លោកប្រធានរដ្ឋបានដើរតួនាទីដ៏សំខាន់ចំពោះស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - ក្នុងអាណត្តិ២០១៦-២០២១ លោកប្រធានរដ្ឋបានបន្សល់ទុកមកនូវសញ្ញា សម្គាល់ជាច្រើនក្នុងការរក្សារឹងមាំនូវស្ថិរភាពក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ ជា ពិសេសគឺការគៀងគរកម្លាំងមហាសាមគ្គីភាពជាតិទាំងមូល ព្រមទាំងផ្ដល់ការយកចិត្ត ទុកដាក់ធំបំផុតដល់ការងារថែទាំសុខភាពប្រជាជន ក៏ដូចជាចូលរួមចំណែកលើក កំពស់តួនាទី ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។ នៅឯសម័យប្រជុំលើក ទី១១ រដ្ឋសភានីតិកាលទី១៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បណ្ដា សមាជិកសភាបានបញ្ជាក់ថា រាល់ការរួមវិភាគទានរបស់លោកប្រធានរដ្ឋក្នុងអាណត្តិ ២០១៦-២០២១ គឺមានតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោកប្រធានរដ្ឋបានដើរតួនាទីដ៏សំខាន់ចំពោះស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ quochoi.vn)

ប្រមូលផ្ដុំសាមគ្គីភាពជនជាតិទាំងមូល រក្សារឹងមាំអធិបតេយ្យភាពជាតិ

ដោយការលើកកំពស់សតិអារម្មណ៍មហាសាមគ្គីភាពរបស់លោកប្រធាន ហូជីមិញ ក្នុងអាណត្តិ២០១៦-២០២១ លោកប្រធានរដ្ឋតែងតែយកចិត្តទុកដាក់ដល់ ការងារកសាង ពង្រឹងនិងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល ក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុភូមិ។ នៅពេលអញ្ជើញចុះបំពេញទស្សនកិច្ចការងារ នៅមូលដ្ឋាន ឬជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតម្ដងៗ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong តែងតែចំណាយពេលវេលាសម្រាប់ស្វែងយល់ពីស្ថាន ភាពនៃជីវភាពរស់នៅនិងផលិតកម្មរបស់ប្រជាជន ក៏ដូចជាផ្ទៀងស្ដាប់ការ ចែករំលែកពីមតិយោបល់ បំណងប្រាថ្នានិងសំណើររបស់ប្រជាជនគ្រប់ស្រទាប់ចំពោះបក្សនិងរដ្ឋទៀតផង។
លោកប្រធានរដ្ឋបានដើរតួនាទីដ៏សំខាន់ចំពោះស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិ - ảnh 2លោក Ngo Duy Hieu សមាជិកសភានៃទីក្រុងហាណូយ។
ក្នុងឆ្នាំ២០២០ នៅពេលដែលជម្ងឺរាតត្បាត កូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាង ស្មុគស្មាញបំផុត លោកប្រធានរដ្ឋបានផ្ដល់ការយកចិត្តទុកដាក់ពិសេសដល់ការងារ ថែទាំសុខភាពប្រជាជននិងការងារសន្តិសុខសង្គម តាមរយៈការអំពាវនាវឲ្យបងប្អូន ជនរួមជាតិទាំងមូល សាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ ១៩។ នេះជាសកម្មភាព ដោយមានអត្ថន័យដ៏សែនសំខាន់ ដែលជួយប្រមូលផ្ដុំឆន្ទៈរបស់ប្រជាជនជាធ្លុងមួយដើម្បីសហការជាមួយសមត្ថកិច្ចក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ ១៩។ លោក Ngo Duy Hieu សមាជិកសភានៃទីក្រុងហាណូយ ចាត់ទុកថា៖
“លោកប្រធានរដ្ឋបានបង្ហាញយ៉ាងល្អបំផុតនូវតួនាទីជាប្រមុខរដ្ឋ ដែលតំណាង ឲ្យរដ្ឋក្នុងកិច្ចការផ្ទៃក្នុង កិច្ចការបរទេស ជានិមិត្តរូបនៃជំនឿជឿជាក់និងផែនមហា សាមគ្គីភាពជាតិទាំងមូល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានបំផុសគំនិតយ៉ាង ខ្លាំងក្លា ព្រមទាំងជាកត្តាដ៏សំខាន់ក្នុងការកសាងមនោសញ្ចេតនាបដិវត្តន៍ បង្កើតឡើង ភាពឯកឆ័ន្ទ សាមគ្គីភាពក្នុងបក្ស ក្នុងប្រជាជននិងសង្គមទាំងមូល ដើម្បីជួយប្រទេស ជាតិស្រុះចិត្តគំនិតជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គនៃអាណត្តិមួយពោរពេញទៅដោយបញ្ហាប្រឈម”។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ និងជាមេដឹកនាំកងកម្លាំង ប្រដាប់អាវុធប្រជាជន លោកប្រធានរដ្ឋបានបញ្ជាណែនាំឲ្យអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តមជ្ឈឹមទី៨ នីតិកាលទី១១ ស្ដីពីយុទ្ធសាស្ត្រការពារ មាតុភូមិក្នុងស្ថានភាពថ្មី ក៏ដូចជាសេចក្ដីសម្រេចចិត្ត សារាចរណ៍ផ្សេងៗរបស់បក្សស្ដីពី ការធានាការពារជាតិ សន្តិសុខ ការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ហើយចូលរួមដឹកនាំការកសាង បង្ហើយគម្រោងការណ៍និងយុទ្ធសាស្ត្រសំខាន់ៗផង ដែរ។ រាល់ការងារទាំងនេះ បានចូលរួមចំណែកដល់ការរក្សាយ៉ាងរឹងមាំនូវអធិបតេយ្យ ភាព ឯកភាព បូរណភាពដែនដីនិងអធិបតេយ្យភាពកោះ សមុទ្រដ៏ពិសិដ្ឋរបស់ មាតុភូមិ។ លោក Nguyen Thai Hoc សមាជិកសភានៃខេត្ត Phu Yen វាយតម្លៃថា៖
“នេះជាអាណត្តិមួយដែលប្រទេសយើងត្រូវប្រឈមនឹងរាល់ការលំបាកឧបសគ្គដ៏ធំ ស្មុគស្មាញ និងពិបាកទាយទុកជាមុន។ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ត្រូវតែផ្ដោត ការយកចិត្តទុកដាក់លើការបញ្ជាដឹកនាំឲ្យបានប្ដូរផ្ដាច់ មានរបៀបរៀបរយ ជាមួយនឹង ការបោះជំហាននិងរបៀបធ្វើដ៏សមស្របដើម្បីនាំមកនូវប្រសិទ្ធភាពខ្ពស់បំផុត និងរឹងមាំ បំផុត។ នោះក៏ជាការខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្ត ការមូលមតិឯកឆន្ទពីខាងលើចុះ ខាងក្រោម ដើម្បីរក្សារឹងមាំសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមទៀត ផង។ ជំនឿទុកចិត្តរបស់ប្រជាជនទៅលើការដឹកនាំរបស់បក្ស រដ្ឋ ត្រូវបានលើកកំពស់ ពីមួយថ្ងៃទៅមួយថ្ងៃ”។
       លើកកំពស់ឋានៈរបស់វៀតណាមនិងការធ្វើសមាហរណកម្មអន្តរជាតិ
ក្នុងអាណត្តិ ២០១៦-២០២១ លោកប្រធានរដ្ឋបានសម្រេចចិត្តលើការចរចា ចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិដោយតាងនាមរដ្ឋ; ដាក់ជូនរដ្ឋសភាដើម្បីផ្ទៀង ផ្ទាត់ អនុម័តលើការចូលរួមសន្ធិសញ្ញាអន្តរជាតិសំខាន់មួយចំនួនដែលពាក់ព័ន្ធដល់ ព្រំដែនជាតិ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ហើយត្រូវបានសមាជិក សភាសឹងតែទាំងអស់គាំទ្រ។
លោកប្រធានរដ្ឋក៏មានសកម្មភាពកិច្ចការបរទេសសំខាន់ជាច្រើន ដែល រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ លើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក។ ក្នុង នាមជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០១៧ ប្រធានរដ្ឋវៀតណាមបានសម្រេចដោយជោគ ជ័យនូវតួនាទី ជាអធិបតីនៃកិច្ចប្រជុំកំពូល APEC ២០១៧ ដោយមានការចូលរួមរបស់ប្រមុខរដ្ឋនិង ថ្នាក់ដឹកនាំប្រទេសជាច្រើន។ ក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ ឆ្លងរាលដាល យ៉ាងស្មុគស្មាញ លោកប្រធានរដ្ឋបានមានសកម្មភាពកិច្ចការបរទេសដោយម្ចាស់ការ និងសមស្រប ដែលចូលរួមចំណែកជំរុញយ៉ាងខ្លាំងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដទៃ ព្រមទាំងបញ្ជាក់ថា វៀតណាមបន្ត រួមវិភាគទានយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវចំពោះកិច្ចការរួមរបស់ សហគមន៍អន្តរជាតិផងដែរ។
អាចនិយាយបានថា អាណត្តិ២០១៦-២០២១គឺជាអាណត្តិជោគជ័យដោយមាន សញ្ញាសម្គាល់ជាច្រើនក្នុងការដឹកនាំ ការបញ្ជាណែនាំរបស់លោកប្រធានរដ្ឋ។ រាល់ការ រួមវិភាគទានរបស់ប្រមុខរដ្ឋវៀតណាម បានចូលរួមចំណែកពង្រីកកម្លាំងមហាសាមគ្គី ភាពជាតិទាំងមូល បំផុសឡើងយ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិ ឆន្ទៈមោះមុតរបស់ ប្រជាជាតិ និងសេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាពនិង សុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ