លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស

(VOVWORLD) - គណៈកម្មការយុត្តិធម៌នៃរដ្ឋសភាទើបតែរៀបចំកិច្ចប្រជុំពេញអង្គដើម្បីត្រួត ពិនិត្យនិងពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៩។ តាមរបាយការណ៍នេះបានអោយដឹងថា ការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមកនេះ សម្រេច បាននូវលទ្ធផលវិជ្ជមាន ដែលរួមចំណែកលើកកំពស់ជំនឿទុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរដ្ឋ។
លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស - ảnh 1 ប្រធានគណៈកម្មការយុត្តិធម៌របស់រដ្ឋសភាលោកស្រី Le Thi Nga (រូបថត៖ quochoi.vn)

  ក្នុងឆ្នាំ២០១៩ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយបន្តត្រូវបានបក្សនិង រដ្ឋវៀតណាមរក្សា ជំរុញខ្លាំង ដោយរបៀបធ្វើត្រឹមត្រូវ ខ្លាំងក្លា ស៊ីជំរៅ ហើយ ប្រកបដោយប្រសិទ្ធភាពជាងមុន ដែលត្រូវបានកម្មាភិបាល បក្ខជននិងប្រជាជន គាំទ្រ។ តាមនោះបន្តអះអាងនូវការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋក្នុងការងារប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ។

        សាធារណៈមតិវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

        ក្នុងលទ្ធផលជាច្រើននៃការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនោះ គួរអោយ កត់សម្គាល់គឺលទ្ធផលនៃការងាររកឃើញនិងធ្វើចំណាត់ការអំពើពុករលួយ។ តាម នោះ ស្ថាប័នស៊ើបអង្កេតនៃក្រសួងនគរបាលវៀតណាមបានស៊ើបអង្កេតរឿងក្ដី ចំនួន៤២០ពាក់ព័ន្ធដល់ជនជាប់ចោទពីបទអំពើពុករលួយចំនួន៨៧៦នាក់ ហើយលើកសំណើរកាត់ទោសរឿងក្ដីចំនួន២១៧ជាមួយជនជាប់ចោទចំនួន៦៥៣នាក់។ បទល្មើសភាគច្រើនគឺបទ “កិបកេងទ្រព្យសម្បត្តិ” បទ “រំលោភបំពាន អំណាចនៅពេលបំពេញកាតព្វកិច្ច” បទ “រំលោភសិទ្ធិអំណាច ដើម្បីរឹបយកទ្រព្យ” និងបទ “ទទួលសំណូក” ជាដើម។ មានរឿងក្ដីធំៗជាច្រើនត្រូវ បានរកឃើញ ស៊ើបអង្កេតនិងកាត់ទោស។ លោកស្រី Pham Thi Kim Loan នៅ សម្ព័ន្ធមេធាវីទីក្រុងហូជីមិញបានលើកច្បាស់ថា៖

        “មានអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍២នាក់ត្រូវចាប់ខ្លួន ហើយកាលពីមុននោះ ក៏បានដាក់ទោសបក្ខជនជាច្រើនដែលបានរំលោភបំពាន លើច្បាប់ឬក៏មានសញ្ញារំលោភបំពាន។ ជាបក្ខជនម្នាក់ រូបខ្ញុំផ្ទាល់គាំទ្រយ៉ាងខ្លាំង ចំពោះការដាក់ទោសករណីរំលោភបំពានយ៉ាងដូច្នេះ។ ប្រការនេះមានន័យថា មិនថាកម្មាភិបាលនោះបានចូលនិវត្តន៍រួចហើយឬកំពុងកាន់តំណែងនោះទេ ប្រសិនបើគេរំលោភលើច្បាប់ គឺត្រូវដាក់ទោសដូចមនុស្សធម្មតា។ ធ្វើអញ្ចឹងទើប ធ្វើអោយអ្នកខ្លះញញើត ហើយត្រូវតែរស់នៅអោយបានត្រឹមត្រូវតាមច្បាប់”។

        ប្រយុទ្ធប្រឆាំងអំពើពុករលួយបន្តជាភារកិច្ចស្នូល

        ដើម្បីអោយការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានប្រសិទ្ធភាពថែមទៀត នាឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាមបន្តកំណត់ថា ការងារនេះជាភារកិច្ច ស្នូល។ ក្នុងនោះ ផ្ដោតទៅលើការបញ្ជាណែនាំ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារា ចរណ៍ បទបញ្ញត្តិរបស់ការិយាល័យនយោបាយស្ដីពីការបង្កើនតួនាទីជាអ្នកដឹកនាំ របស់បក្សចំពោះកិច្ចការពារអ្នករកឃើញ ប្ដឹងបរិហារ និងតស៊ូប្រឆាំងនឹងអំពើពុក រលួយ ភាពខ្ជះខ្ជាយ ភាពអសកម្ម បទបញ្ញត្តិស្ដីពីការទទួលខុសត្រូវរបស់អ្នកដឹកនាំនៅ ពេលទុកអោយកើតមានឡើងអំពើពុកលរលួយក្នុងស្ថាប័ន អង្គភាព បទ បញ្ញត្តិស្ដីពីការបណ្ដេញចេញ ការលាលែងពីតំណែងចំពោះកម្មាភិបាលជាអ្នកដឹក នាំ គ្រប់គ្រងហើយយន្តការគ្រប់គ្រងសិទ្ធិអំណាចក្នុងការងារប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ ជាដើម។ និយាយដល់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នៅតំបន់ខ្លួន លោក Tran Quoc Trung លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho បានជម្រាបថា ទីក្រុងនឹងផ្ដោតទៅលើការលើកកំពស់តួនាទី ការទទួលខុស ត្រូវរបស់អ្នកដឹកនាំក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពខ្ជះខ្ជាយ ជា ពិសេសគឺក្ដាប់ជាប់ស្ថានភាពដោយម្ចាស់ការ បង្កើនការងារស្វ័យត្រួតពិនិត្យ រក ឃើញអំពើពុករលួយក្នុងស្ថាប័ននិងអង្គភាពតំបន់ ផងដែរ។ លោក Tran Quoc Trung បានបន្ថែមទៀតថា៖

        “ការងារអធិការកិច្ច ត្រួតពិនិត្យ ឃ្លាំមើលត្រូវបានអនុវត្តយ៉ាងទៀងទាត់ ដោយកំណត់យ៉ាងច្បាស់នូវខ្លឹមសារស្នូលៗ។ នៅពេលដំណើរការត្រួតពិនិត្យគឺ ត្រូវតែរកឃើញ កែតម្រូវចំណុចអន់ខ្សោយអោយបានទាន់ពេល ហើយពេលរក ឃើញករណីខុសច្បាប់គឺត្រូវធ្វើចំណាត់ការយ៉ាងតឹងរឹង។ អាស្រ័យហេតុនោះ យើង រឹតបន្តឹងបានវិន័យ របៀបរៀបរយ ហើយមានលក្ខណៈព្រមាន បង្ការរាំងស្កាត់ អំពើពុករលួយផងដែរ”។

        ស្ថានភាពពុករលួយនៅវៀតណាមកំពុងត្រូវបានរាំងស្កាត់ជាបណ្ដើរៗ ហើយមាននិន្នាការថយចុះ ប៉ុន្តែនៅតែប្រព្រឹត្តទៅយ៉ាងស្មុគស្មាញណាស់។ ការ នាំរឿងក្ដីខុសច្បាប់ធ្ងន់ធ្ងរជាច្រើនរបស់កម្មាភិបាលជាន់ខ្ពស់យកមកជំនុំជំរះនាពេលកន្លងទៅ ក៏ដូចជាការដាក់ចេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងឆ្នាំ ២០២០នោះ បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋវៀតណាម ក្នុងកិច្ចការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ