វៀតណាមខិតខំប្រឹងប្រែងរួមចំណែកកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន

(VOVworld)-អាស៊ានកំពុងឆ្នោះទៅការបោះជំហានថ្មីដែលមានអត្ថន័យ ប្រវត្តិ
សាស្រ្តដ៏សែនសំខាន់ នោះគឺការបង្កើតសហគមន៍អាស៊ានជាផ្លូវការនាថ្ងៃទី៣១
ធ្នូ២០១៥ខាងមុខ។ សហគមន៍នយោបាយ-សន្តិសុខអាស៊ាន ជាសសរមាន
តួនាទីសំខាន់ក្នុងកាលៈទេសៈដែលស្ថានភាព សន្តិសុខនយោ​បាយតំបន់មាន
បំរ៉ែបំរួលយ៉ាងស្មុគស្មាញ ជាពិសេសគឺភាពតានតឹងនៅ​សមុទ្រខាងកើត។
ដោយហេតុនេះ អាស៊ានកំពុងពង្រឹងសាមគ្គីភាព លើក កំពស់តួនាទីជាមជ្ឈ
មណ្ឌល ក៏ដូចជាឋានៈរបស់ខ្លួនក្នុងការដោះស្រាយបញ្ហា សន្តិសុខតំបន់និង
អន្តជាតិ។ ជាសមាជិកសកម្មរបស់អាស៊ាន វៀតណាមក៏ កំពុងខិតខំប្រឹងប្រែង
រួមចំណែកសម្រាប់ដំណើរការនេះ។

 វៀតណាមខិតខំប្រឹងប្រែងរួមចំណែកកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន - ảnh 1
វៀតណាមខិតខំប្រឹងប្រែងរួមចំណែកសាងសហគមន៍
នយោបាយ-សន្តិសុខអាស៊ាន

       ការកសាងសហគមន៍នយោបាយ-សន្តិសុខគឺសំដៅលើកកំពស់កិច្ច សហប្រតិបត្តិការនយោបាយ សន្តិសុខរវាងបណ្តាប្រទេសជាសមាជិក ដោយ មានការចូលរួមរបស់ដៃគូនៅខាងក្រៅ ដើម្បីធានាឲ្យបណ្តាប្រទេសជាសមា ជិករបស់អាស៊ានរួមរស់ក្នុងសន្តិភាព សមភាពប្រជាធិបតេយ្យនិងសម្រប
សម្រួល។ សហគមន៍នយោបាយ-សន្តិសុខគឺលើកកម្ពស់វិធីសាស្រ្តដ៏ទូលំ
ទូលាយ ក្នុង នោះមានការពង្រីកទំនាក់ទំនងជាមួយដៃគូដទៃនិងរក្សាតួនាទី
ជាមជ្ឈ មណ្ឌលរបស់ខ្លួនក្នុង រចនាសម្ពន្ធ័តំបន់។

       តួនាទីរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់

       ក្រោយរយៈពេល៤៣ឆ្នាំ រហូតមកដល់ពេលនេះ អាស៊ានបានក្លាយទៅ ជាអង្គការសហប្រតិបត្តិការតំបន់១រួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ សំដៅរក្សាសន្តិភាពនិងសន្តិសុខតំបន់​​ ព្រមទាំងបង្កលក្ខណៈងាយស្រួល សម្រាប់ប្រទេសជាសមាជិកបើកទូលាយទំនាក់ទំនងកិច្ចការបទេសនិងធ្វើ សមាហរណកម្មអន្តរជាតិ។ នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការអាស៊ាន មិន
ត្រឹម​តែក្នុងក្របខ័ណ្ឌតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងមានកិច្ច សហប្រតិបត្តិការមួយចំនួនដូចជា ៖ ASEAN+1, ASEAN+3, EAS និង ARF
ជាដើម។

       ប៉ុន្តេ អាស៊ានក៏កំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនក្នុងនោះ លេចធ្លោគឺជំលោះអធិបតេយ្យភាពដែនដី។នៅក្នុងសន្និសីទកំពូលអាស៊ាន លើកទី២៦នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Tun Abdul
Razak ជាប្រធានអាស៊ាន បានអះអាងឡើងវិញ នូវការសាមគ្គីភាពរបស់
អាស៊ានក្នុងការ ដោះស្រាយបញ្ហាប្រឈមមុខចំពោះសន្ដិសុខដែលកំពុងកើត
មានឡើង ក្នុងតំបន់។ លោកមានប្រសាសន៍ថា៖

       “ខណៈដែលយើងបន្តសន្យាផ្សាភ្ជាប់ជាមួយគ្នានិងរួម ទំនាក់ទំនង
ជាមួយប្រទេសដទៃនោះ គឺអាស៊ានត្រូវដោះស្រាយរាល់ការខ្វែងគំនិតក្នុង
តំបន់ដោយសន្តិវិធី ក្នុង នោះមានទាំងសេចក្តីប្រកាសអធិបតេយ្យភាពលើ
តំបន់ត្រួតស៊ីគ្នា ដោយគ្មានការបង្កើនភាពតានតឹង។ ប៉រ៉ែបំរួលជាច្រើននា
ពេលថ្មីៗនេះ បានបង្កើន ការព្រួយបារម្ភអំពីបញ្ហាសមុទ្រខាងកើត។ ដោយ
ហេតុនេះ អាស៊ានក៏ត្រូវ ម្ចាស់ការដោះស្រាយបំរ៉ែបំរួលនេះ ដោយឈរលើ
ច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញានៃអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ផងដែរ”។

       វៀតណាមសកម្មរួមវិភាគទានកសាងសហគមន៍នយោបាយសន្តិ
សុខអាស៊ាន

       ជាសមាជិកមានការទទួលខុសត្រូវ១ក្នុងអាស៊ាន អនាគត់អភិវឌ្ឍន៍របស់ វៀតណាមនឹងផ្សារភ្ជាប់ជាមួយអាស៊ាន។ ចំពោះសកម្មភាពលើកដីពូនជ្រុំ
ដោយទ្រង់ទ្រាយធំនៅសមុទ្រខាងកើត ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទំនុក
ទុកចិត្ត និងសន្តិភាពសន្តិសុខក្នុងតំបន់ វៀតណាមជានិច្ចកាលលើកកំពស់
ស្មារតី សាមគ្គីក្នុងអាស៊ាន គោរពគោលការណ៍ ដោយអត់ធ្មត់​ ដោះស្រាយជំ
លោះ ដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃ
អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២​ អនុវត្តត្រឹមត្រូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិសម្រាប់ភាគី នានានៅសមុទ្រខាងកើត (DOC)និងអនុម័តយ៉ាង
ឆាប់ៗ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)។ ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីការបទេសវៀតណាមលោក Pham Binh Minh នៅសន្និសិទថ្នាក់
រដ្ឋមន្រ្តីការបទេសអា ស៊ានបានឲ្យដឹង​ថា៖

       “ប្រទេសអាស៊ានទាំងអស់បានព្រមព្រៀងថា ត្រូវជម្រុញដំណើការ​
កសាង COC រវាងអាស៊ានជាមួយចិន។​ COC នឹងជាឧបករណ៍១សម្រាប់
ការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ ក៏ដូចជាស្ថិរភាពនៅសមុទ្រ
ខាងកើត។ នេះមិនត្រឹមតែជាការយកចិត្តទុកដាក់របស់វៀតណាមតែប៉ុណ្ណោះ ថែមទាំងជាការយកចិត្តទុកដាក់របស់ប្រទេសនានាក្នុងតំបន់និងអន្តរជាតិ
ទៀតផង។ ជាសមាជិកសកម្ម១ វៀតណាមបាននាំចេញសំណើរជាច្រើន ក្នុងនោះមានសំណើរកសាងទំនុកទុកចិត្តនិងបទដ្ឋានរបស់អាស៊ាន ដូចជា សេចក្តីថ្លែងការណ៍ស្តីអំពី សន្ធិសញ្ញាមិត្តភាពជាដើម”។

       វៀតណាមកំពុងរួមជាមួយបណ្តាប្រទេសអាស៊ាន ជម្រុញសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តដោយជោគជ័យទស្សន១អំពី
សហគន៍អាស៊ាន ជាកន្លែងដែលប្រជាជនគ្រប់រូបបានរួមរស់ក្នុងសន្តិភាព
សន្តិភាព ភាពសម្បូរុងរឿងរួមនិងវឌ្ឍនភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ