វៀតណាម - ដៃគូដើម្បីខឿនសន្តិភាពប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ១៩ មេសា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រចាំខែមេសាឆ្នាំ ២០២១ នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំសម័យពិភាក្សាបើកចំហរជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខស្ដីពីប្រធានបទ “ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយបណ្ដាអង្គការក្នុងតំបន់ សំដៅជំរុញការកសាងទំនុកទុកចិត្ត និងកិច្ចសន្ទនាក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ”។ 
វៀតណាម - ដៃគូដើម្បីខឿនសន្តិភាពប្រកបដោយចីរភាព - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសម័យពិភាក្សាបើកចំហរជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ TTXVN)

បទសុន្ទរកថារបស់លោកប្រធានរដ្ឋនៅក្នុងសម័យពិភាក្សានេះបានលើកច្បាស់ពីសារៈសំខាន់នៃការកសាងទំនុកទុកចិត្តក្នុងទំនាក់ទំនងអន្តរជាតិ ដោយអះអាងនូវសារថា វៀតណាមគឺជាដៃគូដ៏សកម្មមួយ ដើម្បីខឿនសន្តិភាពប្រកបដោយចីរភាពផងដែរ។ នៅដើមសុន្ទរកថារបស់ខ្លួន ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថាការបង្កើតនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិគឺជានិមិត្តរូបនៃជំនឿទុកចិត្តរួមដ៏ខ្លាំងក្លា ត្រឹមត្រូវទៅលើពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិពហុភាគី។ ដោយបានកំណត់ទិសដៅពីជំនឿទុកចិត្តនេះ អង្គការក្នុងតំបន់ជាច្រើនត្រូវបានបង្កើតនិងរីកចម្រើនយ៉ាងខ្លាំងក្លា។ ហើយអាស៊ានគឺជាអង្គការក្នុងតំបន់មួយដែលត្រូវបានកសាងជាសហគមន៍មួយប្រកបដោយភាពជិតស្និទ្ធិ រចនាសម្ព័ន្ធតំបន់បើកចំហរ តម្លៃភាព បរិយាប័ន្ន និងផ្អែកលើច្បាប់។

វៀតណាមលើកដំណោះស្រាយជាច្រើន ដើម្បីកសាងទំនុកទុកចិត្ត និងទប់ស្កាត់ជម្លោះ

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ទោះបីជាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបន្តជានិន្នាការក៏ដោយ ក៏ប៉ុន្តែមនុស្សជាតិនៅតែរស់នៅក្នុងបរិយាកាសសន្តិសុខរួមជាមួយបញ្ហាប្រឈម។ លោកបានអះអាងថា៖“ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅជម្លោះបានឆក់យកជីវិតមនុស្សជិតកន្លះលាននាក់នៅទូទាំងពិភពលោក។ ក្នុងឆ្នាំ ២០២០ នៅលើពិភពលោកមានជនភៀសខ្លួនចំនួន ២០ លាននាក់ មនុស្សជាង ៥០ លាននាក់បានបាត់បង់ទីលំនៅដ្ឋានដោយសារជម្លោះ ហើយមានមនុស្សជិត ១៧០ លាននាក់ ត្រូវការជំនួយមនុស្សធម៌។ មនុស្សទាំងនេះរងការ “បំផ្លេចចោលនៅខាងក្រោយ” ដោយទាមទារការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខរបស់យើង។ រាល់បញ្ហាប្រឈមធំ ៗ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ឬជម្លោះ ព្រំដែន និងដែនដី ការប្រកួតប្រជែងភូមិសាស្ត្រយុទ្ធសាស្ត្រ គឺ តម្រូវឱ្យមានសាមគ្គីភាពអន្តរជាតិជាងពេលណាៗទាំងអស់។ ប៉ុន្តែ ជំនឿទុកចិត្តទៅវិញទៅមករបស់យើង និងនៅលើរបៀបរបបពហុភាគីគឺរងការរង្គោះរង្កើរ ដោយតម្រូវឲ្យមានការពង្រឹង តភ្ជាប់គ្នា ក្នុងនោះមានការបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ ជាមួយបណ្ដាអង្គការតំបន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរួម សំដៅទប់ស្កាត់ និងដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការកសាងទំនុកទុកចិត្តផងដែរ”។

វៀតណាម - ដៃគូដើម្បីខឿនសន្តិភាពប្រកបដោយចីរភាព - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសម័យពិភាក្សាបើកចំហរជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ TTXVN)

ដោយឈរលើមូលដ្ឋានវិភាគរាល់បញ្ហាសាកល្បង ដែលមនុស្សលោកកំពុងជួបប្រទះនោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានលើកដំណោះស្រាយនានា ដើម្បីកសាងទំនុកទុកចិត្ត និងទប់ស្កាត់ជម្លោះ។ លោកបានសង្កត់ធ្ងន់ថា៖

”យើងចាំបាច់ត្រូវលើកត្រដែតតួនាទីពហុភាគីនិយម និងបង្កើនការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ពីព្រោះថានេះគឺជាទីបង្អែក និងជាមូលដ្ឋានដ៏រឹងមាំបំផុត ដើម្បីបង្កើតជំនឿទុកចិត្ត និងជំរុញកិច្ចសន្ទនា។ ទន្ទឹមនឹងនេះ ដើម្បីទប់ស្កាត់ជម្លោះនោះ យើងត្រូវមានដំណោះស្រាយប្រកបដោយបរិយាប័ន្ន លើគ្រប់ជ្រុងជ្រោយ សំដៅដោះស្រាយដល់ឬសគល់នៃជំលោះ ដូចជា ភាពក្រីក្រ អត់ឃ្លាន និងអំពើហឹង្សា សហគមន៍អន្តរជាតិគប្បីខិតខំប្រឹងប្រែងអនុវត្តន៍របៀបវារៈ ឆ្នាំ ២០៣០ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងរាល់គំនិតផ្ដួចផ្ដើម យុទ្ធសាស្ត្រសកលស្ដីពីសន្តិសុខ និងការអភិវឌ្ឍ ដែលត្រូវបានអង្គការសហប្រជាជាតិដឹកនាំ ក៏ដូចជាផ្ដោតការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភឲ្យបានសមស្របដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែល ប្រភពធនធានមានកំហិតផងដែរ”។

ទន្ទឹមនឹងនេះ បណ្ដាអង្កការតំបន់ចាំបាច់ត្រូវមានរបៀបវារៈទូលំទូលាយ ដែលបានដាក់បញ្ជូលទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ តំបន់នូវបណ្ដាក្របខ័ណ្ឌ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតក្នុងប្លុក អំពីសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបតត្តិការរវាងក្រុមប្រឹក្សាសន្តិសុខជាមួយក្របខ័ណ្ឌនៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងយន្តការ " ព្រមានជាមុន" សម្រាប់អស្ថិរភាព។

ប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការពហុភាគីនីយកម្ម និងពិពិធកម្ម

បញ្ចប់សុន្ទរកថានៅសម័យប្រជុំនេះ ប្រធានរដ្ឋលោក Nguyen Xuan Phucបានអះអាងថា វៀតណាមទទួលបានកិត្តិយសជាលើកទី ២ ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិនេះ។ ដោយមានបំណងប្រាថ្នាស្ថាបនាប្រទេសជាតិប្រកបដោយសន្តិភាព វិបុលភាព ព្រមទាំងជាដៃគូគួឲ្យជឿទុកចិត្ត ហើយជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនោះ វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការពហុភាគីនីយកម្ម និងពិពិធកម្មទំនាក់ទំនងជំរុញសមាហរណកម្មអន្តរជាតិ ចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់ អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ។

ជាមួយនឹងបាវចនាថា “ ដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព” នោះ វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិជាមួយបណ្ដាអង្គការតំបន់ក្នុងនោះមានអាស៊ាន ឡើងកម្ពស់ថ្មីមួយ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ