លុបចោលបទហ៊ុំព័ទ្ធអាវុធ ជំហានចាំបាច់ដើម្បីប្រក្រតីទំនាក់ទំនងទាំងស្រុងរវាងវៀតណាមនិងអាមេរិក

(VOV)_ក្រោយរយៈពេលរាប់សិបឆ្នាំរក្សាមក អាមេរិកបានលុបចោលបទហ៊ុំព័ទ្ធអាវុធ
ចំពោះវៀតណាម។ ប្រការនេះត្រូវបានប្រធានាធិបតីអាមេរិក លោក Barack Obama
ប្រកាសជាមួយមជ្ឈដ្ឋានសារព័ត៍មាន បន្ទាប់ពីជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀត​
ណាម លោកTran Dai Quang នៅទីក្រុងហាណូយ នាថ្ងៃទី២៣ ឧសភា។ 

លុបចោលបទហ៊ុំព័ទ្ធអាវុធ ជំហានចាំបាច់ដើម្បីប្រក្រតីទំនាក់ទំនងទាំងស្រុងរវាងវៀតណាមនិងអាមេរិក - ảnh 1
លុបចោលបទហ៊ុំព័ទ្ធអាវុធ ជំហានចាំបាច់ដើម្បីប្រក្រតីទំនាក់ទំនងទាំងស្រុងរវាងវៀតណាមនិងអាមេរិក

បទហ៊ុំព័ទ្ធអាវុធដែលបានវ៉ាស៊ីនតោនអនុវត្តចំពោះហាណូយ ជាបទហ៊ុំព័ទ្ធតាម
​ច្បាប់របស់អាមេរិក ដែលក្នុងនោះរារាំងបណ្ដាក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុនអាមេរិកលក់​
ដូរសម្ភារះយោធា ឬឧបករណ៍បន្លាស់ជាមួយវៀតណាម។ បទហ៊ុំព័ទ្ធអាវុធនេះត្រូវបាន
អនុវត្តក្នុងរយៈពេលរាប់សិបឆ្នាំមកហើយ។ ប្រការនេះត្រូវបានចាត់ទុកជារបងរារាំង
ធំបំផុតចុងក្រោយ ក្នុងទំនាក់ទំនងទ្វេភាគី។

          នាខែតុលាឆ្នាំ ២០១៤ អាមេរិកបានជូនដំណឹងអំពីការលុបចោលបទហ៊ុំព័ទ្ធអា
វុធមួយផ្នែកចំពោះវៀតណាម ដើម្បីជួយឧបត្ថម្ភវៀតណាមបង្កើនសមត្ថភាពធានា
សន្តិ​សុខនាវាចរណ៍។ បន្ទាប់នោះ សមាជិក និងមន្ត្រីអាមេរិកជាច្រើន បានចលនា
គាំទ្រការលុបចោលបទហ៊ុំព័ទ្ធអាវុធទាំងស្រុងចំពោះវៀតណាម។

          ជំហានចាំបាច់ដើម្បីប្រក្រតីទំនាក់ទំនង

        ការដែលអាមេរិកបានលុបចោលបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាមបានសរអោយឃើញថា៖ ប្រទេសទាំងពីរបានប្រក្រតីទំនាក់ទំនងទាំងស្រុង រួមចំណែកកែលំអរទំ
នាក់ទំនងទ្វេភាគី។ ប្រការនេះត្រូវបានបង្ហាញច្បាស់ ក្នុងពេលដែល ប្រធានាធិបតី
លោក ​Barack Obama អះអាងថា៖អាមេរិកបង្កើនទំនាក់ទំនងលើគ្រប់វិស័យ ​រួម
ទាំងវិស័យ​ការពារជាតិជាមួយវៀតណាម ក៏ដូចជាប្រទេសនានាក្នុងតំបន់​ទៀតផង។
 តាមលោក ​Barack Obama ថា៖សេចក្ដីសម្រេចចិត្តរបស់អាមេរិក ត្រូវផ្អែកទៅលើដំ
ណើរ​សហប្រតិបត្តិការយូរអង្វែង រវាងប្រទេសទាំងពីរ។ អាមេរិកមិនចង់អោយបទ
ហ៊ុំព័ទ្ធនេះជា​រនាំងរារាំងទំនាក់ទំនងទ្វេភាគីឡើយ។ ក្នុងពេលជាមួយគ្នានោះ ប្រធាន
រដ្ឋ លោក Tran Dai Quang ក៏បានវាយតំលៃខ្ពស់ចំពោះសេចក្ដីសម្រេចចិត្តរបស់អាមេ
រិក និងចាត់ទុកនេះ​គឺជាសក្ខីភាពជាក់ស្ដែងដើម្បីប្រទេសនេះប្រក្រតីទំនាក់ទំនង
ទាំងស្រុង។

          ប្រតិកម្មសកម្មពីសាធារណៈមតិ

         ព្រឹទ្ធសមាជិកអាមេរិកបានឲ្យដឹងថា ពួគគេគាំទ្រចំពោះការដែលប្រធានា ធិប
តី លោក Obama បានសម្រេចលុបចោលបទហាមលក់អាវុធសម្រាប់វៀតណាម។ ក្នុង
សេចក្តីប្រកាសមួយ​ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃ ព្រឹទ្ធសភាអាមេរិក 
លោក Bob Corker បានឲ្យដឹងថា រដ្ឋសភានឹងពិភាគ្សា ជាមួយរដ្ឋអំណាច ដើម្បីធានា
ការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយនេះក្នុងគោលនយោបាយនាបច្ចុប្បន្ន។ រីឯអតីតទាហាន
អាមេរិកវិញ លោក Ned Foote ប្រធានសមាគមអតីតយុទ្ធជន វៀតណាមនៅក្រុងញូវ
យ៉កក៏បាន​គាំទ្រចំពោះសេចក្តីសម្រេចរបស់លោក Obamaផងដែរ។​តាមលោករូបនេះ
ថា អាមេរិក​បានលុបចោលបទដាក់ទណ្ឌកម្ម នេះតាំងពីយូរណាស់មកហើយ​សម្រាប់
អាល្លឺម៉ង់​និងជប៉ុន ដូច្នេះគ្មានមូលហេតុ ណាដែលមិនធ្វើប្រការដូចគ្នានេះចំពោះវៀត
ណាមទេ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋទទួលបន្ទុកបញ្ហាអតីតយុទ្ធជនវៀត
ណាមរបស់​រដ្ឋាភិ​បាលអាមេរិក លោក Bernard Edelman បានចាត់ទុកថា សង្គ្រាមជា
អតីតកាល ហើយអាមេរិក បាននិងកំពុងកសាងស្ពានតភ្ជាប់ជាមួយប្រជាជនវៀតណាមដែរ។

          តាមឧត្តមសេនីយ៍ទោ Pham Xuan The ជាអតីតមេបញ្ជាការតំបន់យោធា លេខ
១ បានចាត់ទុកនេះជាព្រឹត្តិការណ៍ការសំខាន់ក្នុងទំនាក់ទំនងការទូតរវាង ប្រទេស​
ទាំងពីរ។​ហើយ អ្នកជំនាញការស្រាវជ្រាវអន្តរជាតិ លោក Tran Viet Thai អនុប្រធាន
​វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ នៃក្រសួងការបរទេសវៀតណាមបាន ចាត់ទុកថា ការលុបចោលបទហាមឃាត់នេះនឹងបើកចេញឱកាសសម្រាប់អង្គ ភាពអាជីវកម្ម​អា
មេរិក​ដែលមកសហប្រតិបត្តិការជាមួយវៀតណាម។

          សាធារណមតិអន្តរជាតិក៏បានសម្តែងនូវការយកចិត្តទុកដាក់ពិសេស ចំពោះ​
សេចក្តីសម្រេចចិត្តរបស់អាមេរិក។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតនា ថ្ងៃទី​២៣​
ឧសភា​នៅក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying
បានឲ្យដឹងថា ចិនមានការសោមនាស្សរីករាយចំពោះការដែលវៀត ណាមអភិវឌ្ឍន៍​
ទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសដទៃក្នុងនោះមាន អាមេរិក។

        ក្នុងពេលជាមួយគ្នានោះ សារព័ត៍មានក្នុងតំបន់និងលើពិភពលោកសុទ្ធតែ
បាន​ចុះផ្សាយព័ត៍មានអំពីការលុបចោលបទហ៊ុំព័ទ្ធអាវុធរបស់អាមេរិកចំពោះវៀត
ណាម។ កាសែត New York Times បានចាត់ទុក៖ ការលុបចោលបទហ៊ុំព័ទ្ធអាវុធ​ជា
ព្រឹត្តិការណ៍​សំខាន់បំផុត ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់
ប្រធានាធិបតីអាមេរិក លោក Barack Obama ។ តាមកាសែត Washington Post ថា
៖​សេចក្ដីសម្រេចចិត្តនេះបានស្ដែងចេញនូវទំនាក់ទំនងទទួលបាន​ផ្លែផ្កា​​ និងច
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសន្តិសុខ ក៏ដូចជាការវិនិយោគ
សេដ្ឋកិច្ចក្រោយរយៈពេល៤ទស្សវត្ស៍ ចាប់ពីពេលបញ្ចប់សង្គ្រាមនៅ​វៀតណាម។ ទី
ភ្នាក់ងារសារព័ត៍មានបារាំង AFP បានវាយតំលៃថា៖ កាយវិការថ្មីនេះ​ជានិមិត្តសញ្ញា
ថ្មីស្ដីអំពីការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារ​សារព័ត៍មាន 
ANSA របស់អ៊ីតាលីបានវាយតំលៃថា៖ការដែលប្រធានាធិបតីអាមេរិក​ ប្រកាសលុប
ចោលបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាមជាព្រឹត្តិការណ៍មានចរិតលក្ខណះប្រវត្តិសាស្ត្រ។

          ក្រោយរយៈពេល២០ឆ្នាំប្រក្រតីទំនាក់ទំនងមក ទំនាក់ទំនងសហប្រតិបត្តិ
ការវៀតណាមនិងអាមេរិកបានអភិវឌ្ឍន៍កាន់តែជាក់ស្ដែង និងមានប្រសិទ្ធិភាព។
 ដូច្នេះ បណ្ដា​កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងដំណើរ
ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី លោក Barack Obama នឹងបង្កើនកម្លាំង
ចលករសំរាប់ទំនាក់ទំនងរវាងវៀតណាមនិង​អាមេរិកកាន់តែអភិវឌ្ឍន៍ជាក់ស្ដែង 
ស្ថិរភាព និងប្រសិទ្ធិភាពថែមទៀតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ