(VOVworld)-សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម មានការកែ តម្រូវអំពីគោលដៅយុទ្ធសាស្ត្រ។មុននេះ គោលដៅដែលបានដាក់ចេញគឺដល់ឆ្នាំ
២០២០ នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត ។ ប៉ុន្តែបច្ចុប្បន្នគោលដៅនេះ ត្រូវបានកែតម្រូវឲ្យក្លាយទៅជា ការកសាងគ្រឹះស្ថាន
រឹងមាំដើម្បីនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបយ៉ាងឆាប់ៗ ។
គោលដៅដែលបក្សកុម្មុនិស្តវៀតណាមដាក់ចេញនៅមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី៧នាឆ្នាំ១៩៩១ គឺវៀតណាមនឹងក្លាយទៅជាប្រទេសឧស្សា ហកម្មទំនើបជាសារវ័ន្តនាឆ្នាំ២០២០ ប្រហែលជាមិនបានសម្រេចនៅឡើយ។ មូលហេតុគឺដោយសារ វៀតណាមមិនទាន់អនុវត្តរួចរាល់នូវការរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញ ដោយនៅរក្សារូបសណ្ឋានកំណើនហួសសម័យ មិនសម ស្របនឹងដំណាក់កាលប្រគួតប្រជែងធ្វើសមាហរណកម្មផងដែរ។
ឆ្លៀតយករាល់ឱកាសសម្រាប់ការអភិវឌ្ឍន៍
បណ្ឌិត Tran Du Lich ជំនាញការសេដ្ឋកិច្ច សមាជិកសភានីតិកាលទី១៣ បានលើកឡើងឱកាសចំនួន២ដែលវៀតណាមត្រូវឆ្លៀតយកដើម្បីនាំខឿន សេដ្ឋកិច្ចទទួលបានផ្លែផ្កាក្នុងដំណាក់កាលខាងមុខ។ នោះគឺបរិយាកាសម៉ាក្រូ សេដ្ឋកិច្ចស្ថិរភាពជាបង្គួរ និងលក្ខណៈធ្វើសមាហរណកម្មក៏ដូចជាឋានៈរបស់ វៀតណាមកាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ៖
“ពិនិត្យលើជ្រុងជ្រោយសក្តានុភាពនិងឋានៈវិញ យើងអាចធ្វើបានល្អជាង ទៀតនូវដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងរយៈ៥ឆ្នាំខាងមុខ ដើម្បីជម្រុញ យ៉ាងឆាប់បំផុតដំណើរការ ឧស្សាហូបនីយកម្មប្រទេសជាតិ។ ខ្ញុំចាត់ទុកថា មាន បញ្ហាមួយចំនួនដែលមហាសន្និបាតលើកទី១២ក៏បានដាក់ចេញដែលក្នុងនោះ មានការប្រមូលផ្តុំប្រភពកម្លាំងពលំក្នុងប្រទេសហើយយើងត្រូវប្រើប្រាស់ប្រភព
នេះប្រកបដោយប្រសិទ្ធិភាពជាងទៀត”។
បណ្ឌិតសេដ្ឋកិច្ច Pham Gia Minh អគ្គលេខាធិការរង សមាគមទំនាក់ទំនង ជាមួយជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា ត្រូវកំណត់បទដ្ឋាននៃប្រទេស ឧស្សាហកម្មតាមទិសទំនើបយ៉ាងដូចម្តេច ហើយផ្តោតទៅលើបទដ្ឋានឆ្លុះបញ្ជាំង សមត្ថភាពអភិវឌ្ឍន៍នូវខឿនសេដ្ឋកិច្ចនិងសង្គមកិច្ច។ បណ្ឌិត Pham Gia Minh ក៏
បានអះអាងថា ត្រូវកសាងរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិង រចនាសម្ព័នពលកម្ម ឲ្យបានសមស្របដោយពង្រីកប្រៀបខ្លាំងទិន្នផលពលកម្មនិងមានការប្រគួត
ប្រជែងខ្ពស់។
“វៀតណាមគប្បី កសាងតំបន់បំរើទីផ្សាតាមរូបសណ្ឋានរបស់កូរ៉េខាងត្បូង
តៃវ៉ាន់ឬសឹង្ហបុរី។ យើងរៀនសូត្រពីគេ ប៉ុន្តែឈរលើកលក្ខណៈរបស់ខ្លួន ដើម្បី កាត់បន្ថយចំនួនបុគ្គលិកស៊ីប្រាក់ខែដោយប្រយោល។ហើយចំនួនបុគ្គលិកក្នុង
ក្របខ័ណ្ឌរដ្ឋ ត្រូវទទួលបានចំណូលសមស្របដែលពួកគេបង្កើតឡើងផលិត
ផល ផ្ទាល់សម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច។ យើងធ្វើសមាហរណកម្មកាន់តែ
ស៊ីជម្រៅគឺជារូបមន្តជោគជ័យជាទិន្នផលពលកម្មតែប៉ុណ្ណោះ”។
មនុស្សជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍន៍
ក្រឡែកមើលលើជ្រុងជ្រោយមួយទៀត សាស្ត្រាចា្យ គ្រូបង្រៀងប្រជាជន
Vu Duong Ninh នៅសកលវិទ្យាល័យជាតិហាណូយបានចាត់ទុកថា ៖ ប្រសិន
បើចងកសាង សង្គមឧស្សាហកម្មគឺត្រូវមានធនធានមនុស្សសមស្របនឹងខឿន
ផលិតកម្មឧស្សា ហកម្ម។ ជាក់ស្តែងគឺមនុស្សត្រូវមានវិន័យខ្ពស់ក្នុងផលិតកម្ម
និងក្នុងជីវភាពរស់ នៅ។ លោក Vu Duong Ninh បានឲ្យដឹងថា៖
“ប្រសិនបើចង់ឈានឡើងសង្គមឧស្សាហកម្មមួយ ត្រូវកសាងមនុស្សមាន ឥរិយាបទឧស្សាកម្ម។ សំខាន់បំផុតគឺវិន័យក្នុងការផលិតកម្មផង និងជីវភាពរស់
នៅផង។ ចង់ឈានឡើងសង្គមឧស្សាហកម្មមួយ ក៏ត្រូវកសាងមនុស្សឲ្យមានការ
តិះរិះ មានរបៀបរស់នៅតាមសង្គមឧស្សាហកម្មដែលមុនបង្អស់ត្រូវចេះវិន័យ”។
ដើម្បីធានាថាអនុវត្តប្រកបដោយជោគជ័យរាល់គោលដៅដែលបានដាក់
ចេញ បក្សកុម្មុនិស្តវៀតណាមបានកែតម្រូវ ពេលវេលាពីចំណុច “ដល់ឆ្នាំ២០២០”
ឲ្យក្លាយទៅជាការ “ឆាប់សម្រេច”។ ការកែតម្រូវនេះគឺត្រូវសម្រេចបានគោលដៅ
ចំនួន២ គឺកែប្រែពេលវេលាឲ្យស្របនឹងស្ថានភាពជាក់ស្តែងផង និងរក្សាដដែល គោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបផង ដើម្បីបក្សទាំង
មូល ប្រជាជនទាំងមូលបន្តការខំប្រឹងប្រែងឈានទៅមុខ៕