលប្រយោជន៍

រុស្ស៊ី-ចិនទំនាក់ទំនងរួមមានផលប្រយោជន៍ - ảnh 1
រុស្ស៊ី-ចិនទំនាក់ទំនងរួមមានផលប្រយោជន៍ (Sputnik)


        Vovworld-នៅ Diaoyutai បន្ទាប់ពីការចាប់ដៃយ៉ាងកក់ក្តៅ ថ្នាក់ដឹកនាំទាំង​ពីរ
រូបចិននិងរុស្ស៊ីបានធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិ
ការចំនួន១៧។ ​ជាពិសេសគឺការកសាងខ្សែបំពង់នៅភាគខាងលិច។ តាមកិច្ចព្រម
ព្រៀងដែលទទួលបាននា​ខែ​ឧសភាកន្លងមករុស្ស៊ីនឹងផ្គត់ផ្គងឧស្ម័នដុតចំនួន៣៨
ម៉ែត្រគិបឲ្យចិនជារៀងរាល់ឆ្នាំ។ ជាមួយខ្សែបំពង់ឧស្ម័នដុតនេះ​ប្រសិនបើសំរេច
ចិន​នឹង​ក្លាយ​ទៅជាប្រទេសប្រើប្រាស់ឧស្ម័នដុតរបស់រុស្ស៊ីច្រើនបំផុតលើពិភព​
លោក​ហួសពីទ្វីបអឺរ៉ុប។

        ភាគីទាំងពីរក៏បានឯកភាពលាតត្រដាងអនុវត្តគំរោងការវិនិយោគថាមពល​រួម
នៅដំបន់ Arkhangelsk និងជួយសាងសង់រោងចក្រ​វារីអគ្គិសនី​មួយនៅដំបន់ចុងបូព៌ា
របស់រុស្ស៊ី។

ទំនាក់ទំនងមានទៅវិញទៅមក

        ការព្រួយបារម្ភរួមអំពីភូមិសាស្ត្រនយោបាយរួមជាមួយការព្រួយបារម្ភអំពី​
អាមេរិកបានធ្វើឲ្យរុស្ស៊ីនិងចិនខិតមកជិតគ្នា។ ​វិបត្តិអ៊ុយក្រែនបានរុញរុស្ស៊ី​និង​
អាមេរិកក្នុងសង្គ្រាមត្រជាក់ថ្មីនិងទំនាក់ទំនងរវាងប្រទេសតាំងពីរធ្លាក់ក្នុងស្ថានភាព
ប្រឈមមុខដ៏អាក្រក់បំផុតកាលពីពេលសហភាពស៊ូវៀតមុននេះត្រូវបែក​បាក់នាឆ្នាំ
១៩៩១។ ដូចជាការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងសហភាព​ស៊ូវៀត​មុននេះ
ចិនបានក្លាយទៅជាប្រទេសទី៣សំខាន់និងការដែលចិនជ្រើស​រើសឈរនៅខាង
ណាជាប្រការដែលអាមេរិកនិងរុស្ស៊ីយកចិត្តទុកដាក់បំផុត។​ក្នុងការខំប្រឹងប្រែងនេះ
ម៉ូស្គូដណ្ដើមបានប្រៀបខ្លាំងជាងពីព្រោះម៉ូស្គូនិងប៉េកាំងមានចំណុចប្រហាក់
ប្រហែលជាច្រើនអំពីសេដ្ឋកិច្ចទស្សននយោបាយនិងគោលជំហរចំពោះលោកខាង
លិច។

        ប៉ុន្តែគ្មានន័យថាត្រឹមតែម៉ូស្គូត្រូវការប៉ុណ្ណោះទេ ថែមទាំងប៉េកាំងក៏ត្រូវការ​រុស្ស៊ី
ក្នុងបញ្ហាជាច្រើន។ ចិនក្នុងប៉ុន្មានឆ្នាំកន្លងមកត្រូវស្វែងរកប្រភពធនធាន ពិសេសគឺ
ប្រភពថាមពលដែលកំពុងខ្វះខាតពីមួយថ្ងៃទៅមួយថ្ងៃដើម្បីបំរើឲ្យ​ដំណើរការ
អភិវឌ្ឍន៍សេដ្ឋកិច្ច។​ ជំលោះដែនដីក៏បានរុញទំនាក់ទំនងរវាងចិនជា​មួយ​ប្រទេស
ជាច្រើនក្នុងដំបន់ធ្លាក់ទៅស្ថានភាពដ៏តានតឹង។​ រាល់កត្តានោះជា​កំលាំងចលករ
ដើម្បីចិនបង្កើតសម្ព័ន្ធភាពថ្មីជាមួយរុស្ស៊ី កិច្ចសហប្រតិបត្តិ​ការ​ភាគីទាំងពីរមានផល
ប្រយោជន៍ដូចគ្នា។

បង្កើតទំនាក់ទំនងមហាអំណាចអាស៊ី-អឺរ៉ុប

        ជាក់ស្ដែងគឺ រាល់កិច្ចព្រមព្រៀងនៅក្នុងជំនួនសន្ទនានៅខាងក្រៅ​វេទិការ​ជាន់
ខ្ពស់ APEC នាពេលកន្លងមកជាជ័យជំនះទ្វេចំពោះទាំងរុស្ស៊ីនិងចិន មិន​ត្រឹមតែមាន
អត្ថន័យសេដ្ឋកិច្ចសាមញ្ញប៉ុណ្ណោះទេ​ថែមទាំងនយោបាយ​ទៀត​ផង។ ប្រធានាធិបតី
រុស្ស៊ីលោក Vladimir Putin បានផ្ញើរសារមួយ៖ រាល់ការ​ខំប្រឹងប្រែងដើម្បីធ្វើឯកតោ
រុស្ស៊ីជាប្រការខុសឆ្គង។ រុស្ស៊ីបានជ្រើសរើសផ្លូវដែល​មិនចំណុះទៅលើលោកខាង
លិចដើម្បីស្ដាតួនាទីរបស់ខ្លួន។ ចំពោះចិនវិញ​សមិទ្ធិ​គឺច្បាស់លាស់។ ចិនត្រូវការ
ប្រភពថាមពលធម្មជាតិដើម្បីកាត់បន្ថយ​គ្រោះ​ថ្នាក់ដោយឧស្ម័នដុតគ្រប់ប្រភេទ
ដោយធ្យូងបំពូលបរិស្ថាននោទីក្រុងធំៗ​ជាប្រការដែលចិនឈឺក្បាលពីយូរមក។ ជាង
នេះទៅទៀត​ចិនបាននាំ​ឧស្ម័ន​ដុត​ចូលមកទីផ្សារទ្វីបអាស៊ីស្មើរនឹងតំលៃទ្វីបអឺរ៉ុប។

        ចាប់ប្រភពពីទំនាក់ទំនងមានផលប្រយោជន៍ដូចគ្នា ហេតុនេះហើយ ក្នុង​ក្រប
ខ័ណ្ឌជំនួបសន្ទនាទ្វេភាគីលើកនេះ​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធាន
រដ្ឋចិនលោក Xi Jinping បានលៃទុកឲ្យគ្នាពាក្យសម្ដីពោពេញទៅ​ដោយ​មនោសញ្ចេត
នា។ ទាំងរុស្ស៊ីនិងចិនសុទ្ធតែកំពុងចង់អះអាងតួនាទីសិទ្ធិ​អំណាចរបស់ខ្លួននៅដំបន់
​ហេតុនេះហើយសតិអារម្មណ៍ធំៗទាំងពីរត្រូវការ​គ្នា​លើផ្លូវមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ