វៀតណាមខិតខំប្រឹងប្រែងពន្លឿនរដ្ឋាភិបាលអេឡិចត្រូនិចក្នុងឆ្នាំ២០១៨
(VOVWORLD) -ឆ្នាំ ២០១៨ បានកត់សម្គាល់ការបោះជំហានថ្មីរបស់ រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិច។ នេះគឺជាការផ្លាស់ប្ដូរការយល់ដឹង និងសកម្មភាពពីថ្នាក់មជ្ឈឹមមកដល់ថ្នាក់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា។ ប្រការនេះបានរួមចំណែកលើកកម្ពស់តម្លាភាពក្នុងការធ្វើសកម្មភាពរបស់រដ្ឋាភិបាល អភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិទៀតផង។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយ |
រាល់សកម្មភាពយ៉ាងប្ដូរផ្ដាច់
ប្រការគួរឲ្យកត់សម្គាល់ក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកឆ្នាំ២០១៨ គឺជាការបង្កើតគណកម្មការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិច ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។ គណកម្មការនេះមានភារកិច្ចកសាងយុទ្ធសាស្ត្រ គោលនយោបាយ បង្កើតបរិយាកាសគតិយុត្តិ ដើម្បីជំរុញការកសាងរដ្ឋាភិបាល អេឡិចត្រូនិច ដោយឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ការអនុវត្តបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“យើងមានគោលបំណងចង់បង្ហាញនូវស្មារតី ការប្តេជ្ញាចិត្តខាង នយោបាយ ដ៏ខ្ពស់ និងប្ដូរផ្ដាច់ ដើម្បីដោះស្រាយការលំបាកសាកល្បង សំដៅឈានទៅការ កសាងរដ្ឋាភិបាលអេឡិចត្រូនិចប្រកបដោយជោគជ័យនៅវៀតណាម កែលម្អ
រដ្ឋាភិបាលអេឡិចត្រូនិចនៅវៀតណាម ដើម្បីបម្រើប្រជាជន បម្រើបុព្វហេតុកសាង និងការពារមាតុភូមិឲ្យបានល្អបំផុតផងដែរ”។
នាឆ្នាំ២០១៨ ការអនុវត្ដរដ្ឋាភិបាលេអឡិច្រតូនិកមានការផ្លាស់ប្ដូរដ៏សំខាន់ ដែលមានចរិតលក្ខណៈជាប្រព័ន្ធ។ វៀតណាមមានប្រព័ន្ធចរិតលក្ខណៈជាតិ ដូចជា៖ ប្រព័ន្ធគយ ពន្ធ ប្រព័ន្ធចុះបញ្ជីសហគ្រាស និងប្រព័ន្ធឯកសារអេឡិចត្រូនិកនៅទូទាំងប្រទេស ដោយតភ្ជាប់ខេត្ត ក្រុងទាំងអស់ និងក្រសួងចំនួន២៦ ក្នុងចំណោមក្រសួងទាំង ៣០។ ចាប់តាំងពីខែឧសភាមក ខុទ្ធកាល័យរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តន៍រូបសណ្ឋានខុទ្ធកាល័យគ្មានឯកសារ។ ហេតុដូច្នេះ ហត្ថលេខាឌីជីថលនិងឯកសារនានា ត្រូវបានធ្វើចំណាត់ការតាមរយៈបណ្ដាញអ៊ីនធើណែត។ រដ្ឋមន្ត្រី ប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានវាយតម្លៃថា៖
“ក្នុងរយៈពេលកន្លងទៅ យើងសម្រេចបាននូវដំណោះស្រាយមួយចំនួនអំពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិក កសាងប្រព័ន្ធមូលដ្ឋានទិន្នន័យថ្នាក់ជាតិអំពីការគ្រប់គ្រងសហគ្រាស ការធានារ៉ាប់រ៉ង់សង្គម ក៏ដូចជាផ្ដល់សេវាកម្មសាធារណៈអនឡាញ កម្រិតទី 4 និងកម្រិតទី ៣ ដូចជាការចុះសហគ្រាស និងបំពេញបែបបទពន្ធ”។
ប្រសិទ្ធភាព
នាបច្ចុប្បន្ននេះ វៀតណាមមានសេវាកម្មសាធារណៈអនឡាញកម្រិតទី ៣ និងកម្រិតទី ៤ ជាច្រើន (ធ្វើប្រតិបត្តិការ និងចេញលទ្ធផលតាមរយៈអ៊ីនធើណែត) បានដំណើរការប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាព។ រាល់សេវាកម្មសារធារណៈអនឡាញរបស់ក្រសួង ស្ថានប័ន និងខេត្តក្រុងនានាត្រូវបានប្រជាជន និងសហគ្រាសប្រើប្រាស់ដោយមានឯកសារជាច្រើនបានទទួល និងដោះស្រាយជាច្រើនដូចជា ក្រសួងនគរបាល ក្រសួងឧស្សាហពាណិជ្ជកម្ម និងក្រសួងគមនាគមន៍ និងដឹកជញ្ជូនជាដើម។ ប្រការនេះបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជន និងសហគ្រាស។លោក Pham Thanh Son បុគ្គលិកនៃសម្ព័ន្ធក្រុមហ៊ុន FPT បានវាយតម្លៃថា៖
“ជាទូទៅប្រការទាំងនេះពិតជាល្អប្រសើរណាស់។ ប្រជាជនមិនចាំបាច់ ទៅកាន់ទីកន្លែងផ្ទាល់ឡើយ។ ហេតុដូច្នេះ ថ្លៃចុះឈ្មោះធ្វើអាជីវកម្ម ពេលវេលាបង់ពន្ធ និងពេលវេលាឆ្នងដែនបានកាត់បន្ថយជាច្រើន។ ប្រការទាំងនេះបានកែលម្អបរិយាសធ្វើអាជីវកម្មផងដែរ”។
ដោយមានការខិតខំប្រឹងប្រែងទាំងនេះ នាឆ្នាំ ២០១៨ អង្គការសហប្រជាជាតិបានបញ្ជូលវៀតណាមទៅក្នុងក្រុមប្រទេសដែលមាន សន្ទស្សន៍សេវាកម្មអនឡាញ (Online Services Index) និងសន្ទស្សន៍ចូលរួម អេឡិចត្រឡិច (E-Participation Index)នៅកម្រតិខ្ពស់។ ហេតុដូច្នេះ នាឆ្នាំ២០១៨វៀតណាមបានឈរចំណាត់ថ្នាក់ទី ៨៧ អំពីរដ្ឋាភិបាលអេឡិចត្រឡិច ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ១៩៣។ ក្នុងប្លុកអាស៊ាន វៀតណាមឈចំណាត់ថ្នាក់ទី ៦ បន្ទាប់ពី សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រ៊ុយណេ។
ការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិកគឺជានិន្នាការដែលមិនអាចខ្វះបាន។ រាល់ការខិតខំប្រឹងប្រែងកសាងរដ្ឋាភិបាលអេឡិចត្រូនិកក្នុងឆ្នាំ ២០១៨ គឺជាជំហានចាំបាច់ សម្រាប់វៀតណាមអនុវត្តន៍ជាក់ស្ដែងនូវគោលដៅឈរក្នុងចំណោមប្រទេសកំពូលទាំង ៤ នៅអាស៊ាន អំពីសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រឡិចរបស់អង្គការសហប្រជាជាតិ៕