(VOV Worrld)_ជិត៣ឆ្នាំ ក្រោយពីរបបនយោបាយរបស់អតីតប្រធានាធិបតី
Moamer Kadhafi ត្រូវផ្តួលរំលំនោះលីប៊ីនៅមិនទាន់មានស្ថិរភាពដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិបានឡើយ។ ជាងនោះទៅទៀត ប្រទេសនៅអាហ្វ្រីកខាងជើងនេះកំពុង ប្រឈមមុខនឹងស្ថានភាពបែកបាក់គ្នា និងអំពើហឹង្សារបានកើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ។ ព្រឹត្តិការណ៍ថ្មីៗនៅលីប៊ី ក្នុងប៉ុន្មានថ្ងៃកន្លងទៅ បានកំពុងធ្វើអោយសហ
គមន៍ អន្តរជាតិមានការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅ ជាពិសេសគឺការដែលរដ្ឋសភាប្រទេសនេះបានបណ្ដេងនាយករដ្ឋមន្ត្រី Ali Zeidan ចេញពីដំណែង។
|
លីប៊ីនៅក្នុងរង្វង់អស្ថិរភាព (TTXVN) |
ក្នុងព្រឹត្តិការណ៍ថ្មីបំផុត នាថ្ងៃទី ១១ មិនា រដ្ឋសភាជាបណ្ដោះអាសន្នលីប៊ី បាន
ដកដំណែងនាយករដ្ឋមន្ត្រី Ali Zeidan ក្នុងការបោះឆ្នោតទំនុកទុកចិត្ត និងតែងតាំង
រដ្ឋមន្ត្រី ក្រសួងការពារប្រទេស លោក Abdullah Al Thani ធ្វើជានាយករដ្ឋមន្ត្រីជា
បណ្ដោះអាសន្ន។
មូលហេតុនៃព្រឹត្តិការណ៍នេះគឺនាវាដឹកជញ្ជូនប្រេងឆៅចេញពីកំពង់ផែរ ដែល ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ភាគីប្រឆាំង ក៏ដូចជាឆ្លងកាត់របងហ៊ុំព័ទ្ធរបស់កងទ័ព ជើងទឹករដ្ឋាភិបាល។ ទោះបីជារដ្ឋាភិបាលរបស់លោក Zeidan បានគំរាមគំហែងប្រើ
ប្រាស់ កំលាំងដើម្បីរាំងស្កាត់ក្តី ប៉ុន្តែនាវានេះនៅតែដឹកជញ្ជូនប្រេងចេញទៅតំបន់
សមុទ្រអន្តរជាតិ ដោយគ្មានការអនុញ្ញត្តិពីសម្ព័ន្ធក្រុមហ៊ុនប្រេងជាតិលីប៊ី។ នេះគឺជាលេស ដើម្បីចោទប្រកាន់រដ្ឋអំណាចមជ្ឈឹមពីការអន់ខ្សោយនិងធ្វើអោយលោក Ali Zeidan ត្រូវចេញពីដំណែង។
ការជំនាស់អំពីសិទ្ធិ ផលប្រយោជន៍ ជាតិសាស្ត្រ
តាំងពីពេលលោក Ali Zeidan កាន់អំណាចនាខែវិច្ឆកា ឆ្នាំ២០១២ មក រដ្ឋាភិបាល
របស់ លោកជានិច្ចកាលជួបការលំបាកសាកល្បងជាច្រើន។ លោកជាអ្នក នយោបាយ ឯករាជ្យ ទទួលបានការគាំទ្រពីកម្លាំងសេរីភាព ប៉ុន្តែលោកមិនអាចបញ្ជុះបញ្ជូលបាន
កំលាំងបានឡើយ។ ក្នុងពេលនោះ ផាគីបោះបោវ កាន់កាប់កំពងផែសំខាន់ៗទាំងអស់ដោយកំពុងទាមទារបង្កើតរដ្ឋាភិបាលស្វ័យតនៅតំបន់ភាគខាងកើតផងដែរ។
៣ឆ្នាំ ក្រោយរលកបាតុកម្មបានផ្តួលរំលំរបបរបស់ថ្នាក់ដឹកនាំ Moamer Kadhafi មក រដ្ឋាភិបាល និងរដ្ឋសភាលីប៊ី ត្រូវរងការរិះគន់កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃពីប្រជាជន។ គេចោទប្រកាន់រដ្ឋអំណាចពីបទពុករលួយនិងមិនអាចកសាងជីវភាព
រស់នៅដ៏ល្អប្រសើរសំរាប់ប្រជាជនបានឡើយ។ នាខែកុម្ភះកន្លងទៅ សេចក្ដីសម្រេច
ចិត្តក្នុងការអូសអាណត្តិនៃរដ្ឋសភាត្រូវជួបប្រទះនឹងការប្រឆាំងជំទាស់របស់ប្រជាជន
លី ប៊ីរាប់ពាន់នាក់ ហើយធ្វើអោយស្ថាប័ននីតិបញ្ញត្តិនេះត្រូវរៀបចំការបោះឆ្នោតនាថ្ងៃ
ទី ២០ កុម្ភះដើម្បីជ្រើសតាំងស្ថាប័នតាក់តែងរដ្ឋធម្មនុញ្ញថ្មី១ ដោយមានសមាជិកចំនួន ៦០ មកពីតំបន់៣ គឺ៖ Fezzan នៅភាគខាងត្បូង Tripolitania នៅភាគខាងលិច និង
Cyrenaica នៅភាគខាងកើត។ ប៉ុន្តការបោះឆ្នោតនេះជួបឧបសគ្គជាច្រើន ដោយ សារស្ថានភាពអស្ថិរភាពបានកើតមានឡើងនៅមណ្ឌលបោះឆ្នោតជាច្រើន បណ្ដា
គណបក្សនយោបាយមិនចូលរួមជាផ្លូវការ…។ល។
ចន្លោះប្រហោងសិទ្ធិអំណាចនៅលីប៊ី
នាបច្ចុប្បន្ន ទោះបីជាមានការបោះឆ្នោតដកដំណែងនាយករដ្ឋមន្រ្តី Zeidanក្តី ប៉ុន្តែ សេចក្តីសម្រេចជ្រើសតាំងប្រធានាធិបតី តាមរយៈរដ្ឋសភា ដំណើរការ បោះឆ្នោត
សកល គឺមិនទាន់កំណត់កាលបរិច្ឆេទបានឡើយ។ សាធារណមតិក៏ បានព្រមានថា ប្រសិនបើរដ្ឋសភាគ្មានការស្រុះចិត្តគំនិតក្នុងការជ្រើសតាំងអ្នក ជំនួសនាយករដ្ឋមន្រ្តី
Zeidan ពេលនោះស្ថានភាពអស្ថិរភាពនៅក្នុងប្រទេសលីបី នឹងបន្តកើតមានឡើង។
ជាច្បាស់លាស់ថា កាបោះឆ្នោតទំនុកទុកចិត្តកន្លងទៅបានឆ្លុះបញ្ចាំងពីសភាព ការណ៍អស្ថិរភាពនៅលីបី។ ការបោះឆ្នោតថ្មីនឹងមកដល់នាពេលខាងមុខ ប៉ុន្តែអនាគត់ នយោបាយរបស់ប្រទេសអាហ្វ្រិកខាងជើងនេះ ពិបាកមានស្ថិភាពយូរអង្វែងចីរភាព
ឡើយ ប្រសិនបើគ្មានការស្រុះចិត្តគំនិតផ្ទៃក្នុង។ ប្រការនេះគឺពិបាកណាស់ដោយសារ
ពេលដែលបង្កើតឡើងរដ្ឋាភិបាល១ ភាគីនានានៅលីបី មិនអាចស្រុះស្រួលអំពីផល ប្រយោជន៍បានឡើយ៕