វៀតណាមខំប្រឹងប្រែងអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយប្រសិទ្ធិភាព

(VOV)_នៅក្នុងសម័យប្រជុំលើកទI១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នា
ព្រឹកថ្ងៃទី២១មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
បំភ្លឺរបាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាលស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
កិច្ច ដែលក្នុងនោះមានផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ក្នុងរយៈពេល៥ឆ្នាំ ពី
ឆ្នាំ ២០១៦ដល់ឆ្នាំ ២០២០។ ផែនការស្ដីអំពីបណ្ដាគោលដៅមេ និងដំណោះស្រាយ
នានាក្នុងរយៈពេលខាងមុខនេះ នឹងបានបណ្ដាសមាជិកសមាជិកាសភាផ្តល់មតិ 
មុនពេលបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកនេះ។

វៀតណាមខំប្រឹងប្រែងអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយប្រសិទ្ធិភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច  ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ បានដាក់
គោលដៅមេគឺធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខំប្រឹងប្រែងទទួលបានកំណើន​ខ្ពស់ជាង
៥ឆ្នាំមុននេះ។ ជំរុញខ្លាំងការអនុវត្តយុទ្ធសាស្ត្រ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ ដោយផ្សាភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន លើក​កំពស់ទិន្នផល ប្រសិទ្ធិភាព និងកម្លាំងប្រកួតប្រជែង។ ម្ចាស់ការទប់រល់នឹងបំរ៉ែ​បំរួលអា
កាសធាតុ រក្សារឹងមាំអធិបតេយ្យភាពជាតិ បូរណភាពដែនដី លើកកំពស់ថានះនិង
តួនាទីរបស់វៀតណាម លើឆាកអន្តរជាតិ។

          ស្ដីអំពីសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច (GDP) គិតជាមធ្យម ក្នុងរយៈពេល៥ឆ្នាំ​ទ
ទួល​បាន ៦,៥%-៧%/ឆ្នាំ។ គិតដល់ឆ្នាំ២០២០ GDP គិតជាមធ្យមសំរាប់មនុស្ស​
ម្នាក់ ​ទទួលបាន3​200$-3500$ ។អត្រាពលករបានបណ្ដុះបណ្ដាលទទួលបាន​៦៥​%
ដល់៧០%។ អត្រាចូលរួមធានារ៉ប់រងសុខាភិបាលជាង៨០%ចំនួនប្រជាជន។

          ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតបរិបទនិងកម្លាំងពលំដើម្បីអភិវឌ្ឍន៍សេដ្ឋ
កិច្ច-សង្គមកិច្ច

        ដើម្បីទទួលអោយបានបណ្ដាសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងរយៈពេល៥ឆ្នាំ  ២០១៦-២០២០ វៀតណាមនឹងប្រមូលផ្តុំ សុក្រិតបែបផែនសេដ្ឋកិច្ចទីផ្សារ​អោយ
បានព្រមៗគ្នា ទំនើប អនុវត្តគ្រប់គ្រាន់ការកំណត់នានានៃខឿនសេដ្ឋកិច្ច​ទីផ្សារ និង
ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Xuan Phuc បានអោយដឹងថា៖​

          “ អភិវឌ្ឍន៍ និងដំណើការ​ល្អប្រសើរ ប្រសិទ្ធិភាព បណ្ដា​ប្រភេទ​ទីផ្សារ ធានា
ការប្រកួតប្រជែងសមភាព តម្លាភាព រវាងបណ្ដាអង្គភាព​អាជីវកម្ម។ បញ្ជាណែនាំ
គោលនយោបាយរូបីយវត្ថុ សារពើព័ន្ធ និងគោលនយោបាយទាក់ទិននានាប្រកប
ដោយប្រសិទ្ធិភាព គ្រប់គ្រងល្អអតិផរណា ស្ថិរភាព​តំលៃប្រាក់ដុង និងបង្កើនកំ
ណើនពាណិជ្ជកម្ម តភ្ជាប់ជាមួយការកសាង​ពាណិជ្ជសញ្ញាទំនិញវៀតណាម អភិ
វឌ្ឍន៍ខ្លាំងទីផ្សារនៅក្នុងប្រទេស។”

          វៀតណាមក៏ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ តភ្ជាប់
ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន លើកកំពស់ទិន្នផល ប្រសិទ្ធិភាព និង​កម្លាំង
ប្រកួតប្រជែង​។ ឧបនាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់ថា៖​

          “ ​ផ្លាស់ប្តូររូបសណ្ឋានកំណើន ធានាអភិវឌ្ឍន៍លឿននិងនិរន្តរភាព។ បន្ត​អនុ
វត្តគំរោងការណ៍មេ ស្ដីអំពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ផ្នែក  និង ​វិស័យ
នានាឡើងវិញ។ អនុវត្តព្រមៗគ្នា បណ្ដាដំណោះស្រាយជំរុញខ្លាំង និងលើក​កំពស់
ប្រសិទ្ធិភាពរចនាសម្ព័ន្ធកសិកម្មឡើងវិញ ដោយតភ្ជាប់ជាមួយការកសាង​ជនបទ
ថ្មី។ អភិវឌ្ឍន៍ខ្លាំងបណ្ដាផ្នែកសេដ្ឋកិច្ច តភ្ជាប់ជាមួយកិច្ចការពាររឹងមាំ​អធិបតេយ្យ
ភាពជាតិ។”

          យកចិត្តទុកដាក់ចំពោះការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

        ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗ ដែល​វៀតណាមផ្តល់​អាទិភាពក្នុង
រយៈពេល៥ឆ្នាំខាងមុខនេះគឺយកចិត្តទុកដាក់ ម្ចាស់ការ ទប់ទល់នឹងបំរ៉ែបំរួលអា
កាសធាតុ បង្ការទប់ទល់នឹងគ្រោះធម្មជាតិ។ តាមនោះវៀតណាម ត្រូវបង្កើនការ
គ្រប់គ្រងរដ្ឋ ម្ចាស់ការសហប្រតិបត្តិការអន្តរជាតិ ស្ដីអំពីការបំរ៉ែបំរួល​អាកាសធាតុ។

          រក្សារឹងមាំអធិបតេយ្យភាពជាតិ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ

        ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ វៀតណាមបន្តអនុវត្តល្អយុទ្ធសាស្ត្រការពារ
មាតុប្រទេស ក្នុងសភាពការណ៍ថ្មី អនុវត្តល្អកិច្ចការបរទេស។ស្ដីអំពីភារកិច្ចនេះ ​
ឧបនាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖​

          “ ប្តេជ្ញាតស៊ូ ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី រក្សា
​រឹងមាំ​ ស្ថិរភាពនយោបាយ សង្គម បង្កើតបរិយាកាសសន្តិភាព ដើម្បីកសាងនិង​អភិ
​វឌ្ឍន៍ប្រទេសជាតិ។ អនុវត្តគោលមាគា៍កិច្ចការបរទេសមុនក៏ដូចជាក្រោយ​របស់បក្ស
 រដ្ឋ និងនាំទំនាក់ទំនងជាមួយដៃគូនានាប្រកបដោយស៊ីជំរៅ ជាក់ស្ដែង និងប្រសិទ្ធិ
ភាព បណ្ដាសកម្មភាពកិច្ចការបរទេសពហុទិស ពិសេសគឺគ្នុងអាស៊ាន និងអង្គការ
សហប្រជាជាតិ។”

          ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ៥ឆ្នាំ ២០១៦-២០២០ ដោយ​ឧបនាយក
រដ្ឋមន្ត្រី​ ​លោក Nguyen Xuan Phuc ថ្លែងនេះបានលើកច្បាស់ថា៖ ​វៀតណាមអនុវត្ត
ផែនការ៥ឆ្នាំ ក្នុងកាលះទេសះ ក្នុងប្រទេស និងអន្តរជាតិមាន​ភាពងាយស្រួលជា
ច្រើនផង និងការលំបាកសាកល្បងជាច្រើន​ផង។ រដ្ឋាភិបាល​នឹង​សកម្មកសាងកម្ម
វិធីធ្វើសកម្មភាព បន្ទាប់ពីពេលផែនការនេះបានរដ្ឋសភា​អនុម័តដើម្បីអនុវត្តព្រមៗ
គ្នា មានភារកិច្ចសំខាន់ៗនិងដំណោះស្រាយនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ