(VOV)_នីតិបញ្ញាត្តិគឺជាសកម្មភាពសំខាន់១ក្នុងចំណោមសកម្មភាពសំខាន់បំ
ផុតរបស់រដ្ឋសភាវៀតណាម។ ឆ្នាំ ២០១៤ ជាឆ្នាំដើមដំបូងលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ២០១៣ រដ្ឋសភាផ្តល់អាទិភាពខ្ពស់សំរាប់ការងារនីតិបញ្ញាត្តិ ដោយមាន
ការអនុម័តទៅលើច្បាប់ចំនួន២៩ និងផ្តល់មតិជាលើកដំបូងចំពោះគំរោងច្បាប់ចំ
នួន២៨ផ្សេងទៀត។ លទ្ធផលទាំងនេះបានរួមចំណែកលាតត្រដាងអនុវត្តបណ្ដា
ការកំណត់រដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ ធ្វើសុក្រិតប្រព័ន្ធច្បាប់ បំពេញតម្រូវ
ការដែលកើនឡើងខ្ពស់ក្នុងការគ្រប់គ្រង់ប្រទេសជាតិ សង្គម កសាងនីតិរដ្ឋ សង្គម
និយម។
ក្នុងឆ្នាំ ២០១៤ ការកសាងច្បាប់ បទបញ្ញាត្តិរបស់រដ្ឋសភាត្រូវបានលាតត្រដាងអនុ
វត្តយ៉ាងខ្លាំងក្លា ប្រមូលផ្តុំទៅលើគំរោងច្បាប់សំខាន់ៗដូចជា៖ បណ្ដាច្បាប់ចាត់តាំង
ក្បាលម៉ាស៊ីនរដ្ឋ បណ្ដាគំរោងច្បាប់កំណត់អំពីសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គម
និយម សិទ្ធិមនុស្ស …លៗ
|
លាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ៖ចំណុចលេចធ្លោនៃសកម្មភាពរបស់រដ្ឋសភាវៀតណាម |
ភារកិច្ចស្នូលរបស់សម័យប្រជុំចំនួន២ក្នុងឆ្នាំ
ក្នុងឆ្នាំ ២០១៤ រដ្ឋសភា នីតិកាលទី១៣ បានកំណត់ភារកិច្ចស្នូលនៃសម័យប្រ
ជុំចំនួន២ក្នុងឆ្នាំ នោះគឺការងារនីតិបញ្ញាត្តិ។ នេះគឺជាសកម្មភាព១ដើម្បីលាតត្រដាង
អនុវត្តរដ្ឋធម្មនុញ្ញ ២០១៣ អោយសមស្របជាមួយលក្ខខ័ណ្ឌអភិវឌ្ឍន៍របស់សង្គម។
លោក Phan Van Quy សមាជិកសភាមណ្ឌល Nghe An វាយតំលៃថា៖
“ នៅសម័យប្រជុំមុនៗនិងសម័យប្រជុំនេះ រដ្ឋសភាបានអនុម័តនិងបន្តអនុម័តលើ
គំរោងច្បាប់នានា។ រដ្ឋាបាលចេញផ្សាយបណ្ដាឯកសារណែនាំអនុវត្តច្បាប់ គោល
នយោបាយបំពេញតម្រូវការនៃខឿនសេដ្ឋកិច្ច បង្កើតបរិយាកាសគួរអោយទាក់ទាញ
ក្នុងការវិនិយោគិនចូលក្នុងវិស័យ១ចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម
ឧបត្ថម្ភ …លៗ”
គ្របដណ្ដប់ទៅលើវិស័យជាច្រើននៃជីវភាពរស់នៅ
រដ្ឋសភាបានលៃទុកការយកចិត្តទុកដាក់ជាច្រើនដល់ការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ ២០១៣ ទាំងខាងនយោបាយ សេដ្ឋកិច្ចទីផ្សារនិងការបើកទូលាយប្រជាធិប
តេយ្យ និងសិទ្ធិមនុស្ស។
ក្នុងឆ្នាំដំបូងលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ រដ្ឋសភាវៀតណាមបាន
ចេញផ្សាយច្បាប់ចំនួន៣ ស្ដីពីការចាត់តាំង ក្បាលម៉ាស៊ីន។ ទន្ទឹមនឹងនោះ រដ្ឋសភាក៏
បានផ្តល់មតិជាលើកដំបូង ចំពោះគំរោងច្បាប់ចាត់តាំងរដ្ឋសភា(ធ្វើវិសោធនកម្ម) ស្ថា
ប័នរដ្ឋខ្ពស់បំផុត គំរោងច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់។ ការងារទាំងនេះជាការខំប្រឹង
ប្រែងធំធេងរបស់រដ្ឋសភា ដើម្បីធានាមូលដ្ឋានគតិយុត្តិ សំរាប់ស្ថាប័ននានា ក្នុងក្បាល
ម៉ាស៊ីនរដ្ឋ ដំណើការប្រកបដោយល្អប្រសើរ សមស្របជាមួយស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ
២០១៣។
ស្ដីពីការធ្វើសុក្រិតរបបសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ រដ្ឋសភាបានអនុម័តលើពង្រាង
ច្បាប់ស្ដីពីសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម។ ច្បាប់ផ្ទះស្នាក់នៅ (ធ្វើវិសោធន
កម្ម) បង្ហាញពីទស្សនះ ការផ្តួចផ្តើមគំនិតរបស់រដ្ឋ ចំពោះការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច
ទីផ្សារ តាមទិសដៅសង្គមនិយម ក្នុងវិស័យអភិវឌ្ឍន៍ផ្ទះស្នាក់នៅ…លៗ។ ការចេញ
ផ្សាយច្បាប់ស្ដីពីការវិនិយោគ(ធ្វើវិសោធនកម្ម) បាននាំមកនុវបំរ៉ែបំរួលថ្មីក្នុងការកែលំ
អរបែបបទរដ្ឋបាលក្នុងការអនុវត្តសកម្មភាពវិនិយោគ។
បណ្ដាច្បាប់ដែលបានរដ្ឋសភាចេញផ្សាយ ក្នុងឆ្នាំ ២០១៤ ក៏បានអះអាងច្បាស់
ដែរថា៖ ការធានាសិទ្ធិមនុស្ស និងសិទ្ធិសំរាប់ប្រជាពលរដ្ឋ តាមការកំណត់របស់រដ្ឋ
ធម្មនុញ្ញ។ រដ្ឋសភាបានអនុម័តទៅលើច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយ
ចំនួននៃច្បាប់ធានារ៉ាប់រង់ សុខាភិបាលច្បាប់ធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម)។
ច្បាប់ទាំងនេះបានបើកទូលាយមុខសញ្ញាចូលរួមការធានារ៉ាប់រងសង្គមឆ្ពោះទៅការ
ធានារ៉ាប់រងសំរាប់ប្រជាជនទាំងមូល។
វាយតំលៃអំពីការកសាងច្បាប់ លោក Dinh Xuan Thao សមាជិកសភាមណ្ឌល
ហាណូយ បានអោយដឹងថា៖
“ ការកសាងច្បាប់មានបំរ៉ែបំរួលសកម្មជាច្រើន។ ច្បាប់នេះ បានផ្តោតសំខាន់ទៅ
លើការធានាសិទ្ធិសំរាប់ប្រជាជន។ចំណុច១ទៀតគឺបណ្ដាសមាជិក សមាជិកាសភាព
ង្រីកល្អតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនចំពោះអ្នកបោះឆ្នោតផងដែរ។”
រដ្ឋធម្មនុញ្ញ២០១៣ បង្កើតមូលដ្ឋាននយោបាយ គតិយុត្តិ សំរាប់សម័យកាលអភិ
វឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ការរៀបចំ អនុវត្តរដ្ឋធម្មនុញ្ញ មិនគ្រាន់តែដំណើការនៅក្នុងឆ្នាំ ២០១៤ ២០១៥ប៉ុណ្ណោះទេ ថែមទាំងក្នុងបណ្ដាឆ្នាំជាបន្ត ដើម្បីឆ្ពោះទៅការកសាង
នីតិរដ្ឋ សង្គមនិយម។ ស្ដិពីខ្លឹមសារនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះ
អាងថា៖
“ រដ្ឋសភាប្រគល់អោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្ថាប័នរដ្ឋសភា រដ្ឋា
ភិបាល និងបណ្ដាស្ថាប័ន អង្គការទាក់ទិននានាអនុវត្តបណ្ដាច្បាប់ បទបញ្ញាត្តិដែល
បានរដ្ឋសភាអនុម័តអោយបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព ជំរុញខ្លាំងការ
ងារឃោសនាផ្សព្វផ្សាយ អប់រំ រួមចំណែកនាំរដ្ឋធម្មនុញ្ញ និងច្បាប់ចូលក្នុងជីវភាពរស់នៅ។”
រដ្ឋធម្មនុញ្ញ២០១៣ បានរៀបចំអនុវត្តល្អបានឬទេ គឺត្រូវចំណុះទៅលើការងារកសាងច្បាប់
និងការលាតត្រដាងអនុវត្តច្បាប់។ ការខំប្រឹងប្រែងទាំងឡាយរបស់រដ្ឋសភាវៀតណាម
ក្នុងឆ្នាំ ២០១៤ រួមចំណែកដ៏សែនសំខាន់ ដើម្បីបញ្ជូនរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ
បង្កើតកម្លាំងពលំសុក្រិតនីតិរដ្ឋសង្គមនិយម ផ្លាស់ប្តូរថ្មីប្រទេសជាតិ៕