លើកកម្រិតទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង វៀតណាម-ឥណ្ឌា
(VOVWORLD) - នៅថ្ងៃទី១៩ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងគណៈ ប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាមបានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវ ការនៅកូរ៉េខាងត្បូងនិងឥណ្ឌា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla និងប្រធាន ព្រឹទ្ធសភាឥណ្ឌាលោក Venkaiah Naidu ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែធ្នូ។ ជោគជ័យ នៃដំណើរទស្សនកិច្ចនេះបានរួមចំណែកលើកកំពស់ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង និងទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌និងវិស័យផ្សេងច្រើនទៀត។
ពិធីទទួលបដិសណ្ឋារកិច្ចលោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា
កូរ៉េខាងត្បូង លោក Park Byeong Seug។ (រូបថត៖ VOV) |
ពង្រីកឧត្តមភាពនៃការទូតសភាក្នុងទំនាក់ទំនងទ្វេភាគី
ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងឥណ្ឌារបស់លោកប្រធានរដ្ឋ សភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានបន្តពង្រីក ឧត្តមភាពនៃការទូតសភាក្នុងទំនាក់ទំនងទ្វេភាគី ជាមួយដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ចំនួន២នៅតំបន់អាស៊ី។ ដំណើរទស្សនកិច្ចបានពង្រឹងទំនាក់ទំនងនយោបាយគួរឲ្យ ទុកចិត្ត ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូងនិងឥណ្ឌា ហើយផ្លាស់ប្ដូរព័ត៌ មាន ចែករំលែកបទពិសោធន៍អំពីសកម្មភាពរបស់សភា ក៏ដូចជាវិធានការស្ដារ អភិវឌ្ឍន៍ សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទដែលជម្ងឺកូវីដ-១៩នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច មានកិច្ចព្រមព្រៀងចំនួន៩ ត្រូវបានចុះហត្ថ លេខារវាងបណ្ដាក្រសួង ស្ថាប័នរបស់វៀតណាមជាមួយក្រសួង ស្ថាប័នរបស់កូរ៉េ ខាងត្បូងនិងឥណ្ឌា ជាពិសេសគឺកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងកូរ៉េខាង ត្បូងអំពីធានារ៉ាប់រងសង្គម ដែលបង្កលក្ខណៈងាយស្រួលដល់ពលករវៀតណាមទៅ ធ្វើការនៅកូរ៉េខាងត្បូងនិងពលករកូរ៉េខាងត្បូងមកធ្វើការនៅវៀតណាមវិញ អាចទទួល បានផលពីគោលនយោបាយធានារ៉ាប់រងសង្គម ធានាផលប្រយោជន៍ឲ្យបានល្អបំផុត។ រួមជាមួយគ្នានោះ គឺលិខិតទទួលស្គាល់ការចុះបញ្ជីវិនិយោគនិងកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ ត្រូវបានផ្ទេរប្រគល់គ្នាទៅវិញទៅមក ដោយមានតម្លៃឡើងដល់ទៅ១៥ ពាន់លានដុល្លាអាមេរិក។
គណៈប្រតិភូវៀតណាមក៏បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ចំនួន២០ម៉ឺនដូសនិងវត្ថុធាតុដើមសម្រាប់ផ្សំថ្នាំព្យាបាលកូវីដ-១៩ចំនួន១តោន ព្រមទាំងជំនួយជាថវិកាពីសហគ្រាសកូរ៉េខាងត្បូងនិងឥណ្ឌាផងដែរ។ លោក Bui Van Cuong អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម មានប្រសាសន៍ថា៖
“អំណោយជាវ៉ាក់សាំងសម្រាប់កុមារចំនួន២០ម៉ឺនដូសនោះ មានអត្ថន័យដ៏ សំខាន់ នៅពេលដែលយើងកំពុងជំរុញការចាក់វ៉ាក់សាំងជូនកុមារ ដើម្បីជួយឲ្យក្មួយៗ អាចទៅសាលារៀនជាធម្មតាឡើងវិញ។ ដោយឡែកថ្នាំព្យាបាលចំនួនជាង៤លាន គ្រាប់ គឺមានអត្ថន័យដ៏ជាក់ស្ដែងណាស់ក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ក្នុងស្ថាន ភាពបច្ចុប្បន្ន។ តាមរយៈសកម្មភាពដូច្នេះ ជាពិសេសគឺការចុះហត្ថលេខាលើការផលិត ថ្នាំព្យាបាលនៅវៀតណាម នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់និងរុញថយ ជម្ងឺរាតត្បាតកូវីដ-១៩នៅវៀតណាម”។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានាធិបតីឥណ្ឌា
លោក Ram Nath Kovind។ (រូបថត៖ VOV) |
បន្តដាក់ពង្រាយកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយ វិបុលភាពនៃប្រទេសនីមួយៗ
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឯកភាពខ្ពស់ ជាមួយលោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោកប្រធានសភាជាន់ទាបឥណ្ឌានិងលោកប្រធានព្រឹទ្ធសភាឥណ្ឌា អំពីការដាក់ ពង្រាយយ៉ាងសកម្មកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានានៃរដ្ឋសភាទាំងពីរ និង ក្រុមសមាជិករដ្ឋសភាមិត្តភាព ហើយត្រៀមខ្លួនជាស្រេចធ្វើការផ្លាស់ប្ដូរ ចែករំលែកខ្លឹមសារ ក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ចូលរួមចំណែកក្នុងការធានាសន្តិ ភាព មិត្តភាព ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសនីមួយៗនិងក្នុងតំបន់។ រដ្ឋសភាវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈថា នឹងបង្កគ្រប់លក្ខណៈងាយស្រួល បំផុត បន្តសុក្រិតប្រព័ន្ធច្បាប់ឲ្យកាន់តែតម្លាភាព ប្រសិទ្ធភាព ដើម្បីឲ្យវិនិយោគិនបរ ទេសនឹងនរចិត្តប្រតិបត្តិការយ៉ាងយូរអង្វែងនៅវៀតណាម។
ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងឥណ្ឌារបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue បានដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តនៃមហា សន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម អំពីគោលនយោបាយកិច្ចការ បរទេសដ៏បើកចំហ ពហុភាគី ពិពិធកម្ម ម្ចាស់ការ សកម្មនិងមានការទទួល ខុសត្រូវ សំដៅលើកកំពស់ឋានៈរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក ព្រម ទាំងបន្តពង្រីកឧត្តមភាពនៃការទូតសភាក្នុងទំនាក់ទំនងទ្វេភាគីជាមួយដៃគូយុទ្ធសាស្ត្រដ៏សំខាន់ទាំង២នៅទ្វីបអាស៊ីផងដែរ៕