លោកប្រធានហូជីមិញ៖ គំរូសីលធម៌ និងបញ្ញារបស់ប្រជាជាតិ និងយុគសម័យ
(VOVWORLD) - លោកប្រធានហូជីមិញ វីរបុរសរំដោះជាតិ ជនល្បីល្បាញខាងវប្បធម៌ពិភពលោក ហើយជាឥស្សរជនប្រវត្តិសាស្ត្រ ដែលត្រូវបានគេស្គាល់ដល់នៅលើទ្វីបទាំង ៥ មិនត្រឹមតែដោយសារមានទេពកោសល្យដ៏ឆ្នើម ប៉ុណ្ណោះទេ ថែមទាំងដោយសារមានចរិយាសម្បត្តិសីលធម៌បរិសុទ្ធ និងរាល់គុណតម្លៃដ៏ល្អប្រសើរនៃវប្បធម៌ប្រជាជាតិវៀតណាមទៀតផង។ អស់រយៈពេល ៥២ ឆ្នាំ កន្លងទៅ ចាប់តាំងពីពេលលោកបានលាចាកលោកទៅ (២ កញ្ញាឆ្នាំ ១៩៦៩ - ២ កញ្ញាឆ្នាំ ២០២១) ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិនៅតែរំលឹកដល់លោកដោយការគោរពដ៏ឧត្តងឧត្តម។
លោកប្រធានហូជីមិញ៖ គំរូសីលធម៌ និងបញ្ញារបស់ប្រជាជាតិ និងយុគសម័យ (រូបថត៖ TTXVN) |
បន្សល់ទុកមរតកស្មារតីដ៏ថ្លៃថ្លាជូនប្រជាជនវៀតណាម
នៅវៀតណាមមានអត្ថបទសរសេរ សំណង់សិក្សាស្រាវជ្រាវ មតិយោបល់វាយតម្លៃ និងបទវិភាគជាច្រើន អំពីគំរូសីលធម៌របស់លោកប្រធានហូជីមិញ។នាពេលថ្មីៗនេះ អញ្ជើញថ្លែងនៅក្នុងសន្និបាតទូទាំងប្រទេស ស្ដីពីការបូកសរុបរយៈពេល ៥ ឆ្នាំ នៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយនីតិកាលទី ១២ “ ស្តីពីការជំរុញខ្លាំងការសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ” នៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២១នោះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា បើទោះបីជា លោកប្រធានហូជីមិញបានលាចាកលោកហើយក៏ដោយ ប៉ុន្តែមរតកដែលលោកបានបន្យល់ទុកមកជូនបក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាមគឺធំធេង និងថ្លៃថ្លាណាស់ ក្នុងនោះមានទាំងសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ។ លោកបានអះអាងថា៖ “លោកប្រធានហូជីមិញគឺជានិមិត្តរូបដ៏ថ្លៃថ្លាបំផុតនៃលទ្ធិស្នេហាជាតិ និងលទ្ធិវីរៈភាពបដិវត្តន៍ វៀតណាម។ លោកគឺជាគំរូឆ្នើមនៃសីលធម៌ បញ្ញា ឬទ្ធានុភាព សុភនិច្ឆ័យ របស់ប្រជាជាតិ និងយុគសម័យ។ ពេញមួយឆាកជីវិតទាំងមូល លោកបានហាត់ពត់លត់ដំខ្លួន លះបង់ឥតឈប់ឈរ ដើម្បីមាតុភូមិ ជនរួមជាតិ ដើម្បីបុព្វហេតុរំដោះជាតិ រំដោះវណ្ណៈ រំដោះសង្គម និងការរំដោះប្រជាជន។ ជីវិតពោរពេញដោយការលំបាកនិងការលះបង់ ប៉ុន្តែរុងរឿងនិងថ្លៃថ្លា។ មហារីវៈបុរសមួយរូប ត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រ ហើយក្លាយទៅជារឿងព្រេងនិទានតាំងពីកាលនៅរស់”។
រាល់គុណសម្បត្ដិដ៏ថ្លៃថ្លា សីលធម៌របស់លោកប្រធាហូជីមិញបានបំផុសគំនិតដល់ប្រជាជនវៀតណាមជាច្រើនឱ្យសិក្សារៀនសូត្រ និងធ្វើត្រាប់តាម។ដោយចងចាំពីពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ដែលថា “ ការប្រឡងប្រណាំងគឺជាស្នេហាជាតិ ហើយស្នេហាជាតិគឺត្រូវប្រឡងប្រណាំង” នោះ លោកថាច់ សឿង មកបីឃុំ Kim Son ស្រុក Tra Cu ខេត្ត Tra Vinh មិនត្រឹមតែបានខិតខំព្យាយាមធ្វើពលកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបរិច្ចាគថវិការ ទ្រព្យសម្បត្តិ និងកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីជួសជុលស្ពាន ផ្លូវគមនាគមន៍ជនបទ ជួយជនក្រីក្រ។ លោកបានឲ្យដឹងថា
អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (រូបថត៖ dangcongsan.vn) |
ចំពោះពិភពលោក លោកប្រធានហូជីមិញគឺជាគំរូរស់រវើកអំពីបុគ្គលិកលក្ខណៈដ៏សាមញ្ញ លោកប្រធានហូជីមិញមិនត្រឹមតែជាថ្នាក់ដឹកនាំជាទីគោរពស្រឡាញ់របស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាគំរូរស់រវើកអំពី បុគ្គលិកលក្ខណៈដ៏សាមញ្ញចំពោះពិភពលោកទៀតផង។ លក្ខណៈពិសេសរបស់លោក គឺមានភាពរាបទាប សាមញ្ញ និងស្មោះត្រង់។ នាបច្ចុប្បន្ននេះ មានសៀវភៅ សំណង់សិក្សាស្រាវជ្រាវ រាប់រយ ទស្សនាវដ្តីរាប់រយ អត្ថបទសរសេររាប់ពាន់របស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អ្នកសិក្សាស្រាវជ្រាវ និងអ្នកយកព័ត៌មាននៃកាសែតធំ ៗ នៅលើពិភពលោក ដែលបាននិពន្ធអំពីលោកប្រធានហូជីមិញ។ អតីតប្រធានាធិបតីឈីលី លោកXanvado Agiende ធ្លាប់មានប្រសាសន៍ថា៖ប្រសិនបើនរណាម្នាក់មានបំណងចង់ស្វែងរកពាក្យមួយម៉ាត់ដែលអាចសង្ខេបពីជីវិតរបស់លោកប្រធានហូជីមិញនោះ គឺ សាមញ្ញា និងរាបទាបរបស់លោក។ លោកសាស្ត្រាចារ្យ Huang Zheng អតីតអនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមក្វាងស៊ីបានឲ្យដឹងថា៖ “លោកប្រធានហូជីមិញបានស្លៀកពាក់សំលៀកបំពាក់ដ៏សាមញ្ញ រស់នៅដ៏ សាមញ្ញ និងយកចិត្តទុកដាក់ចំពោះមហាជន មានទំនាក់ទំនងស្និទ្ធស្នាលជាមួយមហាជន រួសរាយរាក់ទាក់ រចនាបទប្រជាធិបតេយ្យ សុភាពរៀបសារ។ លោកគឺជាថ្នាក់ដឹកនាំប្រជាប្រិយមួយរូប”។
នៅខែវិច្ឆិកាឆ្នាំ ២០១៣ ខណៈពេលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក V. Putin បានសរសេរក្នុងសៀវភៅអនុស្សាវរីយ៍ថា “ មនុស្សជាតិបានឈានចូលសតវត្សរ៍ទី ២១ ដែលជាសតវត្សរ៍ប្រកបដោយសន្តិភាព វឌ្ឍនភាព និងវិបុលភាព។ ប៉ុន្តែតម្លៃនៃសតិអារម្មណ៍ សីលធម៌របស់ហូជីមិញនៅតែជាអណ្ដាតភ្លើងគុប ហើយជានិមិត្តរូបសម្រាប់ខឿនវប្បធម៌អនាគត់ផងដែរ”។
ចំពោះលោក Gilbert Schoon អតីតប្រធានសារមន្ទីរប្រវត្តិសាស្ត្ររស់នៅ Montreuil (ប្រទេសបារាំង) បានសម្តែងថា៖ “លោកប្រធានហូជីមិញគឺជានិមិត្តរូប ហើយជាឥស្សរជនដឹកនាំប្រទេសវៀតណាម ប៉ុន្តែលោកជាមនុស្សដ៏សាមញ្ញមួយរូប។ ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ អំពីអ្វីៗដែលលោកប្រធានហូជីមិញបានធ្វើ មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលតៀតផង ព្រោះថា លោកបានបង្ហាញឲ្យពិភពលោកឃើញថា បណ្ដាប្រជាជាតិដែលជាទាសករអាចក្រោកឈរឡើង តស៊ូដើម្បីរំដោះខ្លួនពីអំណាចអាណានិគមបរទេស”។
សព្វថ្ងៃនេះ ប្រទេសវៀតណាមបានឈានចូលជោគវាសនាថ្មី ស្របតាមនិន្នាការរីកចម្រើននៃយុគសម័យ។ ក្នុងដំណើការអភិវឌ្ឍន៍នេះ សតិអារម្មណ៍ សីលធម៌ រចនាបទរបស់លោកប្រធានហូជីមិញ ជានិច្ចកាល ជាមូលដ្ឋានគ្រឹះខាងស្មារតីដ៏រឹងមាំ សម្រាប់ប្រជាជនវៀតណាម ជម្នះពុះពារលើការលំបាក និងសម្រេចរាល់គោលដៅអភិវឌ្ឍន៍ឌ្ឍន៍ក្នុងដំណាក់កាលថ្មីផងដែរ៕