លើកកំពស់ប្រសិទ្ធិភាពនៃកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ

(VOVWORLD) -ធ្វើការពិភាក្សាអំពីកំណែទម្រង់ការរៀបចំក្បាលម៉ាស៊ីនរដ្ឋក្នុងថ្ងៃទី៣០ តុលានៃកិច្ច ប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ អង្គប្រជុំបានលើកឡើងនូវមតិ សំណើជាច្រើន ដើម្បីមានក្បាលម៉ា ស៊ីនរដ្ឋបាលរដ្ឋល្អប្រសើរ អនុវត្តសកម្មភាពប្រ កបដោយសុពលភាពនិងប្រសិទ្ធិភាព។

សម័យពិភាក្សាស្តីពីកំណែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋគឺប្រ ព្រឹត្តទៅក្នុង រយៈពេល៥ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខារបស់អគ្គលេខាបក្សលោក Nguyen Phu Trong លើសេចក្តីសម្រេចចិត្តលេខ ១៩ NQ/TW ស្តីពី “បញ្ហាមួយចំនួនស្តីពីបន្ត ការផ្លាស់ប្តូរថ្មី រៀបចំឡើងវិញក្បាលម៉ាស៊ីនរដ្ឋបាល ល្អប្រសើរ អនុវត្តសកម្មភាព ប្រកបដោយមានសុពលភាពនិងប្រសិទ្ធិភាព”។ មតិជាច្រើនរបស់អង្គពិភាក្សាបាន ប្រ មូលផ្តុំស្នើឲ្យមានការបង្រួញអង្គភាពមួយចំនួនតាមក្រសួង ស្ថាប័នពីមជ្ឈឹមទៅដល់ តំបន់។ បច្ចុប្បន្ន នៅវៀតណាមមានបុគ្គលិកជាង៤លាននាក់ទទួលប្រាក់បៀវត្សពី ថវិការដ្ឋ (មិនរាប់កម្លាំងប្រដាប់អាវុធ)។ តាមនោះ ភារកិច្ចរបស់ស្ថាប័ននានាសម្រាប់ ៤ឆ្នាំខាងមុខគឺកាត់បន្ថយបុគ្គ លិកក្របខ័ណ្ឌអប្បបរមាគឺ៤សែននាក់។

លើកកំពស់ប្រសិទ្ធិភាពនៃកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ - ảnh 1កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ លើកកំពស់ប្រសិទ្ធិភាពនៃកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ

        រៀបចំឡើងវិញក្បាលម៉ាស៊ីនថ្នាក់ឃុំ និងមន្ទីរ ស្ថាប័នថ្នាក់ខេត្ត

        យោងតាមបទបញ្ញាត្តិបច្ចុប្បន្នដែលសំណូមពរឲ្យថ្នាក់ឃុំត្រូវមាន ទំហ៊ុំដីពី៣០ គីឡូម៉ែត្រក្នុងនោះនឹងមានចំនួនប្រជាជនចាប់ពី៥ពាន់នាក់ឡើងទៅ ប៉ុន្តែលើទូទាំងប្រទេសគឺមានឃុំចំនួន ៧០០ មិនទាន់សម្រេចបានពាក់កណ្តាលបទដ្ឋានអំពីចំនួនប្រជាជនក៏ដូចជាផ្ទៃដី ផងដែរ។ ហើយនៅក្នុងឃុំនីមួយៗជាមធ្យមមានមន្ត្រីរដ្ឋការ២០នាក់ ដោយមិនទាន់រាប់ ទាំងអ្នកធ្វើសកម្មភាពមិនជំនាញទៀតផង។ តាមនោះ ការរួមបញ្ចូលឃុំរាប់រយនឹង ជួយសន្សំសំចៃថវិការរដ្ឋរាប់ពាន់ លានដុងក្នុងមួយឆ្នាំ។ លោក Pham Van Hoa សមាជិកសភាមណ្ឌល Dong Thap បានលើកមតិថា៖

        “ដំណើរការដល់ឆ្នាំ២០២១ នឹងរួមបញ្ចូលឃុំ ស្រុកដែលមិនទទួលបាន បទដ្ឋានទ្រង់ទ្រាយទាំងចំនួនប្រជាជននិងផ្ទៃដី។ ខណៈដែលស្រុក ឃុំបានរួម បញ្ចូលគ្នានោះ មានន័យថា អង្គភាពរដ្ឋបាលចំណុះខេត្តនិងត្រូវបានកាត់បន្ថយ។ ខ្ញុំសូមស្នើឲ្យរដ្ឋសភា ធ្វើកំណែទម្រង់លើមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ គឺគ្មានក្រុម ប្រឹក្សាប្រជាជនថ្នាក់ស្រុក ឃុំ និងបង្កើនសមាជិកក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ដោយអនុវត្តការងារឃ្លាំមើលលើស្រុកដែលជាកន្លែងយើងចុះឈ្មោះ។ ស្នើឲ្យ ដំណែងលេខាគណៈកម្មាធិការបក្សជឃុំនិងជាប្រធានគណៈកម្មាធិការប្រជាជនផង”។

        ស្តីពីការរៀបចំស្ថាប័នជំនាញចំណុះគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តនោះ មតិជាច្រើនបានចាត់ទុកថា ត្រូវមានវិមជ្ឈការយ៉ាងខ្លាំងសម្រាប់តំបន់ដោយមិនបាន អនុវត្តក្របខ័ណ្ឌសម្រាប់ខេត្ត ក្រុងដូចមុនទេ ពោលគឺបង្កើតយន្តការបើកទូលាយ និងប្រគល់សិទ្ធិម្ចាស់ការសម្រាប់មូលដ្ឋាន។ ទន្ទឹមជាមួយគ្នានោះ មជ្ឈឹមនឹងកំណត់ អំពីចំនួនថ្នាក់អនុប្រធាន ហើយតំបន់មានសិទ្ធិបែងចែកជាក់ស្តែង ធ្វើយ៉ាងម៉េចកុំឲ្យហួសក្របខ័ណ្ឌ។ លោកស្រី Phuong Thi Thanh សមាជិកា មណ្ឌល Bac Kan បានស្នើថា៖

        “រដ្ឋាភិបាលគប្បីពិនិត្យឡើងវិញយ៉ាងឆាប់ៗការផ្សព្វផ្សាយនូវឯកសារតាមទិស រដ្ឋាភិបាលកំណត់បទដ្ឋានបង្កើតនិងក្របខ័ណ្ឌចំនួនមន្ត្រីរដ្ឋការនៃស្ថានប័ណ្ឌជំនាញថ្នាក់ ខេត្តចំណុះក្រសួង ហើយត្រូវធ្វើវិមជ្ឈការសម្រាប់រដ្ឋអំណាចតំបន់ដោយឈរលើ លក្ខណៈពិសេសរបស់តំបន់ដើម្បីអនុវត្តសកម្មភាពឲ្យសមស្រប។ ស្នើឲ្យក្រសួង ស្ថាប័ន ពេលកំណត់មន្ត្រីរដ្ឋការក្របខណ្ឌរដ្ឋគឺត្រូវកំណត់ខ័ណ្ឌរួមដើម្បីតំបន់ងាយ ស្រួលក្នុងការអនុវត្ត”។

        កាត់បន្ថយអង្គភាពតាមក្រសួង

        តំណាងជាច្រើនបានឯកភាពសំណូមពរឲ្យរៀបចំយ៉ាងល្អប្រសើរក្បាលម៉ាស៊ីន ដោយកាត់បន្ថយចំនួនអគ្គនាយកដ្ឋាន និងការិយាល័យ ដោយគ្មានការបង្កើត ការិយាល័យក្នុងនាយកដ្ឋានឡើយ។ ពោលគឺ ក្បាលម៉ាស៊ីនគឺរួមមានអគ្គនាយក ចំនួន៤២រូប អគ្គនាយករងចំនួន ២០០រូប មិនទាន់និយាយដល់អង្គភាពចំណុះអគ្គនា កដ្ឋានឡើយ។ លោក Phan Viet Luong សមាជិកសភាមណ្ឌល Binh Phuoc បានចាត់ ទុកថា៖

        “ត្រូវផ្តល់អាទិភាពសម្រាប់ភារកិច្ចនិងដំណោះស្រាយមានចរិតលក្ខណៈលោត ផ្លោះនិងមានដំណើការជាក់ស្តែង។ ចំពោះមុខ គប្បីធ្វើវិសោធនកម្មសមត្ថកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងស្ថាប័នតាមទិសល្អប្រសើរជាង។ ជាពិសេស ជម្រុញការកែទម្រង់រដ្ឋបាល បង្កើនតម្លាភាព”។

        លើកកំពស់ប្រសិទ្ធិភាពសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋជាគោលនយោបាយ ធំមួយរបស់វៀតណាម។ ការអនុវត្តព្រមៗគ្នារាល់ដំណោះស្រាយនឹងរួមចំណែក លើកកំពស់ប្រសិទ្ធភាពប្រកួតប្រជែងជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ