វៀតណាម-កម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាម-កម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan  Phuc នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៦។ ដំណើរទស្សនកិច្ច
នេះបានអះអាងនូវការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺពង្រឹងនិង ពង្រីក
ដោយឥតឈប់ឈរនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីនិង កិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាផងដែរ។

        ទំនាក់ទំនងរវាងវៀតណាមជាមួយកម្ពុជាមានតាំងពីយូរណាស់មកហើយ ភាព
 ជិតស្និទ្ធនៃភូមិសាស្រ្តរួមទាំងមានលក្ខណៈស្រដៀងគ្នានៃខឿនវប្បធម៌ក៏ដូចជាផល
 ប្រយោជន៍រួមនោះ ជាកត្តាបង្កើតឡើងទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំង
ពីរ។ នាបច្ចុប្បន្នទាំងវៀតណាមនិងកម្ពុជា សុទ្ធតែអនុវត្តគោលនយោបាយកិច្ចការ
បរទេសបើកទូលាយ ពហុបែប ពហុភាគី ហើយផ្តោតសំខាន់ពិសេសទៅលើការ
ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់
 វិស័យរវាងប្រទេសទាំងពីរ។

        ជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ

        ដោយការប្តេជ្ញានិងខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ នាប៉ុន្មានឆ្នាំកន្លងទៅ 
 ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជាមានការអភិវឌ្ឍន៍
យ៉ាងជ្រាលជ្រៅលើគ្រប់វិស័យ រួមចំណែកបង្កើតឡើងបរិយាកាសសន្តិភាព ស្ថិរភាព
 យូរអង្វែងដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅធានាឯករាជ្យ អធិបតេយ្យ
ភាពរបស់ប្រទេសនីមួយៗ។ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានកំណត់
ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិ
បត្តិការលើគ្រប់វិស័យ និរន្តភាពយូរអង្វែង”។

        នាពេលកន្លងទៅ ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់របស់វៀតណាមនិងកម្ពុជា នៅ
រក្សាបានការផ្លាស់ប្តូរគណៈប្រតិភូ តាមនោះពង្រឹងបានការជឿទុកចិត្តគ្នារវាងថ្នាក់
ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ ហើយកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋ
កិច្ចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ វៀតណាមជាវិនិយោគិនឈរលំដាប់
ថ្នាក់ទី៥ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង៥០ដែលធ្វើការវិនិយោគចូល
កម្ពុជាដោយទុនចុះបញ្ជីជិត៣ពាន់លានដុល្លាអាមេរិក។ រីឯកម្ពុជាមានគំរោងការ
 វិនិយោគនៅវៀតណាមចំនួន១២មានសុពលភាពដោយទុនចុះបញ្ជីជាង៥៤លាន
ដុល្លាអាមេរិក។ សកម្មភាពរបស់វៀតណាមគឺគ្របដណ្តប់លើវិស័យទាំង១៥របស់
កម្ពុជាផងដែរ។

        វៀតណាមជាដៃគូពាណិជ្ជកម្មឈរលំដាប់ទី៣របស់កម្ពុជា។​រហូតដល់ខែតុលា
 ឆ្នាំ២០១៦ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានជិត២,៤ពាន់លានដុល្លារអាមេរិក
  ក្នុងនោះ តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកម្ពុជាទទួលបាន១,៨ពាន់លាន
 ដុល្លាអាមេរិក។ លើវិស័យទេសចរណ៍ ក្នុងឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរវៀតណាម
 ទៅទស្សនានៅកម្ពុជាទទួលបានចំនួន១លាននាក់ (កើន៩,៩%)​ខណៈដែលភ្ញៀវ
ទេសចរកម្ពុជាមកទស្សនាវៀតណាមមានចំនួន២១០.០០០នាក់។​ក្នុងរយៈពេល១០
ខែដើមឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរកម្ពុជាមកវៀតណាមនិងភ្ញៀវទេសចរវៀត
ណាមទៅកម្ពុជាវិញទទួលបានកំណើនគួរឲ្យកត់សម្គាល់។ ទន្ទឹមជាមួយគ្នានោះ
 យន្តការសហប្រតិបត្តិការទ្វេភាគីមួយចំនួននៅបានរក្សាជាប្រចាំ។

        បង្កើននិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ

        កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិបានបង្កើន ភាគីទាំងពីរបានរួម
 សហការជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន ដោះស្រាយរាល់បញ្ហាកើតមានឡើងតាម
 ព្រំដែន រក្សាល្អការយាមល្បាតរួមលើសមុទ្រ និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុង​
ការរុករកនិងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជន ស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតក្នុង
 សង្គ្រាមនៅកម្ពុជា។ ភាគីទាំងពីរក៏បានខំប្រឹងប្រែងបំពេញការងារខ័ណ្ឌសីមានិង​
 បោះបង្គោលព្រំដែនដីគោកនាពេលខាងមុខ។

        ឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អប្រសើនោះ ដំណើរទស្សនកិច្ចវៀតណាម
របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែនលើកនេះគឺសំដៅពង្រឹងនិងពង្រីក
ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងវៀតណាមនិងកម្ពុជា។​នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំវៀតណាមនិង
កម្ពុជាជូនដំណឹងឲ្យគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសនីមួយៗ និងផ្លាស់ប្តូរ
យោបល់លើបញ្ហាមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគី។​ដំណើរទស្សនកិច្ចនេះនឹងនាំ
ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ