លៃទុកអាទិភាពវិនិយោគសំរាប់កសិកម្ម-កសិករនិងជនបទ។
ANH HUYEN -  
(VOVWORLD) /  
|
VOVWORLDតាមតួរលេខស្ថិតិថាក្នុងដំណាក់កាល2006-2011 ទុន
វិនិយោគសរុបសំរាប់កសិកម្ម កសិករ និងជនបទ គឺប្រមាណ430ពាន់
លានដុងវៀតណាម។ក៍ក្នុងដំណាក់កាលនេះដែរទុនវិនិយោគសំរាប់
កសិកម្មធារាសាស្រ្ត រុក្ខាប្រមាញ់ ជលផលបំរើឲ្យកសិកម្ម ជនបទនិង
ការងារកាត់បន្ថយភាពក្រីក្រគឺជាង៣ពាន់៨រយលានដុល្លារអាមេរិក
ក្នុងចំណោមទុនជំនួយអភិវឌ្ឍន៍ទាំង២៦ពាន់លានដុល្លារអាមេរិក។
សរុបសលបំណុលើវិស័យកសិកម្ម ជនបទបានកើនឡើងជារៀងរាល់
ឆ្នាំដោយមានល្បឿនកំណើនមធ្យម24%ក្នុង១ឆ្នាំ។អាស្រ័យហេតុនេះ
មុខមាត់ជនបទវៀតណាមត្រូវបានផ្លាស់ប្តូរពី១ថ្ងៃទៅ១ថ្ងៃតាមទិស
ទំនើបជាង ដោះស្រាយការងារធ្វើជាជំហានៗ ភាពក្រីក្រថយចុះជាដើ។
ប៉ុន្តែមានការពិតជាក់ស្តែង១គឺដោយសារតម្រូវការដ៍ធំបានជារហូតមក
ដល់ពេលនេះ ក្រសួងផ្នែកនិងដំបន់ស្ទើតែទាំងអស់សុទ្ឋតែខ្វះទុនសំរាប់
តម្រូវការវិនិយោគអភិវឌ្ឍន៍ជីវភាពរស់នៅរបស់កសិករនៅទាបដដែល។
ក្នុងរបាយការណ៍ស្តីពីការអនុវត្តគោលនយោបាយវិនិយោគសំរាប់កសិកម្ម
កសិករនិងជនបទដែលបានថ្លែងនៅរដ្ឋសភាប្រធានគណះកម្មាធិការសេដ្ឋកិច្ចនៃ
រដ្ឋសភា Nguyen Van Giau បានលើកច្បាស់ថា: “ជីវភាពរស់នៅរបស់កសិករ
នៅទាប ដោយសារភូមិសាស្រ្តសំរាប់កសិកម្មនិងជនបទគឺធំធេង និងការ
បង្កបង្កើនផលនៅដំបន់ឆ្ងាដាច់ស្រយាលយពុំទាន់បានអភិវឌ្ឍន៍និងចំណូល
របស់ប្រជាជននៅទាប។ក្នុងពេលនោះលទ្ឋភាពវិនិយោគរបស់រដ្ឋមានកំហិត “។
ជនបទថ្មីវៀតណាម(Internet) |
ដើម្បីទាក់ទាញការវិនិយោគក្នុងកសិកម្មប្រកបដោយប្រសិទ្ឋភាពខ្ពស់ជាង
ទៀតសំណូមពរចាំបាច់នាសព្វថ្ងៃនេះគឺត្រូវសុក្រឹដប្រព័នគោលនយោបាយ
ច្បាប់ស្តីពីការវិនិយោគសាធារណះសំរាប់កសិកម្ម-កសិករនិងជនបទយ៉ាង
ឆាប់ៗទន្ទើមនឹងនោះការប្រគល់ដីធ្លីកសិកម្មមានកំហិតសំរាប់គ្រួសារនិង
បុគ្គលដែលបានកំណត់ក្នុងច្បាប់ដីធ្លីជាហេតុផលធ្វើអោយអង្គភាពមិនចង់
វិនិយោគនិងកសិករមិនហានវិនិយោគជាច្រើន។ស្តីពីបញ្ហានេះសមាជិកា
សភាមណ្ឌលLam Dong Nguyen Thu Anh បានស្នើថា“ខ្ញុំស្នើឲ្យពិនិត្យ
ដោយមធ្យត័ឡើងវិញការប្រើប្រាស់ដីធ្លីក្នុងទូទាំងប្រទេស។ត្រូវបញ្ជាក់
ឲ្យបានអំពីមូលនិធិដីសំរាប់កសិកម្មពិសេសគឺដីដាំស្រូវ។ត្រូវការអនុវត្ត
ដោយយុត្តិធម៏ក្នុងការប្រមូលយកដីវិញ។ត្រូវអះអាងនូវការផ្តើមគំនិតប្រគល់
ដី ជួលដីដោយស្ថិរភាពយូរអង្វែងដល់ប្រជាជន បង្កលក្ខណះដើម្បីប្រជាជន
នឹងចិត្តអភិវឌ្ឌ្យផលិតកម្ម”។
មតិជាច្រើនក៏ស្នើរថា៖ដើម្បីចលនាប្រភពកំលាំងសំរាប់កសិកម្មកសិករនឹង
ជនបទយ៉ាងច្រើនថែមទៀត ទន្ទឹមនឹងការវិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវយកចិត្តទុកដាក់ដល់ការជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗ
គ្នាពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាលតំបន់កោះសមុទ្រ។ការងាររៀបចំដែនដីនគរូបនីយកម្មត្រូវការមានឯកភាពពីមជ្ឈឹមចុះដល់តំបន់។ចំពោះបណ្តាកម្មវិធី
គោលដៅជាតិ នឹងគំរោងការណ៏ឧបត្ថម្ភមានគោលដៅផ្សេងៗគឺត្រូវមានគោល
នយោបាយយន្តការសំដៅលើកទឹកចិត្តការវិនិយោគសាធារណះដល់កសិកម្ម
កសិករ ជនបទ។ជាពិសេសក្នុងគោលនយោបាយវិនិយោគដល់កសិកម្ម កសិករ
ជនបទគឺមិនអាចខ្វះកត្តាមនុស្សបានឡើយ។ពីព្រោះនេះជាប្រភពកំលាំងសំខាន់
រួមចំណែកកសាងរូបសណ្ធានជនបទថ្មីប្រកបដោយជោគជ័យ។
|
Image: Internet |
លោកNguyen Bac Viet សមាជិកសភាខែត្រ Ninh Thuan សង្កត់ធ្ងន់ថា៖ត្រូវមាន
កម្មាភិបាលសំរាប់ការស្ថាបនា ការអភិវឌ្ឌ្យន៏។ខ្ញុំចាត់ទុកថា៖ត្រូវការចេញផ្សាយ
យ៉ាងឆាប់ៗគោលនយោបាយប្រាក់ខែចំពោះកម្មាភិបាលមូលដ្ឋានរដ្ឋសភាត្រូវការ
អនុវត្តភ្លាមក្នុងឆ្នាំនេះបានដូច្នេះកម្មាភិបាលមូលដ្ឋាននៅតំបន់ព្រៃភ្នំតំបន់ឆ្ងាយ
ដាច់ស្រយាលទើបនឹងចិត្តកសាងជនបទថ្មី។បន្តផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាព
ប្រមូលផ្តុំរាល់ប្រភពកំលាំងសំរាប់កសិកម្ម កសិករជនបទគឺជាការប្តេជ្ញាចិត្តយ៉ាងខ្លាំង
ក្លារបស់បក្សរដ្ឋរដ្ឋាភិបាលវៀតណាមជានិច្ឆ។អនុវត្តដោយស្វិតស្វាញការកសាង
ជនបទថ្មីប្រមូលផ្តុំដឹកនាំដោយជាក់ស្តែង បំផុសការចូលរួមរបស់ប្រព័ន្ធនយោបាយ
ទាំងមូលមុខមាត់ជនបទវៀតណាមនឹងមានការផ្លាស់ប្តូរគួរឲ្យកត់សំកាល់ក្នុងរយះ
ពេលខាងមុខជាពិតប្រាកដ៕
ANH HUYEN
-VOVWORLD