លើកលែងទោស-ការសណ្ដោសប្រណីពិសេសរបស់រដ្ឋវៀតណាម។

លើកលែងទោស-ការសណ្ដោសប្រណីពិសេសរបស់រដ្ឋវៀតណាម។ - ảnh 1
លើកលែងទោស-ការសណ្ដោសប្រណីពិសេសរបស់រដ្ឋវៀតណាម។ (vov.vn)



        VOV-ពន្ធនាគារ Hong Ca ស្រុក​ Tran Yen ខេត្ត Yen Bai កំពុងឃុំឃាំង​កែប្រែ
ទណ្ឌិត​ជាង២ពាន់នាក់។ ជាមួយគោលនយោបាយសណ្ដោសប្រណីរបស់រដ្ឋ​
វៀតណាម​ក្នុងឱកាសទិវាបុណ្យជាតិប្រចាំឆ្នាំ ទណ្ឌិតជាច្រើនបែជាមានចំណាប់
អារម្មណ៍ទន្ទឹង​រង​ចាំប្រកាសសេចក្តីសំរេចលើកលែងទោសរបស់ប្រធានរដ្ឋ។
ឆ្នាំនេះ Tran Doan Sinh ជាតណ្ឌិតមួយនាក់ដែលត្រូវបានក្រុមប្រឹក្សាលើកលែង
ទោសពន្ធនាគារ​ពិនិត្យសំណុំឯកសារដាក់ជូនថ្នាក់លើស្នើរលើកលែងទោស
បានឲ្យដឹងថា៖

        “ពេលទទួលសាលក្រមកាត់ទោសជាប់ពន្ធនាគារ១៥ឆ្នាំ​ ខ្ញុំព្រួយណាស់។
ប៉ុន្តែដោយ​ទទួលបានការលើកទឹកចិត្តអប់រំរបស់កម្មាភិបាលក្នុងពន្ធនាគារ រហូត
ដល់ពេលខ្ញុំបាន​ឃើញ​ថាទង្វើរបស់ខ្លួនគឺខុសឆ្គង ណីពេលនោះមកសតិអារម្មណ៍
កែប្រែរបស់ខ្លួនកាន់តែ​ប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះខ្ញុំបាន
ខំប្រឹងប្រែងសំរេច​រាល់កិច្ចការដែលកម្មាភិបាលប្រគល់ជូនដើម្បីត្រូវបានលើកលែង
ទោសត្រឡប់ជួបជុំជាមួយ​គ្រួសារវិញ។”

        ក្នុងវគ្គលើកលែងទោសឆ្នាំនេះ​ពន្ធនាគារ Hong Ca អនុវត្តយ់ាងម៉ឹងម៉ាត់នូវ
ការ​កំណត់​របស់រដ្ឋ​ពីការឃោសនាដើម្បីទណ្ឌិតយល់អំពីលក្ខណៈលើកលែង
ទោស។​ដូច្នេះករណីចំនួន១៣២នៅពន្ធនាគារត្រូវបានអនុម័តលើ​សំណុំឯកសារ
ស្នើរលើកលែងទោសឆ្នាំនេះសុទ្ធតែទទួលបានការស្រុះស្រួលខ្ពស់​ពីទណ្ឌិត។

        ​បន្ទាប់ពីមានសេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋស្ដី​ពីការលើកលែងទោសឆ្នាំ
២០១៣ និងសេចក្ដីណែនាំរបស់ក្រុមប្រឹក្សារ​ពិគ្រោះយោបល់លើកលែងទោស ​ថ្នាក់ដឹកនាំពន្ធនាគារ Yen Ha ស្រុកPhu Yen ខេត្ត Son La (​ភាគខាងជើងវៀតណាម)
 បានលាតត្រដាងអនុវត្ត​យ៉ាង​ឆាប់ៗ​​ដើម្បីបណ្ដាមុខសញ្ញាដែលបានកែប្រែល្អ
នឹងទទួលបានការលើក​លែង​ទោស។ នាបច្ចុប្បន្ន ពន្ធនាគារ Yen Ha បានផ្ញើ
សំណុំឯកសារចំនួន​៨១ ​ដើម្បីពិនិត្យមើលលើកលែងទោសក្នុងឱកាសបុណ្យ
ជាតិឆ្នាំ២០១៣នេះ។ វរសេនីយ៍​ឯកបម្រុង​​ Pham Xuan Nghiep កម្មាភិបាលនៅ
ពន្ធនាគារ Yen Ha ​បានអះអាងថា÷

        “ក្នុងដំណើការពិចារណាសមរេចអនុម័ត យើងខ្ញុំបានធានាថា÷ ទណ្ឌិត
ណាក៏​បានដឹង ស្ដាប់និងផ្សព្វផ្សាយរាល់បទដ្ឋាន ដំណើការជាសាធារណះដើម្បី
លើកលែងទោស​សំរាប់ទណ្ឌិតក្នុងវគ្គនេះ។ ដូច្នេះ គ្រប់ទណ្ឌិតបានយល់ដឹងច្បាស់ 
និងក្ដាប់ជាប់រាល់លក្ខណះ។”

        រួមជាមួយដំណើការត្រៀមរៀបចំនៅគ្រប់ ពន្ធនាគារ បណ្ដាក្រុមត្រួត​ពិនិត្យ​
អន្តរ​ផ្នែកបាន​ទៅត្រួតពិនិត្យជាក់ស្ដែងផ្ទៀងផ្ទាត់សំណុំឯកសារ…​។ល។​ 
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងជាប្រធានក្រុមប្រឹក្សារ​លើកលែងទោស
មជ្ឈឹម បានអោយដឹងថា÷

        “ការលើកលែងទោសជាការសណ្ដោសប្រណីពិសេស របស់រដ្ឋចំពោះ
អ្នកត្រូវបានកាត់ទោសដាក់ពន្ធនាគារ ​ដើម្បី​លើកទឹកចិត្តគេកែប្រែខ្លួន សកម្មសិក្សា ខំប្រឹងប្រែងធ្វើពលកម្មហាត់ពត់លត់ដំដើម្បីក្លាយ​ទៅជាជនមាន ប្រយោជន៍សំរាប់ សង្គម។ ទន្ទឹមនឹងនោះ ការលើកលែងទោសបានបង្ហាញនូវប្រពៃណីមនុស្សធម៌
របស់ប្រទេសជាតិចំពោះទណ្ឌិតទៀតផង។”

      ការលើកលែងទោសដោះលែងមុនកាលកំណត់ ជាគោលនយោបាយមនុស្សធម៌ ​របស់វៀតណាម ក្នុងការងារតស៊ូប្រឆាំងជនល្មើស។ កាលពីឆ្នាំ ២០០៩មក វៀត
ណាមបានអនុវត្តការលើកលែងទោសចំនួន៤លើកដោះលែងមុនកាល​កំណត់សំរាប់
ទណ្ឌិតចំនួនជាង៤៨ពាន់នាក់ ដែលក្នុងនោះមានទណ្ឌិតជាជនបរទេសជាច្រើននាក់
 ដែលរំលោភច្បាប់វៀតណាម។ ការងារលើកលែងទោសរបស់​វៀតណាមទទួលបាន
ការវាយតំលៃ​ខ្ពស់ របស់សាធារណះមតិនៅក្នុងនិងក្រៅប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ