(VOVWORLD) - បណ្តាខេត្តតំបន់ដីសណ្តទន្លេ Cuu Long កំពុង ជួបប្រទះគ្រោះរាំងស្ងួតទឹកប្រៃយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានចាត់ទុក ថា នឹងវ៉ាដាច់ឆ្នាំ ២០១៦ ទៀត។ តំបន់ជាច្រើនបានប្រកាសពីស្ថានភាពអាសន្ននិងចាត់ចែងវិធានការទប់ទល់ផងដែរ។ ចំពោះមុខស្ថានភាពពោលខាងលើ លោកនាយករដ្ឋមន្រ្តីបានស្នើដល់បណ្តាខេត្តដីសណ្ដទន្លេ Cuu Long ពង្រីកនូវ “វ៉ាក់សាំង” ដែលមានស្រាប់របស់វៀតណាម នោះគឺស្មារតីអង់អាចក្លាហានរបស់ប្រទេជាតិ ពោលគឺកាន់តែលំបាកយើងនឹងកាន់តែមានឆន្ទះមោះមុតដើម្បី ឈានទៅមុខ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយជាមួយខេត្តចំនួន ៥ នៅតំបន់ដីសណ្តរទន្លេ Cuu Long (Ben Tre, Tien Giang, Long An, Kien Giang, Ca Mau) ស្តីពីគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ (រូបថត៖ VGP/Quang Hieu) |
ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែមិនា ការជ្រាបចូលនៃទឹកប្រៃនៅក្នុងតំបន់ដីសណ្តរទន្លេ Cuu Long ត្រូវបានគេព្យាករណ៍ថា នឹងឡើងដល់កំពូលនៅពេលដែលទឹកប្រៃជ្រាបចូលដល់ដីគោកប្រមាណ ១០០ - ១១០ គីឡូម៉ែត្រ។ ការខ្វះទឹកសាប និងការជ្រាបចូលនៃទឹកប្រៃដែលប៉ះពាល់ដល់ដើមឈើហូបផ្លែនិងប្រភពទឹករបស់ប្រជាជន។
រួមជាមួយបម្រែបម្រួលអាកាសធាតុ ការឡើងកំពស់នៃនីវោទឹកសមុទ្រ រួមទាំងផលប៉ះពាល់លើធនធានទឹក គឺជាមូលហេតុចម្បងដែលនាំឱ្យមានស្ថានភាពដូចដែលបានពោលខាងលើ។
ផ្តោតការយកចិត្តទុកដាក់ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុត
ការជ្រាបចូលនៃទឹកប្រៃ ត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងនៅតំបន់ដីសណ្តទន្លេ Cuu Long តាមនោះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងធនធាននិងបរិស្ថាន និងតំបន់ពាក់ព័ន្ធនានា ដើម្បីបន្តអនុវត្តន៍អោយកាន់តែប្រសើរឡើងនូវសារាចរណែនាំរបស់លោកនាយករដ្ឋមន្រ្តី ស្តីពីវិធានការណ៍ចាំបាច់ក្នុងការការ ពារនិងទប់ទល់ជាមួយគ្រោះរាំងស្ងួត ការខ្វះទឹក ការជ្រាបចូលនៃទឹកប្រៃ និងកាត់បន្ថយការ ខូចខាតបន្ថែមទៀត ដល់ផលិតកម្មនិងធ្វើអោយជីវភាពរស់នៅមានស្ថេរភាព។
ក្រសួងធនធានធម្មជាតិនិងបរិស្ថាន និងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បន្តតាម ដាន និងព្យាករណ៍ពីប្រភពទឹកទន្លេមេគង្គលើ និងប្រភពទឹកទៅកាន់តំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីផ្តល់ព័ត៌មានទាន់ពេលវេលា ដល់ស្ថាប័នគ្រប់ជាន់ថ្នាក់។ ម្យ៉ាងវិញទៀត សម្របសម្រួលជាមួយមូលដ្ឋាន ដើម្បីវាយតម្លៃនូវស្ថានភាពបច្ចុប្បន្ននៃប្រភពទឹកក្នុងតំបន់ ដើម្បីថ្លឹងថ្លែងប្រភពទឹកសម្រាប់សកម្មភាពប្រចាំថ្ងៃនិងសកម្មភាពផលិតកម្ម។ ធ្វើយ៉ាងម៉េចដើម្បីកុំអោយគ្រួសារណាមួយ មានហានិភ័យនៃភាពអត់ឃ្លាន ខ្វះទឹកប្រើប្រាស់ ជាពិសេសគ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយតែម្តង។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “តាមរយៈរដូវប្រាំងនិងការជ្រាបចូលនៃទឹកប្រៃនៃឆ្នាំនេះ អាចដកចេញនូវពាក្យស្លោកមួយ គឺថា ថ្វីត្បិតតែជាបញ្ហាពិបាកនិងរឹតតែពិបាក ប៉ុន្តែ រដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ សេដ្ឋកិច្ចគ្រប់សមាសភាពនិងប្រជាជនទាំងមូលបានប្រមូលផ្តុំគ្នា ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ពោលគឺ យើងនឹងដោះស្រាយបញ្ហានិងដណ្តើមបានជោគជ័យជាពុំខាន។ ហេតុដូច្នេះ វ៉ាក់សាំងដែលមានស្រាប់របស់វៀតណាម គឺជាស្មារតីអង់អាចក្លាហាន ប្រជាជនយើងរួមគ្នាឆ្លងផុតរាល់ការលំបាក ពោលគឺ ការលំបាកកាន់តែខ្លាំង យើងនឹងមានឆន្ទៈកាន់តែមោះមុត ដើម្បីឈានទៅមុខ”។
ស្មារតីនៃការជំនះពុះពាររាល់ការលំបាករបស់មូលដ្ឋាន
ចំពោះមុខស្ថានភាពលំបាកដោយសារគ្រោះរាំងស្ងួតនិងការជ្រាបចូលទឹកប្រៃនោះ ខេត្ត Ca Mau បានជំរុញការផ្សព្វផ្សាយ បង្កើតការមូលមតិគ្នានិងចែករំលែកការប្រើប្រាស់ប្រភពទឹកសាបនៅក្រោមប្រឡាយដើម្បីទ្រទ្រង់ស្រូវនិងដំណាំដែលកំពុងស្ថិតនៅក្នុងដំណាក់កាលលូតលាស់។
ខេត្ត Ben Tre វិញ កំពុងផ្តោតលើការសាងសង់ទំនប់បណ្តោះអាសន្នដើម្បីទប់ទល់នឹងទឹកប្រៃនៅលើទន្លេ Ham Luong ហូរចូលស្ថានីយ៍បូមទឹក Cai Co (ឃុំ Quoi Thanh ស្រុក Chau Thanh) នៃក្រុមហ៊ុនផ្គត់ផ្គង់ទឹក Ben Tre។ ដំណោះស្រាយនេះមានគោលបំណង “ទ្រទ្រង់” គ្រួសារ អាជីវកម្ម សាលារៀន មណ្ឌលសុខភាព រាប់រយរាប់ពាន់ នៅ ២ ស្រុកគឺ Chau Thanh, Mo Cay Bac និង ទីក្រុង Ben Tre។
នៅខេត្ត Kien Giang លោកង្ Nguyen Huu Hoai Phuong នាយកក្រុមហ៊ុនផ្គត់ផ្គង់ទឹក Kien Giang បានអោយដឹងថា៖ “ខេត្តបានណែនាំឱ្យរៀបចំប្រព័ន្ធលូទឹកសាបឱ្យបានពេញ លេញបន្ថែមទៀត។ ម្យ៉ាងវិញទៀត គឺមានអណ្តូងខួងបម្រុងទុក ដើម្បីបម្រើក្នុងរដូវប្រាំងរាំងស្ងួតទឹកប្រៃ នេះគឺជាផែនការត្រៀមរៀបចំដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ទីក្រុង Rach Gia ។ ក្រៅពីនេះលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់ទឹកដោយសន្សំសំចៃផង”។
រួមជាមួយអាជ្ញាធរ ប្រជាពលរដ្ឋនៅតំបន់ដីសណ្តទន្លេ Cuu Long បានធ្វើការផ្លាស់ប្តូរការយល់ដឹងដោយចាត់ទុក គ្រោះរាំងស្ងួតទឹកប្រៃ ជាការពិតដែលត្រូវប្រឈមមុខ ដើម្បីរួមជាមួយអាជ្ញាធតំបន់ មានដំណោះស្រាយសមស្រប តាមរយៈការផ្លាស់ប្តូរវិធីសាស្ត្រផលិតកម្មនិងស្តុកទឹកសាប។ លោក Pham Van Tieu (នៅខេត្ត Vinh Long) បានអោយដឹងថា ដោយសារមានប្រព័ន្ធធារាសាស្រ្តរបស់រដ្ឋរួមជាមួយភាពម្ចាស់ការរបស់គ្រួសារ ហេតុដូច្នេះ គ្រួសារលោកមានប្រភពទឹកសម្រាប់ស្រោចយ៉ាងគ្រប់គ្រាន់។ លោក Pham Van Tieu បានអោយដឹងថែមទៀត ថា៖ “ខ្ញុំបានទុកបម្រុងប្រឡាយប្រហែល ៤ ផ្ទុកបានទឹកបានជាង ១០០ គីប ខ្ញុំស្រោចទឹក បានប្រហែល ៤-៥ ដង។ ថ្វីត្បិតតែជាទឹកបម្រុង ក៏ត្រូវពិនិត្យមើលដែរ ព្រោះ មិនដឹងថាលូបែកធ្លាយរឺអត់។ បាញ់លើដំណាំត្រូវពិនិត្យប្រចាំព្រោះខ្ញុំស្តុកទុកហើយ មិនខ្លាចជាតិប្រៃទៀតទេ”។
ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់រដ្ឋាភិបាល រួមជាមួយភាពម្ចាស់ការ ក៏ដូចជាស្មារតីអងើអាចក្លាហាននិងជំនះរាល់ការលំបាករបស់មូលដ្ឋានក៏ដូចជាប្រជាជន នោះគឺជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពបំផុត សំរាប់តំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីជំនះគ្រោះរាំងស្ងួតទឹកប្រៃ យ៉ាងខ្លាំងនៅឆ្នាំ ២០២០នេះ៕