វៀតណាម - មីយ៉ាន់ម៉ា ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធ មីយ៉ាន់ម៉ាដល់ថ្ងៃទី ១៨ ខែធ្នូ តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា លោក U Uyn Min ។ 
វៀតណាម - មីយ៉ាន់ម៉ា ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីនៃសាធារណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា លោក U Uyn Min (រូបថត៖ VGP/Quang Hiếu)

ដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ារបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិផងដែរ។ វៀតណាមនិងមីយ៉ាន់ម៉ាបានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១៧ ហើយនាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងកសាងកម្មវិធីធ្វើសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដំណាក់កាល ២០១៩ - ២០២៤ ។នេះជាឯកសារដ៏សំខាន់ ដោយតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងទស្សនវិស័យកាន់តែយូរអង្វែង និងរឹងមាំថែមទៀត។ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានអភិវឌ្ឍន៍ ដោយផ្អែកលើយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ អនុវត្តបនីយកម្មរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ហើយស្វែងរកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី សមស្របនឹងរាល់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សមស្របនឹងសន្ធិសញ្ញាស្និទ្ធិស្នាល និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងបទដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាគោរពច្បាប់ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ភាគីនីមួយៗ។ ក្រៅពីយន្តការសហប្រតិបត្តិការដែលមានស្រាប់ដូចជាគណៈកម្មាធិការ សហប្រតិបត្តិការចម្រុះ អនុគណៈកម្មាធិការសហប្រតិបត្តិការពាណិជ្ជកម្ម ពិគ្រោះយោបល់នយោបាយ នោះ ការបង្កើតបណ្ដាយន្តការសហប្រតិបត្តិការថ្មីក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ ក៏បានរួមវិភាគទានយ៉ាងធំធេងទៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ នោះគឺ ការបង្កើតសមាគមមិត្តភាពម៉ាណម៉ា - វៀតណាម និងក្លឹបសហគ្រាសវៀតណាមនៅមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ ការដែលសហគ្រាសកងទ័ពនៃប្រទេសទាំងពីរបានចូលរួមទៅក្នុងគម្រោងសាជីវកម្ម ទូរគមនាគមន៍ Mytel ជាដើម ក៏កំពុងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីផងដែរ។

ដៃគូដ៏ជ្រាលជ្រៅ

ជាមួយនឹងក្របខ័ណ្ឌទំនាក់ទំនងថ្មី ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការ  វិនិយោគ ត្រូវបានផ្តោតការយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីគិតត្រឹមខែតុលាឆ្នាំ ២០១៩ ត្រូវបានប៉ាន់ប្រមាណសម្រេចបានទឹកប្រាក់ចំនួន ៧៩០ លានដុល្លារអាមេរិក ដែលកើនឡើងជាង ៩,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ នាបច្ចុប្បន្ន ទុនវិនិយោគរបស់វៀតណាមមានជាង ២,១០០ ពាន់លានដុល្លារអាមេរិកដោយមានគម្រោងចំនួន ២៥ ដែលឈរនៅលំដាប់ទី ៧ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៥០ ដែលវិនិយោគនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

ក្នុងវិស័យកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ កងទ័ពនៃប្រទេសទាំងពីរបានអនុវត្តខ្លឹមសារសហប្រតិបត្តិការថ្មីជាច្រើនដូចជា៖ ជួប្រាស្រ័យមិត្កភាពនាយទាហានវ័យក្មេង ការបណ្តុះបណ្តាលភាសាវៀតណាមនិងមីយ៉ាន់ម៉ា , ពេទ្យយោធា ឧស្សាហកម្មការពារជាតិនិងបង្កើនការគ្រប់គ្រងព្រំដែន ប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធជាដើម ។ លើសពីនេះទៀតវិស័យសហប្រតិបត្តិការផ្សេងទៀតក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងគឺកសិកម្ម ឧស្សាហកម្មធុនស្រាល អប់រំ ព័ត៌មាននិងកីឡាជាដើម។

 អនាគតប្រកបដោយនិរន្តរភាព

វៀតណាមនិងមីយ៉ាន់ម៉ាគឺជាមិត្តភក្តិប្រពៃណី និងជាដៃគូដែលអាចជឿទុកចិត្តបាននៅក្នុងអាស៊ាន ក៏ដូចជាក្នុងក្របខ័ណ្ឌនៃវេទិកាក្នុងតំបន់និងអន្តរជាតិ។ នៅក្នុងជំនួបពិភាក្សាជាន់ខ្ពស់នានាតាំងពីមុនមក ភាគីមីយ៉ាន់ម៉ាបាន  សំដែងនូវបំណងចង់សិក្សារៀនសូត្រនិងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចការច្នៃប្រឌិតនិងការធ្វើកំណែទម្រង់បើកចំហរពីភាគីវៀតណាមផងដែរ។ នេះជាចំណុចអំណោយផលសម្រាប់វៀតណាមដើម្បីបន្តអនុវត្តនិងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយមីយ៉ាន់ម៉ា។ ហេតុដូច្នេះហើយ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ាលើកនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងមីយ៉ាន់ម៉ាលើវេទិកា        អន្តរជាតិ និងវេទិកាពហុភាគី ដ៏ដូចជាបញ្ហានានាក្នុងតំបន់និងអន្តរជាតិផងដែរ។ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទាំងនេះ នឹងជួយឱ្យវៀតណាមបំពេញភារកិច្ចកាន់តែប្រសើរឡើងក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២០-២០២១ ។

ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានផ្សាយសារយ៉ាងមុតមាំថាវៀតណាមបាននិងកំពុងបន្តធ្វើជាដៃគូគួរឲ្យជឿទុកចិត្ត និងចែករំលែកយ៉ាងជ្រាលជ្រៅជាមួយរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា។ ការសិក្សារៀនសូត្រនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកមិនត្រឹមតែជួយឱ្យប្រទេសទាំងពីរអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងបង្កើនការជឿទុកចិត្តដែលធ្វើឱ្យទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងស្អិតរមួតថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ