លើកកម្ពស់ជីវភាពរស់នៅរបស់ជនក្រីក្រ

(VOVWORLD) - វៀតណាមទើបនឹងសម្រេចរួចរាល់ខែយុទ្ធនាការដើម្បីជនក្រីក្រ (១៧ តុលា - ១៨ វិច្ឆិកា)។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅយ៉ាងទូលំទូលាយនៅតាមខេត្តក្រុងទូទាំងប្រទេស។ សកម្មភាពនេះទទួលបានការជួយជ្រោមជ្រែងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រោះថាឆ្ពោះទៅគោលដៅរួម៖ ដើម្បីជីវភាពរស់នៅល្អប្រសើរជាងជូនជនក្រីក្រ។
លើកកម្ពស់ជីវភាពរស់នៅរបស់ជនក្រីក្រ - ảnh 1លោក Le Xuan Suong អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak។ រូបថត៖ daidoanket.vn

អនុវត្តន៍យ៉ាងទូលំទូលាយតាមខេត្តក្រុងនានា

ក្នុងខែយុទ្ធនាការដើម្បីជនក្រីក្រ ខេត្ត ក្រុង និងអង្គការសមាជិកនៃរណសិរ្សមាតុភូមិវៀតណាមបានផ្ដោតសំខាន់លើការឃោសនាដល់ស្ថាប័នគ្រប់ជាន់ថ្នាក់ និងសហគមន៍ ស្ដីពីការចូលរួមជួយឧបត្ថម្ភជនក្រីក្រ សហគជនក្រីក្រព្រមទាំងជួយឧបត្ថម្ភមូលនិធិ "ដើម្បីជនក្រីក្រ" គ្រប់ជាន់ថ្នាក់ និងកម្មវិធីសុខុមាលភាពសង្គម រួមចំណែកជួយជ្រោមជ្រែងចលនាប្រឡងប្រណាំង "ដើម្បីជនក្រីក្រ - មិនបំភ្លេចចោលនរណាម្នាក់ឡើយ" ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីបំផុសនាថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។

នៅតាមមូលដ្ឋាន ខេត្ត ក្រុងជាច្រើនបានរៀបចំកម្មវិធី និងសកម្មភាពជាក់ស្ដែង សំដៅកៀរគរធនធានជួយឧបត្ថម្ភជនក្រីក្រ ជននៅបន្ទាត់ក្រីក្រ និងជនដែលមានស្ថានភាពរស់នៅលំបាកពិសេស សហគមន៍ជនក្រីក្រ ផ្ដល់អាទិភាពដល់ភូមិសាស្ត្រតំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន កោះសមុទ្រ និងតំបន ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ។ ខេត្ត Dak Lak ដែលមានគ្រួសារក្រីក្រជិត ៥៥ ពាន់គ្រួ ស្រូបយក ១១% នៃចំនួនប្រជាជនទាំងមូលក្នុងខេត្ត ក្នុងខែយុទ្ធនាការដើម្បីជនក្រីក្រ ខេត្តបានជ្រើសរើសប្រធានបទដើម្បីធ្វើសកម្មភាព " ទឹកចិត្តស្រឡាញ់ រាប់លាន ផ្ទះមហាសាមគ្គីរាប់លាន"។ លោក Le Xuan Suong អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dak Lak បានឲ្យដឹងថា៖ ដោយផ្តោតសំខាន់លើការកសាងផ្ទះមហាសាមគ្គី ចាប់ពីខែតុលាមក រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ក្នុងខេត្តបានអនុវត្តន៍សកម្មភាពចលនា អំពាវនាវដល់សមូហភាព និងបុគ្គលជួយឧបត្ថម្ភដល់កម្មវិធី។

“យើងខ្ញុំបានអនុវត្តន៍ សកម្មភាពជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១៧ ខែតុលា ជាមួយការរៀបចំបំផុសដោយទ្រង់ទ្រាយធំ។ សមូហភាព បុគ្គល សហគ្រាសជាង ៧០ និងតំបន់នានាបានចូលរួមបំផុស តាមនោះ យើងខ្ញុំទទួលបានទឹកប្រាក់ជាង ១៣ ពាន់លានដុង (៥៥៦ ពាន់ដុល្លារអាមេរិក)។ ផ្អែកលើមូលដ្ឋាននោះ យើងខ្ញុំបានផ្តោតសំខាន់លើការសាងសង់ផ្ទះមហាសាមគ្គីចូនគ្រួសារក្រីក្រផងដែរ”។

នៅទីក្រុងហូជីមិញ ក្នុងខែយុទ្ធនាការដើម្បីជនក្រីក្រ ទីក្រុងបានអនុវត្តន៍សំណង់ “តភ្ជាប់សុខុមាលភាពសង្គម ដើម្បីជនក្រីក្រ” ជាមួយថវិកាប៉ាន់ប្រមាណសរុបជាង ១០ពាន់លានដុង (ប្រហែល ៤២៧ពាន់ដុល្លារអាមេរិក)។ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានជួយឧបត្ថម្ភកម្មពលករមកពីគ្រួសារក្រីក្រ និងគ្រួសារនៅបន្ទាត់ក្រីក្រនូវមធ្យោបាយរកស៊ីជិត ១០០; ប្រគល់អាហារូបករណ៍ Nguyen Huu Tho ដល់សិស្សានុសិស្ស និងនិស្សិតជាង ២ ពាន់នាក់;ប្រគល់សៀវភៅសន្សំប្រាក់ចំនួន ២០ ក្បាល ក្នុងនោះសៀវភៅសន្សំប្រាក់នីមួយៗមានតម្លៃ ១០ លានដុង (៤២៧ ដុល្លារអាមេរិក) ដល់គ្រួសារចំនួន ២០ គ្រួដែលមានកុមារកំព្រា ហើយមានស្ថានផាពរស់នៅលំបាក ព្រមទាំងប្រគល់កុំព្យូទ័រចំនួន ១៥០ គ្រឿង ដល់សិស្សានុសិស្សក្រីក្រ។

ក្នុងពេលនោះ ក្រុមហ៊ុន និងសហគ្រាសជាច្រើនក៏បានជួយជ្រោមជ្រែងសកម្មភាពជួយឧបត្ថម្ភដល់ក្រួសារក្រីក្រ និងគ្រួសារដែលមានស្ថានភាពរស់នៅលំបាក។ លោក Tran Dong Xuan ម្ចាស់សហគ្រាសដែលកំពុងប្រតិបត្តិការនៅខេត្ត An Giang បានចែករំលែកថា៖

“ឆ្នាំនេះ ក្រុមហ៊ុន Tan Thang ក៏បានចំណាយទឹកប្រាក់ដើម្បីសាងសង់ផ្ទះជាង ៤០ ខ្នងជូនបងប្អូនប្រជាជនក្រីក្រនៅភូមិសាស្ត្រខេត្ត An Giang ដើម្បីឱ្យប្រជាពលរដ្ឋមានកន្លែងរស់នៅសមរម្យ ជីវភាពរស់នៅសុខដុមរមនា តាមនោះឈានឡើងរួចផុតពីភាពក្រីក្រ។ ក្រុមហ៊ុននឹងបន្តរួមដំណើរជាមួយរណសិរ្សមាតុភូមិវៀតណាមថ្នាក់ខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ គ្មានផ្ទះសម្បែង និងគ្នាទីបង្អែកផងដែរ”។

លើកកម្ពស់ជីវភាពរស់នៅរបស់ជនក្រីក្រ - ảnh 2ប្រគល់ថវិកាជូនជនក្រីក្រតាមមូលដ្ឋាននៃទីក្រុងហូជីមិញ។ រូបថត៖ qdnd.vn

ការជួយឧបត្ថម្ភដល់ជនក្រីក្រគឺជាសកម្មភាពជាប្រចាំ

ខែយុទ្ធនាការដើម្បីជនក្រីក្រគឺត្រឹមតែជាចំណុចលេចធ្លោមួយក្នុងចំណោមសកម្មភាពជួយបត្ថម្ភជនក្រីក្រជាច្រើន ដែលវៀតណាមបានអនុវត្តន៍ពេញមួយឆ្នាំ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា ចាប់ពីឆ្នាំ ២០២១ ដល់ខែកញ្ញាឆ្នាំនេះ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានចលនាមូលនិធិដើម្បីជនក្រីក្រ និងសុខុមាលភាពសង្គមបានទឹកប្រាក់ជាង ១៨ ០៤៩ ពាន់លានដុង (ជាង ៧៧១ លានដុល្លារអាមេរិក)។ ស្ថាប័ន អង្គភាព អង្គការ បុគ្គល និងសហគ្រាសបានជួយឧបត្ថម្ភកម្មវិធីសុខុមាលភាពសង្គមផ្ទាល់នៅតាមមូលដ្ឋាន ជាទឹកប្រាក់ជាង ១៣ ៥១៣ ពាន់លានដុង (ជាង ៥៧៧ លានដុល្លារអាមេរិក)។ ដោយមានការជួយឧបត្ថម្ភពីថវិការដ្ឋ និងជំនួយពីសហគមន៍ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់បានជួយឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះមហាសាមគ្គីចំនួនជាង ១០ម៉ឺនខ្នង ជូនជនក្រីក្រ ជនមានស្ថានភាពរស់នៅលំបាក ព្រមទាំងជួយឧបត្ថម្ភជនក្រីក្រ និងជនមានស្ថានភាពរស់នៅលំបាកជាង ៤,៧ លានលើកនាក់ ដើម្បីពិនិត្យ ព្យាបាលជំងឺជាដើម។

ខែយុទ្ធនាការធ្វើសកម្មភាពដើម្បីជនក្រីក្រនិយាយដោយឡែក និងការថែទាំដល់ជនក្រីក្រនិយាយរួមគឺជាសកម្មភាពដែលមានអត្ថន័យសង្គម និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ បំផុសប្រពៃណីសាមគ្គីភាពជាតិ។ កាយវិការទាំងនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ជនក្រីក្រ និងអនុវត្តន៍សុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងផែមមហាសាមគ្គីជនជាតិទាំងមូលយ៉ាងរឹងមាំទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ