វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

(VOVWORLD) - នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ត្រូវបានចុះ ហត្ថលេខាជាមួយនឹងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឆ្លងកាត់ អស់រយៈពេលជាង ៥៥ ឆ្នាំនៃការគង់វង្សនិងអភិវឌ្ឍ អាស៊ានបានបង្ហាញឲ្យឃើញនូវ គំរូសហប្រតិបត្តិការតំបន់ប្រកបដោយជោគជ័យនៅលើពិភពលោក កសាង
សហគមន៍ ដែលនាំមកនូវឱកាសសម្រាប់ប្រជាជនទាំងអស់។ ដោយប្រធានបទ “រួបរួមគ្នាឲ្យកាន់តែខ្លាំងមាំមួន” អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ពង្រីកកម្លាំង សមូហភាពក្នុងបរិបទពិភពលោកពោរពេញទៅដោយបញ្ហាប្រឈមនាពេល បច្ចុប្បន្ន។ ក្រោមដំបូលផ្ទះរួមអាស៊ានក្នុងអំឡុងពេល ២៧ ឆ្នាំក្រោយពីបានចូលរួម វៀតណាមតែងតែខិតខំប្រឹងប្រែដើរជួរមុខក្នុងការកសាងសហគមន៍ បង្កើតឋានៈ អាស៊ានលើឆាកអន្តរជាតិ។

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ - ảnh 1ពិធីបង្ហូតទង់អាស៊ាននិងទង់ជាតិវៀតណាមនៅទីស្នាក់ការក្រសួងការបរទេសវៀតណាម។ (រូបថត៖ thanhnien)
ខិតខំប្រឹងប្រែងជំនះពុះពារលើបញ្ហាប្រឈមដើម្បីអភិវឌ្ឍន៍
ក្នុងរយៈពេល ៥៥ ឆ្នាំចាប់តាំងពីការបង្កើតមក អាស៊ានបានរីកធំធាត់ដោយឥតឈប់ឈរ ក្លាយជាតំបន់មួយដែលដើរតួនាទីមជ្ឈភាពក្នុងទំនាក់ទំនងជាមួយ ប្រទេសធំៗ និងអង្គការនៅខាងក្រៅតំបន់។ ទោះបីជាប្រឈមនឹងការកើនឡើងនៃ អតិផរណា ជម្លោះ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់និងលើពិភព លោកក៏ដោយ ក៏អាស៊ានក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ត្រូវបានចាត់ទុកថា ជាចំណុច ភ្លឺនៃសេដ្ឋកិច្ចសកល ដោយមានប្រទេសសមាជិកមួយចំនួនហាក់ដូចជាដើរផ្ទុយនឹង និន្នាការវិបត្តិសេដ្ឋកិច្ចពិភពលោក។
ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មមហាតំបន់ជាច្រើនដែលបានចូលជាធរមាន និងយុទ្ធសាស្ត្ររួមបញ្ចូលគ្នាសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤   អាស៊ានត្រូវបាន វាយតម្លៃថា មានទីតាំងល្អសម្រាប់កំណើន ដោយមិនអើពើដល់បញ្ហាប្រឈមអំពីភូមិ សាស្ត្រនយោបាយ និងសេដ្ឋកិច្ចកំពុងកើតមានលើពិភពលោកឡើយ។ លោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា៖
“អាស៊ានពិតជាតំបន់ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាខឿនសេដ្ឋកិច្ចធំទី៥លើពិភពលោកដោយមានចំនួនប្រជាជនប្រមាណ៦៦០លាននាក់។ ខ្ញុំនឹងមិននិយាយ ច្រើនអំពីហានិភ័យនាពេលបច្ចុប្បន្ន ដូចជាការជ្រើសរើសភាគីក្នុងការប្រកួតប្រជែងភូមិ សាស្ត្រទេ ប៉ុន្តែត្រឹមតែនិយាយអំពីការដែលអាស៊ានអាចជំរុញផលប្រយោជន៍របស់ខ្លួន នៅក្នុងទីផ្សារសកលដោយស្ថិរភាព ជាមួយនឹងប្រព័ន្ធពាណិជ្ជកម្មដោយឈរលើគោល ការណ៍ ការបោះជំហាននៃប្រទេសអាស៊ានក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ ចំណូល ឬបង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក តាមរយៈការធ្វើសេរី ភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ។ ដូច្នេះ ខ្ញុំមានសុទិដ្ឋិនិយមថា ខណៈដែល ប្រទេសជាច្រើនលើពិភពលោកទំនងជាដើរថយក្រោយ ប៉ុន្តែសេដ្ឋកិច្ចអាស៊ាននៅតែបង្ហាញសញ្ញាវិជ្ជមានជាច្រើន”។
មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងរយៈពេលកន្លងមក ឋានៈនិងតួនាទីរបស់អាស៊ានត្រូវបានកែលម្អដោយឥតឈប់ឈរ។ មហាអំណាចធំៗជាច្រើននៅខាងក្រៅតំបន់ កាន់តែ យកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន ដោយចាត់ទុក ការរឹតបណ្ដឹងចំណងមិត្តភាពជាមួយអាស៊ានជាអាទិភាពសំខាន់មួយនៅក្នុងយុទ្ធ សាស្ត្ររបស់គេ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antoni Blinken បាននិយាយថា៖
“ក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ាន កាន់តែរឹងមាំ សហរដ្ឋអាមេរិកបន្តប្រកាន់ខ្ជាប់នូវការសន្យាចំពោះមជ្ឈភាពរបស់ អាស៊ាន។ យើងខ្ញុំមានបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ ជ្រុងជ្រោយជាមួយអាស៊ាន”។
នៅឆ្នាំ ២០២១ អាស៊ានបានទទួលស្គាល់ចក្រភពអង់គ្លេសជាដៃគូសន្ទនាទី ១១ ហើយកំពុងត្រៀមរៀបចំឲ្យការចូលរួមពីប្រទេសជាច្រើនទៀតដូចជាបារាំង និង អ៊ីតាលី។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលធ្វើឡើងនៅ ប្រទេសកម្ពុជានាពេលថ្មីៗនេះ ប្រទេសចំនួន ៦ បន្ថែមទៀតបានចូលរួមសន្ធិសញ្ញាមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលនាំឲ្យចំនួនប្រទេស សមាជិកសរុបនៃសន្ធិសញ្ញានេះឡើងដល់ទៅ ៤៩ ប្រទេស ដែលបង្ហាញពីសារៈ សំខាន់នៃយន្តការពហុភាគីដែលដឹកនាំដោយអាស៊ាន សំដៅជំរុញកិច្ចសហប្រតិបត្តិ ការមិត្តភាពនិងការរួមរស់ដោយសន្តិភាព។
វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងមេដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១។ 
វៀតណាមរួមដំណើរជាមួយអាស៊ាន លើកកំពស់ឋានៈលើឆាកអន្តរជាតិ
 អស់រយៈពេល ២៧ឆ្នាំ ចាប់តាំងពីចូលជាសមាជិកអាស៊ានមក វៀតណាមបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គោលដៅ ទិសដៅអភិវឌ្ឍ និងបង្កើតសេចក្តី សម្រេចសំខាន់ៗក្នុងអាស៊ាន។ ទន្ទឹមនឹងនោះ វៀតណាមតែងតែធ្វើការយ៉ាងសកម្ម និងយ៉ាងយកចិត្តទុកដាក់ជាមួយអាស៊ាន ដើម្បីដាក់សេចក្តីសម្រេចនោះក្នុងការ អនុវត្តប្រកបដោយចក្ខុវិស័យទូលំទូលាយ ជាមួយនឹងគំនិតផ្តួចផ្តើម ជំហានលោតផ្លោះ ជាច្រើនលើគ្រប់វិស័យក្នុងទ្រង់ទ្រាយនិងវិសាលភាពកាន់តែទូលំទូលាយ។ នៅពេល កាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក វៀតណាមនៅតែខិតខំប្រឹងប្រែងជំរុញរបៀបវារៈ ដោះ ស្រាយផលប៉ះពាល់ជាបន្ទាន់នៃជំងឺរាតត្បាត ព្រមទាំងបង្កើតក្របខ័ណ្ឌសម្រាប់សកម្ម ភាពរយៈពេលវែងដើម្បីជួយអាស៊ានស្ដារឡើងវិញប្រកបដោយចីរភាព។ វាយតំលៃ ពីរយៈពេល ២៧ ឆ្នាំរបស់វៀតណាមក្នុងនាមជាសមាជិកអាស៊ាន អគ្គលេខាធិការ អាស៊ាន លោក Lim Jock Hoi បានចាត់ទុកថា៖
“វៀតណាមគឺជាសមាជិកដ៏សកម្មរបស់អាស៊ាន ហើយចាប់តាំងពីការចូលជា សមាជិកមកបានរួមចំណែកក្នុងដំណើរសមាហរណកម្មក្នុងតំបន់ និងដំណើរការ កសាងសហគមន៍ ជាពិសេសនៅពេលដែលប្រទេសនេះកាន់តំណែងជាប្រធាន អាស៊ានឆ្នាំ១៩៩៨ ឆ្នាំ២០១០ ក៏ដូចជាឆ្នាំ២០២០។ វៀតណាមបានបង្ហាញពីតួនាទី យ៉ាងសំខាន់ក្នុងការអនុវត្តទិសដៅអាទិភាពតំបន់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមរបស់ អាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ វៀតណាមក៏បានលើកកម្ពស់សិទ្ធិនារី ឬគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍអនុតំបន់ បង្កើតឡើងឥទ្ធិពលរួមសម្រាប់ដំណើរការសមាហរណកម្មតំបន់និយាយរួម។ ហើយក្នុងរយៈពេលជាង ២៧ ឆ្នាំក្នុងនាមជាសមាជិក វៀតណាមបានលើកកម្ពស់ឋានៈរបស់អាស៊ានលើឆាកអន្តរ ជាតិផងដែរ”។
អាស៊ានតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោល នយោបាយកិច្ចការបរទេសរបស់វៀតណាម។ សហគមន៍អាស៊ានដ៏រីកចម្រើននិង ខ្លួនទីពឹងខ្លួន នឹងជាទីបង្អែកដ៏រឹងមាំរបស់វៀតណាម ដើម្បីរួមគ្នាជំនះពុះពារលើការ លំបាក និងបញ្ហាប្រឈមនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ