វៀតណាម-ចិនជំរុញទំនាក់ទំនងអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត

(VOV)_​នាថ្ងៃទី១០មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ​Nguyen
Phu Trong ​មានសកម្មភាពចុងក្រោយ ក្នុងដំណើរទស្សន​កិច្ច​ជាផ្លូវការនៅចិន ចាប់
ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ មេសាឆ្នាំ ២០១៥ ​តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋ​ចិន លោក Xi jinping។ លទ្ធផលនៃដំណើរទស្សន
កិច្ចលើកនេះ បានរួម​ចំណែក​សំខាន់ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ
កាន់តែ​អភិវឌ្ឍន៍​ខ្លាំងក្លា និងស្ថិរភាព។ 

វៀតណាម-ចិនជំរុញទំនាក់ទំនងអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត - ảnh 1
វៀតណាម-ចិនជំរុញទំនាក់ទំនងអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិនលើកនេះ ​លោកអគ្គលេខា
បក្សកុម្មុយនីស្តវៀតណាម  Nguyen Phu Trong បាន​មានជំនួបសន្ទនាជាមួយថ្នាក់
ដឹកនាំចិនគ្រប់រូប។ នៅក្នុងជំនួបទាំងនេះ ​ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងឯក
ភាពអំពីការបង្កើនទំនាក់ទំនងរវាង​បក្សទាំងពីរ រដ្ឋទាំងពីរ និងចាត់ទុកថា៖ការ
ជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះ​ រួមចំណែកសំខាន់ចូលក្នុងការជំរុញទំ
នាក់ទំនងវៀតណាម-ចិនកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើ​និងស្ថិរភាព។

          អភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដោយឥតឈប់ឈរ

        ក្នុងបណ្ដាជំនួបសន្ទនា ពិភាក្សា ជួបប្រាស្រ័យ លោកអគ្គលេខាបក្ស​  Nguyen
 Phu Trong និងថ្នាក់ដឹកនាំចិនគ្រប់រូបសុទ្ធតែសង្កត់ធ្ងន់​ថា៖ វៀតណាមនិងចិនត្រូវ
ខំប្រឹងប្រែងអនុវត្តល្អទិសស្លោក៖ អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ ស្ថិរភាពយូរអង្វែង និងឆ្ពោះទៅ​អនាគត និងស្មារតី៖ អ្នកជីតខាងល្អ មិត្ត
ភក្តិល្អ សមមិត្តល្អ និងដៃគូល្អ ​ក្តាប់ជាប់ទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងវៀត
ណាម-ចិន ជំរុញ​ទំនាក់​ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀត
ណាម-ចិន ​អភិវឌ្ឍន៍​ដោយឥតឈប់ឈរ។ 

វៀតណាម-ចិនជំរុញទំនាក់ទំនងអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត - ảnh 2
វៀតណាម-ចិនជំរុញទំនាក់ទំនងអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត

ជំរុញកិច្ចសហប្រិតបត្តិការសេដ្ឋកិច្ចទ្វេភាគី

        លោកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម  Nguyen Phu Trong ​និងថ្នាក់ដឹកនាំ
ចិនគ្រប់រូបបានសន្យាជំរុញការអនុវត្តល្អ ៖ ​ផែនការ​៥ឆ្នាំ សហប្រតិបត្តិការ សេដ្ឋកិច្ច  ពាណិជ្ជកម្ម វៀតណាម-ចិន ក្នុងដំណាក់​កាលពីឆ្នាំ ២០១២ដល់ឆ្នាំ ២០១៦ ជំរុញ
ការអនុវត្តបណ្តាគំរោងការណ៍​សហប្រិតបត្តិការមុខព្រួញ និងកិច្ចព្រមព្រៀងសហ
ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែល​ភាគីទាំងពីរបានចុះហត្ថលេខា។ ស្ដីពីការ
ជំរុញ​ពាណិជ្ជកម្មទ្វេភាគីកំណើនស្ថិរភាព តុល្យភាព ចីភាព ភាគីទាំងពីរត្រូវ​សកម្ម
ស្រាវជ្រាវការចរចារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើវិសោធន​កម្ម ស្ដីពីពាណិ
ជ្ជកម្មព្រំដែន វៀតណាម-ចិន ពិភាក្សានិងកំណត់ផែនការ​មេ​យ៉ាងឆាប់ៗស្ដីពីពា
ណីជ្ជកម្មព្រំដែន វៀតណាម-ចិន ជំរុញបណ្ដាគំរោង​ការផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
 ជំរុញកិច្ចសហប្រតិបត្តិការក្នុងផ្នែកកសិកម្ម កែច្នៃ សេវាកម្ម និងវិស័យវិទ្យាសាស្ត្រ  បងច្ចេកវិទ្យា សុខាភិបាល ភាគីចិនជួយជ្រោមជ្រែងបណ្ដាអង្គភាពអាជីវកម្មចិន
ទៅវិនិយោគ និងអភិវឌ្ឍន៍នៅវៀតណាម ត្រៀមខ្លួនជាស្រេច បង្កលក្ខណះងាយ
ស្រួលថែមទៀតសំរាប៉បណ្ដាអង្គភាពអាជីវកម្មវៀតណាម មកចិន ពង្រីកទីផ្សារ​។ ​
ភាគីទាំងពីរបានប្រកាសជាសាធារណះនូវការបង្កើនក្រុមការងារសហប្រតិបត្តិ
ការ ស្ដីពីហេដ្ឋារចនាសម្ព័ន្ធរូបីយប័ណ្ណ …លៗ

          បង្កើនការផ្លាស់ប្តូរ សហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត

        ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ លោកអគ្គលេខា​ Nguyen Phu Trong 
និងបណ្ដាថ្នាក់ដឹកនាំចិន បានឯកភាព រៀបចំល្អការ​ពិគ្រោះ​យោបល់ការទូតជា
ប្រចាំឆ្នាំ បើកទូលាយជំនួបប្រាស្រ័យ សហប្រតិបត្តិការរវាងក្រសួងការបរទេស
វៀតណាមនិងចិន។​ភាគីទាំងពីរក៏ត្រូវរក្សារជំនួប​ប្រាស្រ័យរវាងគណៈប្រតិភូជាន់
ខ្ពស់រវាងកងទ័ពនៃប្រទេសទាំងពីរ ជំនួបសន្ទនាការពារជាតិ សន្តិសុខ បើកទូ
លាយកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរ ក្នុងវិស័យសារព័ត៍មាន វប្បធម៌ អប់រំ ទេសចរណ៍ …លៗ ភាគីទាងពីរក៏បានអះអាងថា៖បន្តពង្រីក
តួនាទីរបស់គណៈកម្មាធិការចម្រុះព្រំដែនលើដីគោក រវាងវៀតណាមនិងចិន 
អនុវត្តល្អរាល់សំណុំឯកសារស្ដីពីព្រំដែនលើដីគោករវាងប្រទេសទាំងពីរ ចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារ និងធ្វើអាជីវកម្មប្រភព
ធនធានទេសចរណ៍ ក្នុងតំបន់ ល្បាក់ Ban Gioc ។ ភាគីទាងពីរក៏បានឯកភាព
អំពីការខំប្រឹង​ប្រែងគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតនៅលើសមុទ្រ អនុ
វត្តគ្រប់គ្រាន់និងមានប្រសិទ្ធិភាពសេចក្ដីថ្លែងការណ៍ របស់ភាគីនានានៅ
សមុទ្រខាងកើត ( DOC ) និង ទទួលអោយបានក្រមប្រតិបត្តិ​នៅសមុទ្រ​ខាង
កើត (COC) យ៉ាងឆាប់ៗ មិនទុកអោយសកម្មភាពបង្កអស្ថិរភាពកើត​មាន
ឡើង …លៗ

          ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ វៀតណាមនិងចិនបានចុះហត្ថ
លេខាលើសំណុំឯកសារសហប្រតិបត្តិការជាច្រើន លើគ្រប់វិស័យ ធ្វើជាគ្រឹះ
ដ្ឋានជំរុញទំនាក់ទំនងជិតខាង អភិវឌ្ឍន៍ប្រកបដោយតម្លាភាព និងស្ថិរភាព
នាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ