(VOVworld)-សិក្ខាសាលា “គណៈកម្មាធិការទទួលបន្ទុកបណ្តាបញ្ហាសង្គមរបស់រដ្ឋ
សភាជាមួយនឹងគោលនយោបាយ ច្បាប់ ជម្រុញវឌ្ឍនភាពនិងយុត្តិធម៌សង្គម”
បាន រៀបចំឡើងក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និង២៧មិថុនានៅទីក្រុងហាណូយ
ក្នុងឱ កាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតគណៈកម្មាធិការទទួលបន្ទុកបណ្តា
បញ្ហាសង្គម ថ្ងៃទី២កក្កដា១៩៧៦-ថ្ងៃទី២កក្កដា២០១៦។ សិក្ខាសាលានេះសរឲ្យ
ឃើញថា រយៈ ពេល៤០ឆ្នាំកន្លងទៅ គណៈកម្មាធិការទទួលបន្ទុកបណ្តាបញ្ហា
សង្គមរបស់រដ្ឋសភា បានអះអាងនូវតួនាទីសេនាធិការនិងរួមចំណែកជាក់ស្តែង
ចូលក្នុងសមិទ្ធិសំខាន់ៗ នៃការអនុវត្តគោលនយោបាយនៅវៀតណាម។
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan |
ក្នុងសម័យប្រជុំទី១ រដ្ឋសភាវៀតណាមនីតិកាលទី៦ រដ្ឋសភាបានអនុម័តនូវ
សេច ក្តីសម្រេចចិត្ត ស្តីពីការបង្កើតបណ្តាគណៈកម្មាធិការបស់រដ្ឋសភា ក្នុងនោះ
មានគណៈ កម្មាធិការសុខាភិបាលនិងសង្គម ជាអង្គការដលមរបស់គណៈកម្មាធិ
ការទទួលបន្ទុកបណ្តា បញ្ហាសង្គមបច្ចុប្បន្ន។ គណៈកម្មាធិការនេះបានរួមចំណែក
សកម្មក្នុងការកសាងប្រព័ន្ធ គោលនយោបាយ ច្បាប់សង្គម រួមមានវិស័យពលកម្ម
ការងារធ្វើ សន្តិសុខសង្គម ថែទាំ សុខភាព ចំនួនប្រជាជន និងគោលនយោបាយ
សម្រាប់ជនមានគុណូបការៈរួមទាំង គោលនយោបាយជម្រុញសមភាពភេទទៀត
ផង។
ជម្រុញនូវតម្លៃវឌ្ឍនភាពនិងយុត្តិធម៌សង្គមដើម្បីមនុស្ស
គោលដៅសម្រាប់គោលនយោបាយសង្គមនៅវៀតណាមសុទ្ធតែសំដៅកសាង
អភិវឌ្ឍន៍និងនាំមកនូវជីវភាពសម្បូរធូរធារនិងសុភមង្គលជូនដល់មនុស្សគ្រប់រូប។
ពីបណ្តា ក្រមច្បាប់ និងបញ្ញត្តិដំបូងដូចជា ច្បាប់ការពារសុខភាពរបស់ប្រជាជន
បទបញ្ញត្ត គាំពារពលកម្ម គណៈកម្មាធិការទទួលបន្ទុកបណ្តាបញ្ហាសង្គមនិងរដ្ឋ
សភាវៀត ណាមគ្រប់សម័យកាល កសាងបាននូវប្រព័ន្ធច្បាប់ជំនាញសម្រាប់កែប្រែ
នូវវិស័យសង្គមមួយចំនួន។តាំងពីពេលចាប់ផ្តើមបុព្វហេតុផ្លាស់ប្តូរថ្មីមក វៀតណាម
ក៏បាន ផ្តោតការយកចិត្តទុកដាក់មានចរិតលក្ខណៈយុទ្ធសាស្ត្រទៅលើការដោះ
ស្រាយរាល់ បញ្ហាសង្គម។ គោលដៅនិងខ្លឹមសារនៃគោលនយោបាយសង្គមដែល
គណៈកម្មាធិការ ទទួលបន្ទុកបណ្តាបញ្ហាសង្គមធ្វើសេនាធិការបានមានការបោះជំ
ហានយ៉ាងខ្លាំង។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
អះអាងថា៖
“គណៈកម្មាធិការបានធ្វើជាអធិបតីការពិនិត្យក្រមច្បាប់ជាច្រើន ដាក់ជូនរដ្ឋសភា
និង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានូវរបាយការណ៍អធិប្បាយ របាយការឃ្លាំ
មើលជា ច្រើន ព្រមទាំងសំណើរផ្ទាល់ទាក់ទិនទៅនឹងជីវភាពរស់នៅរបស់ប្រជា
ជនអំពីគោល នយោបាយអាទិភាពសម្រាប់ជនមានគុណូបការៈ ការងារធ្វើ ធានា
រ៉ាប់រង សមភាព ភេទជាដើម។ ជាពិសេស គណៈកម្មាធិការបានដឹកនាំក្រុមសមា
ជិការសភាធ្វើ សកម្មភាពប្រកបដោយប្រសិទ្ធិភាពផងដែរ”។
|
លោកស្រី Nguyen Thi Hoai Thu អតីតប្រធានគណៈកម្មា ធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភានីតិកាលទី១១ |
ដោយឡែកក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៣ គណៈកម្មាធិការទទួលបន្ទុក
បណ្តាបញ្ហាសង្គម បានខំប្រឹងប្រែងអនុវត្តនូវការងារជាច្រើនលើគ្រប់វិស័យ បំពេញ
ល្អនូវមុខងារ ភារកិច្ចតាមការកំណត់របស់ច្បាប់ រួមចំណែកចូលក្នុងការផ្លាស់ប្តូរថ្មី
លើកកំពស់គុណភាពនិងប្រសិទ្ធិភាពនៃសកម្មភាពរបស់គណកម្មាធិការនិងរបស់
រដ្ឋ សភា។ ក្នុងសកម្មភាពឃ្លាំមើល គណៈកម្មាធិការបានជួយរដ្ឋសភា គណៈកម្មា
ធិការ អចិន្ត្រៃយ៍រដ្ឋសភា អនុវត្តការឃ្លាំមើលកំពូលក្នុងការអនុវត្តគោលនយោបាយ
ច្បាប់ អំពីការធានារ៉ាប់រង គោលនយោបាយកាត់បន្ថយភាពក្រីក្រជាដើម។តាម
នោះ គណៈ កម្មាធិការបានរួមចំណែកសាងនូវគោលនយោបាយសំខាន់ៗ ដូចជា
គោលនយោបាយ ឥណទានអនុគ្រោះ គោលនយោបាយបញ្ចូនពលករទៅធ្វើការ
នៅបរទេសតាមកិច្ច សន្យានិងគោលនយោបាយមួយចំនួនទៀត។
ឆ្លៀតយករាល់ប្រភពកម្លាំងសំដៅនាំគោលនយោបាយឈានចូលជីវភាព
រស់នៅជាក់ស្តែង
ដោយការស្វាហាប ច្នៃប្រឌិត និងពង្រីកបញ្ញាសមូហភាពនិងមានការផ្លាស់
ប្តូរ ថ្មីដោយឥតឈប់ឈរនោះ គណៈកម្មាធិការទទួលបន្ទុកបណ្តាបញ្ហាសង្គម
បានរួម ចំណែគសកម្មចូលក្នុងដំណើរការផ្លាស់ប្តូរថ្មី ពង្រីកលទ្ធិប្រជាធិបតេយ្យ
នៃសកម្មភាពរបស់រដ្ឋសភា និងបន្សល់ទុកនូវចំណាប់អារម្មណ៍សំខាន់ជាច្រើន
ក្នុងសកម្មភាពរបស់រដ្ឋសភាវៀតណាម។ មិនត្រឹមតែដាក់ជូនរដ្ឋសភានូវគំនិតច្នៃ
ប្រឌិតថ្មីៗអំពីច្បាប់និងចងក្រង ដាក់ជូនរដ្ឋសភាអនុម័ត នូវសេចក្តីព្រាងច្បាប់
ប៉ុណ្ណោះទេ គណៈកម្មាធិការថែមទាំងដើរជួរមុខក្នុងបណ្តា សកម្មភាពរៀបចំ
សម័យដោះសារ សកម្មភាពរួមបញ្ចូលបញ្ហាសមភាពភេទ និងបើក ទូលាយទំ
នាក់ទំនងសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសកម្មភាពជំនាញរបស់ គណៈ
កម្មាធិការទៀតផង។ លោកស្រី Nguyen Thi Hoai Thu អតីតប្រធានគណៈកម្មា
ធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភានីតិកាលទី១១បានចាត់ទុកថា៖
“មេរៀននិងបទពិសោធន៍ដែលយើងខ្ញុំទទួលបាននោះគឺត្រូវការពារឲ្យបានគំនិត
គោលដោយឈរលើមូលដ្ឋានជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំង
ទទួលយក មតិយោបល់នានាទៀតផង។ យើងខ្ញុំចាត់ទុកថា នោះប្រៀបដូចជា
ដែកគោលមួយត្រូវបោះឲ្យជាប់”។
ជម្រុញវឌ្ឍនភាព យុត្តិធម៌សង្គមតាមរយៈការកសាងគោលនយោបាយ
បានរួម ចំណែកលើកកំពស់តួនាទីរបស់គណៈកម្មធិការទទួលបន្ទុកបញ្ហាសង្គម
របស់រដ្ឋសភា វៀតណាមនារយៈពេល៤០ឆ្នាំកន្លងទៅ។ប្រការនេះ រួមចំណែក
សកម្មចូលក្នុងការ ជម្រុញតម្លៃយុត្តិធម៌និងវឌ្ឍនភាពសង្គមក្នុងសម័យកាលវៀត
ណាមជម្រុញឧស្សាហូ បនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិនិងធ្វើ
សមាហរណកម្មអន្តរជាតិ៕