(VOVWORLD) -នាថ្ងៃទី៧ ខែមិថុនា ខាងមុខ សម័យប្រជុំលើកទី ៧៣ មហាសន្និបាតអង្គការ សហប្រជាជាតិនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន ៥ អាសនៈ ដែលក្នុងនោះមានអាសនៈមួយសម្រាប់ក្រុមបណ្ដា ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ហើយវៀតណាមកំពុងជាបេក្ខជនតំណាងតែមួយគត់នៃ ក្រុមនេះ។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងតែមានឱកាសដ៏ធំធេង ដើម្បីទទួលភារកិច្ចនេះ ក៏ដូចជាក្លាយទៅជាសមាជិកដែលរួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាពពិភពលោកផងដែរ។
ជាស្ថាប័នសំខាន់មួយ ក្នុងចំណោមស្ថាប័នសំខាន់ៗទាំង ៦ នៃអង្គការសហប្រជាជាតិនោះ ក្រុមប្រឹក្សាសន្តិសុខមានភារកិច្ចសំខាន់គឺ រក្សាសុខសន្តិភាព និងសន្តិសុខអន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខមានសមាជិកចំនួន ១៥ ៖ សមាជិក អចិន្ត្រៃយ៍ចំនួន ៥ (ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក) និងសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសតាំង ២ ឆ្នាំ ម្ដង។
ដោយដើរតួនាទីដ៏សំខាន់ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ បានជាក្រុមប្រឹក្សាសន្តិសុខមានសិទ្ធិអំណាចយ៉ាងធំធេង។ រាល់សេចក្ដីសម្រេចិត្តរបស់អង្គការសហប្រជាជាតិគឺសុទ្ធតែមានលក្ខណៈចាប់បង្ខំឲ្យសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ត្រូវគោរព និងមានភារកិច្ចប្រតិបត្តិតាម។ ហេតុដូច្នេះហើយ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខមិនត្រឹមតែជា កិត្តិយសប៉ុណ្ណោះទេថែមទាំងជាឱកាសដើម្បីអះអាងនូវកិត្យានុភាពនិង ឋានៈមិនថាប្រទេសណាមួយឡើយ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
ដោយផ្អែកលើកិត្យានុភាពនិងបទពិសោធន៍ វៀតណាមមានឱកាសសុទិដ្ឋិនិយម
ពិតណាស់ថា វៀតណាមធ្លាប់ជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០០៨ - ២០០៩ និង ទទួលតំណែងជាប្រធាន ក្រុមប្រឹក្សាសន្តិសុខនា ខែកក្កដា ឆ្នាំ ២០០៨ និងខែតុលា ឆ្នាំ ២០០៩។
ដើម្បីក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនេះ វៀតណាមត្រូវទទួលបានការគាំទ្រយ៉ាងហោចណាស់គឺ ២ ភាគបី ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៩៣ នៃអង្គការសហប្រជាជាតិ។ នាខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្រុះចិត្តគំនិតអនុម័តធ្វើជាបេក្ខជនតែមួយគត់ ដើម្បីឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិសម្រាប់
អាណត្តិ ២០២០ ២០២១។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានលើកច្បាស់ថា៖
"រហូតមកដល់ពេលនេះ យើងមានឱកាសដ៏ធំធេងដើម្បីឈ្នោះឆ្នោត។វៀតណាមគឺជា បេក្ខជនតំណាងតែមួយគត់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យើងទទួលបានការគាំទ្រ និងការសន្យាជា លាយលក្ខណ៍អក្សររបស់ប្រទេសជាង ១០០ និងការគាំទ្រជាសម្លេងរបស់ប្រទេសចំនួនពី ៣០ ទៅ ៤០ ផ្សេងៗទៀត។ "។
វៀតណាមមានគោលបំណងចង់រួមចំណែកយ៉ាងសកម្មទៅក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពអន្តរជាតិ។
សេច្ដីសម្រចចិត្តឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកនេះ បានសរឲ្យឃើញថាវៀតណាមមានគោលបំណងចង់រួមចំណែកយ៉ាងច្រើនថែមទៀតទៅក្នុងការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ក្នុងការគោរពច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាជំរុញតួនាទីរបស់អង្គការសហប្រជាជាតិ និងរបៀបរបបពហុភាគី ជាពិសេសក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិផងដែរ។
នាបច្ចុប្បន្ននេះ ពិភពលោកត្រូវប្រឈមនឹងការសាកល្បងសន្តិសុខ បញ្ហាជម្លោះដ៏ស្មុគស្មាញ មហិច្ឆតា និងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងបណ្ដាប្រទេស ជាពិសេសគឺរវាងប្រទេសមហាអំណាច។ ដើម្បីដើតួនាទី ដែលពិភពលោកប្រគល់ជូននោះ វៀតណាមបានរៀបចំផែនការ សំដៅអនុវត្តន៍ភារកិច្ចនេះឲ្យបានល្អឥតខ្ចោះ។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថែមទៀតថា៖
“ក្រោយពីការបោះឆ្នោតរួចមក វៀតណាមចាំបាច់ត្រូវសុក្រឹតក្បាលមាស៊ីនទាំងក្រុមបេសកកម្មនៅទីនេះ ក៏ដូចជាស្ថានប័នក្នុងស្រុក ដើម្បីបង្កើតយន្តការសហប្រតិបត្តិការ យន្តការព័ត៌មានឲ្យទាន់ពេលវេលា និងឆាប់រហ័ស។ ទីពីរគឺ ចាំបាច់ត្រូវសិក្សាស្រាវជ្រាវអំពីរាល់បញ្ហា ដែលវៀតណាមនឹងលើកយកមក ក្នុងដំណើការចូលរួមសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិ ២ ឆ្នាំខាងមុខ”។
វៀតណាមមិនត្រឹមតែយល់ដឹងយ៉ាងច្បាស់លាស់អំពីផល់ប៉ះពាល់នៃសង្គ្រាម និងភាពចាំបាច់ក្នុងការទប់ស្កាត់សង្គ្រាមប៉ុណ្ណោះតែ ថែមទាំងជាគំរូអំពីការខិតខំប្រឹងប្រែងក្នុងការផ្សះផ្សារស្នាមរបួស និងដោះស្រាយផលវិបាកដោយសង្គ្រាមបង្កឡើងទៀតផង។ តាមរយៈបទពិសោធន៍ពីអតីតកាល សមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ឋានៈ និងតួនាទីកាន់តែកើនឡើងលើឆាកអន្តរជាតិនោះ វៀតណាមនឹងដើរតួនាទីដែលសហគមន៍អន្តរជាតិប្រគល់ជូនយ៉ាងល្អប្រើសើរថែមទៀត៕