|
លើកកំពស់ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាមួយគំរិតថែមទៀត (AFP) |
Vovworld-ទំនាក់ទំនងមិត្តភាពជាប្រពៃណីពីយូរណាស់មកហើយរវាងវៀត
ណាមនិងឥណ្ឌាដែលចាប់ប្រភពពីដើមសតវត្សទី២០ ត្រូវបានលោកប្រធាន
ហូជីមិញនិងនាយករដ្ឋមន្ត្រីលោកJawaharlan Nehru ដាក់គ្រឹះស្ថាននិងបណ្ដា
ជំនាន់ថ្នាក់ដឹកនាំរួមជាមួយប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់
ឈរ។ នាឆ្នាំ១៩៥៤ ឥណ្ឌាបានបើកអគ្គស្ថានកុងស៊ុលនៅទីក្រុងហាណូយ បន្ទាប់នោះនាឆ្នាំ១៩៥៦វៀតណាមបានបង្កើតអគ្គស្ថានកុងស៊ុលនៅទីក្រុង New
Delhi។ នាថ្ងៃទី៧មករាឆ្នាំ១៩៧២ ប្រទេសទាំងពីរបានលើកកំរិតឡើងថ្នាក់
ស្ថានទូត។
ប្រសិទ្ធភាពនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី
នាបច្ចុប្បន្ន ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូរយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាកំពុងបានអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើនជានិច្ច។ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នាខែកក្កដាឆ្នាំ២០០៧ ភាគីទាំងពីរបានចុះ
ហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាផ្លូវការរវាងប្រទេសទាំងពីរ។ នាឆ្នាំ២០១១ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេស
តាំងពីរក្លាយទៅជាទង្វើរជាក់ស្ដែងក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌារបស់ប្រធានរដ្ឋ
លោក Truong Tan Sang ដោយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួន៧
ត្រូវបានចុះហត្ថលេខា។ ក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាមលោក Nguyen Phu Trong នាខែវិច្ឆកាឆ្នាំ២០១៣ប្រទេសទាំងពីរបានចេញ
សេចក្តីថ្លែងការណ៍រួមនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន
៨លើវិស័យជាច្រើន។
ទន្ទឹមនឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បណ្ដាយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏បានជំរុញខ្លាំងក្នុងរយៈពេលកន្លងមកដូចជា យន្តការគណៈ
កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឥណ្ឌាអំពីវិទ្យាសាស្ត្របច្ចេកទេសនិង
វប្បធម៍អប់រំយន្តការជយបសន្ទនាយុទ្ធសាស្ត្ររវាងក្រសួងការបរទេសទាំងពីរជា
ដើម។
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យកំពុងបានពង្រីក
វៀតណាមនិងឥណ្ឌាជាដៃគូរពាណិជ្ជកម្មសំខាន់របស់គ្នា។ តំលៃប្រាក់
ពាណិជ្ជកម្មវៀតណាម-ឥណ្ឌា ក្នុងឆ្នាំ២០១៣ទទួលបានជាង៥ពាន់២រយលានដុល្លារអាមេរិកនិងអាចទទួលបាន៧ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥ ឆ្ពោះទៅសមរេចគោលដៅ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ គិត
រហុតមកដល់ពេលនេះឥណ្ឌាមានគំរោងការវិនិយោគផ្ទាល់ចំនួន៧៣គំរោងនៅ
វៀតណាមជាមួយចំនួនទុនចុះបញ្ជីគឺ២៧៣លានដុល្លារអាមេរិក។ក្នុងអំឡុង៣
ឆ្នាំកន្លងមក ឥណ្ឌាបានលៃទុកឲ្យវៀតណាមខ្ទង់ឥណទានអនុគ្រោះអភិវឌ្ឍន៍
មានតំលៃ១៩,៥លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន ភាគីទាំងពីរកំពុងពិភាគ្សា
បណ្ដាមាត្រាអំពីខ្ទង់ឥណទានប្រមាណ១០០លានដុល្លារអាមេរិកដែលឥណ្ឌា
លៃទុកឲ្យវៀតណាម។
ទំនាក់ទំនងសហប្រតិបត្តិការអាជីវកម្មប្រេងឧស្ម័នរវាងវៀតណាមនិងឥណ្ឌាតាំងពីឆ្នាំ១៩៨៨មកជានិច្ចកាលទទួលបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះប្រទេសទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈ
យោគយល់គ្នាអំពិវិស័យនានា ស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកទេសកសិកម្មការ
ធ្វើដំណើរទៅមករបស់ពលរដ្ឋនៃប្រទេសទាំងពីរជាដើម។
តាំងពីច្រើនឆ្នាំមកនេះឥណ្ឌាសកម្មជួយឧបត្ថម្ភវៀតណាមបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សគុណភាពខ្ពស់លើវិស័យជាច្រើនដូចជាបច្ចេកវិទ្យាព័ត៌មានសេដ្ឋកិច្ច
ច្បាប់ជាដើម តាមរយៈអាហារូបករណ៍ចំនួន១៥០រយៈពេលខ្លីនិងវែង។ ប្រទេសទាំង
ពីរបានពន្យាពេលកម្មវិធីជួបប្រាស្រ័យវប្បធម៍រៀបចំសកម្មផាពវប្បធម៍សិល្បៈដ៏
ផុលផុសរំលឹកខួបអនុស្សាវរីយ៍ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌា២០១២និងរៀបចំ
ប្រកបដោយជោគជ័យសប្ដាហ៍ Festival ឥណ្ឌានៅវៀតណាមក្នុងឆ្នាំ២០១៣។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌា Pranab Mukherjee នៅវៀតណាម
លើកនេះ ភាគីទាំងពីរនឹងពិនិត្យការលាតត្រដាងអនុវត្តលទ្ធផលដែលទទួលបាន
ក្នុងបណ្ដាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសគឺដំណើរ
ទស្សនកិច្ចនៅឥណ្ឌារបស់ប្រធានរដ្ឋលោក Truong Tan Sang នាខែតុលាឆ្នាំ២០១១
និងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនាខែវិច្ឆការឆ្នាំ
២០១៣។តាមរបៀបវារៈ ឯកសារសហប្រតិបត្តិការជាច្រើននឹងបានចុះហត្ថលេខា
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានាធិបតីឥណ្ឌាជាការ
ជាក់ស្ដែងបនីយកម្មកំរិតថ្មីរបស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូរ
យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនាពេលអនាគត៕