វៀតណាម-កម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWorld)-វៀតណាមនិងកម្ពុជា មានទំនាក់ទំនងជាប្រពៃណីតាំងពីយូរលង់
ណាស់មក​ហើយ។​នាថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៧ ប្រទេសទាំងពីរ បានបង្កើតទំនាក់
ទំនង​ការទូតជាផ្លូវការ គូសសញ្ញាទំព័រប្រវត្តិសាស្រ្តថ្មីក្នុងទំនាក់ទំនងជាអ្នកជិត
ខាង។ តាំងពីនោះមក ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីក
ដោយឥតឈប់ឈរនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

វៀតណាម-កម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ប្រធានរដ្ឋសភាកម្ពុជា សម្តេចហេង សំរិន (រូបថតៈ TTXVN)

    ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ

        លើវិស័យនយោបាយ បណ្តាដំណើទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល នៃប្រ
ទេសទាំងពីរបានអនុវត្តន៍ជាប្រចាំ។ នាចុងឆ្នាំ២០១៣កន្លងទៅ នាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចហ៊ុនសែន បានជ្រើសរើសវៀតណាមជាប្រទេសដំបូងបង្អស់ក្នុងដំណើរទស្សន
កិច្ចរបស់ខ្លួន ក្រោយពីបានតែងតាំងឡើងវិញជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលព្រះរាជា
ណាចក្រកម្ពុជាអណាត្តិទី៥។ បន្ទាប់មក នាដើមឆ្នាំ២០១៤ នាយករដ្ឋមន្រ្តីរដ្ឋាភិ
បាលវៀត ណាមលោក Nguyen Tan Dung បានអញ្ជើញទៅបំពេញទស្សនកិច្ចកម្ពុជា
ក្នុង ដំណើរទស្សនកិច្ចដើមដំបូងរបស់លោកក្នុងឆ្នាំ២០១៤។

            ពីដើមឆ្នាំ២០១៤មក វៀតណាមនិងកម្ពុជាបានរៀបចំសកម្មភាពជាច្រើន
សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
ប៉ុលពតនៅកម្ពុជា (ថ្ងៃទី៧មករា) ជាថ្ងៃដែលប្រជាជននៃប្រទេសទាំងពីររួមគ្នាវាយ
ផ្តួលរំលំ របបប្រល័យពួជសាសន៍ប៉ុលពត សង្គ្រោះប្រទេសជាតិ។

        លើវិស័យសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរបន្តមានការរីកចំរើនជាច្រើន ដូចជា៖តំលៃប្រាក់ពាណិជ្ជកម្មទ្វេ
ភាគីក្នុងឆ្នាំ ២០១៣ ទទួលបាន៣៥ពាន់លានដុល្លារអាមេរិក។ វៀតណាមមានគំ
រោងការណ៍វិនិយោគចំនួនជាង១០០គំរោងនៅកម្ពុជាដោយផ្តោតសំខាន់ ទៅ លើ
វិស័យមួយចំនួន ដូចជា ដាំដំណាំឧស្សាហកម្ម រុករកផលរ៉ែ អភិវឌ្ឍន៍ប្រភព អគ្គិសនី
ធនាគារ ហិរញ្ញវត្ថុជាដើម។

វៀតណាម-កម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 2
សម្តេចហ៊ុនសែន បានជ្រើសរើសវៀតណាមជាប្រទេសដំបូងបង្អស់
ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ក្រោយពីបានតែងតាំងឡើងវិញ
ជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាអណាត្តិទី៥

        រួមជាមួយនោះ កិច្ចសហប្រតិបត្តិការសន្តិសុខ ការពារប្រទេសរវាងប្រទេស
ទាំងពីរ មាន ការកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺ ភាគីទាំងពីរបានរួមសហការ
យ៉ាងស្អិតរមូត ផ្លាស់ប្តូរព័ត៍មាន ដោះស្រាយរាល់បញ្ហាកើតមានឡើងនៅតំបន់
ព្រំដែន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល រក្សាការយាមល្បាត
រួមលើសមុទ្រ ក៏ដូច ជាសហប្រតិបត្តិការដ៏ស្អិតរមូត ក្នុងការងាររុករក ជិកគាស់ និង
ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិ​ធាតុរបស់កងទ័ពស្មគ្រចិត្តវៀតណាមដែលពលីជីវិតក្នុង
សង្គ្រាមនៅកម្ពុជា។ ការងារ សំខាន់១ ក្នុងការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន
វៀតណាម កម្ពុជា ក៏ត្រូវបានភាគីទាំងពីរ លាតត្រដាងអនុវត្តន៍យ៉ាងសកម្ម។ប្រធាន
រដ្ឋសភាកម្ពុជា​ សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន  បានវាយតំលៃថា៖
           “ វៀតណាមកម្ពុជា ជានិច្ចកាលខំប្រឹងប្រែងកសាងទំនាក់ទំនងដ៏ល្អប្រសើរ 
សហប្រតិបត្តិការលើគ្រប់វិស័យ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើឆាកអន្តរ
ជាតិ។ ក្នុងអាណត្តិកន្លងទៅ កម្ពុជានិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងកសាងខ្សែផ្លូវព្រំដែនលើដីគោក និងកសាងទំនាក់ទំនងសហប្រតិបត្តិការ
សេដ្ឋកិច្ចកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”

       កិច្ចសហប្រតិបត្តិការរដ្ឋសភាជាកាណាល់សំខាន់ក្នុងទំនាក់ទំនងនៃ
ប្រទេសទាំងពីរ

        ក្នុងទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យ ការផ្លាស់ប្តូរគណៈប្រតិភូ ជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋសភានៃប្រទេសទាំងពីរ និងរដ្ឋអំណាច តំបន់របស់កម្ពុជាជាមួយវៀតណាម ទទួលបានលទ្ធផលជាច្រើនគួរឲ្យគត់
សម្គាល់។ ជាពិសេស គឺរដ្ឋសភានៃប្រទេសទាំងពីរបានរៀបចំសន្និសីទសំខាន់ៗ
ជាច្រើន ដោយ មានការគាំទ្រគ្នាទៅវិញទៅមកឲ្យស្របទៅនឹងទស្សនៈ គោជំហរ
របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ។ សម្តេចហេង សំរិនបានមានប្រសាសន៍
ថែមទៀតថា៖

        “រដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈដឹកនាំជាន់ខ្ពស់  ថ្នាក់ដឹកនាំ នៃបណ្តាគណៈកម្មការជំនាញ និងក្រុមសមាជិកសភា សំដៅបើកចេញ ឱកាស សម្រាប់រដ្ឋសភានៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មាន
ដើម្បី ផលប្រយោជន៍របស់ប្រទេសជាតិក៏ដូចជារបស់ប្រជាជននៃប្រទេស ទាំង
ពីរកម្ពុជា-វៀតណាម។ ក្នុងអាណត្តិកន្លងទៅ រដ្ឋសភានៃប្រទេសទាំងពីរបាន ព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភាទាំង
ពីរ។ នោះជាឯកសារសំខាន់ ដើម្បីភាគីទាំងពីររួមគ្នាខំប្រឹងប្រែង ពង្រឹងនិងពង្រីក
ទំនាក់ទំនងមិត្តភាព សាមគ្គី សហប្រតិបត្តិការ និង អភិវឌ្ឍន៍ដោយចីរភាព”។

        ឆ្លងកាត់វិបត្តិប្រវត្តិសាស្រ្តជាច្រើន ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ
វៀត ណាមនិងកម្ពុជាកំពុងបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ដំណើរ
ទស្សន កិច្ចលើកនេះរបស់សម្តេច ហេងសំរិន បន្តអះអាងនូវការយកចិត្តទុកដាក់
ជាពិសេស ទៅលើទំនាក់ទំនងវៀតណាម កម្ពុជា ជម្រុញទំនាក់ទំនងសាមគ្គីភាព
មិត្តភាព រវាង ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំនាពេលខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ