វៀតណាមគោរពនិងធានាល្អនូវសិទ្ធិសេរីភាពសារព័ត៌មាន

(VOVWORLD) - ការអភិវឌ្ឍនៃសារព័ត៌មានវៀតណាម ក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ បានសរឲ្យឃើញនូវគោលនយោបាយស្ដីពីសេរីភាពសារព័ត៌មាន របស់វៀតណាម ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្ដែង។ 
វៀតណាមគោរពនិងធានាល្អនូវសិទ្ធិសេរីភាពសារព័ត៌មាន - ảnh 1វៀតណាមគោរពនិងធានាល្អនូវសិទ្ធិសេរីភាពសារព័ត៌មាន (រូបថត៖ TTXVN) 


តាំងពីមុនមក បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរព ធានានិងជំរុញសិទ្ធិមនុស្ស ក្នុងនោះមានសិទ្ធិសេរីភាពសារព័ត៌មាន ត្រឹមតាមការសន្យាអន្តរជាតិនានាដែលវៀតណាមបានចូលរួម។ ការអភិវឌ្ឍនៃសារព័ត៌មានវៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានសរឲ្យឃើញនូវគោលនយោបាយស្ដីពីសេរីភាពសារព័ត៌មានរបស់វៀតណាម ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្ដែង។

សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានចែងយ៉ាងជាក់ស្ដែងក្នុងច្បាប់អន្តរជាតិ។ មាត្រាទី១៩ អនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល នយោបាយ ឆ្នាំ១៩៦៦ (ICCPR) បានអះអាងថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ។ សិទ្ធិនេះរួមមានសេរីភាពក្នុងការស្វែងរក ទទួល និងបញ្ចេញព័ត៌មាន យោបល់ ទាំងអស់ ដោយមិនបែងចែកវិស័យ របៀបបញ្ចេញ ឬមធ្យោបាយផ្សព្វផ្សាយសាធារណៈឡើយ។

ក្រឡេកមើលទៅលើសិទ្ធិសេរីភាពសារព័ត៌មានពីច្បាប់អន្តរជាតិ

ច្បាប់នៃប្រទេសជាច្រើនក៏បានចែងយ៉ាងជាក់ស្ដែងអំពីសិទ្ធិសេរីភាពសារព័ត៌មានដែរ តាមនោះ ការអនុវត្តសិទ្ធិនេះត្រូវបានស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់។មាត្រាទី៥ រដ្ឋធម្មនុញ្ញអាល្លឺម៉ង់ចែងថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានសិទ្ធិបញ្ចេញទស្សនៈតាមរយៈរូបថត ពាក្យសម្ដី អត្ថបទសរសេរដែលបានចុះផ្សាយលើកាសែត សៀវភៅ ឬផ្សព្វផ្សាយតាមវិទ្យុសម្លេងឬទូរទស្សន៍។ ប៉ុន្តែ មាត្រាទី១៨ រដ្ឋធម្មនុញ្ញអាល្លឺម៉ង់ ក៏សង្កត់ធ្ងន់ថា៖ អ្នកណាដែលឆ្លៀតយកសិទ្ធិសេរីភាពបញ្ចេញមតិ ពិសេសគឺសេរីភាពសារព័ត៌មាន សេរីភាពឃោសនា ជាដើម ធ្វើជាមធ្យោបាយប្រឆាំងនឹងសណ្ដាប់ធ្នាប់នៃសង្គមសេរីភាពប្រជាធិបតេយ្យនោះ នឹងត្រូវដកហូតសិទ្ធិពលរដ្ឋ។

សូម្បីតែនៅសហរដ្ឋអាមេរិក ជាប្រទេសមួយដែលត្រូវបានហៅថា ប្រទេសនៃសេរីភាពសារព័ត៌មាននោះ មាត្រាទី២៣៥៨ ច្បាប់ព្រហ្មទ័ណ្ឌអាមេរិក បានហាមឃាត់ការ បោះពុម្ភផ្សាយ កែប្រែ ផ្សាយសម្លេង ផ្សព្វផ្សាយ ជួញដូរ ចែកចាយឬដាក់បង្ហាញជាសាធារណៈនូវឯកសារសរសេរឬបោះ ពុម្ភណាក៏ដោយ ដែលមានខ្លឹមសារចលនា ញុះញង់ ឬអធិប្បាយអំពីការទទួលខុសត្រូវ ភាពចាំបាច់ ឬលក្ខណៈត្រឹមត្រូវនៃអំពើផ្ដួលរំលំឬកំទេចរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ណាក៏ដោយនៅអាមេរិកតាមរយៈអំពើហឹង្សា។

ក្នុងរដ្ឋធម្មនុញ្ញវៀតណាមឆ្នាំ២០១៣ សិទ្ធិសេរីភាពបញ្ចេញមតិ សារព័ត៌មាន ក៏ត្រូវបានចងក្រងឲ្យសមស្របជាមួយអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល នយោបាយ។ នោះគឺ “ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ទាក់ទងផ្ទាល់នឹងព័ត៌មាន ប្រមូលផ្ដុំគ្នា បង្កើតសមាគមន៍ និងធ្វើបាតុកម្ម។ ការអនុវត្តសិទ្ធិទាំងនេះត្រូវបានកំណត់ដោយច្បាប់”។ រួមជាមួយគ្នានោះ មាត្រានានាក្នុងច្បាប់សារព័ត៌មានរបស់វៀតណាមស្ដីពីសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ស្ដីពីកាតព្វកិច្ចរបស់ស្ថាប័នសារព័ត៌មាននោះ គឺសមស្របយ៉ាងពេញលេញជាមួយឯកសារអន្តរជាតិស្ដីពីសិទ្ធិមនុស្សផងដែរ។

ច្បាប់វៀតណាមធានាឲ្យសារព័ត៌មានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ដោយមានក្របខ័ណ្ឌគតិយុត្តដ៏ត្រឹមត្រូវនិងសមស្របជាមួយច្បាប់អន្តរជាតិបានជាសារព័ត៌មានវៀតណាមមានការអភិវឌ្ឍ គួរឲ្យកត់សម្គាល់។ រហូតដល់សព្វថ្ងៃ វៀតណាមមានស្ថាប័នកាសែតបោះពុម្ភផ្សាយចំនួន៨៥៩ ស្ថាប័នកាសែតអេឡិចត្រូនិកចំនួន១៣៥ វ៉ែបសាយព័ត៌មានចម្រុះចំនួន២៥៨ ស្ថានីយ៍វិទ្យុ ទូរទស្សន៍ចំនួន៦៧។ មានកាណាល់ទូរទស្សន៍បរទេសចំនួន៧៥ ដែលធ្វើសកម្មភាពនៅវៀតណាម ក្នុងនោះមានកាណាល់ធំៗដូចជា CNN BBC NHK KBS Bloomberg ជាដើម។

វៀតណាមក៏ជាប្រទេសដែលមានល្បឿនអភិវឌ្ឍន៍អ៊ីនធឺណែតនិងបណ្ដាញសង្គមជួរមុខក្នុងតំបន់ដែរ។ តាមការធ្វើស្ថិតិថា វៀតណាមមានពលរដ្ឋចំនួន៣៥លាននាក់ ស្មើរនឹង១/៣ចំនួនប្រជាជនសរុប ដែលមានគណនី Facebook។

សារព័ត៌មានជាកម្លាំងចលករសំរាប់ការអភិវឌ្ឍរបស់សង្គម

នាពេលកន្លងទៅ សារព័ត៌មានបានរួមចំណែកដ៏សំខាន់ទៅក្នុងជោគជ័យនៃការងារបង្ការប្រឆាំងអំពើពុករលួយនៅវៀតណាម។ ដូច្នេះហើយ សេរីភាពសារព័ត៌មាន គឺជាលក្ខណៈមួយ ចំពោះការអភិវឌ្ឍរបស់សង្គម។

ចំពោះបក្សនិងរដ្ឋវៀតណាម សិទ្ធិសេរីភាពបញ្ចេញមតិ សារព័ត៌មាន មិនត្រឹមតែជាសិទ្ធិមួយដែលត្រូវធានាថែមទៀតប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសំរាប់ការអភិវឌ្ឍរបស់សង្គម។ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចលើគ្រប់វិស័យរបស់វៀតណាមនាពេលកន្លងទៅ បានសរឲ្យឃើញថា រាល់ការចោទប្រកាន់វៀតណាមមិនគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មានគឺគ្មានមូលដ្ឋានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ