វៀតណាមចូលរួមវិភាគទានយ៉ាងសកម្ម និងជាក់ស្ដែង​ ក្នុងកិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទើបបានបញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន (ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមេសា) ប្រកបដោយជោគជ័យ តាមការអញ្ជើញរបស់ប្រធានអាស៊ានឆ្នាំ ២០២១ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម ព្រះនាម Haji Hassanal Bolkiah។ 
វៀតណាមចូលរួមវិភាគទានយ៉ាងសកម្ម និងជាក់ស្ដែង​ ក្នុងកិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន - ảnh 1កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន (រូបថត៖ VGP / Nhat Bac)

នេះគឺជាលើកដំបូងហើយ ដែលលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក្នុងនាមជាប្រមុខរដ្ឋាភិបាលវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយអះអាងនូវអាទិភាពរបស់វៀតណាមគឺ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជា រួមចំណែកលើកកម្ពស់ឋានៈ និងតួនាទីជាមជ្ឈភាពរបស់អាស៊ានផងដែរ។

នាំចេញគំនិតផ្តួចផ្តើមដើម្បីការអភិវឌ្ឍនៅក្នុងតំបន់

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងអំពីគំនិតផ្តួចផ្តើមនិងសំណើរ ដោយអះអាងនូវតួនាទី និងឋានៈរបស់វៀតណាម ក្នុងការរួមចំណែកដោះស្រាយការលំបាក ដែលកើតមានឡើងនៅក្នុងតំបន់។ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “លោកនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្រោយពេលចូល កាន់តំណែងមិនដល់ ២០ ថ្ងៃផង ដោយបង្ហាញពីស្មារតីម្ចាស់ការ សកម្ម និងការចូលរួមវិភាគទានប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមចំពោះបណ្ដាបញ្ហាក្នុងតំបន់។ ដោយមានឋានៈក្នុងអាស៊ាន ជាពិសេសគឺក្រោយពីអាណត្តិប្រធានអាស៊ាន ២០២០ ហើយជាប្រទេស សមាជិកតែមួយគត់របស់អាស៊ានក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមេសា ឆ្នាំ ២០២១ នោះការចូលរួមរបស់គណៈប្រតិភូវៀតណាម បានអះអាងពីការទទួលខុសត្រូវរបស់វៀតណាម ដោយមានការចូលរួមវិភាគទានជាច្រើនចំពោះជោគជ័យនៃកិច្ចប្រជុំនេះយ៉ាងច្បាស់លាស់ផងដែរ”។

វៀតណាមចូលរួមវិភាគទានយ៉ាងសកម្ម និងជាក់ស្ដែង​ ក្នុងកិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រ៊ុយណេហើយបានអះអាងថាវៀតណាមគាំទ្រតួនាទីជាប្រធានអាស៊ាន ២០២១ របស់ប្រ៊ុយណេ  (រូបថត៖ VGP / Nhat Bac)

នៅក្នុងកិច្ចប្រជុំនេះ ដោយមានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យរបស់វៀតណាម ដែលត្រូវបានពិភពលោកទទួលស្គាល់នោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាននាំចេញគំនិតផ្តួចផ្តើមជាច្រើន ដូចជាផែនការផ្ដល់វ៉ាក់សាំងជូនប្រជាជន ការបង្កើត និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលអាស៊ានស្ដីពីស្ថានភាពសុខាភិបាលបន្ទាន់ និងជំងឺរាតត្បាតទើបលេចចេញ ឬការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយពីជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា អាស៊ានគប្បីពិចារណា និងដោះស្រាយប្រកបដោយតុល្យភាព សុខដុមរមនា សមស្របជាមួយស្ថានភាពជាក់ស្ដែងនូវរាល់សំណើរពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពីដៃគូនានារក្សាជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ដោយធានា សន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។ ជាពិសេសទាក់ទងនឹងស្ថានភាពមីយ៉ាន់ម៉ានោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថាគោរពធម្មនុញ្ញអាស៊ាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ពោលគឺមិនមានន័យថា បោះបង់ចោលបណ្ដាប្រទេស នៅពេលជួបការលំបាកឡើយ។ សហគមន៍អាស៊ានចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងការចែករំលែកនិង ស្វែងរកដំណោះស្រាយដ៏សមស្រប និងមានប្រសិទ្ធភាពសំដៅធ្វើឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាមានស្ថេរភាពយ៉ាងឆាប់ៗ។ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានឲ្យដឹងថាថែមទៀតថា៖ “ទាក់ទងនឹងស្ថានភាពមីយ៉ាន់ម៉ានោះ យើងបានសង្កត់ធ្ងន់ថាអាទិភាពជាចម្បងគឺត្រូវធានាអាយុជីវិតនិងជីវភាពរស់នៅរបស់ប្រជាជន ដូច្នេះហើយភាគីទាក់ទិននានាត្រូវអត់ធ្មត់។ អាស៊ានមានតួនាទីជាអាជ្ញាកណ្ដាលសម្រុះសម្រួល ហើយចាំបាច់ត្រូវមានចាត់តំណាងអាស៊ានទៅកាន់មីយ៉ាន់ម៉ាដើម្បីស្វែងយល់ពីស្ថានការណ៍ ជួបជាមួយភាគីទាក់ទិន ហើយលើកដំណោះស្រាយ។ លើសពីនេះទៅទៀត យើងក៏បានអះអាងថា ត្រូវបន្តជួយឧបត្ថម្ភដល់ប្រជាជនផងដែរ”។

ពង្រឹងទំនាក់ទំនងទ្វេភាគី

វៀតណាមចូលរួមវិភាគទានយ៉ាងសកម្ម និងជាក់ស្ដែង​ ក្នុងកិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន - ảnh 3លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន - (រូបថត៖ VGP / Nhat Bac)

ក្នុងរយៈពេល ២ ថ្ងៃនៃដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាស៊ាន និងប្រធានគណប្រតិភូជាច្រើនរូប ដែលបានចូលរួមកិច្ចប្រជុំនេះ។ លោកនាយករដ្ឋមន្រ្តីបាននាំចេញសំណើរ និងវិធានការជាច្រើន ឆ្ពោះទៅរកបណ្ដាបញ្ហាយុទ្ធសាស្ត្ររយៈពេលវែង ហើយបានលើកឡើងអំពីខ្លឹមសារបន្ទាន់ ដែលស្របតាមស្ថានភាពជាក់ស្តែង។ ជាពិសេស លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងថ្នាក់ដឹកនាំអាស៊ាននានាបានស្រុះចិត្តគំនិតគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតួរលេខជាក់លាក់ដូចជា សម្រេចឲ្យបានទំហំពាណិជ្ជកម្មិទ្វេភាគី ១០ ពាន់លានដុល្លារអាមេរិក និង ១៥ ពាន់លានដុល្លារអាមេរិកជាមួយ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានវាយតម្លៃថា៖ “ជំនួបពិភាក្សាការងារទ្វេភាគីរបស់លោកនាយករដ្ឋមន្ត្រីសុទ្ធតែផ្អែកលើស្មារតីជាក់ស្ដែង ដោយផ្ដោតសំខាន់លើបញ្ហាមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគី និងវិស័យដែលមានប្រៀបខ្លាំង។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិចារណា និងដោះស្រាយការលំបាក។ ថ្នាក់ដឹកនាំទាំងអស់សុទ្ធតែបានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅកម្រិតជាន់ខ្ពស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងសារជាថ្មីម្ដងទៀតនូវតួនាទី ឋានៈ កិត្យានុភាព ឥទ្ធិពល និងអាទិភាពរបស់វៀតណាម គឺរឹតបន្តឹង ពង្រឹង ពង្រីក ជួយគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងរួមចំណែកលើកកម្ពស់មជ្ឈភាព និងឋានៈរបស់អាស៊ានក្នុងការដោះស្រាយការសាកល្បង ការពារផលប្រយោជន៍ស្នូល យុទ្ធសាស្ត្រ។ លើលពីនេះទៅទៀត អះអាងនូវរូបភាពវៀតណាមបន្តផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ ចូលរួមយ៉ាងសកម្មក្នុងបញ្ហារួម ជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជាធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាប្រទេសជិតខាង និងបណ្ដាប្រទេសក្នុងតំបន់ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ