រុស្ស៊ី-អ៊ុយក្រែនកាន់តែត្រូវនឹងគ្នា
(VOV)_ក្នុងសប្ដាហ៍កន្លងទៅ រុស្ស៊ី-អ៊ុយក្រែនបានថ្លែងចោទគ្នាទៅវិញទៅមក
បន្ទាប់ពីរឿងហេតុម៉ូស្គូចោទប្រកាន់គៀវមានឧបាយករណ៍វាយប្រហារភេរវកម្មនៅគ្រី
មេជាការបង្កាត់ភ្លើងក្នុងជំលោះថ្មីនៅតំបន់នេះ។ នេះគឺជាអំពើធ្ងន់ធ្ងរបំផុតនៅគ្រីមេ
ចាប់ពីពេលផ្តាច់ចេញពីអ៊ុយក្រែនបញ្ចូលមកក្រោមការគ្រប់គ្រងរបស់ម៉ូស្គូ នាឆ្នាំ២០១៤។
រឿងហេតុនេះបានជំរុញទំនាក់ទំនងរវាងប្រទេសជិតខាងស្ស៊ី-អ៊ុយក្រែន កាន់តែតាន
តឹងឡើងថែមទៀត។
|
រុស្ស៊ី-អ៊ុយក្រែនកាន់តែត្រូវនឹងគ្នា |
រឿងហេតុនេះបានចាប់ផ្តើមពីការដែល ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB ជូនដំណឹង
ថា៖ បានទប់ស្កាត់ក្រុមវិច្ឆេទករអ៊ុយក្រែនដែលបានជ្រៀតចូលតាមច្រកមួយនៃព្រំ
ដែនគ្រីមេដើម្បីបំផ្លាញ់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីនេះ។ មនុស្សពីរនាក់ត្រូវស្លាប់
ក្នុងការបះទង្គិចនានា។ តាម FSBថា៖អគ្គនាយកដ្ឋានចារកម្មនៃក្រសួងការពារជាតិ
អ៊ុយក្រែនឈរនៅខាងក្រោយឧបាយករណ៍វាយប្រហារភេរវកម្មនេះ ហើយគោលដៅនេះ
គឺបង្កអស្ថិរភាពក្នុងតំបន់ មុននឹងការបោះឆ្នោតរដ្ឋសភានៅរុស្ស៊ីក្នុងខែខាងមុខនេះ។
ការចោទគ្នាទៅវិញទៅមក
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា៖ បណ្ដាព័ត៍មានពី FSB
បានសរអោយឃើញថា៖ អ៊ុយក្រែនកំពុងលេងល្បែងគ្រោះថ្នាក់ ដោយសារខំប្រឹងប្រែង
បង្កអំពើហឹង្សានិងជំលោះនៅគ្រីមេ។ តាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា៖ រឿងហេតុនេះជះ
ឥទ្ធិពលជាច្រើនដល់ការស្ដាចរចារឡើងវិញអំពីអ៊ុយក្រែនតាមរបប Normandy។
ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ហៅការចោទប្រកាន់
នេះរបស់ម៉ូស្គូ ថាជា “គំនិតរវើវាយ មិនចេះខ្មាសអៀន” ។ លោកបានចាត់ទុកថា ការ
ចោទប្រកាន់ របស់ម៉ូស្គូ គ្រាន់តែជាលេស សម្រាប់រុស្ស៊ីបន្លឺឡើងនូវការគម្រាមយោធា
ជាថ្មី ទល់នឹងអ៊ុយក្រែនតែប៉ុណ្ណោះ។
សកម្មភាពសងសឹកគ្នាទៅវិញទៅមក
ដោយមិនអើពើដល់ការបដិសេធរបស់ទីក្រុងគៀវនេះ ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានប្រកាសថា៖ បណ្ដាអ្នកកាន់អំណាចនៅអ៊ុយក្រែនបានប្រើប្រាស់
យុទ្ធនាការភេរវកម្ម ជំនួសអោយសន្តិវិធី។ បន្ទាប់នោះ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានដំ
ណើរកិច្ចប្រជុំ ក្រោមអធិតីភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិ
ភាក្សាអំពីការអនុវត្តដំណោះស្រាយប្រឆាំងភេរវកម្ម ការពារប្រជាជន និងហេដ្ឋារចនា
សម្ព័ន្ធសំខាន់ៗនៅគ្រីមេ។ រុស្ស៊ីក៏បានដាក់ពង្រាយប្រព័ន្ធកាំជ្រូច S400 ដើមដំបូងក្នុង
តំបន់នេះ ហើយក្នុងពេលជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ព័ត៍
មានថា៖នឹងរៀបចំការសមយុទ្ធនៅគ្រីមេ និងតំបន់ Volgograd ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃ
ទី១៨សីហា។ នាបច្ចុប្បន្ñរុស្ស៊ីក៏កំពុងពិនិត្យមើលវិធានការតបតវិញ ដែលក្នុងនោះ
មានការផ្តាច់ទំនាក់ទំនងជាមួយអ៊ុយក្រែន។
ឆ្លើយតបនឹងសកម្មភាពរបស់ម៉ូស្គូ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poro
shenko បានបញ្ជាអោយកងទ័ពទាំងឡាយនៅតំបន់ជិតនឹងគ្រីមេនិងតំបន់ Donbass
ត្រៀមខ្លួនធ្វើសង្គ្រាម។
បណ្ដាសកម្មភាពនាពេលថ្មីៗនេះនៅតំបន់គ្រីមេនេះមិនអាចធ្វើអោយទំនាក់ទំ
នងរុស្ស៊ីនិងអ៊ុយក្រែនបន្ធូភាពតានតឹងយ៉ាងឆាប់ៗបានឡើយ។ ប្រការនេះបានសរ
អោយឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ ជះឥទ្ធិពលជា
ច្រើនចំពោះការខំប្រឹងប្រែងកាត់បន្ថយអំពើហឹង្សានៅភាគខាងកើតអ៊ុយក្រែនទៀតផង៕