លទ្ធផលបឋមក្នុងការរត់ប្រណាំងចូលសេតវិមាន

(VOVworld)- ការបោះឆ្នោតក្នុងថ្ងៃ Super Tuesday ពោលគឺថ្ងៃអង្គាទី១មិនា នៅ​
ក្នុង​រដ្ឋ​ចំនួន១០និងតំបន់មួយចំនួនរបស់​អាមេរិក បាន​បង្ហាញ​ថា បេក្ខជនគណៈ
បក្សប្រជាធិបតេយ្យ អតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton និង បេក្ខ
ជនមហាសេដ្ឋី អចលនទ្រព្យលោក Donald Trump មក​ពី​គណបក្ស​សាធារណរដ្
ឋ បាន​ទទួល​មហាជ័យជម្នះ។ លទ្ធផលនេះសរឲ្យឃើញថាលើកំណាត់ផ្លូវដណ្តើម
អាសនៈតំណាងឲ្យគណៈបក្សប្រជាធិបតេយ្យនិងសាធារណេរដ្ឋនេះរបស់បេក្ខជន
ទាំងពីររូបពោលខាងលើគឺគ្មានគូរប្រជែងនៅឡើយ។

លទ្ធផលបឋមក្នុងការរត់ប្រណាំងចូលសេតវិមាន - ảnh 1
មហាសេដ្ឋី លោក Donald Trump (ឆ្វែង) និងអតីតរដ្ឋមន្ត្រី
ការបរទេសលោកស្រី Hillary Clinton (រូបថតៈAbcnews )

        ថ្ងៃ Super Tuesday ជាពេលវេលាសំខាន់បំផុតក្នុងការប្រគួតប្រជែងរវាង បេក្ខជននៃគណៈសាធារណរដ្ឋនិងប្រជាធិបតេយ្យដើម្បីជ្រើសរើសអ្នកបន្តដំណែង
របស់ប្រធានាធិបតី Barack Obama ។ ជាពិសេស ដើម្បីទទួលបាន សន្លឹកឆ្នោតជា
ប្រធានាធិបតីអាមេរិកឆ្នាំ២០១៦នេះ  បេក្ខជនគណៈបក្ស ប្រជាធិបតេយ្យត្រូវ
ទទួលបានសម្លេងគាំទ្រចំនួន១.២៣៧​ហើយយ៉ាងហោច ណាស់ បេក្ខជននៃ​គណៈបក្សសាធារណរដ្ឋក៏ត្រូវការសម្លេងគាំទ្រចំនួន២.៣៨២ ផងដែរ។

        គ្មានគូរប្រជែង

        តាមលទ្ធផលបឋម អតីតរដ្ឋមន្ត្រីការបទេសអាមេរិក លោកស្រី Hillary
Clinton បេក្ខជនគណៈបក្សប្រជាធិបតេយ្យឈ្នះនាំមុខនៅរដ្ឋ​ចំនួន៧ក្នុងរដ្ឋ
ចំនួន ១១។ ពោលគឺក្នុងត្រឹមថ្ងៃបោះឆ្នោត Super Tuesday នោះ លោកស្រីទទួល
បាន​ ការគាំទ្រចំនួន៤៥៧សម្លេង សរុបទៅ លោកស្រី Clinton ទទួលបានសម្លេង
គាំទ្រ ចំនួន១.០០៥ សម្លេង។

        រីឯគណៈបក្សសាធារណរដ្ឋវិញ ក្នុងការបោះឆ្នោតនៅថ្ងៃ Super Tuesday
សរឲ្យឃើញថា មហាសេដ្ឋី Donald Trump ទទួលបានមហាជ័យជន្នះដូចលោក
ស្រី Clinton ដែរ ដោយទទួលបានសម្លេងគាំទ្របន្ថែម២៨៥។

ទទួលបានជ័យជម្នះដោយសារបទពិសោធន៍និងមានភាពឈ្លាសវៃក្នុង
យុទ្ធសាស្ត្រដណ្តើមសន្លឹកឆ្នោត

        តាមលទ្ធផលស្ទង់មតិរបស់កាណាល់ព័ត៌មាន MSNBC ថា អ្នកបោះឆ្នោត ចំនួន៨០%ថាពួកគេផ្តល់អាទិភាពសម្រាប់អ្នកនយោបាយជើងចាស់ម្នាក់ដឹកនាំ គណបក្សប្រជាធិបតេយ្យក្នុងការប្រជែងចូលសេតវិមានឆ្នាំ២០១៦។ នេះជាមូល
ហេតុថា អ្នកនយោបាយជើងចាស់ដែលមានបទពិសោធន៍លើឆាកនយោបាយ
រយៈពេល២០នេះ អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី H.Clinton ទទួលបានប្រ ប្រិយភាពពីអ្នកបោះឆ្នោតគណៈបក្សប្រជាធិបតេយ្យ។ ខណៈដែលកាន់ដំណែង ជារដ្ឋមន្ត្រីការបរទេសអាមេរិក បានជួយឲ្យលោកស្រីបង្កើតនូវរូបភាពជានារីមាន
ឥទ្ធិពល និងមានលទ្ធភាពក្លាយទៅជាប្រមុខសហរដ្ឋអាមេរិក។ វាយតម្លៃអំពី បេក្ខជនពោរពេញទៅដោយសក្តានុភាពនេះ ប្រធានាធិបតីអាមេរិកថា លោកស្រី
Clinton ទើបជាបេក្ខជនយល់ច្បាស់នូវភាពជាអ្នកដឹកនាំ។

        ទោះបីជារងការិះគន់ជាច្រើនដោយមានសម្តីចម្រូងចម្រាសក្តី ប៉ុន្តែមហា
សេដ្ឋី Donald Trump ទទួលបានប្រជាប្រិយភាពគួរឲ្យចាប់អារម្មណ៍ដែរ។ ក្នុង​នាមជាមហាសេដ្ឋីបានជួយឲ្យលោក Trump បញ្ចុះបញ្ចូលអ្នកបោះឆ្នោតអំពី សមត្ថភាពក្នុងការដឹកនាំសេដ្ឋកិច្ចប្រទេសជាតិ។ អ្នកបោះឆ្នោតមួយចំនួនដែល
គាំទ្រលោក Donald Trump បានឲ្យដឹងថា ពួកគេនឿយហត់ចំពោះភាពស្ទាក់ស្ទើរ របស់សេតវិមានចំពោះការគំរាមកំហែងភេរវកម្មដែលអាមេរិកនិងលោកខាងលិច កំពុងប្រឈមមុខ។

        កំណត់បេក្ខជនដណ្តើមដំណែងប្រជាធានាធិបតីនៃគណៈបក្ស
នីមួយៗ

        បន្ទាប់ពីការបោះឆ្នោតបឋមលើទូទំាងប្រទេសអាមេរិកមក បេក្ខជនរបស់ គណៈបក្សសាធារណរដ្ឋនិងគណៈបក្សប្រជាធិបតេយ្យគឺត្រូវ ទទួលបានសម្លេង គាំទ្រចំនួន១.២៣៧និង ២.៣៨២នៅមហាសន្និបាតបក្សទូទាំងប្រទេសដែល គ្រោងនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ ដើម្បីក្លាយទៅជាតំណាងតែមួយគត់ របស់គណៈបក្សនីមួយៗដណ្តើមដំណែងប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ។

        ចំពោះគណៈបក្សប្រជាធិបតេយ្យ អាចនិយាយបានថា បន្ទាប់ពីថ្ងៃ Super
Tuesday មក លោកស្រី H.Clillton គ្មានគូរប្រជែងនៅឡើយ។ តាមនោះលោក ស្រីជាតំណាងតែមួយគត់របស់គណៈបក្សនេះក្នុងការដណ្តើមអាសនៈនៅសេត
វិមាន។

        រីឯគណៈបក្សសាធារណរដ្ឋវិញ ដោយការមើលងាយគូរប្រេជែងរបស់បេក្ខ ជនដទៃក្នុងគណៈបក្សនេះបានបើកផ្លូវសម្រាប់លោក Donald ឆ្ពោះទៅមុខ។ ស្តីពី
លទ្ធភាពឈ្នះរបស់លោក Donald អ្នកយុទ្ធសាស្ត្របោះឆ្នោត Ford O’ Connell បាន
ចាត់ទុកថា មហាសេដ្ឋីរូបនេះឈ្នះ៥០%ក្នុងការប្រជែងជាតំណាងរបស់គណៈ
បក្សនេះ។

        ដោយការរត់ប្រណាំងយ៉ាងខ្លាំង លោក Donald Trump និងលោកស្រី
H.Clillton បានតំណាងឲ្យគណៈបក្សរៀងៗខ្លួនក្នុងការដណ្តើមអាសនៈជាប្រធា នាធិបតីអាមេរិកទី៤៥របស់អាមេរិកផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ