វៀតណាមខំប្រឹងប្រែងតស៊ូប្រឆាំងស្ថានភាពជួញដូរមនុស្ស

(VOVworld)- ការជួញដូរមនុស្សជាឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរនិងរំលោភទៅលើសិទ្ធិ
មនុស្ស ។ វៀតណាមបាននិងកំពុងរួមជាមួយសហគមន៍អន្តរជាតិជម្រុញការតស៊ូ
បង្ការប្រឆាំង ស្ថានភាពជួញដូរមនុស្សសំដៅលើកកំពស់ថែមទៀតនូវសិទ្ធិមនុស្ស។

វៀតណាមខំប្រឹងប្រែងតស៊ូប្រឆាំងស្ថានភាពជួញដូរមនុស្ស - ảnh 1
ទិដ្ឋភាពនៃសន្និសីទជាន់ខ្ពស់លើកទី៣១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ


        ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៣៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ
ប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនោះ វៀតណាមបានរួមសហ
ការជាមួយ ប្រទេសចំនួនប្រាំពីរមកពីទ្វីបបួនរួមមាន ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន
អាមេរិក កូស្តារីកា អូស្ត្រាលី អាល្លឺម៉ង់ និងអង្គការអន្តោប្រវែសន៍អន្តរជាតិ រៀបចំ
សិក្ខាសាលាអន្តរជាតិ ស្តីពី “អប់រំឲ្យនារីនិងកុមារីបង្ការនិងប្រឆាំងគ្រោះជួញដូរ
មនុស្ស”។​នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែងរបស់វៀតណាម
សំដៅជួយជ្រោមជ្រែងបូកសរុប រយៈពេល១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តរបស់
អង្គការសហប្រជាជាតិស្តីពីការអប់រំ​សិទ្ធិមនុស្ស។

        ការផ្តួចផ្តើមគំនិតរបស់វៀតណាម

        ដោយការពិតជាក់ស្តែងថា នារីនិងកុមារីជាជនរងគ្រោះនៃគ្រោះជួញដូរមនុស្ស
 ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Duong Chi Dung បានអះអាងនៅក្នុង
 សិក្ខាសាលាថា អប់រំជាគន្លឹះដោះស្រាយដោយសារតាមរយៈនោះ នារីនិងកុមារីនឹង
បានបំពាក់ នូវវិធានការសម្រាប់ការពារខ្លួន ក្នុងនោះមានការបណ្តុះបណ្តាលជំនាញ
ចាំបាច់ដើម្បី អាចម្ចាស់ការអំពីហិរញ្ញវត្ថុ។ លោក Duong Chi Dung ក៏បានចែករំលែក
ជាមួយមិត្តភក្តិ អន្តរជាតិអំពីរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការងារបង្ការ
ប្រឆាំងគ្រោះ ជួញដូរមនុស្សដូចជាចូលរួមអនុសញ្ញាអន្តរជាតិ មានការផ្តួចផ្តើមគំនិត
 អនុតំបន់និងទ្វេ ភាគីដូចជា អនុសញ្ញាអន្តរជាតិ ស្តិពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
សេចក្តីថ្លែងការណ៍ អាស៊ានស្តីពីការបង្ការនិងប្រឆាំងការជួញដូរមនុស្ស ជាពិសេស
នារីនិងកុមារ​ជាដើម។ ជាពិសេស លោក Duong Chi Dung បានសង្កត់ធ្ងន់ទៅលើ
លក្ខណៈប្រសិទ្ធិភាព របស់រូបសណ្ឋានតាមគោលគំនិតរបស់សម្ព័ន្ធសមាគមនារីវៀត
ណាម ដូចជា ផ្ទះសុខ សាន្តត្រាន ខ្សែ Hotline បង្ការប្រឆាំងការជួញដូរមនុស្ស ក្នុងការ
ជួយសង្គ្រោះនិង ផ្តល់ ទីតាំងសុវត្ថិភាពសម្រាប់ជនរងគ្រោះ ព្រមទាំងជួយស្តារសម្ប
ទារខាងសតិអារម្មណ៍ក៏ដូច ជា ជំនាញផ្សេងៗដើម្បីជនរងគ្រោះទាំងអស់នេះអាច
សម្របខ្លូនចូលក្នុងសហគមន៍។

វៀតណាមខំប្រឹងប្រែងតស៊ូប្រឆាំងស្ថានភាពជួញដូរមនុស្ស - ảnh 2
ឧបនាយករដ្ឋមន្ត្រីការបរទេសលោក​ Duong Chi Dung (កណ្តាល) កំពុងថ្លែងមតិក្នុងកិច្ចប្រជុំ


        នៅក្នុងកិច្ចប្រជុំលើកទី៣៣ ក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប ឯកអគ្គរដ្ឋទូត
លោក Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមអមអង្គការសហប្រ
ជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក WTO និងអង្គការមួយចំនួនទៀតនៅទីក្រុង
ហ្សឺណែវ ដែលបានអះអាងនៅក្នុងសម័យពិភាគ្សាជាន់ខ្ពស់រំលឹកទិវាអនុម័តសេចក្តី
ថ្លែងការណ៍ អ.ស.បស្តីពីអប់រំនិងបណ្តុះបណ្តាលអំពីសិទ្ធិមនុស្សថា វៀតណាមបាន
យល់ច្បាស់សារៈសំខាន់របស់វិស័យអប់រំ ជាពិសេសគឺអប់រំអំពីសិទ្ធិមនុស្ស។ មុន
នោះ វៀតណាមក៏ជា ម្ចាស់សេចក្តីសម្រេចចិត្ត ស្តីពី “បម្រែបម្រួលអាកាសធាតុនិង
សិទ្ធិកុមារ” ដែលបានអនុ ម័តតាមរយៈការស្រុះចិត្តគំនិតនៅក្នុងសម័យប្រជុំរបស់
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិនាខែមិថុនាឆ្នាំ២០១៦។

        ខិតខំប្រឹងប្រែងតស៊ូប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្ស

        ការងារតស៊ូប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្សជាភារកិច្ចសំខាន់ក្នុងការងារបង្ការ
 ប្រឆាំងឧក្រិដ្ឋកម្មនៅវៀតណាមនាពេលកន្លងទៅ។ វៀតណាមបានបង្កើតស្ថាប័ន
អចិន្ត្រៃយ៍នៃកម្មវិធីសកម្មភាពបង្ការប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្ស ម្ចាស់ការបង្ការ
 និងរារាំងសកម្មភាពជួញដូរនារីនិងកុមារ ព្រមទាំងអនុវត្តប្រកប​ដោយប្រសិទ្ធិភាព
ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស។ ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម
ក៏បាន បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយស្ថាប័នប្រតិបត្តិច្បាប់ កម្លាំង
បូលីស ក្នុង នោះ ប្រមូលផ្តុំតាមរយៈកាណាលសហប្រតិបត្តិការ Interpol, ASEANAPOL
 ក្នុងការ ងារបង្ការប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្ស។ ជាពិសេស តំបន់នានាក៏បាន
អនុវត្តប្រកប ដោយប្រសិទ្ធិភាពប្រព័ន្ធផ្សព្វផ្សាយសាធារណ ដែលជួយផ្លាស់ប្តូរ
មនសិការរបស់ សហគមន៍អំពីការបង្ការប្រឆាំងការជួញដូរនារីនិងកុមារ។ រដ្ឋអំណាច
គ្រប់ជាន់ថ្នាក់ អង្គការមហាជន អង្គការសង្គមនិងសហគមន៍បានរៀបចំអនុវត្តល្អ
គោលនយោបាយ  ព្រមទាំងបង្កើតចលនាជួយឧបត្ថម្ភនារីនិងកុមារជាជនរងគ្រោះ
រួមផ្សំជាមួយកម្មវិធី សេដ្ឋកិច្ចសង្គមពាក់ព័ន្ធផ្សេងៗទៀតដូចជាបង្ការប្រឆាំងអំពើមិន
គប្បីក្នុងសង្គម កាត់បន្ថយ ភាពក្រីក្រនិងបង្កើតការងារធ្វើ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ