លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការបង្ការប្រឆាំងអំពើពុករលួយ

(VOVworld)-តាមយន្តការវាយតម្លៃការប្រតិបត្តិអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការបង្ការប្រឆាំងអំពើពុករលួយ វៀតណាមស្ថិតក្នុងក្រុមប្រទេសបំពេញយ៉ាង
ល្អបំផុត ដំណើរការវាយតម្លៃលើកទី១ នៃអ.ស.ប ស្តីពីការបង្ការប្រឆាំងអំពើពុក
រលួយ។​ ប្រការនេះ ជាលទ្ធផលនៃការប្តេជ្ញារបស់បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម ជាពិសេសគឺការរួមចំណែកសកម្មរបស់ប្រជាជន សហគមន៍ ក្នុងកិច្ចការតស៊ូ បង្ការប្រឆាំងអំពើពុករលួយ។

លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
រូបថតៈ Thanhtra

        នាថ្ងៃទី២៩វិច្ឆិការ២០១៥ ច្បាប់បង្ការប្រឆាំងអំពើពុករលួយ បានសម័យប្រ
ជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១១អនុម័ត និងមានសុពលភាពចាប់ពី ថ្ងៃទី១មិថុនាឆ្នាំ២០០៦ គឺសម្តែងនូវការប្តេជ្ញាខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀត
ណាម ក្នុងការតស៊ូប្រឆាំងអំពើពុករលួយ។ ក្នុងនោះ ការងារបង្ការប្រឆាំងអំពើ ពុករលួយមានតួនាទីសំខាន់ក្នុងច្បាប់បង្ការប្រឆាំងអំពើពុករលួយ។

        ប្រជាជនជាកត្តាសំខាន់និងសកម្មក្នុងការបង្ការប្រឆាំងអំពើពុករលួយ

        នាពេលកន្លងទៅ កិច្ចការបង្ការប្រឆាំងអំពើពុករលួយរបស់វៀតណាម មាន ការកែលំអគួរឱ្យកត់សម្គាល់ ដោយមានការរួមសហការរបស់តំបន់និងប្រជាជន
ទាំងមូល។ លោកស្រី Dao Thi Nga នាយកប្រតិបត្តិអង្គការឆ្ពោះទៅតម្លាភាព
បានអះអាងថា៖

        “ប្រជាជន អាចប្តឹងបរិហារអំពើពុករលួយ និងជួយឃ្លាំមើលសកម្មភាព
របស់ ស្ថាប័នមានសមត្ថកិច្ច។ ពីនោះ បង្កើននូវការទទួលខុសត្រូវក្នុងការបំភ្លឺ
របស់ស្ថាប័នរដ្ឋ រួមចំណែកកសាងគោលនយោបាយឯកសារច្បាប់របស់រដ្ឋ”។

        ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ជានិច្ចកាលលើកកំពស់
និង អនុវត្តបណ្តាដំណោះស្រាយ បង្កើនតួនាទីនិងការចូលរួមរបស់ប្រជាពលរដ្ឋ
ក្នុង ការបង្ការប្រឆាំងអំពើពុករលួយ។ ដូច្នេះ ការយល់ដឹងរបស់ប្រជាជនអំពី
តួនាទី ផលប្រយោជន៍និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្ការប្រឆាំងអំពើ
ពុក រលួយ​ក៏បានលើកកំពស់គួរឲ្យគត់សម្គាល់ផងដែរ។ អគ្គអធិការរដ្ឋាភិបាល
វៀតណាម លោក​ Huynh Phong Tranh បានលើកច្បាស់ថា៖ 

        “ត្រូវធានាឲ្យប្រជាជនបានទាក់ទងផ្ទាល់នឹងព័ត៌មានតាមការកំណត់របស់
ច្បាប់ និងរៀបចំបណ្តាកាណាលផ្សេងៗ ដើម្បីប្រជាពលរដ្ឋនិងសមាសភាពក្នុង
សង្គម អាចចូលរួមផ្តល់មតិជាក់ស្តែងអំពីការបង្ការប្រឆាំងអំពើពុករលួយ។ សកម្មភាពជាក់ស្តែងទាំងអស់នេះ ជាការសម្តែងច្បាស់បំផុត នូវការគាំទ្ររបស់ ប្រជាជនចំពោះបក្ស រដ្ឋ និងការសុ្រះចិត្តគំនិតរបស់ប្រព័ន្ធនយោបាយទាំងមូល សំដៅរុញថយក្រោយអំពើពុករលួយដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។

ជាក់ស្តែងបនីយកម្មតួនាទីរបស់ប្រជាជាពលរដ្ឋតាមរយៈបណ្តាការផ្តើម
គំនិតបង្ការប្រឆាំងអំពើពុលរលួយ

        ទិវាច្នៃប្រឌិតវៀតណាម​២០០៩ (VID) ក្រោមប្រធានបទ “លើកកំពស់ការ ទទួលខុសត្រូវនិងតម្លាភាព កាត់បន្ថយអំពើពុករលួយ” ជាកម្មវិធីដំបូងដែល
អធិការកិច្ចរដ្ឋាភិបាល សហការជាមួយធនាគាពិភពលោកប្រចាំនៅវៀតណាម
រៀបចំឡើង ដោយគោលដៅបង្កើតឱកាស ដើម្បីប្រជាជនអាចផ្តល់មតិ រួម​ចំ
ណែកជាក់ស្តែង ចូលក្នុងការអភិវឌ្ឍន៍របស់តំបន់និងសហគមន៍។ បន្ទាប់នោះ
ក៏ក្នុងឆ្នាំ២០០៩ សង្វាក់កម្មវិធីអំពីគោលគំនិតបង្ការប្រឆាំងអំពើពុករលួយនៅ
​វៀតណាម(​VACI 2011, VACI 2013និង VACI 2014) បានបង្កើតឡើង ដោយមាន
ការជួយឧបត្ថម្ភរបស់ធនាគាពិភពលោក ក្រសួងអភិវឌ្ឍន៍របស់អង់គ្លេសនិង
អ្នកផ្តល់ជំនួយមួយចំនួនទៀត សំដៅប្រមូល ផ្តុំការចូលរួមរបស់សហគមន៍
សំដៅជាក់ស្តែងបនីយកម្មរាល់ដំណោះស្រាយបង្ការប្រឆាំងអំពើពុករលួយពី
មូលដ្ឋាន។ លោក Nguyen Loc ប្រធានស្តីទី នាយកដ្ឋានសហ ប្រតិបត្តិការ
អន្តរជាតិ ចំណុះអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា៖

        “តាមពិត VID 2009 និង VACI ជាសកម្មភាពបើលទូលាយរាល់ការផ្តើម
​គំនិត របស់សហគមន៍ ដែលបញ្ជាក់ច្បាស់នូវការច្នៃប្រឌិត។​តាមនោះ បង្កើន
ថែមទៀតការចូលរួមប្រកបដោយប្រសិទ្ធិភាពរបស់ប្រជាជននិងសង្គមទាំង
មូលចូលក្នុង កិច្ចការបង្ការប្រឆាំងអំពើពុករលួយ ”។

        ការងារផ្តល់ព័ត៌មាននិងផ្សព្វផ្សាយសំដៅលើកកំពស់ការយល់ដឹងរបស់ ប្រជាជនអំពីអំពើពុករលួយ។ ដោយមានការរួមចំណែករបស់ប្រជាជន តាមរយៈ បណ្តាការផ្តើមគំនិត សកម្មភាពរបស់ស្ថាប័នរដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់គឺមាន មានតម្លាភាពកាន់តែច្រើន​​ ធានាយន្តការសន្ទនាប្រចាំសម្រាប់ប្រជាជន និង
រួមចំណែកនាំមកតម្លៃភាពសម្រាប់សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ