លទ្ធផលនៃការបោះឆ្នោតបានឆ្លុះបញ្ចាំងត្រឹមត្រូវនូវជម្រើសរបស់អ្នកបោះឆ្នោត
(VOVworld)-ដោយអត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតឡើងទៅដល់៩៩,៣៥% ហើយ
ចំនួនសមាជិកសមាជិកាជាប់ឆ្នោតវ័យក្មេងនិងមានសមត្ថភាពគឺខ្ពស់ជាង អាណត្តិ
មុនៗដូច្នេះការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុម ប្រឹក្សាប្រ
ជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ គឺទទួលបាននូវជោគជ័យ យ៉ាងល្អប្រ
សើរ។ លទ្ធផលនេះបានឆ្លុះបញ្ជាំងត្រឹមត្រូវនូវជម្រើសរបស់អ្នកបោះ ឆ្នោតលើទូ
ទាំងប្រទេស។
|
លទ្ធផលនៃការបោះឆ្នោតបានឆ្លុះបញ្ចាំងត្រឹមត្រូវនូវជម្រើសរបស់អ្នកបោះឆ្នោត |
“ជ័យជម្នះដំបូងនិងសំខាន់បំផុតនៃការបោះឆ្នោតលើកនេះជាជ័យជម្នះ នៃលទ្ធិ
ប្រជាធិបតេយ្យ បើកចំហរជាសាធារណនិងតម្លាភាព”។ នេះជាការអះអាង របស់
លោក Nguyen Hanh Phuc អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ធការ ល័យក្រុម
ប្រឹក្សាជាតិរៀបចំការបោះឆ្នោត ស្តីអំពីលទ្ធផលនៃការបោះឆ្នោតសមា ជិកសមាជិ
កាសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១
ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២ឧសភាកន្លងទៅ។
ធានាឲ្យបានប្រជាធិបតេយ្យ បើកចំហរនិងតម្លាភាព
ជាការពិតជាក់ស្តែងថា ក្នុងការបោះឆ្នោតលើកនេះ នៅលើតំបន់នានាទូទាំង ប្រ
ទេសវៀតណាម ពីការជ្រើសរើសបេក្ខជន យកមតិយោបល់អ្នកបោះឆ្នោតនៅ កន្លែង
ស្នាក់នៅទៅដល់ការងាររៀបចំសន្និសីទពិគ្រោះយោបល់ដើម្បីបង្កើតបញ្ជី ឈ្មោះ
បេក្ខជនជាផ្លូវការនោះ គឺសុទ្ធតែបានអនុវត្តដោយប្រជាធិបតេយ្យ ត្រឹមត្រូវ តាម
ច្បាប់ ធានាការបើកចំហរ តម្លាភាពនិងយុត្តិធម៌។ ទោះបីជា បេក្ខជនជាថ្នាក់ ដឹក
នាំជាន់ខ្ពស់នៅមជ្ឈឹមឬបេក្ខជនចុះឈ្មោះខ្លួនឯង បក្ខជនឬមិនមែនជាបក្ខជន
ក៏ដោយ ក៏សុទ្ធតែត្រូវអនុវត្តការចលនាបោះឆ្នោតដោយពេលវេលានិងបែបផែន
ដូចគ្នាដែរ។
គោលការណ៍បោះឆ្នោតនៅវៀតណាមត្រូវបានកំណត់ក្នុងច្បាប់បោះឆ្នោត
សមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ថា ៖ បោះឆ្នោតជាសកល
សមភាព ផ្ទាល់និងបោះឆ្នោតសម្ងាត់។តាមការកំណត់ក្នុងច្បាប់បោះឆ្នោតនោះ
នេះជាលើកដំបូងដែលក្នុងការបោះឆ្នោតលើកនេះ គណៈកម្មាធិការរៀបចំការ
បោះឆ្នោតបានអនុញ្ញាត្តឲ្យបេក្ខជន ស្ថាប័ន អង្គការនានា ព្រមទាំងអ្នកយកព័ត៌
មាននិងសារព័ត៌មាន មានសិទ្ធិធ្វើជាសក្ខីភាពក្នុងការរាប់សន្លឹកឆ្នោត។នេះជា
ការបោះជំហានសំខាន់ក្នុងការធានាថា ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រ
ជាជនគ្រប់ជាន់ថ្នាក់របស់វៀតណាមគឺប្រជាធិបតេយ្យ បើកចំហរនិងតម្លាភាព
ជាក់ស្តែង។
គោរពជម្រើសរបស់អ្នកបោះឆ្នោត
ក្នុងការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សា
ប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១នេះ មានបេក្ខជននៅក្រៅបក្ស
ចំនួន២១នាក់ជាប់ឆ្នោតជាសមាជិកសមាជិកាសភានីតិកាលទី១៤។ លទ្ធផល
នេះបានឆ្លុះបញ្ជាំងនូវជម្រើស ឆន្ទៈនិងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត ដោយ
សារ តាមច្បាប់បោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
នោះ គឺអ្នកបោះឆ្នោតមានសិទ្ធិពេញលេញក្នុងការជ្រើសរើសតំណាងឲ្យខ្លួនឯង
ចូលក្នុងស្ថាប័នរដ្ឋខ្ពស់បំផុត។ ពោលគឺ បោះឬមិនបោះជាសិទ្ធិរបស់អ្នកបោះ
ឆ្នោតដែរ។
ការដែលមានបេក្ខជនឯករាជ្យពីរនាក់ជាប់ឆ្នោតសមាជិកសមាជិកាសភា
នីតិកាលទី១៤ ក៏បានឆ្លុះបញ្ជាំងនូវជម្រើសរបស់អ្នកបោះឆ្នោត។ រដ្ឋធម្មនុញ្ញ
ឯកសារគតិយុត្តដែលមានតម្លៃបំផុតរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម
នៅប្រការទី២៧បានកំណត់ថា “ពលរដ្ឋវៀតណាមគ្រប់អាយុ១៨ឆ្នាំឡើងទៅ
មានសីទ្ធិទៅបោះឆ្នោតនិងគ្រប់អាយុ២១ឆ្នាំឡើងទៅមានសិទ្ធិឈឈ្មោះ ចូលរដ្ឋ
សភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់”។តាមនោះ ច្បាប់ស្តីពី ការបោះឆ្នោត
នៅវៀតណាម ក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋ អនុវត្តសិទ្ធិចុះ
ឈ្មោះជាបេក្ខជនដោយខ្លួនឯងដែរ។ ហើយនៅវៀតណាម សន្និសីទពិគ្រោះយោ
បល់ដោយរណសិរ្សមាតុភូមិគ្រប់គ្រង ដើម្បីអ្នកបោះឆ្នោត នៅកន្លែងធ្វើការនិង
កន្លែងស្នាក់នៅផ្តល់មតិយោបល់ជ្រើសរើសតាមរយៈការ បោះឆ្នោតទំនុកទុកចិត្ត។
ហើយការរៀបចំកម្មវិធីឃោសនាការបោះឆ្នោតក៏បាន ដំណើរការដោយបើកចំហរ
ជាសាធារណ សមភាព និងក្រោមការឃ្លាំមើលរបស់ ប្រជាជន។តាមនោះ ចំនួន
បេក្ខជនឯករាជ្យនោះជាប់ឬមិនជាប់ឆ្នោតនោះគឺ អាស្រ័យទៅលើការជឿទុកចិត្ត
របស់អ្នកបោះឆ្នោតចំពោះគេដែរ។
ការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជា
ជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១នៅវៀតណាមគឺទទួលបានជោគជ័យ
យ៉ាងត្រចះត្រចង ដោយសារជម្រើសរបស់អ្នកបោះឆ្នោតជាកត្តាសំខាន់សម្រាប់
ការបោះឆ្នោតលើកនេះ៕