វៀតណាមខំប្រឹងប្រែងការពារសិទ្ធិសេរីភាពខាងសាសនា
THU HOA -  
(VOV WORLD) /  
(VOV)_នៅក្នុងសម័យប្រជុំលើកទី២៨ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហ
ប្រជាជាតិ នាពេលថ្មីៗនេះ បណ្ដាបារកថាពិសេស អំពីសេរីភាពខាងជំនឿសាសនា
របស់អង្គការសហប្រជាជាតិ បានជូនដំណឹងអំពីដំណើរបំពេញទស្សនកិច្ចនៅវៀត
ណាម នាពេលកន្លងទៅ។ ទោះបីជានៅមានការវាយតំលៃខ្វះបរានុម័តមានចរិតលក្ខណះកៀបសង្កត់ប៉ុន្តែបារកថាទាំងនេះមិនអាចបដិសេធបានថា៖វៀតណាម
បានមានជំហានលោតផ្លោះ ក្នុងការងារធានាសេរីភាពខាងជំនឿសាសនាឡើយ។
|
វៀតណាមខំប្រឹងប្រែងការពារសិទ្ធិសេរីភាពខាងសាសនា |
ក្នុងរបាយការណ៍នៅកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រ
ជាជាតិ បារកថាពិសេសអំពីជំនឿសាសនា លោក Heiner Beilefeldt បានវាយតំ
លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការបង្កលក្ខណះងាយស្រួលរបស់បណ្ដាស្ថាប័នវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ទន្ទឹមនឹងនោះ
លោក Heiner Beilefeldt ក៏បានវាយតំលៃខ្ពស់ ចំពោះរាល់សមិទ្ធិផល ដែលវៀត
ណាមទទួលបាន ក្នុងការបង្កើន ការពារសិទ្ធិសេរីភាពខាងជំនឿសាសនា ក្នុង
ប៉ុន្មានឆ្នាំកន្លងទៅ។
សេរីភាពខាងជំនឿសាសនាជាការពិតជាក់ស្ដែងច្បាស់លាស់
|
វៀតណាមខំប្រឹងប្រែងការពារសិទ្ធិសេរីភាពខាងសាសនា |
បារកថាពិសេសអំពីជំនឿសាសនា លោក Heiner Beilefeldt បានសង្កត់ធ្ងន់
អំពីការពិតជាក់ស្ដែងខាងជំនឿសាសនានៅវៀតណាម។ លោក Heiner Beilefeldt
បានអះអាងថា៖ ដំណាងនៃសហគមន៍បណ្ដាសាសនាបានទទួលស្គាល់ថា៖នា
បច្ចុប្បន្ន ការអនុវត្តសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាម បើកទូលំទូ
លាយជាង។ ជីវភាពខាងជំនឿសាសនា ជាការពិតជាក់ស្ដែង១។ ភ័ស្តុតាងគឺ
បណ្ដាមូលដ្ឋានធ្វើសក្ការះបូជារបស់ប្រជាជនកាន់ជំនឿសាសនាខុសៗគ្នា។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានមានការខំប្រឹងប្រែងជាច្រើនដើម្បីអភិរក្ស
និងស្ដាឡើងវិញនូវបណ្ដាពិធីបុណ្យប្រពៃណីនៃក្រុមជនជាតិជាជនជាតិភាគ
តិច ឬសាសនា។ ជាពិសេស រដ្ឋធម្មនុញ្ញវៀតណាម ដែលបានអនុម័តនាថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ ២០១៣ បានមានជំពូក១ ស្ដីពី៖សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វ
កិច្ចជាសារវ័ន្តរបស់ប្រជាពលរដ្ឋដែរ។
វៀតណាមខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្កើនសេ
រីភាពខាងជំនឿសាសនា
សាសនាវៀតណាមដ៏សម្បូរបែប ដូចជា៖ពុទ្ធសាសនា កាតូលិក Cao Dai
…លៗ ជីវភាពរស់នៅខាងជំនឿសាសនា នៅវៀតណាមក៏សម្បូរបែប ដោយ
មានពិធីបុណ្យប្រជាប្រិយចំនួនជាង៨ពាន់/ឆ្នាំ។
ចាត់ទុកជំនឿសាសនា ជាតម្រូវការចាំបាច់ និងត្រឹមត្រូវរបស់ប្រជាជន
បានជារដ្ឋវៀតណាមមានការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយគឺ គោរពនិង
បង្កលក្ខណះងាយស្រួលដើម្បីប្រជាជនគ្រប់រូបបានអនុវត្តសិទ្ធិសេរីភាពខាង
ជំនឿសាសនា ។ រដ្ឋវៀតណាមក៏បានយកចិត្តទុកដាក់ដល់គោលនយោបាយ
សាមគ្គីភាព និងសម្រុះសម្រួលរវាងបណ្ដាសាសនា ធានាសមភាព មិនរើអើង
ជំនឿសាសនា។ រដ្ឋវៀតណាមបានអះអាងថា៖គ្មាននិយមន័យថា៖ទណ្ឌិតស
តិសម្បជញ្ញះទេ។ បណ្ដាករណីដែលបានជំនុំជំរះ ផ្តល់ទាទោសកាត់ក្តី សុទ្ធតែ
ដោយសាររំលោភទៅលើច្បាប់ មិនមែនដោយសារជំនឿសាសនាទេ និងបាន
អនុវត្តតាមការកំណត់របស់ច្បាប់។
មិនគ្រាន់តែគោរព ការពារសិទ្ធិជាសារវ័ន្តនានារបស់មនុស្សប៉ុណ្ណោះទេ
ថែមទាំងរដ្ឋាភិបាលវៀតណាមថែមទាំងចាត់ទុកដំណើរទស្សនកិច្ចនៅវៀត
ណាមរបស់បណ្ដាបារកថាពិសេសរបស់អង្គការសហប្រជាជាតិគឺជាជំហាន
ជាបន្តក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបែបបទពិសេសនៃ
ក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៀតផង។ នេះគឺជាឱកាស
ដើម្បីបណ្ដាបារកថាពិសេសបានស្វែងរកស្ថានភាពជាក់ស្ដែងខាងជំនឿ
សាសនារបស់ប្រជាជនវៀតណាម និងចែករំលែកអំពីបញ្ហាដែលវៀតណាម
ត្រូវប្រឈមមុខក្នុងវិស័យនេះដែរ។ ប្រការទាំងនេះបានបង្ហាញច្បាស់លាស់
ថា៖វៀតណាមកំពុងរួមដំណើរជាមួយអន្តរជាតិជំរុញសិទ្ធិមនុស្ស ដែលក្នុង
នោះមានសិទ្ធិសេរីភាពខាងជំនឿសាសនាដែរ៕
THU HOA
-VOV WORLD