រុស្ស៊ីនិង NATO បង្កើនកម្លាំងយោធា

(VOV)_ការរត់ប្រណាំងយោធារវាងអង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ​NATO​
និងរុស្ស៊ីបានឡើងជណ្ដើរថ្មីបន្ទាប់ពីពេលអង់គ្លេសបានប្រកាសបញ្ជូន​ទាហាន
ចំនួន៨០០នាក់ និងយន្តហោះចម្បាំងទៅកាន់ភាគខាងកើតរុស្ស៊ី។ ប្រការនេះ
បានកើតមានឡើងបន្ទាប់ពីពេលក្រុមនាវាផ្ទុកយន្តហោះរុស្ស៊ីរើទៅជិតឆ្នេរសមុទ្រ​
របស់ប្រទេសមួយចំនួនក្នុងប្លុក NATO។ ប្រការនេះបានជំរុញទំនាក់ទំនងរវាង​
មូស្គូជាមួយប្លុកនេះកាន់តែតានតឹងឡើងៗ និងនាំឲ្យមានការគំរាមគំហែងបង្ក
អស្ថិរភាពនៅទ្វីបអឺរ៉ុប។

រុស្ស៊ីនិង NATO បង្កើនកម្លាំងយោធា - ảnh 1
ទាហាន NATO ចូលរួមសមយុទ្ធនៅHohenfelsភាគខាងត្បូងប្រទេសអាល្លឺម៉ង់


    ចាប់ពីពេលសន្និសីទកំពូល NATO ប្រព្រឹត្តទៅនាខែសីហាឆ្នាំ២០១៦កន្លងទៅ
  ទំនាក់ទំនងរវាងរុស្ស៊ីនិងNATO គ្មានសញ្ញាសកម្មណាមួយឡើយ ហើយ​និន្នាការ
បង្កើនកម្លាំងយោធាត្រូវបានជំរុញពីមួយថ្ងៃទៅមួយថ្ងៃ។

        NATO បង្កើនសន្តិសុខការពារ

នាពេលថ្មីៗនេះ អង់គ្លេសបានជូនដំណឹងថា៖ ទាហានចំនួន៨០០នាក់ រួមជាមួយ
រថក្រោះ កាំភ្លើងធំ យន្តហោះគ្មានអ្នកបើកបរនឹងបានរើទៅកាន់ប្រទេស ESTONIA
នាដើមឆ្នាំខាងមុខនេះ។នេះគឺជាការដាក់ពង្រាយកងទ័ពធំបំផុតពីមុនមករបស់​
អង់គ្លេសចាប់ពីពេលបញ្ចប់សង្គ្រាមត្រជាក់មក។ តាមប្រភពព័ត៌មានពីក្រសួង​ការ
ពារជាតិអង់គ្លេសថា៖កងទ័ពអង់គ្លេសនឹងបោះទ័ពនៅមូលដ្ឋានសឹក Tapa ក្នុងរយៈ
ពេល៦ខែ។ កាយវិការនេះបានប្រព្រឹត្តទៅ ដោយមានការព្រួយបារម្ភថា៖ ក្រុមនា
វាចម្បាំងរបស់រុស្ស៊ីអាច​វាយប្រហារទៅលើទីក្រុងAleppo ប្រទេសស៊ីរី។

        សេចក្ដីសម្រេចចិត្តនេះរបស់ក្រសួងការពារជាតិអង់គ្លេស​ NATO បង្កើន​បរិ
មាណទាហាននៅតំបន់ជាប់ព្រំដែនរុស្ស៊ី បានបណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា
ពីរុស្ស៊ី។ ដំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅ NATO លោក Aleksander Grushko ​បាន
ប្រកាសនាថ្ងៃទី៣០តុលាថា៖ មូស្គូនឹងមិនលើកលែងឲ្យសកម្មភាពនេះទេ និង​ព្រ
មានថានឹងមានវិធានការណ៍តបតវិញ។ លោក Aleksander Grushko ក៏​បាន​សង្កត់
ធ្ងន់ថា៖ កាយវិការនេះរបស់អង់គ្លេស និង NATO មិនសមហេតុ​សមផល​ជាមួយ
អនុសញ្ញាមូលដ្ឋានរវាងរុស្ស៊ីនិង NATO ដែលបានចុះហត្ថលេខាក្នុងឆ្នាំ​១៩៩៧។ 
សកម្មភាពនេះបាន​បណ្ដាលអោយរុស្ស៊ីត្រូវជម្រុញសកម្មភាព​យោធា​នៅតំបន់ជាប់
ព្រំដែនភាគខាងកើតប្រទេស ដើម្បីធានាសន្តិសុខសំរាប់ខ្លួន។

        មុននោះ នៅសន្និសីទកំពូលនៅ Warsaw (ប្រទេសប៉ូឡូញ) នាខែកក្កដា​កន្លង
​ទៅ NATO បានសម្រេចចិត្តបង្កើនបរិមាណទាហាននៅតំបន់ភាគខាង​កើតប្លុក​
ចាប់ពីដើមឆ្នាំ២០១៧ ដោយមានការដាកពង្រាយកងវរសេនាតូច​ចំនួន​៤​ ដែលក្នុង
នោះកងវរសេនាតូចនិមួយៗមានទាហានចំនួនមួយពាន់នាក់នៅ  ប្រទេសប៉ូឡូញ 
អេស្តូនី Latvia និង លីទុយអានី។

        គ្រោះអាសន្នប្រជែងសព្វាវុធ

        មជ្ឈដ្ឋានអ្នកឃ្លាំមើលបានអះអាងថា៖កាយវិការនេះជាការដាក់ពង្រាយ​ទា
ហានច្រើនបំផុតរបស់ NATO ចាប់ពីសង្គ្រាមត្រជាក់មក។ ​ប៉ុន្តែ ​អគ្គលេខាធិការ​ 
NATO លោក Jens Stoltenberg បានអះអាងថា៖ NATO មិន​មែនចង់ប្រឈមមុខ
ដាក់គ្នាជាមួយរុស្ស៊ីទេ ហើយប្លុកនេះក៏មិនចង់ឃើញការ​ប្រជែងសព្វាវុធណាមួយ
ឡើយ។អ្វីៗទាំងអស់ដែល NATO ធ្វើសុទ្ធតែមានគោលដៅការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។
 ប៉ុន្តែ រុស្ស៊ីនៅប្រកាសថា៖ សកម្មភាពដាក់ពង្រាយទាហាន និង​រៀបចំខែលការ
ពារគាំជ្រួចរបស់ NATOជាសកម្មភាពបង្ករឿងហេតុ និងគំរាមគំហែងរុស្ស៊ី។ 

     ក្នុងស្ថានភាពជាក់ស្ដែង រុស្ស៊ីក៏មិនអោបដៃឈរមើលទេ។ ក្នុងសកម្មភាពត
បតវិញ​ មូស្គូកំពុងមានប្រៀបខ្លាំង ដោយមានខេត្ត Kaliningrad ស្ថិតនៅកណ្ដាល
ទ្វីប​អឺរ៉ុប។ ​ចាប់ពីដើមខែតុលា រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលIskander
 និងអាចបំពាក់អាវុធនុយគ្លេអ៉ែរផងដែរ។ ក្រុមនាវាផ្ទុកយន្តហោះចំនួនគ្រឿងរបស់
​រុស្ស៊ីបានឈានចូលក្នុងឈូងសមុទ្រ Manche របស់អង់គ្លេស។ កងទ័ពរុស្ស៊ីក៏​បាន
​រៀបចំការធ្វើសមយុទ្ធទ្រង់ទ្រាយធំជិតនឹងព្រំដែន NATO ផងដែរ។

        ទំនាក់ទំនងរវាងបណ្ដាប្រទេសលោកខាងលិច និងរុស្ស៊ីនិយាយរួម និង​ទំនាក់
ទំនងរវាង NATO និងរុស្ស៊ីនិយាយដោយឡែក បានធ្លាក់ចុះកំរិត​ទាបបំផុត​ពីមុន​មក 
បន្ទាប់​ពីសង្គ្រាមត្រជាក់។ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកវិភាគថា៖ ​ប្រសិន​បើ
រុស្ស៊ីរងការខូចខាតជាច្រើនអំពីសេដ្ឋកិច្ច គឺ NATO ត្រូវរងការខូច​ខាត​ខាង​សន្តិសុខ។
 ទំនាក់ទំនងអាក្រក់ទៅៗ រវាងរុស្ស៊ីជាមួយ NATO និងបណ្ដាប្រទេស​លោកខាងលិច
 បានបង្កការខូចខាតជាច្រើនសំរាប់ភាគីទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ