លទ្ធផលដ៏សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគី

(VOVWORLD) - នាថ្ងៃទី ៣ ខែវិច្ឆិកា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានបញ្ចប់ដំណើរទស្សនកិច្ចនៅប៊ុលហ្គារី និងអញ្ជើញចូលរួមសន្និសីទកំពូលនារីសកលលោក នៅប្រទេសក្រិក ក៏ដូចជាសកម្មភាពទ្វេភាគីមួយចំនួនទៀតនៅព័រទុយហ្គាល់ផងដែរ។ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់អនុប្រធានរដ្ឋចាប់ពីថ្ងៃទី ២៥ តុលា ដល់ថ្ងៃទី ២ វិច្ឆិកា គឺមានអត្ថន័យដ៏សំខាន់ទាំងពហុភាគី និងទ្វេភាគីផងដែរ។
លទ្ធផលដ៏សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគី - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងឧបនាយករដ្ឋមន្ត្រីក្រិក លោក Panagiotis Pikkrammenos ( ប្រភព៖ VNA)

គោរពទំនាក់ទំនងមិត្តភាព និងប្រពៃណី

ទីបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan គឺប្រទេសប៊ុលហ្គារី។ ការជ្រើសរើសប៊ុលហ្គារីជាប្រទេសដំបូងអញ្ជើញមកពំពេញទស្សនកិច្ចក្នុងនាមជាអនុប្រធានរដ្ឋបានសង្ហាញពីការគោរពរបស់លោកស្រីអនុប្រធានរដ្ឋផ្ទាល់ ក៏ដូចជារដ្ឋ រដ្ឋាភិបាលវៀតណាមក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធិក្នុងប្រវត្តិសាស្ត្រជាង ៧០ ឆ្នាំកន្លងទៅរវាងប្រទេសទាំងពីរប៊ុលហ្គារី - វៀតណាម។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋ និងប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev និងអនុប្រធានាធិបតី លោកស្រី Iliana Iotova បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផ្លាស់ប្ដូរអំពីទិសដៅ និងវិធានការជាក់ស្ដែង សំដៅជំរុញឲ្យបានខ្លាំងក្លានូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

នៅក្រិក ដែលជាប្រទេសតែងតែគាំទ្រវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យកាលពីមុននោះ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ដូចនាបច្ចុប្បន្ននេះ អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ក្រិកនៅពេលផ្តល់វ៉ាក់សាំងចំនួន ២៥០ ០០០ ដូសជូនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ប្រការនេះបានសរឲ្យឃើញមនូវនោសញ្ចេតនាដ៏ល្អប្រសើរ ចំណងមិត្តភាពដ៏ស្មោះសររវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan នោះ វៀតណាមនិងបណ្ដាប្រទេសបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ ដូច្នេះ វៀតណាមបានស្នើឲ្យប៊ុលហ្គារី ព័រទុយហ្គាល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ EU - វៀតណាម (EVIPA) ឲ្យបានឆាប់ៗ ដើម្បីជួយសម្រួលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម-វិនិយោគទ្វេភាគិ កំណើនឆាប់រហ័សប្រកបដោយចីរភាព បានរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងវៀតណាម ជាមួយប៊ុលហ្គារី ព័រទុយហ្គាល់ និង EU។

វៀតណាម និងក្រិកទទួលបានជំហានអភិវឌ្ឍន៍ជាវិជ្ជមានលើគ្រប់វិស័យ ខណៈពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២០ សម្រេចបាន ៣៣៧ លានដុល្លារអាមេរិក កើនឡើងជិតទ្វេដង បើប្រៀបធៀបនឹងកម្រិត ១៩៦ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៥។ ដោយបានឃើញពីសក្ដានុពលកំណើននៅតែជឿនលឿននោះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើឲ្យក្រិកជួយសម្រួលមុខទំនិញកសិផលរបស់វៀតណាមអភិវឌ្ឍន៍ទីផ្សារនៅក្រិក។ ចំណែកឯខ្លួនវិញ វៀតណាមបានត្រៀមខ្លួនជាស្រេចទទួលផលិតផលដែលមានប្រៀបខ្លាំងរបស់ក្រិកដូចជាទឹកដោះគោ និងផ្លែឈើ។ នៅព័រទុយហ្គាល់នោះ អនុប្រធានរដ្ឋវៀតណាម និងថ្នាក់ដឹកនាំព័រទុយហ្គាល់ បានឯកភាពគ្នាខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ពី ៤៧១ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ឡើង ១ ពាន់លានដុល្លារអាមេរិកនាប៉ុន្មានឆ្នាំខាងមុខ។

លទ្ធផលដ៏សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគី - ảnh 2អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ជួបសន្ទនាជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev (ប្រភព៖ VNA)

បន្តចូលរួមចំណែកក្នុងវេទិកាពហុភាគី

ចំណុចលេចធ្លោក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប របស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan គឺចូលរួមសន្និសីទកំពូលនារីសកលលោកនៅព័រទុយហ្គាល់។ សន្និសីទនេះគឺជាវេទិកាដ៏មានកិត្យានុភាពស្តីពីសមភាពយេនឌ័រ ដែលបានទាក់ទាញការចូលរួមរបស់អ្នកនយោបាយចាស្ត្រីល្បីៗ ធុរជន និងអ្នកជំនាញល្បីឈ្មោះ ដោយមានគោលដៅជំរុញសមភាពយេនឌ័រ និងផ្ដល់សិទ្ធិជូនស្ត្រី លើកទឹកចិត្តដល់តួនាទីភាពជាអ្នកដឹកនាំ និងការចូលរួមចំណែករបស់ស្ត្រីក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានលើកសំណើរបង្កើតមូលនិធិ ឬរង្វាន់ប្រចាំឆ្នាំ ដើម្បីលើកតម្កើង៖ រាល់គំនិតផ្ដួចផ្ដើមឆ្នើមៗអំពីការធានាភាពចម្រុះយេនឌ័រក្នុងការដឹកនាំសហគ្រាស; សហគ្រិនភាពជាស្ត្រីដែលមានការចូលរួមចំណែកយ៉ាងសកម្មដល់សង្គម ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងកិច្ចការពារបរិស្ថានជាដើម។

ដំណើរទស្សនកិច្ច និងសកម្មភាពនានានៅប៊ុលហ្គារី ព័រទុយហ្គាល់ និងក្រិករបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសរឲ្យឃើញនូវ ប្រៀបខ្លាំងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក និងទំនាក់ទំនងភាពជាដៃគូរវាងវៀតណាមជាមួយប្រទេសនានា គឺមានសក្កានុពលអភិវឌ្ឍន៍ជាច្រើន។ ដំណើរទស្សនកិច្ចក៏បានបន្តបង្ហាញពីការចូលរួមចំណែករបស់វៀតណាមនៅបណ្ដាវេទិកាការទូតពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ