វៀតណាមខិតខំធ្វើសមាហរណកម្មអន្តរជាតិពេញលេញ
THU HOA -  
(VOVWORLD) -ក្នុងដំណើរការធ្វើសមាហ រណកម្មអន្តរជាតិ ការងារកិច្ចការបរទេសរបស់ វៀត ណាមពីដើមឆ្នាំរហូតមកដល់ពេលនេះ ត្រូវបានអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធ ភាព រួមចំណែកសកម្មបម្រើគោលដៅកិច្ចការបរទេស “ធានាផលប្រយោជន៍ខ្ពង់ខ្ពស់ របស់ប្រទេសជាតិ”។ មិនត្រឹមតែមានការតភ្ជាប់កាន់តែស៊ីជម្រៅជាមួយការវិវឌ្ឍន៍ របស់ពិភព លោកប៉ុណ្ណោះទេ ការងារកិច្ចការបរទេសថែមទាំងរួមចំណែកនាំឋានៈ របស់វៀតណាមកាន់តែមានកិត្យានុភាពលើឆាកអន្តរជាតិ។
វៀតណាមខិតខំធ្វើសមាហរណកម្មអន្តរជាតិពេញលេញ |
អាចអះអាងបានថា គ្មានឆ្នាំណាដែលសកម្មភាពកិច្ចការបរទេសរបស់វៀត ណាមត្រូវបានអនុវត្តយ៉ាងមមាញឹកដូចឆ្នាំនេះឡើយ។ ទន្ទឹមជាមួយនឹងសកម្មភាព កិច្ចការបរទេសទ្វេភាគី ពហុភាគីមក ការទទួលរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋ កិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC 2017) ក៏នាំមកឲ្យវៀតណាម នូវឱកាសឧទ្ទេសនាម ជាមួយមិត្តភក្តិក្នុងតំបន់ អំពីប្រទេសមួយកំពុងមានការផ្លាស់ប្តូរថ្មី សកម្ម និងមាន សក្កានុភាពអភិវឌ្ឍន៍និងកំពុងលើកំណាត់ផ្លូវធ្វើសមាហរណកម្មពេញលេញ។
អនុវត្តសកម្មភាពកិច្ចការប្រទេសយ៉ាងសកម្មប្រកបដោយជោគជ័យ
តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ វៀតណាមបានទទួលប្រមុខ រដ្ឋជិត២០រូប មកវៀតណាម ហើយវៀតណាមក៏បានអនុវត្តដំណើរទស្សនកិច្ចទៅបរទេសចំនួន ១៦លើកតាមរយៈការណាល់ការទូតរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភាផងដែរ។ ក្នុង នោះ វៀតណាមផ្តល់អាទិភាពខ្ពស់ចំពោះប្រទេសជិតខាងនិងប្រទេសជាមិត្តភក្តិប្រ ពៃណី។ ក្នុងនោះ ត្រូវនិយាយដល់ដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Tran Dai Quang ដំណើទស្សន កិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋលោក Tran Dai Quang ដំណើរទស្សនកិច្ចនៅអាមេរិក ជប៉ុន EU របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងដំណើរទស្សនកិច្ច នៅប្រទេសអឺរ៉ុបមួយចំនួនរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ផងដែរ។ តាមរយៈបណ្តាដំណើរទស្សនកិច្ចនេះ វៀតណាមទាំងឆ្លៀតយកប្រភព កម្លាំងខាងក្រៅដើម្បីអភិវឌ្ឍន៍ប្រទេសជាតិផង និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិទៀតផង។ ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា៖
“ទិសស្លោករបស់វៀតណាមគឺនៅរក្សាគោលមាគ៌ា “ធ្វើជាមិត្តជាមួយប្រទេស ទាំងអស់” ពហុបែប ពហុភាគី ឈរលើមូលដ្ឋានឯករាជ្យ ម្ចាស់ការរបស់ខ្លួន ឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ។ គោល ដៅរបស់យើង គឺបង្កើតឡើងផលប្រយោជន៍ ជាមួយប្រទេសនានា បន្តធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយប្រទេសនានាក្នុងក្រប ខ័ណ្ឌដៃគូលើគ្រប់វិស័យ ដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយប្រទេសជិតខាង និង មហាអំណាចសំខាន់ៗ”។
រួមជាមួយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នោះ ទំនាក់ទំនងរវាងវៀត ណាមជាមួយប្រទេសជិតខាងកាន់តែជិតស្និទ្ធខណៈដែល វៀតណាមបានរៀបចំ យ៉ាងឧឡារិកពិធីរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតនិងរយៈពេល ៤០ឆ្នាំនៃការចុះហត្ថលេខា លើអនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការជាមួយឡាវ ពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា ពិធីរំលឹកខួប លើកទី៥០នៃទិវាបង្កើតអាស៊ាន។ រួមជាមួយប្រទេសសមាជិកអាស៊ាន វៀតណាម បានលើកត្រដែតទង់សាមគ្គីក្នុងអាសាន លើកកំពស់ឋានៈរបស់អាស៊ាន។ ជាក់ ស្តែងគឺ អាស៊ាននិងចិនបានអនុម័ជាឯកឆ័ន្ទ នូវសេចក្តីព្រាងក្របខ័ណ្ឌនៃក្រមប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។ លោក Vo Van Phuong អនុប្រ ធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានបញ្ជាក់ថា៖
“តាមរយៈកាណាល់នយោបាយការទូតទ្វេភាគីនិងពហុភាគី តំបន់និងអន្តរជាតិ យើងបានបំភ្លឺច្បាស់នូវគោលជំហររបស់វៀតណាមគឺស្វិតស្វាញនិងប្តេជ្ញាក្នុងការ តស៊ូការពារអធិបតេយ្យភាពនិងបូរណភាពដែនដី ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិ ការមិត្តភាព ខិតខំជួបសន្ទនា សំដៅស្វែងរកំណោះស្រាយយូរអង្វែងសម្រាប់បញ្ហា សមុទ្រខាងកើត ជាពិសេសរក្សាសាមគ្គីភាពក្នុងអាស៊ាន”។
រួមចំណែកសកម្មនៅបណ្តាវេទិកាពហុភាគី
ការទូតពហុភាគីរបស់វៀតណាមក៏មានការផ្លាស់ប្តូរគួរឲ្យកត់ សម្គាល់ ពីតួនាទី “ចូលរួម”ទៅជា “ម្ចាស់ការ សកម្មចូលរួម” ជាក់ស្តែង ទៅក្នុងដំណើរការកសាងនិង បង្កើតក្របខ័ណ្ឌរួមនៃអង្គការ វេទិកាតំបន់និងអន្តរជាតិ។ ក្រៅពីនោះ វៀតណាម ក៏បានចូលរួមយ៉ាងសកម្មទៅក្នុងវេទិកាមួយចំនួន ក៏ដូចជាបំពេញល្អតួនាទីជា សមាជិករបស់ស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ។ អនុរដ្ឋមន្ត្រីការបរ ទេស លោក Bui Thanh Son បានអះអាងថា៖
“នេះជាឱកាសសម្រាប់យើងបង្ហាញថា វៀតណាមជាប្រទេសពោរពេញទៅ ដោយសក្កានុភាពនិងសកម្មចូលរួមសមាហរណកម្មអន្តរ ជាតិ។ រូបភាពមនុស្សវៀត ណាមស្រឡាញ់សន្តិភាព និងរាក់ទាក់រួសរាយ។ ឆ្នាំ APEC ក៏ជាឆ្នាំបង្កើនចំណង មិត្តភាពនិងទំនាក់ទំនងដៃគូជាមួយប្រទេសសមាជិក APEC នានា”។
ដោយសក្កានុភាពនិងកម្លាំងចលករថ្មីរួមទាំងបណ្តាញដៃគូយុទ្ធសាស្ត្រលើគ្រប់ ជ្រុងជ្រោយដែលបានបង្កើតស្រាប់ វៀតណាមបាននិងកំពុងនឹងនរពង្រឹងឋានៈ របស់ខ្លួនចំពោះមុខរាល់បម្រែបម្រួលរបស់ស្ថានភាពថ្មី។ នាពេលខាងមុខ វៀត ណាមបន្តបំពេញល្អតួនាទីជាប្រទេសទទួលរៀបចំ APEC និងឆ្លៀតយកប្រកបដោយ ជោគជ័យនូវសកម្មភាពនេះ ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនានា ប្រែសកម្មភាពពហុភាគី សកម្មភាពការទូតបរទេស ឲ្យក្លាយទៅជាឱកាសអនុវត្ត រាល់ផលប្រយោជន៍បម្រើការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
THU HOA