រុស្ស៊ីនិងតួនាទីដោះស្រាយបញ្ហាក្តៅគគុកនៅលើពិភពលោក

(VOVWORLD) - ក្នុងបរិបទដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ហើយប្រទេសមហាអំណាចសហរដ្ឋអាមេរិកបានបាត់បង់តួនាទី ក៏ដូចជាឥទ្ធិពលរបស់ខ្លួនចំពោះបញ្ហាក្ដៅគគុកនៅលើពិភពលោកនោះ សហព័ន្ធរុស្ស៊ី ក្រោយមការដឹកនាំរបស់ប្រធានាធិបតី លោក Vladimir Putin បានដើរតួនាទីជាប្រទេសកណ្ដាលដ៏គួរឲ្យទុកចិត្តក្នុងបញ្ហាគ្ដៅគគុកជាច្រើននៅ
លើពិភពលោល។
រុស្ស៊ីនិងតួនាទីដោះស្រាយបញ្ហាក្តៅគគុកនៅលើពិភពលោក - ảnh 1 អធិកាបតីអាលឺម៉ង់ លោកស្រី Angela Merkel និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាពេលថ្មីៗនេះសកម្មភាពការទូតមួយដែលត្រូវបានសាធារមតិអន្តរជាតិផ្ដោតការយកចិត្តទុកដាក់គឺជាជំនួបកំពូល រុស្ស៊ី អាល្លឺម៉ង់នៅទីក្រុងមូស្គូ ក្នុងឱកាស ដែលអធិកាបតីអាលឺម៉ង់ លោកស្រី Angela Merkel បានធ្វើទស្សនកិច្ចនៅរុស្ស៊ី។ យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា៖ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយបំបែកភាពជាប់គាំងក្នុងទំនាក់ទំនងដែលគ្មានភាពស្និទ្ធស្នាលអស់រយៈពេលជាច្រើនខែកន្លងទៅរវាងប្រទេសលោកខាងលេច ជាមួយរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងអះអាងនូវតួនាទី និងឋានៈ ដែលកាន់តែកើនឡើងរបស់រុស្ស៊ីក្នុងរាល់បញ្ហាអន្តរជាតិទៀតផង។ នៅក្នុងជំនួបកំពូលជាមួយ ប្រធានាធិបតី លោក Vladimir Putin កាលពីថ្ងៃទី ១១ ខែមករានោះ ថ្នាក់ដឹកនាំអាល្លឺម៉ង់ ដែលតំណាងឲ្យអឺរ៉ុប មានគោលបំណងស្វែងរកជំនួយឧបត្ថម្ភរបស់រុស្ស៊ីក្នុងបញ្ហាសកលជាច្រើន ដែលរួមមានការរក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោះស្រាយបញ្ហាស៊ីរី វិបត្តិនៅលីប៊ី ជម្លោះនៅអ៊ុយក្រែនខាងកើត និងគម្រោងចរន្តទឹកទិសខាងជើង ២គឺសុទ្ធតែជាបញ្ញាក្ដៅគគុករបស់ពិភពលោក។

ក្ដីសង្ឃឹមអណពីការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងទីក្រុងតេរ៉ង់និងក្រុម P5 + 1 (រួមមានប្រទេសជាសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់) ឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) កាលពីខែឧសភា ឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ទីក្រុងតេអេរ៉ង់ធ្វើការកាត់បន្ថយកិច្ចសន្យារបស់ខ្លួន ដែលបណ្ដលឲ្យ JCPOA ស្ថិតក្នុងស្ថានភាព ដួលរលំយ៉ាងាងធ្ងន់ធ្ងរ។ បណ្តាប្រទេសអ៊ឺរ៉ុប ដូចជា៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់បានខិតខំប្រឹងប្រែងជាច្រើនដើម្បីជួយសង្គ្រោះឯកសារនេះ ប៉ុន្តែមិនបាននាំមកនូវលទ្ធផលជាវិជ្ជមាននោះឡើយ។

ក្នុងពេលនោះ នាបច្ចុប្បន្ន រុស្ស៊ីមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយអ៊ីរ៉ង់លើគ្រប់វិស័យ និងលើបញ្ហាអន្តរជាតិជាច្រើន។ លើសពីនេះទៅទៀត ទីក្រុងមូស្គូក៏មានទំនាក់ទំនងដ៏ល្អប្រសើរជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់រួមទាំងដៃគូនិងគូប្រជែងរបស់អ៊ីរ៉ង់ទៀតផង។ ការពិតជាក់ស្ដែងនេះបានជួយឱ្យរុស្ស៊ីក្លាយទៅជាប្រទេសដែលមានសម្លែងដ៏សំខាន់បំផុតចំពោះអ៊ីរ៉ង់ ក្នុងបរិបទនាបច្ចប្បន្ន ហើយនេះគឺជាមូលហេតុ ដែលធ្វើឲ្យ្យបណ្ដាប្រទេសអ៊ឺរ៉ុប ដែលក្នុងនោះមានអាល្លឺម៉ង់បានធ្វើការទំនាក់ទំនងជាមួយរុស្ស៊ី។

តួនាទីរបស់រុស្ស៊ីនៅក្នុងវិបត្តិស៊ីរីនិងបញ្ហាលីប៊ី

ក្រៅពីឯកសារក្តៅៗគគុក អំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ រុស្ស៊ីបានអះអាងអំពី    តួនាទីរបស់ខ្លួនក្នុងបញ្ហាសំខាន់ៗមួយចំនួនផ្សេងទៀតនៅតំបន់មជ្ឈឹមបូព៌ា ជាពិសេសគឺបញ្ហាវិបត្តិនៅស៊ីរី។ ចាប់តាំងពីបានសម្រេចចិត្តធ្វើអន្តរាគមន៍ក្នុងប្រទេសស៊ីរី កាលពីខែកញ្ញា ឆ្នាំ ២០១៥ នោះប្រទេសរុស្ស៊ីបានជួយរដ្ឋាភិបាលស្របរដ្ឋធម្មនុញ្ញស៊ីរី ក្នុងការពង្រឹងប្រៀបខ្លាំងរបស់ខ្លួនឲ្យបានរឹងមាំ ចំពោះមុខការងើបឈរឡើងរបស់កងកម្លាំងដែលត្រូវបានបរទេសគាំទ្រ ក៏ដូចជារុញច្រានចោលការពង្រីកកម្លាំងរបស់អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ផងដែរ។ នាពេលថ្មីៗនេះ រុស្ស៊ីនិងទួរគី សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ដ៏សំខាន់នៅ ខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ដែលមានសុពលភាពពីថ្ងៃទី ៩ ខែមករា។

រីឯវិបត្តិនៅប្រទេសលីប៊ីវិញ រុស្ស៊ីនិងទួរគីកំពុងខិតខំប្រឹងប្រែងជំរុញឱ្យមានបទឈប់បាញ់គ្នារវាងភាគីនានា ដោយបើកឱកាសមួយក្នុងការបញ្ចប់ការប្រយុទ្ធគ្នាដ៏កាចសាហាវដែលផ្ទុះឡើងនាដើមខែមេសាឆ្នាំ ២០១៩ ហើយបង្កឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានស្លាបនិងរងរបួស ព្រមទាំងបង្ខំឱ្យមនុស្សជាង ៣០ ម៉ឺននាក់ទៀតត្រូវចាកចេញពីផ្ទះរបស់ខ្លួនផងដែរ។ ក្នុងវិបត្តិនៅប្រទេសលីប៊ី រុស្ស៊ីនិងទួរគីកំពុងដើរតួនាទីខុសៗគ្នា ប៉ុន្តែប្រទេសទាំងពីរនេះសុទ្ធសឹងតែមានឥទ្ធិពលយ៉ាងខ្លាំងក្លាផងដែរ។ តាមនោះ ប្រទេសរុស្ស៊ីមិនធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងប្រទេសលីប៊ី ដូចប្រទេសទួរគីនោះទេ ប៉ុន្តែកងកម្លាំងជិតស្និទ្ធជាមួយរុស្ស៊ីនៅតែងាកឈរទៅខាងកងទ័ពខាងកើត (LNA) ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងគាំទ្ររដ្ឋាភិបាលសាមគ្គីជាតិ   លីប៊ី (GNA) ដែលទួរគីគាំទ្រពីក្រោយខ្នងផងដែរ។

ក្រៅពីបញ្ហាក្តៅគគុកនៅតំបន់មជ្ឈឹមបូព៌ា ប្រទេសរុស្ស៊ីក៏ដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យស្ថានការណ៍មានស្ថេរភាព និងបញ្ចប់ជម្លោះនៅអ៊ុយក្រែនខាងកើត។ នាខែធ្នូ ឆ្នាំ ២០១៩ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានរួមចំណែកយ៉ាង ធំធេងចំពោះភាពជោគជ័យនៃកិច្ចប្រជុំកំពូលចតុភាគី Normandy ស្តីពីអ៊ុយក្រែននៅទីក្រុងប៉ារីស (បារាំង) ដោយមានកិច្ចព្រមព្រៀងជាវិជ្ជមានត្រូវបានឯកភាពផងដែរ។

មានអ្នកនយោបាយអាឡឺម៉ង់ជាច្រើនបានវាយតម្លៃថាទីក្រុងម៉ូស្គូដើរតួនាទីដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅលើពិភពលោក។ លោក Omid Nouripour អ្នកនយោបាយទទួលបន្ទុកនយោបាយកិច្ចការបរទេសរបស់គណបក្សបៃតង បានមានប្រសាសន៍ថា៖ ប្រធានាធិបតីរុស្ស៊ី លោក Putin គឺជាថ្នាក់ដឹកនាំដែលមានឥទ្ធិពលយ៉ាងខ្លាំង មិនថានៅតំបន់មជ្ឈឹមបូព៌ាប្រទេស លីប៊ី ឬវិបត្តិនៅអ៊ុយក្រែនខាងកើតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ